“ធនធានមនុស្ស” មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។ កម្មវិធី “អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS)” ក៏កំពុងរួមចំណែកលើការបណ្តុះបណ្តាល “ធនធានមនុស្ស” ដ៏សំខាន់នៅកម្ពុជាផងដែរ។
ការពង្រឹងជំនាញផ្ទាល់ខ្លួនដើម្បីការអភិវឌ្ឍសង្គមរួមគ្នា
កម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS) ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ គឺជាគម្រោង ODA ក្នុងក្របខណ្ឌជំនួយឥតសំណង សម្រាប់ការសិក្សានៅថ្នាក់ក្រោយឧត្តមសិក្សា(ថ្នាក់អនុបណ្ឌិត ឬបណ្ឌិត) ក្នុងប្រទេសជប៉ុន ធ្វើឡើងជាពិសេសសម្រាប់មន្រ្តីរាជការ។ គោលបំណងចម្បងរបស់ JDS គឺធ្វើការបណ្តុះបណ្តាលមន្រ្តីរាជការវ័យក្មេង ដែលគេរំពឹងថានឹងដើរតួនាទីជាធនធានមនុស្សដ៏សកម្មមួយ សម្រាប់ដោះស្រាយបញ្ហាអភិវឌ្ឍន៍នៅក្នុងប្រទេសរបស់ខ្លួន តាមរយៈការសិក្សានៅប្រទេសជប៉ុនដើម្បីចូលរួមក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ តាមរយៈការសិក្សាក្នុងប្រទេសជប៉ុន។
កម្មវិធីនេះបានចាប់ផ្តើមដំបូងនៅប្រទេសចំនួនពីរ គឺអ៊ូសបេគីស្ថាន និងឡាវ ហើយក្រោយមកបានពង្រីកទៅប្រទេសហ្កាណានៅទ្វីបអាហ្វ្រិក នេប៉ាល់ និងប៉ាគីស្ថាន ជាពិសេសនៅតំបន់អាស៊ី ហើយគិតចាប់ពីឆ្នាំ២០១៩ មក មាននិសិ្សតប្រមាណ ៣៦០ នាក់មកពី ១៦ ប្រទេសបានចូលរួមនៅក្នុងកម្មវិធីសិក្សានេះ។ ក្រោយពីគម្រោងនេះបានបង្កើតឡើងប្រមាណជា ២០ ឆ្នាំកន្លងមក បច្ចុប្បន្នមាននិស្សិតសរុបចំនួនជាង ៤៦០០នាក់ បាននិងកំពុងចូលរួមក្នុងកម្មវិធីសិក្សានេះ។ ការទទួលយកនិសិ្សតពីប្រទេសកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ២០០១ ដែលជាឆ្នាំទី ២ ចាប់តាំងពីការបង្កើតកម្មវិធីអាហារូបករណ៍ JDS ហើយរហូតដល់នៅឆ្នាំ២០១៩ មាននិសិ្សតចំនួន ៤៤៤នាក់ ដែលក្នុងនោះមាននិស្សិតប្រមាណ ២៥ នាក់ក្នុងមួយឆ្នាំៗ បានមកសិក្សានៅប្រទេសជប៉ុន។
បន្ទាប់ពីទទួលបានសន្តិភាពក្នុងឆ្នាំ១៩៩១ ប្រទេសកម្ពុជាបាននិងកំពុងមានការអភិវឌ្ឍជាប្រចាំ ប៉ុន្តែរដ្ឋាភិបាល និងក្រសួង ក៏ដូចជាស្ថាប័នពាក់ព័ន្ធមួយចំនួននៅមានការខ្វះខាតផ្នែកសមត្ថភាព និងប្រព័ន្ធដោះស្រាយបញ្ហាអភិវឌ្ឍន៍នានាដែលជួបប្រទះនៅឡើយ។ ការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងស្ថាប័នរដ្ឋបាលនានាក៏បានលើកឡើងថាជាបញ្ហាសំខាន់ នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយភាគីកម្ពុជាមានការរំពឹងខ្ពស់ពីគម្រោងនេះផងដែរ។
និស្សិតជាង ៤០០នាក់ដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបានសិក្សាតាមរយៈកម្មវិធីអាហារូបករណ៍ JDS បច្ចុប្បន្ននេះកំពុងដើរតួនាទីយ៉ាងសកម្មជាធនធានដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហាអភិវឌ្ឍនៅកម្ពុជា។
លោក ហួត ស៊ីនាដ (៤២ឆ្នាំ)
បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។ លោកបានបញ្ចប់បរិញ្ញាបត្រនីតិសាស្រ្តពីសាកលវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅឆ្នាំ២០០០។ ក្រោយពីបានប្រឡងជាប់និងចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល រយៈពេល២ឆ្នាំ ចំនួន២ដង ក្នុងនាមជាសិស្សមន្រ្តីមធ្យម និងសិស្សមន្រ្តីជាន់ខ្ពស់រួចមក លោកបានចូលបំរើការងារជាមន្រ្តីរាជការនៅក្នុងក្រសួងមហាផ្ទៃ នាខែមីនាឆ្នាំ២០០២។ បន្ទាប់ពីបានបំរើការងាររាជការមួយរយៈ លោកបានទទួលព័ត៌មានពីអាហាររូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន(JDS) តាម រយៈកាសែត។ លោកក៏បានសម្រេចចិត្តដាក់ពាក្យប្រឡងប្រជែងទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពាណិជ្ជកម្មអន្តរជាតិនៅក្នុងប្រទេសជប៉ុននៅក្នុងឆ្នាំ២០០៥។ លោក ហួត ស៊ីនាដ បានមានប្រសាសន៍ថា “មូលហេតុដែលនាំអោយរូបខ្ញុំសម្រេចចិត្តជ្រើសរើសយកប្រទេសជប៉ុនដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺដោយសារខ្ញុំមើលឃើញថាប្រទេសជប៉ុនជាប្រទេសអាស៊ីមួយមានវប្បធម៌ ប្រពៃណីស្រដៀងនឹងប្រទេស កម្ពុជាដែរ ជាប្រទេសមួយជឿនលឿន និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រជាជនមានវប្បធម៌ និងមានចំណេះដឹងដែលប្រកបដោយក្រមសីលធម៌ខ្ពស់ ជាពិសេស ជាប្រទេសដែលល្បីល្បាញខាងផលិតផលិតផលដែលមានគុណភាពខ្ពស់ និងទទួលបានការទុកចិត្តខ្លាំងពីបណ្តាប្រទេសនានាលើសកលលោក”។
លោកបានមើលឃើញថាអាហាររូបករណ៍ JDS ពិតជាកម្មវិធីអាហារូបករណ៍មួយដ៏ល្អ ដែលបានជួយផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់និស្សិតដែលភាគច្រើនមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវក្នុងប្រទេសនេះ។ “កម្មវិធីអាហារូបករណ៍ JDS ក្រៅពីការផ្តល់នូវថ្លៃសិក្សា ក៏បានផ្តល់នូវថវិកាសម្រាប់ចំណាយផ្សេងៗក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសជប៉ុន ដូចជាថ្លៃអាហារហូបចុក ថ្លៃស្នាក់នៅ និងថ្លៃធ្វើដំណើរទៅមកសាលា និងថ្លៃធ្វើការប្រាស្រ័យទាក់ទងក្នុងសង្គមផ្សេងៗទៀត ពិសេសកម្មវិធីអាហារូបករណ៍នេះផ្តល់ឱកាសឲ្យនិស្សិតសិក្សាស្រាវជ្រាវថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ បើប្រៀបធៀបនឹងកម្មវិធីអាហារូបករណ៍សិក្សាក្រៅប្រទេសដទៃទៀតគឺកម្រមានមុខវិជ្ជានេះណាស់”។
ក្នុងអំឡុងពេលសិក្សា និងស្នាក់នៅក្នុងប្រទេសជប៉ុនរយៈពេល២ឆ្នាំនោះ លោកបានចាប់អារម្មណ៍ខ្លាំងចំពោះគុណភាពនៃការអប់រំ និងវប្បធម៌របស់ជនជាតិជប៉ុន។ “ខ្ញុំកត់សម្គាល់ឃើញថាការសិក្សារយៈពេល២ឆ្នាំរបស់ខ្ញុំ នៅសាកលវិទ្យាល័យជាតិយូកូហាម៉ា (Yokohama National University) គឺខ្ញុំបានខិតខំប្រឹងប្រែង និងបានឆ្លងកាត់ការព្យាយាមជាច្រើន។ ការអប់រំនៅជប៉ុនគឺតឹងតែងណាស់ ដែលតម្រូវអោយយើងធ្វើកិច្ចការសាលាជាច្រើន និងត្រូវគោរពតាមការកំណត់នានារបស់សាស្រ្តាចារ្យអោយបានទៀងទាត់។”
លោកក៏បានសង្កេតឃើញថា សម្រាប់ទំនៀមទំលាប់របស់ប្រជាជនជប៉ុន គឺវិន័យជារឿងសំខាន់ណាស់។ លោក ហួត ស៊ីនាដ បានបញ្ជាក់ថា៖ “ប្រជាជនជប៉ុនផ្តោតសំខាន់ទៅលើវិន័យខ្លាំងណាស់ ដូច្នេះអ្នកត្រូវគោរពវិន័យអោយបានច្រើនទាំងក្នុងការសិក្សា ក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ខ្ញុំគិតថាការខិតខំព្យាយាម និងប្រតិបត្តិ វិន័យរបស់ជនជាតិជប៉ុន បានរួមចំណែកយ៉ាងសំខាន់ នាំអោយប្រទេសជប៉ុនក្លាយជាប្រទេសមានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ”។
ក្រោយពីបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុនក្នុងឆ្នាំ២០០៨ លោក ហួត ស៊ីនាដ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ និងបានបន្តបម្រើការងារនៅក្រសួងមហាផ្ទៃ។ ក្នុងពេលបំពេញការងារនៅក្រសួងមហាផ្ទៃ លោកហួត ស៊ីនាដ បានទទួលឱកាសទៅបម្រើការងារជាជំនួយការរបស់លោក ព្រុំ សុខា អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ (បច្ចុប្បន្នរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ) ដែលជានិច្ចកាលតែងតែផ្តល់ឱកាស និងការណែនាំបណ្តុះ បណ្តាលដល់រូបលោក។ ដោយមានចំណេះដឹងទូលំទូលាយ គួបផ្សំនឹងបទពិសោធន៍ការងារ និងការព្យាយាមអត់ធ្មត់ក្នុងការងារ លោក ហួត ស៊ីនាដ បានទទួលការតម្លើងមុខតំណែងជាបន្តបន្ទាប់ ដែលឆ្លៀតក្នុងឱកាសនេះ លោកសូមថ្លែងអំណរគុណជាអនេកដល់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានបង្កលក្ខណៈផ្តល់មធ្យោបាយគ្រប់បែបយ៉ាងដល់រូបលោក បានរៀនសូត្រ និងបានបម្រើជាតិមាតុភូមិជាទីស្រឡាញ់របស់លោក។
លោកស្រី ប៉េង ទិត្យសុទ្ធី
(អាយុ៤៣ឆ្នាំ) ជានាយិការងនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានបន្តការសិក្សាថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ អប់រំវិទ្យាសាស្ត្រ ក្នុងផ្នែករដ្ឋបាលអប់រំ នៃសាកលវិទ្យាល័យ ហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន នៅខែ តុលា ឆ្នាំ ២០០៩។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ ២០០០ លោកស្រីបានបម្រើការងារនៅវិទ្យាស្ថានជាតិអប់រំ (ជាគ្រូឧទ្ទេសឯកទេស ផែនដីវិទ្យា) នៃក្រសួងអប់រំ យុវជន និង កីឡា។ ក្រោយមក លោកស្រីបានចាប់អារម្មណ៍ចំពោះ ការសិក្សានៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ហើយបានប្រឡងជាប់ទៅសិក្សានៅប្រទេសជប៉ុន តាមរយៈកម្មវិធីអាហារូបករណ៍ JDS ។ លោកស្រីបានទៅដល់ប្រទេសជប៉ុននៅរដូវក្តៅ ហើយសង្កេតឃើញថាប្រជាជនជប៉ុនមានភាពស្ងប់ស្ងាត់ និងគួរសម ដែលស្រដៀងនឹងប្រជាជនកម្ពុជា បានធ្វើឱ្យលោកស្រីឆាប់ទម្លាប់បាននឹងការរស់នៅក្នុងប្រទេសជប៉ុន។ ប៉ុន្តែលោកស្រីបានជួបនឹងផលលំបាកខ្លះមួយចំនួននៅរដូវស្លឹកឈើជ្រុះ រដូវរងារ និងរដូវផ្ការីក។
នៅក្នុងកម្មវិធីសិក្សាឆ្នាំទី១ លោកស្រីបានសិក្សាវិធីសាស្រ្តបង្រៀន ដែលជាមុខវិជ្ជាស្រាវជ្រាវចម្បងរបស់ខ្លួន ប៉ុន្តែនៅក្នុងអំឡុងពេលសិក្សានោះ លោកស្រីបែរមកចាប់អារម្មណ៍បន្ថែមអំពីការបង្កើតផែនការនិងគម្រោងអប់រំ និងការពិនិត្យតាមដាននិងវាយតម្លៃការអប់រំជាខ្លាំង។ ដោយយល់ឃើញដូច្នេះ លោកស្រីបានក៏បានផ្តោតលើការសិក្សារបស់ខ្លួនលើមុខវិជ្ជាសិក្សាពីរបៀបបង្កើត និងធ្វើផែនការគម្រោងអប់រំ និងការវាយតម្លៃការអប់រំសម្រាប់ថ្នាក់បណ្ឌិតនោះ ដើម្បីធ្វើឱ្យការសិក្សារបស់គាត់កាន់តែស៊ីជម្រៅ។
លោកស្រីបានថ្លែងពីអនុស្សាវរីយ៍នៃការសិក្សានៅប្រទេសជប៉ុនដូច្នេះថា៖ “ក្នុងរយៈពេល ២ ឆ្នាំនៃការសិក្សាក្នុងប្រទេសជប៉ុន ខ្ញុំពិតជាបានផ្តោតអារម្មណ៍លើការសិក្សាច្រើន ហើយនាងខ្ញុំបានទទួលចំណេះដឹងពីសិក្សាមួយចំនួនដូចជា៖ វិធីសាស្រ្តស្រាវជ្រាវនិងវិភាគ ព្រមទាំងការគិតបែបវិភាគស៊ីជម្រៅជាដើម”។ ដូចគ្នានេះផងដែរ តាមរយៈការសិក្សាជាមួយនិស្សិតជប៉ុន និងនិស្សិតបរទេសមកពីប្រទេសដទៃទៀតនៅជុំវិញពិភពលោក វាធ្វើឱ្យលោកស្រីកាន់តែអាចធ្វើការស្វែងយល់ពីទស្សនៈយល់ដឹងផ្សេងៗ ពីតំបន់នីមួយៗទាំងនោះ ពីអ្នកនិស្សិតស្រាវជ្រាវដទៃដែលមានបទពិសោធន៍ជាក់ស្តែងផ្ទាល់ពីតំបន់នីមួយៗផ្ទាល់ខ្លួនរបស់ពួកគេ។
បន្ទាប់ពីវិលត្រឡប់មកពីប្រទេសជប៉ុនវិញ លោកស្រីបានចូលរួមក្នុងការចងក្រងសៀវភៅណែនាំគ្រូក្នុងសម្រាប់គ្រូបង្រៀនមុខវិជ្ជាផែនដីវិទ្យាកម្រិតមធ្យមសិក្សាបឋមភូមិ នៅវិទ្យាស្ថានជាតិអប់រំ និងបានទទួលបន្ទុក ជាប្រធានមុខវិជ្ជាឯកទេស ក៏ដូចជាការងារ បង្រៀនវិធីសាស្រ្តបង្រៀនដល់គ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រផងដែរ។ លើសពីនេះ លោកស្រីក៏បានទទួលបន្ទុកផលិតនិងបង្រៀនអំពីការគ្រប់គ្រងនិងធ្វើផែនការការអប់រំដល់មន្ត្រីអប់រំផ្នែកការិយាល័យផែនការនិងបុគ្គលិកផងដែរ។ ចាប់ពីឆ្នាំ២០១៨ មក លោកស្រីបានក្លាយជានាយិការងនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងទទួលបន្ទុកគ្រប់គ្រងដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ គណិតវិទ្យា និងគរុកោសល្យ។
អ្វីដែលយើងត្រូវយកចិត្តទុកដាក់សម្រាប់អនាគតគឺ ការវាយតម្លៃសមត្ថភាពរបស់គ្រូ ឧទ្ទេសនិងគ្រូបង្រៀន។ នៅក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា គោលបំណងនៃកម្មវិធីសិក្សា និងការប្រឡង គឺមិនមែនធ្វើឡើងដើម្បីសម្រាប់វាស់កម្រិតនៃការយល់ដឹងរបស់សិស្ស ដូចគោលបំណងចម្បងរបស់វាតែប៉ុណ្ណោះនោះទេ គឺភាគច្រើនផ្តោតលើការទន្ទេញចាំនូវចំណេះដឹង(មេរៀន) ហើយខ្វះយន្តការដើម្បីវាយតម្លៃកម្រិតនៃការយល់ដឹងរបស់សិស្ស។ លោកស្រីមានប្រសាសន៍ថា៖ “ខ្ញុំចង់កសាងប្រព័ន្ធវាយតម្លៃការអប់រំរបស់គ្រូឧទ្ទេស គ្រូបង្រៀន និងគរុនិស្សិតមួយដើម្បីចូលរួមដោះស្រាយបញ្ហាដែលយើងមាននាពេលបច្ចុប្បន្ននេះ”។
លោកស្រី អ៊ុន ស្រីណែត
(អាយុ៣០ឆ្នាំ) កំពុងបម្រើធ្វើការនៅនាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុនកាលពីឆ្នាំ ២០១៧។ លោកស្រី ជាអតីតគ្រូបង្រៀនភាសាអង់គ្លេស នៅអនុវិទ្យាល័យមួយនៅរាជធានីភ្នំពេញ ហើយបានទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអភិវឌ្ឍគុណភាពអប់រំ នៅសាកលវិទ្យាល័យ ហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុននៅក្នុងឆ្នាំ២០១៥ តាមរយៈកម្មវិធីអាហារូបករណ៍ JDS។ ក្នុងអំឡុងពេលសិក្សា លោកស្រីបានសិក្សាឈ្វេងយល់យ៉ាងស៊ីជម្រៅអំពី ការជំរុញនិងលើកទឹកចិត្តរបស់គ្រូបង្រៀន ព្រមទាំងមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើនទាំងការងារ និងការរស់នៅ។
លោកស្រីបានលើកឡើងពីបទពិសោធន៍ដែលទទួលបានពីការសិក្សានៅប្រទេសជប៉ុនដែលរួមចំណែកយ៉ាងសំខាន់ដល់ការងារបច្ចុប្បន្នរបស់លោកស្រីដូច្នេះថា៖“អ្វីដែលនាងខ្ញុំបានរៀនពីការសិក្សានៅប្រទេសជប៉ុនគឺមិនត្រឹមតែទទួលបាននូវចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែនាងខ្ញុំបានរៀនសូត្រច្រើនពីការរស់នៅ និងការសិក្សានៅសាកលវិទ្យាល័យជប៉ុន។ នាងខ្ញុំគិតថា នាងខ្ញុំអាចប្រើប្រាស់នូវបទពិសោធន៍ទាំងនោះជាច្រើនក្នុងការងារបច្ចុប្បន្នរបស់នាងខ្ញុំបាន”។
លោកស្រី បានបង្ហាញពីអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងចំពោះការងារបច្ចុប្បន្ន ដែលផ្តោតលើការរៀបចំគោលនយោបាយអប់រំ។ “ការងាររៀបចំគោលនយោបាយអប់រំនេះ ទាមទារឱ្យមានការស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្រ្ត និងភស្តុតាងជាក់លាក់។ ការងារនេះ មានភាពទាក់ទងគ្នាខ្លាំងទៅនឹងចំណេះដឹងនិងជំនាញដែលនាងខ្ញុំបានទទួលអំឡុងពេលសិក្សានៅប្រទេសជប៉ុន ហើយវាក៏ជាទុននិងមគ្គុទេសសម្រាប់នាងខ្ញុំក្នុងការបន្តអភិវឌ្ឍខ្លួនបន្ថែមទៀតឱ្យឆ្លើយតបនឹងតម្រូវការការងារ ”។ បច្ចុប្បន្ន លោកស្រី សហការជាមួយក្រុមការងារក្នុងនាយកដ្ឋាន កំពុងរៀបចំនូវគោលនយោបាយអប់រំមួយចំនួនរួមមាន៖ គោលនយោបាយជាតិស្តីពីអាហារតាមសាលារៀន ក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន គោលនយោបាយស្តីពីការគ្រប់គ្រងតាមសាលារៀន និងសកម្មភាពនានា ដើម្បីរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំ។
លើសពីនេះ កាលពីឆ្នាំ២០១៩ លោកស្រីក៏មានឱកាសម្តងទៀត ទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន ដើម្បីឈ្វេងយល់ពីការរៀបចំនិងអនុវត្ត សមាគមអ្នកអាណាព្យាបាល និងគ្រូបង្រៀន (PTA) ការអប់រំសុខភាព និងប្រព័ន្ធវាយតម្លៃសាលារៀនល្អ ដែលជាមូលដ្ឋានក្នុងការ គាំទ្រដល់ការអភិវឌ្ឍសាលារៀននៅកម្ពុជា។
ស្របពេលជាមួយគ្នានេះ លោកស្រីបានសម្តែងការសោកស្តាយថា ប្រសិនបើមានឱកាសលោកស្រីចង់រៀនភាសាជប៉ុនបន្ថែមដើម្បីធ្វើឱ្យការរស់នៅ និងទំនាក់ទំនងជាមួយជនជាតិជប៉ុនកាន់តែមានភាពងាយស្រួលនិងជិតស្និទ្ធិក្នុងអំឡុងពេលសិក្សានិងរស់នៅក្នុងប្រទេសជប៉ុន។ ដោយសារតែអំឡុងពេលសិក្សានៅទីនោះ លោកស្រីក៏ដូចជានិស្សិតខ្មែរដទៃទៀត បានទំនាក់ទំនងជាមួយគ្រួសារជនជាតិជប៉ុននិងបង្កើតបានជាគ្រួសារធម៌ (Host Family) ដើម្បីឈ្វេងយល់ពីវប្បធម៌រស់នៅរបស់ជនជាតិជប៉ុននៅតំបន់នោះ។
លោកស្រីបានសម្តែងអារម្មណ៍រីករាយនិងអំណរគុណយ៉ាងខ្លាំងនូវរាល់ចំណេះដឹង ជំនាញ និងបទពិសោធនានាដែលទទួលនាឱកាសនោះ និងបានផ្លាស់ប្តូរលោកស្រីទាំងផ្នត់គំនិត សា្មរតី និងឥរិយាបថឱ្យក្លាយជាផ្នែកមួយក្នុងការជួយអភិវឌ្ឍវិស័យអប់រំសព្វថ្ងៃ។ លោកស្រីក៏សង្ឃឹមថានឹងមានឱកាសបន្តការសិក្សាថ្នាក់បណ្ឌិតរបស់ខ្លួននៅប្រទេសជប៉ុននាពេលអនាគតផងដែរ។
នៅក្នុងទំព័រហ្វេសប៊ុក សហគមន៍អតីតនិស្សិត JDS ដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ (ទំព័រហ្វេសប៊ុក JDS Cambodia: @ khm.jds) មានសកម្មភាពចែករំលែកនូវបច្ចុប្បន្នភាពរបស់សមាជិកនីមួយៗ ដើម្បីចូលរួមក្នុងការពង្រីកចំណងមិត្តភាពជាមួយប្រទេសជប៉ុន។ ប្រទេសជប៉ុនបាននិងកំពុងចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្សដែលនឹងក្លាយជាថ្នាក់ដឹកនាំនៅប្រទេសកម្ពុជានាថ្ងៃអនាគត។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 45】
この記事が気に入ったら
いいね!しよう
We will send you the latest information
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics
日本とカンボジアを繋ぐ雑誌「NyoNyum Khmer」が生まれ変わりました!
2018.03.12 Special Topics
【山葵(わさび) Wasabi Japanese grill & bar】3月1日より、待望の新メニュー開始!
2018.02.28 NewsSpecial Topics
【今年も開催!】カンボジアフェスティバル 2018 出店者募集のお知らせ
2018.02.27 イベントNews日本国内イベントSpecial Topics
2月22~25日に日本カンボジア 絆フェスティバルが開催
2018.02.17 イベントSpecial Topics
東京外国語大学のオープンアカデミーでクメール語教室!
2018.02.07 イベントNewsSpecial Topics
Leopalace21が手がけたプノンペンの「GRANFERTE Phnom Penh」がグランドオープン!
2018.02.01 NewsSpecial Topics
1月28日にピース・イン・ツアーがカンボジア交流会を開催
2018.01.24 NewsSpecial Topics
2月1~7日、【足立君江写真展「カンボジアの農村」暮らしの音が吹き抜ける】開催
2018.01.22 NewsSpecial Topics
【JICAプロジェクト紹介】カンボジアの美しい田園風景を守るために。
2017.12.17 NewsSpecial Topics
<日本アセアンセンターでのイベント情報>「カンボジアの食品輸入促進セミナー:新たなビジネスチャンスを探る」開催のご案内
2017.12.07 Special Topics
【選りすぐりの作品が大集合】12月9日、16日にショートフィルムフェスティバル開催
2017.12.06 イベントNewsSpecial Topics
【山葵(わさび) Wasabi Japanese grill & bar】12月より、新メニューにてグランドオープン!
2017.12.02 NewsSpecial Topics
カンボジア代表FWワタナカがJ3藤枝MYFCを退団
2017.11.29 NewsSpecial Topics
【コンポンチュナン焼も販売!】11月26日にクリスマスフェアが開催
2017.11.24 Special Topics
【カンボジア料理もあり!】11月22日~26日まで第95回外語祭が開催中
2017.11.23 NewsSpecial Topics
「プノンペン国際映画祭 2017」が11月20日~26日まで開催中
2017.11.20 NewsSpecial Topics
YouArt Academyが英語無料体験イベント「ぢゃがいもと一緒にLet’s Try English !」を開催!
2017.11.15 イベントSpecial Topics
世界中で大人気の「Hard Rock CAFE」がついにプノンペンにオープン!
2017.11.10 NewsSpecial Topics
11月11~12日の2日間 “Japan Travel Fair 2017”(日本観光展)開催@AEON Mall
2017.11.07 NewsSpecial Topics
11月9日~12日まで「日本映画祭 in カンボジア2017」開催
2017.11.06 NewsSpecial Topics
戦争写真家・澤田教一の写真展「故郷と戦場」が開催中
2017.10.26 NewsSpecial Topics
「11月19日 京都カンボジアフェスティバル2017開催!」
2017.10.24 イベントNewsSpecial Topics
カンボジア代表FWワタナカ、ついにJリーグデビュー!
2017.10.23 NewsSpecial Topics
カンボジア映画『シアタープノンペン』が神奈川と神戸で上映
2017.10.07 イベントNewsSpecial Topics
☆新着☆ 11月3,4日 「コンポンチュナン陶器フェスティバル2017」のお知らせ
2017.10.02 イベントSpecial Topics
カンボジアで映画デビュー!? 日本人キャスト&エキストラを募集中!
2017.09.30 イベントNewsSpecial Topics
【本日より開催!】中秋節のフェスティバル「Mid-Autumn Festival」~ナガワールド~
2017.09.29 NewsSpecial Topics
10月22日、「カンボジア同窓会&ツアー相談会」@東京・中野
2017.09.26 イベントSpecial Topics
【カンボジアの雑誌NyoNyum Khmerに載りませんか?あなたの回答を募集中!】
2017.09.15 Special Topics
ナガワールドで最高の中秋節のお祝い!期間限定5つのプロモーションを開催中<10月14日まで>
2017.09.06 NewsSpecial Topics
YAMADA SCHOOL OF ARTが展覧会を開催中@インターコンチネンタルホテル・プノンペン
2017.09.02 アートイベントNewsSpecial Topics
人気の「コンポンチュナン焼」陶芸体験教室が移転!8月末まで1回体験コースが15ドル!
2017.08.07 イベントSpecial Topics
アンコール王朝時代の「クメール焼」を展示中<町田市立博物館>
2017.07.29 NewsSpecial Topics
上智大学の石澤教授がアジアのノーベル賞「マグサイサイ賞」を受賞
2017.07.27 NewsSpecial Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics