ប្រទេសកម្ពុជាបានឆ្លងកាត់នៅសម័យកាលដែលមានវប្បធម៌និងអរិយធម៌ថ្កំថ្កើងកំពូលនៅក្នុងសម័យអង្គរ ដោយបានទទួលនូវឥទ្ធិពលនៃព្រហ្មញសាសនា។ របាំអប្សរាត្រូវបានប្រជាជនខ្មែរស្គាល់ជាទូទៅថា ជារបាំដែលត្រូវបានតភ្ជាប់នៃឋានមនុស្សលោកនិងឋានសួគ៌ ដែលមានតំណាលនៅក្នុងរឿងទេវកថាខ្មែរមានប្រភពដើមមកពីប្រទេសឥណ្ឌា។
ប្រភពនៃរបាំក្បាច់បុរាណខ្មែរ និងដើមកំណើតនៃអប្សរា
“របាំអប្សរា” ជារបាំក្បាច់បុរាណខ្មែរដែលត្រូវបានគេស្គាល់ជាទូទៅ ជាពិសេសសម្រាប់ជនបរទេសដែលបានមកទស្សនាប្រទេសកម្ពុជា តែងតែទស្សនារបាំនេះក្នុងកំឡុងពេលស្នាក់នៅរបស់ពួកគាត់។ អប្សរាជាតួអង្គដែលបានកើតឡើងពីទេវកថាមួយដែលមានឈ្មោះថា “ការកូរសមុទ្រទឹកដោះ” ហើយត្រូវបានយកមកបង្ហាញជាទម្រង់របាំអប្សរានៅក្នុងសិល្បៈរបាំខ្មែរតាំងពីបុរាណកាលមក។
នៅតាមបណ្តារជញ្ជាំងប្រាសាទនៅក្នុងតំបន់អង្គរមួយចំនួន មានឆ្លាក់រូបអប្សរាជាច្រើន។ រឿងការកូរសមុទ្រទឹកដោះ ត្រូវបានឆ្លាក់យ៉ាងធំស្គឹមស្កៃនៅលើជញ្ជាំងនៅពាក់កណ្តាលនៃរោងទោងទីមួយនាទិសខាងកើតនៃប្រាសាទអង្គរវត្ត។ ផ្ទាំងចំលាក់បានឆ្លាក់បង្ហាញពីសត្វអណ្តើកដ៏ធំមួយក្បាលដែលជាអវតាររបស់ព្រះវិស្ណុឈ្មោះថាកូម៌ៈ បានសន្ធឹងខ្លួនជាកំណល់នៃភ្នំមន្ទរៈដែលជាស្នូលនៅកណ្តាលសមុទ្រទឹកដោះ ហើយត្រូវបានរុំព័ទ្ធដោយដងខ្លួនរបស់ស្តេចនាគវាសុកី និងត្រូវបានឱបទាញទៅវិញទៅមកដោយពួកទេវតានិងអសុរ ដើម្បីធ្វើការកូរសមុទ្រទឹកដោះដ៏ធំល្វឹងល្វើយនោះ។ នៅចុងបញ្ចប់នៃការកូរសមុទ្រទឹកដោះដែលចំណាយពេលរហូតដល់ជាង ១០០០ឆ្នាំនេះមក “ទឹកអម្រឹត” ដែលជាឱសថអមតៈបានផុសចេញមកតាមការរំពឹងទុក។ ដោយឃើញការផុសឡើងនូវទឹកអម្រឹតដែលធ្លាក់ទៅក្នុងដៃពួកអសុរទាំងនោះដូច្នោះ ព្រះវិស្ណុក៏បានប្រែកាយជា ព្រះនាងលក្ស្មីដែលជាទេពអប្សរដ៏ស្រស់ស្អាតលើសគេ រេរាំនៅមុខអសុរទាំងនោះដើម្បីពង្វក់អារម្មណ៍ពួកគេ ហើយបានឆក់យកទឹកអម្រឹតពីពួកអសុរទាំងនោះមកវិញ សម្រាប់ជាឱសថអមតៈនៃពពួកទេវដែលជាភាវៈនៃសេចក្តីល្អ។ ឃើញដូច្នេះ ទេពអប្សរទាំងឡាយដែលបានកើតចេញពីពពុះនៃការកូរសមុទ្រទឹកដោះនេះ បានបង្ហាញខ្លួនរេរាំនៅពាសពេញអកាស ដើម្បីអបអរសាទរនូវជ័យលាភីនោះ។ ដោយឃើញបែបនោះ ព្រះឥន្ទ្របានទទួលទេពអប្សរទាំងនោះមកធ្វើជាអ្នករាំបំរើឱ្យទ្រង់តាំងពីពេលនោះមក។ ទាំងនេះជាប្រវត្តិនៃដើមកំណើតទេពអប្សរ(អប្សរា) ដែលត្រូវបានចងចាំដោយបុព្វបុរសខ្មែរតាំងពីបុរាណកាលមក។
សកម្មភាពនានារបស់ក្សត្រខ្មែរដែលបានថែរក្សាកេរ្តិ៍ដំណែលបុរាណខ្មែរ
ព្រះមហាក្សត្រីយានី ស៊ីសុវត្តិមុន្នីវង្ស កុសុមៈនារីរតន៍សិរីវឌ្ឍនា ដែលជាព្រះមាតានៃព្រះបាទ នរោត្តម សីហនុ បានបង្កើតនិងអភិរក្សរបាំបុរាណខ្មែរដែលហៅថា “របាំព្រះរាជទ្រព្យ” ។ របាំនេះត្រូវបានសម្តែងថ្វាយនៅក្នុងព្រះបរមរាជវាំងនិងសម្រាប់ពិធីទទួលស្វាគមន៍ភ្ញៀវកិត្តិយសថ្នាក់ជាតិពីបណ្តារប្រទេសនានា។ សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់ជាចៅនៃសម្តេចព្រះមហាក្សត្រីយានី កុសុមៈនារីរតន៍សិរីវឌ្ឍនា ដែលបានទទួលការហ្វឹកហាត់នូវរបាំអប្សរានេះ តាំងពីព្រះអង្គមានព្រះជន្នវ័យក្មេងមក។
នៅទស្សវត្សឆ្នាំ១៩៥០ នាយិកាសាលាសុធារសដែលមានព្រះនាម សម្តេចព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ ដែលជាព្រះអនុជរបស់ ព្រះបាទ នរោត្តម សុរាម្រឹត បានបង្កើតរបាំអប្សរាឡើង។ ជារៀងរាល់ចុងឆ្នាំសិក្សា ព្រះអង្គទ្រង់បានបង្កើតឱ្យមានក្រុមអ្នករាំរបាំ ដើម្បីលើកស្ទួយនូវវិស័យរបាំព្រះរាជទ្រព្យនេះតាំងពីពេលនោះមក។
នៅក្នុងរបបសារធារណៈរដ្ឋខ្មែរដឹកនាំដោយសេនាប្រមុខ លន់ នល់ នៅដើមទស្សវត្សឆ្នាំ១៩៧០ របាំព្រះរាជទ្រព្យនេះ ត្រូវបានប្តូរឈ្មោះមកជា “របាំក្បាច់បុរាណខ្មែរ” ក្រោមរបត់នយោបាយថ្មីនាសម័យនោះ។ នៅក្រោយរបប ប៉ុល ពត ឈ្មោះនៃ “របាំក្បាច់បុរាណខ្មែរ” នៅតែត្រូវបានគេបន្តហៅជាប់រហូតមកដល់បច្ចុប្បន្ន។ ស្របជាមួយនឹងរបត់នៃរបបនយោបាយខ្មែរ របាំព្រះរាជទ្រព្យដែលធ្លាប់ឋិតនៅក្រោមការមើលថែរក្សាពីព្រះបរមរាជវាំង ត្រូវបានផ្ទេរមកជាសម្បត្តិនៃប្រជារាស្រ្តខ្មែរតាំងពីពេលនោះមក។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No.38】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer