លោក ហ៊ីម ចាន់រិទ្ធ(អាយុ ២៥ឆ្នាំ) បម្រើការងារនៅក្រុមហ៊ុន Kawashima Group ដែលជាក្រុមហ៊ុនកែច្នៃផលិតផលអគ្គិសនី និងយានយន្តចាស់ៗ ប្រើប្រាស់ឡើងវិញ ទទួលបន្ទុកជំនាញផែ្នកការងារលក់ទាក់ទងនឹងផលិតកម្ម។ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិនៅសាលាប៊ែលធី(Beltei ) នៅរាជធានីភ្នំពេញនាឆ្នាំ២០១៤ រួចមក លោកបានបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែករចនា នៅមហាវិទ្យាល័យសិល្បៈសូន្យរូប រយៈពេលកន្លះឆ្នាំ។ ដោយមើលឃើញថា ប្រទេសជប៉ុនមានសេដ្ឋកិច្ចលូតលាស់ខ្លាំង និងបានផ្តល់ជំនួយជាច្រើនមកដល់កម្ពុជា ព្រមទាំងចង់ស្វែងយល់បន្ថែមពីវប្បធម៌ និងប្រពៃណីជប៉ុនផងដែរនោះ នៅឆ្នាំ២០១៥ លោក ចាន់រិទ្ធ ក៏បានសម្រេចចិត្តមកបន្តការសិក្សានៅប្រទេសជប៉ុន។
តាមរយៈការណែនាំពីសាលាបណ្តុះបណ្តាលភាសាជប៉ុនមួយនៅក្នុងរាជធានីភ្នំពេញ និងក្រោយពីបានសិក្សានៅទីនោះរយៈពេលត្រឹមតែ ៣ខែ រួចមក នៅឆ្នាំ២០១៥ យុវជនដ៏ក្លាហានម្នាក់នេះ បានសម្រេចចិត្តទៅបន្តការសិក្សាភាសាជប៉ុននៅសាលាបង្រៀនភាសាជប៉ុនមួយនៅក្នុងទីក្រុងតូក្យូ។ ជាមួយនឹងការយល់ដឹងភាសាជប៉ុនតិចតួចនៅឡើយ លោក ចាន់រិទ្ធត្រូវខិតខំព្យាយាមរៀនភាសាជប៉ុន និងត្រូវរកប្រាក់ពីការងារក្រៅម៉ោង ដើម្បីដោះស្រាយថ្លៃជីវភាពរស់នៅដោយខ្លួនឯង។ ដំបូងឡើយ លោកត្រូវធ្វើការក្រៅម៉ោងនៅក្រុមហ៊ុនវេចខ្ចប់អាហារមួយ ក្រោមការណែនាំរបស់សាលា។ វាពិតជារឿងលំបាកមួយសម្រាប់យុវជនវ័យក្មេងរូបនេះ ក្នុងការសម្របសម្រួលការរស់នៅក្នុងប្រទេសជប៉ុន ដែលមានប្រពៃណី និងវប្បធម៌ខុសប្លែកពីប្រទេសរបស់ខ្លួន។ លោក ចាន់រិទ្ធ បានប្រាប់ពីអនុស្សាវរីយក្នុងអំឡុងពេលសិក្សាភាសាជប៉ុនរយៈពេល ១ឆ្នាំកន្លះដំបូងនៅប្រទេសជប៉ុនដូច្នេះថា៖ “នៅក្នុងអំឡុងពេលសិក្សានៅសាលាភាសាជប៉ុន ខ្ញុំបានរៀនសូត្រច្រើនពីការអប់រំបែបជប៉ុន និងបានស្គាល់កាន់តែច្បាស់ពីទម្លាប់រស់នៅរបស់ជនជាតិជប៉ុន។ នៅសាលារៀនជប៉ុនគឺតម្រូវឱ្យយើងរៀនច្រើនដោយខ្លួនឯង ហើយខ្ញុំក៏បានមានឱកាសច្រើនស្វែងយល់ពីរបៀបរៀនរបស់សិស្សបរទេសផ្សេងៗដូចជា៖ ជនជាតិចិន នេប៉ាល់ ថៃ វៀតណាម និងជនជាតិផ្សេងទៀត ដែលរៀនជាមួយគ្នាផងដែរ។ មានរឿងត្រូវស្វែងយល់ថ្មីៗជាច្រើនសម្រាប់ខ្ញុំក្នុងអំឡុងពេលនោះ ហើយវាពិតជាបានជួយខ្ញុំច្រើនក្រោយពេលខ្ញុំបានចូលសាកលវិទ្យាល័យ។”
ឆ្លងកាត់តាមបទពិសោធន៍ជានិស្សិតសិក្សានៅប្រទេសជប៉ុនតាមរយៈការបង់ថ្លៃសិក្សាដោយខ្លួនឯងបែបនេះ លោក ចាន់រិទ្ធ បានប្រាប់ពីគន្លឹះដែលនាំអោយខ្លួនជោគជ័យនៅក្នុងការសិក្សានៅទីនោះបែបនេះថា៖ “ ប្រការដែលនាំឱ្យខ្លួនខ្ញុំជោគជ័យនោះគឺការចេះគិតគូវែងឆ្ងាយ ដូចជាការសន្សំសំចៃប្រាក់កាស់ដែលខ្លួនរកបានជាដើម។ ដោយសារខ្ញុំត្រូវបង់ប្រាក់សម្រាប់ការសិក្សាផ្ទាល់ខ្លួនពីដំបូង ទើបនាំឱ្យខ្ញុំចេះគិតវែងឆ្ងាយពីការប្រើប្រាស់ថវិការដែលខ្លួនរកបានឱ្យមានប្រសិទ្ធភាព ក្នុងអំឡុងពេលសិក្សានៅទីនេះ តាមរយៈការស្វែងរកផ្ទះជួលនៅក្នុងតម្លៃថោកៗ ចំអិនអាហារញុំាខ្លួនឯងជាប្រចាំ និងចេះចាយវាយលើមុខការណ៍ណា ដែលចាំបាច់ជាដើម។ ការសិក្សានៅទីនេះគឺទាមទារឱ្យយើងប្រឹងខ្លួនឯងច្រើន ដូច្នេះយើងត្រូវធានាថាខ្លួនត្រូវមានថវិការគ្រប់គ្រាន់សម្រាប់ការខិតខំប្រឹងប្រែងទាំងនោះ”។
នៅឆ្នាំ២០១៧ លោកបានបន្តការសិក្សានៅសាកលវិទ្យាល័យមួយឈ្មោះថា Seigakuin University ផ្នែកសេដ្ឋកិច្ចនយោបាយអន្តរជាតិ ដោយទទួលបានអាហារូបករណ៍ ៤ឆ្នាំ ពីសមាគម Rotary Yoneyama។ បើនិយាយអំពីរបៀបស្នើសុំអាហារូបករណ៍របស់សមាគមខាងលើនេះវិញ លោកបានរៀបរាប់ប្រាប់ថា៖ “អាហារូបករណ៍នេះភាគច្រើនគេឱ្យតាមសាលានៅតាមតំបន់នីមួយៗ។ ហើយខ្ញុំក៏បានដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ តាមរយៈសាកលវិទ្យាល័យដែលខ្ញុំកំពុងសិក្សា ដោយមានលក្ខខណ្ឌកំណត់យកនិស្សិតបរទេស ជាពិសេស និស្សិតមកពីតំបន់អាស៊ី ដែលមានពិន្ទុសិក្សានៅសាលាខ្ពស់ គឺត្រូវមាន GPA 3.5 ឡើងទៅ ហើយជានិស្សិតដែលឧស្សាហ៍ព្យាយាមក្នុងការសិក្សា។” បន្ទាប់ពីជាប់ក្នុងការឧទ្ទេសនាម និងសម្ភាសន៍នៅក្នុងសាកលវិទ្យាល័យរួចហើយ ឈ្មោះបេក្ខជនបានបញ្ជូនទៅកាន់សមាគម Rotary Yoneyama ដើម្បីធ្វើការសម្ភាសន៍សម្រេចជាលើកចុងក្រោយ។ ដោយសារអាហារូបករណ៍នេះ បើកចំហរសម្រាប់និស្សិតបរទេសមកពីតាមបណ្ដាប្រទេសនៅអាស៊ីដទៃទៀតផងនោះ ការប្រឡងប្រជែងគឺពិតជារឿងសំខាន់។ ដើម្បីទទួលបានអាហារូបករណ៍នេះ យុវជនរូបនេះបានប្រាប់ឱ្យដឹងទៀតថា៖ “អ្នកត្រូវមានសេចក្តីក្លាហាន និងភាពអត់ធ្មត់ ព្រមទាំងមានការព្យាយាមខ្ពស់ ព្រោះអ្នកត្រូវបំពេញនូវលក្ខខណ្ឌដែលតម្រូវឱ្យមកជាច្រើន រហូតដល់ជាប់សម្ភាសន៍ចុងក្រោយ”។
តាមរយៈអាហារូបករណ៍នេះ លោក ចាន់រិទ្ធ អាចផ្តោតការសិក្សាលើមុខជំនាញរបស់ខ្លួនបានច្រើន ថែមទាំងមានពេលដើម្បីធ្វើដំណើរកម្សាន្តផ្លាស់ប្តូរវប្បធ៌មជាមួយជាតិសាសន៍ដទៃ និងបានស្វែងយល់បន្ថែមទៀតពីប្រទេសជប៉ុនផងដែរ។ លោក ចាន់រិទ្ធ៖ “នៅសាកលវិទ្យាល័យខ្ញុំសិក្សាគឺមានកម្មវិធីផ្តោះប្តូរវប្បធម៌អន្តរជាតិទៅកាន់ប្រទេសជាច្រើន ហើយតាមរយៈការដាក់ពាក្យប្រឡងប្រជែងចូលរួមក្នុងកម្មវិធីទាំងនោះ ខ្ញុំបានជាប់ទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េរយៈពេល ២ សប្តាហ៍។ ក្រៅពីនោះ ខ្ញុំក៏បានបន្តចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តមួយចំនួននៅក្នុងសាកលវិទ្យាល័យផងដែរ។ បទពិសោធន៍ទាំងអស់នេះបាននាំឱ្យខ្ញុំមានឱកាសដើម្បីធ្វើដំណើរទៅកាន់កន្លែងផ្សេងៗ ជាពិសេស ការទៅទស្សនាកម្សាន្តតំបន់នានាក្នុងប្រទេសជប៉ុន ដែលនាំឱ្យខ្ញុំស្គាល់ជប៉ុនបានកាន់តែច្រើនថែមទៀត។”
ក្រោយពីបានបញ្ចប់ការសិក្សារយៈពេល ៤ឆ្នាំ នៅសាកលវិទ្យាល័យ លោក ចាន់រិទ្ធ បានដាក់ពាក្យបម្រើការងារនៅក្នុងក្រុមហ៊ុន Kawashima Group ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញខាងផ្នែកកែច្នៃឡើងវិញនូវ ទូរស័ព្ទ ឡាន គ្រឿងអគ្គីសនីដែលបានប្រើប្រាស់រួច ឱ្យក្លាយជាផលិតផលប្រើប្រាស់ថ្មីដាក់លក់នៅក្នុង និងក្រៅប្រទេសជប៉ុន។ លោកបានប្រាប់ពីមូលហេតុ និងគោលបំណងដែលខ្លួនបានសម្រេចចិត្តធ្វើការនៅក្នុងក្រុមហ៊ុននេះដូច្នេះថា៖ “ដោយមើលឃើញថានៅប្រទេសក្នុងតំបន់អាស៊ានមួយចំនួន រួមទាំងកម្ពុជាយើងផងដែរ មិនទាន់មានការលូតលាស់ក្នុងវិស័យកែច្នៃ ហើយដោយខ្ញុំមើលឃើញនូវសក្តានុពលពីការកែច្នៃនេះ ទើបខ្ញុំសម្រេចចិត្តធ្វើការនៅក្រុមហ៊ុននេះ។ នាពេលអនាគត ខ្ញុំចង់នាំយកបច្ចេកវិទ្យាកែច្នៃរបស់ប្រទេសជប៉ុនទៅបង្កើតក្រុមហ៊ុនកែច្នៃមួយនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំសង្ឃឹមថាវិស័យកែច្នៃនឹងជួយបង្កើនការងារដល់ប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរមួយចំនួនទៅថ្ងៃអនាគត”៕
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 45】
この記事が気に入ったら
いいね!しよう
We will send you the latest information
“ការចែករំលែកបទពិសោធន៍សិក្សានិងការងារនៅក្រៅប្រទេសទៅកាន់យុវជនខ្មែរ គឺជាក្តីសុបិនរបស់ខ្ញុំ!”
2023.05.05 Report from Japan
“ជនជាតិជប៉ុនមានវប្បធម៌ការងារល្អៗជាច្រើន ដែលខ្មែរយើងគួរស្វែងយល់ និងរៀនសូត្រ”
2023.02.27 Report from Japan
“ការយល់ដឹងពីច្បាប់ទម្លាប់រស់នៅជាក់ស្តែងនៅប្រទេសជប៉ុន គឺជារឿងសំខាន់សម្រាប់យុវជនខ្មែរមានបំណងបម្រើការនៅជប៉ុន”
2022.10.25 Report from Japan
“អត្តចរិកល្អ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ចំពោះការងារ ជាចំណុចសំខាន់ក្នុងការប្រកបការងារជាមួយជនជាតិជប៉ុន”
2022.06.13 NyoNyum KhmerReport from Japan
បទសម្ភាសន៍ប្រធានសមាគមនិស្សិតខ្មែរ អំពីការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសជប៉ុន
2022.03.22 Report from Japan未分類
ភាពជោគជ័យឋិតនៅលើការតាំងចិត្ត
2022.01.25 Report from Japan未分類
(ភាសាខ្មែរ) សេចក្តីរាយការពីប្រទេសជប៉ុន
2021.01.22 Report from Japan
(ភាសាខ្មែរ) “សូមរៀនភាសាជំនាញ និងវប្បធម៌ជប៉ុនអោយបានច្រើន មុនមកបំរើការងារនៅជប៉ុន”
2020.09.15 Report from Japan
(ភាសាខ្មែរ) ពីគ្រូបង្រៀនភាសាជប៉ុនក្លាយជាអ្នកស្រាវជ្រាវផ្នែកអប់រំភាសាជប៉ុនម្នាក់
2020.07.14 Report from Japan
(ភាសាខ្មែរ) ជនពិការថ្លង់នៅប្រទេសជប៉ុន
2020.07.14 LifeNyoNyum Khmer
(ភាសាខ្មែរ) សូមស្វែងរកការប្រលងអាហារូបករណ៍ដើម្បីបន្តការសិក្សានៅជប៉ុន
2020.05.28 Report from Japan
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics