នៅប្រទេសជប៉ុនមានរដូវកាលចំនួន៤ គឺរដូវផ្ការីក រដូវស្លឹកឈើជ្រុះ រដូវរងារ ដែលមានសីតុណ្ហភាពខុសគ្នា និងប្រភេទផលដំណាំ រឺប្រភេទរុក្ខជាតិផ្កាភ្ញីក៏ខុសគ្នាដែរ។
នៅរដូវក្ដៅមានអាកាសធាតុក្ដៅបំផុត ដែលគេមានទំលាប់បរិភោគសាច់អន្ទង់ក្នុងគោលបំនងបំប៉នសុខភាព។ ថ្ងៃដែលហូបសាច់អន្ទងនេះ ត្រូវគេកំណត់ហៅថ្ងៃនោះជា “ទិវាបំរែបំរួលរដូវកាលខែក្ដៅ (Doyo no Ushi no hi)” ទិវានេះត្រូវកំណត់ទៅតាមប្រតិទិនបុរាណចិន។
ការបរិភោគសាច់អន្ទង់ក្នុងរដូវក្ដៅ គឺផ្ដើមគំនិតដោយអ្នកប្រាជ្ញនៅសម័យកាល EDO ដែលមានឈ្មោះ Hiraga Gennai។ សាច់អន្ទង់ គឺជាប្រភេទសាច់ដែលប៉ូវកំលាំង។ គេអាចបរិភោគវានៅថ្ងៃធម្មតាក៏បាន តែរហូតដល់សព្វថ្ងៃនេះ ប្រជាជនជប៉ុនចូលចិត្តហូបក្នុងទិវាបំរែបំរួលរដូវក្តៅ។ ភោជនីយដ្ឋានដែលមានលក់សាច់អន្ទង់មានភ្ញៀវច្រើន។
ទិវាបំរែបំរួលរដូវកាលខែក្ដៅនៅឆ្នាំនេះ គឺត្រូវនឹងថ្ងៃទី២៩ ខែកក្កដា។
បាយសាច់អន្ទង់
វះអន្ទង់ ហើយចំហុយ លាបទឹកជ្រលក់ ហើយអាំង (គេហៅថា Unagi no KabaYaki) ហើយដាក់នៅលើបាយស។ ក្នុងរូបនេះមានពន្លកឈើ Sansho។ Sansho គឺជាប្រភេទជីម៉្យាងនៅប្រទេសជប៉ុនដែលមានរសជាតិ
ហិរ។ គេតែងតែដាក់វាជាមួយម្ហូបសាច់អន្ទង់។
Uzaku
ប្រភេទជ្រក់ដែលមានដាក់ត្រសក់ និងសារាយសមុទ្រ និងសាច់អន្ទង់់អាំងហើយកាត់កង់ៗ។ មានរសជាតិជូរអែម តែទទួលទាននៅក្នុងរដូវរងារធ្វើអោយមានអារម្មណ៍ស្រួលខ្លួន។ គេតែងតែបរិភោគមុនបាយ និងម្ហូបផ្សេងៗ។
Umaki
យកសាច់អន្ទង់អាំង មករុំដោយបន្ទះធ្វើពីពងមាន់។ ពងមាន់មានរសជាតិប្រៃ រីឯសាច់អន្ទង់មានរសជាតិផ្អែមហិរ។
ប្រវត្តិរូប
អ្នកស្រី Tomonari Fumi
ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ម្ហូបពិសេសសម្រាប់បុណ្យចូលឆ្នាំថី្ម 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) ពេលក្ដៅអាចញ៉ាំបានស្រស់ៗ 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) TOJI 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) Cha-Kaiseki 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer