គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) Toji -ការព្យាបាលដោយមុជត្រាំទឹកក្តៅផុស-​【ប្រពៃណីនិងវប្បធម៌】
(ភាសាខ្មែរ) Toji -ការព្យាបាលដោយមុជត្រាំទឹកក្តៅផុស-​【ប្រពៃណីនិងវប្បធម៌】
2020.01.29

យើងទាំងអស់គ្នាប្រាកដជាដឹងខ្លះៗហើយថា ONSEN នៅប្រទេសជប៉ុនមានអត្ថប្រយោជន៍ជាច្រើន ក្នុងការព្យាបាលជំងឺ និងថែរក្សាសម្រស់ មិនត្រឹមតែប៉ុណ្ណោះវាអាចជួយអោយយើងមានអារម្មណ័ស្រស់ថ្លាបានផងដែរ។ អត្ថបទថ្មីនេះនឹងនិយាយអំពីរឿងអត្ថប្រយោជន៍របស់ ONSEN។

នេះជាអត្ថបទមុនៗរបស់ ONSEN

    1. ការណែនាំខ្លីៗសម្រាប់រីករាយនឹង​ ONSEN
    2. ប្រកាន់ភ្ជាប់ឥរិយាបថដើម្បីរីករាយនឹង ONSEN ទាំងអស់គ្នា
    3. ណែនាំអំពីរមណីដ្ឋាន ONSEN ល្បីល្បាញមួយចំនួននៅប្រទេសជប៉ុន

~  វិធីព្យាបាលដោយ Onsen ដែលសម្រួលអារម្មណ៍និងរាងកាយអោយស្រស់ស្រាយស្រួលខ្លួន ~

នៅប្រទេសជប៉ុនតាំងពីបុរាណមក មានវិធីព្យាបាលម្យ៉ាងហៅថា “Toji (ការព្យាបាលដោយមុជត្រាំទឹកក្តៅផុស)” ដែលធ្វើអោយល្អប្រសើរ ជាសះស្បើយជម្ងឺឬរបួសដោយប្រើប្រសិទ្ធភាពនៃ Onsen។ ការសម្រាក់ស្នាក់នៅរយៈពេលយូនៅផ្ទះសំណាក់ Onsen ហើយចូល Onsen ច្រើនដង ពិសាទឹកក្តៅនៃ Onsen នឹងជួយព្យាបាលអោយធូរស្បើយ។ តំបន់ Onsen ដែលហៅថា ”Toji-ba (កន្លែងព្យាបាលដោយមុជត្រាំទឹកក្តៅផុស)” ដែលរៀបចំសម្រាប់ការព្យាបាលដោយមុជត្រាំទឹកក្តៅផុស មាននៅតាមតំបន់នីមួយៗទូទាំងប្រទេស។

ដោយសារវាជាការព្យាបាល នៅពេលព្យាបាលដោយមុជត្រាំទឹកក្តៅផុស ចាំបាច់ជួបពិភាក្សាជាមួយគ្រូពេទ្យអំពីតំបន់ Onsen ដែលទៅលេង និងវិធីចូលមុជត្រាំជាមុនសិន។  មួយវិញទៀត ដើម្បីដឹងពីប្រសិទ្ធភាពនោះ ជាធម្មតារយៈពេលស្នាក់នៅគឺចាប់ពី 2~4 សប្តាហ៍។ ថ្មីៗនេះ “ការព្យាបាលដោយមុជត្រាំទឹកក្តៅផុសតូចប្រណិត” សម្រាប់មនុស្សនាសម័យបច្ចុប្បន្នដែលមមាញឹក កំពុងតែផ្តោតសំខាន់ និងពេញនិយម។ ការព្យាបាលដោយមុជត្រាំទឹកក្តៅផុសតូចប្រណិត ធ្វើអោយល្អប្រសើរឡើងវិញពីជម្ងឺដែលកើតមកពីទំលាប់រស់នៅប្រចាំថ្ងៃ ឬរំសាយស្រេ្តសជាសះស្បើយពីការគួរឱ្យកត់សម្គាល់នឿយហត់អស់កំលាំង។ ការសម្រាកស្នាក់នៅតំបន់ Onsen ប្រហែល 2~3 ថ្ងៃនឹងធ្វើអោយចិត្តកាយរឹងមាំសុខភាពល្អ។ យុវវ័យដែលប្រើប្រាស់ការព្យាបាលនេះនាចុងសប្តាហ៍កំពុងកើនឡើង។

ប្រសិទ្ធភាពនៃ Onsen

Onsenល្អដល់រាងកាយ មានន័យយ៉ាងណាដែរ?

មានប្រសិទ្ធភាពអ្វីខ្លះ?

ប្រសិទ្ធភាពនៃសីតុណ្ហភាព  សំពាធទឹក កម្លាំងសម្រាលអណ្តែត

ទីមួយការត្រាំក្នុងទឹកក្តៅគឺល្អសម្រាប់រាងកាយ។ ពេលកំដៅរាងកាយយឺតៗ ដោយ Onsen ចរន្តឈាមនឹងដើរស្រួល ការដុតរំលាយអាហារកាន់តែខ្ពស់ ដូចនេះវាផ្សាភ្ជាប់នឹងប្រសិទ្ធភាពដែលបញ្ចេញសារធាតុដែលមិនត្រូវការក្នុងរាង្គកាយ។ ជាងនេះទៀត ពេញដងខ្លួននឹងត្រូវបានម៉ាស្សាពីខាងក្រៅដោយសំពាធទឹក ហើយគ្រឿងក្នុងរាងកាយនិងសសៃឈាម នឹងទទួលរំញោច រួចចលនាលើរាងកាយកាន់តែល្អប្រសើរ។ លើសពីនេះ នៅក្នុងទឹកកំលាំងសម្រាលអណ្តែតធ្វើការ ហើយទំងន់ខ្លួនមានអារម្មណ៍ថាស្រាលជាងធម្មតាប្រហែល1ភាគ10។ កាលណាចេញផុតពីកំលាំងទំនាញទំងន់ យើងអាចសម្រាកស្រួលគ្រប់កន្លែងនៃដងខ្លួន។

ការធ្វើអោយស្រស់ស្រាយអារម្មណ៍ក៍ល្អសម្រាប់រាង្គកាយ និងសុខភាពដែរ

ការឃ្លាតពីជីវភាពប្រចាំថ្ងៃ និងសម្រាកនៅបរិស្ថានល្អជុំវិញធម្មជាតិ បានធ្វើអោយអារម្មណ៍ស្រស់ស្រាយ និងបានសម្រាកលំហែកាយផង។ មិនត្រឹមតែចំពោះ Onsen នោះទេ វាក៍ផ្សាភា្ជប់ទៅនឹងប្រសិទ្ធភាពនិងការធ្វើអោយល្អប្រសើរពីជម្ងឺខាងចិត្ត អារម្មណ៍ផងដែរ។

តាមសមាសធាតុនៃ Onsen

សមាសធាតុដែលរួមមានក្នុងទឹកក្តៅ Onsen មានប្រភេទផ្សេងៗទៅតាម Onsen នីមួយៗ។ ប្រសិទ្ធភាពក៍ខុសគ្នាទៅតាមសមាសធាតុដែរ ក៍ប៉ុន្តែមានប្រសិទ្ធភាពទូទៅដែលគេរំពឹងពី Onsen ផងដែរ។ ជាពិសេសវាត្រូវបាននិយាយថា មានប្រសិទ្ធភាពធ្វើអោយល្អប្រសើរ ជាសះស្បើយពីជម្ងឺឬរបួសដូចខាងក្រោម។

Onsen ទូទៅ

ជាសះស្បើយពីការហត់នឿយអស់កំលាំង, ឈឺសសៃប្រសាទ, ឈឺសាច់ដុំ, ចុកស្មារ, ចុកឈឺចង្កេះ, រំសាយស្ត្រេស, ស្អំត្រជាក់, ស្ពឹកសសៃប្រសាទ,  រោគសន្លាក់ឆ្អឹង, បង្កើនសុខភាព, ស្បែកស្អាតជាដើម។

លើសពីនេះ, តាមសមាសធាតុនៃទឹកក្តៅ

  • របួសមុត រលាកភ្លើង ជម្ងឺទាក់ទងស្បែកជាដើម
  • ជម្ងឺរោគស្ត្រីដូចជាបាត់រដូវជាដើម
  • ជម្ងឺទាក់ទងនឹងឈាមដូចជា លើសឈាម សសៃឈាមឡើងរឹង ខ្វះឈាមជាដើម
  • ជម្ងឺទឹកនោមផ្អែម
  • ជម្ងឺពាក់ព័ន្ធខាងក្នុងដូចជា ទល់លាមក រលាកថង់ប្រមាត់ ដុំគ្រួសក្នុងប្រមាត់ជាដើម
  • ហើមពោះចូលខ្យល់ជាដើម។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 27】




この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer