បច្ចុប្បន្នមានជនជាតិជប៉ុនជាច្រើនបានមករស់នៅក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើជំនួញ បំរើការងារនៅតាមបណ្តារក្រុមហ៊ុន និងអង្គការនានា។ នៅក្នុងនោះក៏មានសិល្ប់ករដែលជាអ្នករាំរបាំផងដែរ។ ពួកគាត់មកក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ ពីវប្បធម៌ជប៉ុនអោយជនជាតិខ្មែរបានដឹង និងបានទស្សនានូវទស្សនីយភាពដែលមានភាពខុសប្លែក ពីសិល្បៈខ្មែរ។ ទស្សនាវដ្តីញញឹមខ្មែរនឹងធ្វើការណែនាំនូវសិល្បកររបាំជប៉ុន ២រូប ដែលកំពុងរស់នៅ និងធ្វើការសម្តែងពីរបាំប្រពៃណីជប៉ុននៅកម្ពុជាជូនប្រិយមិត្តអ្នកអានដូចតទៅ។
ការសម្តែងរបាំសហម័យជប៉ុន Izanai នៅប្រទេសកម្ពុជា
អ្នកស្រី KOYAMA Ryoko
អ្នកស្រី KOYAMA Ryoko ជាសិល្បកររបាំសហសម័យជប៉ុនម្នាក់ដែលកំពុងរស់នៅប្រទេសកម្ពុជា រយៈពេលជាង ៧ ឆ្នាំមកហើយ។ អ្នកស្រីមកកម្ពុជាជាលើកដំបូងនៅឆ្នាំ ២០១៣ អ្នកស្រីបានចាប់អារម្មណ៍ចំពោះការរស់នៅទីនេះយ៉ាងខ្លាំង ទើបបន្តិចក្រោយមកអ្នកស្រីបានសម្រេចចិត្តមករស់នៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាអ្នករបាំ Yosakoi ដែលអ្នកស្រីបានរៀនកាលពី ១៣ ឆ្នាំមុននៅប្រទេសជប៉ុន អ្នកស្រីបានរាំរបាំនេះជាទម្រង់សហសម័យជប៉ុនដែលមានឈ្មោះថា Izanai នៅក្នុងកម្មវិធីបើកសម្ភោធហាងការហ្វេមួយក្នុងទីក្រុងភ្នំពេញកាលពី ៣ ឆ្នាំមុន ដែលវាជាការសំដែងលើកដំបូងបំផុតក្នុងប្រទេសកម្ពុជា។ ដោយមានការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនាជនជាតិខ្មែរនិងជនជាតិជប៉ុន ក្រោយមកអ្នកស្រីត្រូវបានគេហៅសម្តែងនៅក្នុងពិធីផ្សេងៗដូចជា កម្មវិធីសម្តែងនៅភោជនីយដ្ឋានអាហារជប៉ុន ក៏ដូចជានៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន(CJCC) ជាដើម។ អ្នកស្រីក៏ជាអ្នកបង្ហាត់របាំ Izanai នៅក្នុងកម្មវិធី Kizuna Festival នៅ CJCC ផងដែរ។
តើអ្វីទៅជារបាំសហសម័យ Izanai ?
របាំ Izanai ជាទម្រង់របាំសហសម័យដែលបានក្លាយមកពីរបាំ Yosakoi ជប៉ុន ដែលបង្ហាញពីភាពក្លៀវក្លារបស់ជនជាតិជប៉ុន តាមរយៈក្បាច់រាំ បទភ្លេង សម្លៀកបំពាក់ និងការផាត់មុខបែបជប៉ុន ជាពិសេសការបញ្ចេញនូវថាមពលនៃរបាំនេះ។ របាំ Yosakoi ជារបាំបែបប្រជាប្រិយជប៉ុនដែលមានដើមកំណើតមកពីខេត្ត Kochi ស្ថិតនៅបែកខាងលិចនៃប្រទេសជប៉ុន។ ដោយសារតែរបាំ Izanai នេះជាទម្រង់របាំសហសម័យ ដូច្នេះគេអាចកែច្នៃទម្រង់របាំនេះឱ្យស្របតាមភ្លេង សម្លៀកបំពាក់ និងការតុបតែងដើម្បីឱ្យត្រូវនឹងតម្រូវការនៃស្ថានភាពនៃពិធីដែលត្រូវសម្តែងនីមួយៗនោះ។ ជាទូទៅរបាំនេះបង្ហាញពីភាពស្វាហាប់និងក្លៀវក្លាដែលខុសប្លែកពីរបាំជប៉ុនផ្សេងៗមួយចំនួន។
របាំ Izanai នេះ មានក្បាច់រាំស្វាហាប់ ដែលមានការរួមបញ្ចូលគ្នារវាងចលនារបាំប្រពៃណីជប៉ុន ជាមួយភ្លេងតន្ត្រីបែបបុរាណនិងទំនើប។ ចំណែកឯសម្លៀកបំពាក់នៃរបាំនេះវិញ គេអាចផ្លាស់ប្តូរវាអោយមានភាពខុសប្លែកគ្នា ដោយរក្សាធាតុដើមនៃសម្លៀកបំពាក់ប្រពៃណីជប៉ុន។ ទោះជាយ៉ាងណា អាវ Happi និង Yukata គឺជាសំលៀកបំពាក់លេចធ្លោបំផុតសំរាប់របាំ Yosakoi និង Izanai ក៏ប៉ុន្តែមានអ្នកខ្លះជ្រើសរើសសម្លៀកបំពាក់ដែលផ្អែកលើការតុបតែងបែបប្រពៃណីនិងការពេញនិយមបែបជនជាតិដែលគេនិយមផងដែរ។
ទោះជាមានភាពលំបាកខ្លះៗនៅក្នុងការរៀបចំនូវសម្ភារៈនៅក្នុងការសម្តែងក្តី នៅថ្ងៃអនាគត អ្នកស្រី KOYAMA Ryoko ចង់ឃើញជនជាតិខ្មែរមានការភ្ញាក់ផ្អើលនឹងការសម្តែងរបាំជប៉ុនរបស់គាត់។ អ្នកស្រីក៏ចង់អោយមានជនជាតិខ្មែរចូលរាំកំសាន្តជាមួយគាត់តាមរយៈកម្មវិធីផ្សេងៗ ហើយគាត់ក៏មានគោលបំណងធ្វើការសម្តែងនៅតាមបណ្តារខេត្តនានានៅក្នុងប្រទេសកម្ពុជាផងដែរ។ អ្នកស្រីតែងតែរីករាយនឹងចូលរួមសម្តែងរបាំជប៉ុននៅកម្ពុជា ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈរបាំជប៉ុនសម្រាប់ប្រជាជនកម្ពុជាទស្សនាកម្សាន្ត៕
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No.38】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics