គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

សង្ខេបព្រឹត្តិការណ៍សរុបរយៈពេល២០ឆ្នាំ
សង្ខេបព្រឹត្តិការណ៍សរុបរយៈពេល២០ឆ្នាំ
2023.12.25

ទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន បង្កើតឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៣។

នៅក្នុងខួបទី២០ឆ្នាំនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តអ្នកអានទាំងអស់សម្រាប់ការតាមដានអានកន្លងមក។ យើងខ្ញុំនឹងផ្អាកការបោះពុម្ពផ្សាយជាសៀវភៅទស្សនាវដ្តីជាបណ្តោះអាសន្ន។

ក្នុងរយៈពេល២០ឆ្នាំនេះ យើងខ្ញុំ​មាន​អនុស្សាវរីយ៍​ជា​ច្រើនចំពោះការចុះផ្សាយកន្លងទៅ ដូច្នេះយើងខ្ញុំសូមចែករំលែកនូវព្រឹត្តការណ៍មួយចំនួនដែលមានអនុស្សាវរីយជាមួយក្រុមការងារយើងខ្ញុំ ជូនប្រិយមិត្តអានកម្សាន្ត។

ខ្លឹមសារលើកឡើងក្នុងការចុះផ្សាយនេះ ជាការឆ្លុះបញ្ចាំងពីការយល់ឃើញផ្ទាល់របស់បងស្រី យូគី (Yamazaki Yukie) ដែលជាម្ចាស់ក្រុមហ៊ុនបោះពុម្ពផ្សាយទស្សនាវដ្តី “ញញឹម” ចំពោះសង្គមខ្មែរ និងព្រឹត្តិការណ៍អន្តរជាតិនានា ដែលបងស្រីចាប់អារម្មណ៍ចាប់តាំងពីការបង្កើតទស្សនាវដ្តីនេះឡើង ដែលក្នុងនោះមានដូចខាងក្រោម។ ចំណុចខាងក្រោមទាំងអស់នេះ យើងនឹងលើកឡើងជាផ្នែកៗយកមកផ្សាយនៅលើហ្វេកប៊ុកផេករបស់ទស្សនាវដ្ដីញញឹមខ្មែរ ដើម្បីឱ្យអ្នកអានងាយស្រួល។

1. បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន

  • ការត្រឡប់ទៅប្រទេសជប៉ុនវិញជាលើកដំបូង និងការស្វែងរកទីស្នាក់អាស្រ័យរបស់បងស្រី យូគី
  • យុវភាពដែលនាងខ្ញុំបាន​សម្រេចការណ៍តាមចិត្តប៉ង
  • ការអស់សង្ឃឹមរបស់និស្សិតខ្មែរ
  • ការផ្តើម​ចេះ​និង​យល់ពី​រឿងរ៉ាវនានា​ជា​ភាសា​ខ្មែរ
  • តម្រូវការផ្សព្វផ្សាយព័ត៌មាន
  • ការបោះពុម្ពទស្សនាវដ្តីចែកចាយឥតគិតថ្លៃ!
  • ធ្វើឱ្យមាននិរន្តរភាពជាទម្រង់អាជីវកម្ម ពុំមែនជាជំនួយឡើយ!
  • ការបង្កើតទស្សនាវដ្តីញញឹម = ការផ្តើមបង្កើតជម្រកសម្រាប់ខ្លួន

2. កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០២៣

  •  រំលឹកពីអនុស្សាវរីយ៍រយៈកាល​២០​ឆ្នាំ​! ការបោះពុម្ពផ្សាយលេខដំបូង! គិតតាំងពីឆ្នាំ២០០៣ ដល់២០២៣ ដែលនឹងមានការសង្ខេបរឿងរ៉ាវសំខាន់តាមឆ្នាំនី​មួយៗ។

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles