គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11

កម្ពុជាមានរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរនៅទូទាំងប្រទេសចំនួន ១ ៣២៦កន្លែង និងមានកម្មករប្រមាណ៨៤ម៉ឺននាក់បម្រើការក្នុងវិស័យកាត់ដេរ។ ជាពិសេស នៅរាជធានីភ្នំពេញមានចំនួនរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ចំនួន៧២៧កន្លែង ដែលមានកម្មករនិយោជិក៣៤ម៉ឺននាក់។ តំបន់រោងចក្រភាគច្រើនស្ថិតនៅជាយរាជធានីភ្នំពេញ។ នៅសង្កាត់ចោមចៅ (ស្ថិតនៅភាគនិរតីនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ) ប្រមូលផ្តុំដោយបន្តុំតំបន់ផ្ទះជួលតម្លៃថោកៗសម្រាប់បងប្អូនកម្មកររោងចក្រ រស់នៅលាយឡំជាមួយលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទូទៅរស់នៅក្នុងសង្កាត់នេះ។ ជាទូទៅ នៅក្នុងតំបន់ជុំវិញរោងចក្រ មានសភាពអ៊ូអរ និងសម្បូរទៅដោយហាងអាហារ និងហាងទំនិញផ្សេងៗ ដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋទូទៅ និងកម្មកររោងចក្រ។

យើងខ្ញុំនឹងលើកយកជ្រុងមួយនៃស្ថានភាពការងារ និងជីវភាពរស់នៅជាក់ស្តែងរបស់បងប្អូនកម្មកររោងចក្ររស់នៅក្នុងរាជធានីភ្នំពេញ ផ្សាយក្នុងអត្ថបទស្រាវជ្រាវពិសេសរបស់យើងលើកនេះដូចតទៅ។

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

2023.05.12 NyoNyum Khmer

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer