បច្ចុប្បន្នមានជនជាតិជប៉ុនជាច្រើនបានមករស់នៅក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើជំនួញ បំរើការងារនៅតាមបណ្តារក្រុមហ៊ុន និងអង្គការនានា។ នៅក្នុងនោះក៏មានសិល្ប់ករដែលជាអ្នករាំរបាំផងដែរ។ ពួកគាត់មកក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ ពីវប្បធម៌ជប៉ុនអោយជនជាតិខ្មែរបានដឹង និងបានទស្សនានូវទស្សនីយភាពដែលមានភាពខុសប្លែក ពីសិល្បៈខ្មែរ។ ទស្សនាវដ្តីញញឹមខ្មែរនឹងធ្វើការណែនាំនូវសិល្បកររបាំជប៉ុន ២រូប ដែលកំពុងរស់នៅ និងធ្វើការសម្តែងពីរបាំប្រពៃណីជប៉ុននៅកម្ពុជាជូនប្រិយមិត្តអ្នកអានដូចតទៅ។
បទសម្ភាសន៍សិល្បករសម្តែងរបាំប្រពៃណីជប៉ុន
អ្នកស្រី UCHIDA Lena
អ្នកស្រី UCHIDA Lena ជាសិល្បកររបាំប្រពៃណីជប៉ុនម្នាក់កំពុងរស់នៅប្រទេសកម្ពុជា។ អ្នកស្រីមានស្រុកកំណើតនៅទីក្រុង Kyoto ហើយបានរៀនរាំរបាំប្រពៃណីជប៉ុនតាំងពីអាយុ ៥ឆ្នាំ។ តាមរយៈគ្រូបង្រៀនរបាំ និងជាអ្នកបង្កើតរបាំដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់របស់អ្នកស្រី ដែលបំរើការនៅក្នុងផលិតកម្មភាពយន្តដ៏ធំមួយឈ្មោះថា Toei នៅប្រទេសជប៉ុន អ្នកស្រីធ្លាប់បានចូលរួមសម្តែងនៅក្នុងភាពយន្តមួយចំនួន កាលនៅជាសិស្សវិទ្យាល័យ និងបានបន្តរៀនរបាំនៅរោងល្ខោនមួយឈ្មោះថា Meijiza ក្នុងទីក្រុង Tokyo នៅក្នុងអំឡុងពេលសិក្សានៅសាកលវិទ្យាល័យផងដែរ។ ទស្សនាវដ្តីញញឹមបានធ្វើការសាកសួរអ្នកស្រីខ្លះៗអំពីការសម្តែងរបាំប្រពៃណីជប៉ុននៅប្រទេសកម្ពុជា។
តើមូលហេតុអ្វីនាំអោយអ្នកស្រីមកប្រទេសកម្ពុជា?
នាងខ្ញុំបានស្វែងរកការងារនៅក្រោយបញ្ចប់ការសិក្សាភ្លាម ដែលគ្រានោះគាប់ជួននៅក្នុងឆ្នាំដែលមានគ្រោះមហន្តរាយរលកយក្សកើតឡើងនៅប្រទេសជប៉ុន។ ដោយសារខ្ញុំមានបំណងចង់ធ្វើការនៅក្រៅប្រទេសផងនោះ នាងខ្ញុំបានមកប្រទេសកម្ពុជានៅខែមេសាឆ្នាំ២០១២ តាមរយៈមិត្តស្គាល់គ្នាម្នាក់ ហើយបានបំរើការនៅក្នុងក្រុមហ៊ុនគណនេយ្យមួយកាលនោះ។
តើមូលហេតុអ្វីនាំអោយអ្នកស្រីសម្រេចចិត្តចាប់ផ្តើមរាំរបាំប្រពៃណីជប៉ុននេះនៅប្រទេសកម្ពុជា?
ដំបូងឡើយនាងខ្ញុំបានសម្តែងនៅក្នុងព្រឹត្តិការណ៍របស់ជប៉ុនមួយដែលបានប្រារព្ធឡើងនៅផ្សារទំនើប AEON កាលពីឆ្នាំ ២០១៥។ ក្រោយមក មានក្រុមហ៊ុន និងសណ្ឋាគារជប៉ុនបានហៅនាងខ្ញុំអោយមកសម្តែងនៅក្នុងព្រឺត្តិការណ៍នានាជាបន្តបន្ទាប់។ ក្នុងនោះ នាងខ្ញុំក៏បានចូលរួមសម្តែងនៅក្នុងកម្មវិធីជាមួយក្រុមសម្តែងវាយស្គរនៅក្នុងក្រុម Mekong Daiko នៅខេត្តសៀមរាប និងប្រទេសវៀតណាម ជាដើមផងដែរ។ ហើយនៅក្នុងពិធីបុណ្យចូលឆ្នាំសាកលឆ្នាំនេះ នាងខ្ញុំរួមជាមួយសិល្បករជប៉ុនដ៏ទៃទៀតបានបង្កើតនូវការសម្តែងរួមគ្នាមួយដែលពេលនោះកូនស្រីរបស់នាងខ្ញុំក៏បានចូលរួមសម្តែងដែរ។
តើអ្នកស្រីអាចណែនាំអំពីរបាំប្រពៃណីជប៉ុនដែលអ្នកស្រីកំពុងរាំនេះបន្តិចបានទេ?
នាងខ្ញុំបានរាំរបាំពីគ្រូរបាំប្រពៃណីជប៉ុនម្នាក់ ដែលនៅក្នុងក្រុមរបាំប្រពៃណីជប៉ុនមួយឈ្មោះថា Saruwaka ។ ក្រុមរបាំ Saruwaka នេះបានកើតពីតួអង្គល្ខោនមួយមានឈ្មោះថា Saruwaka នៅក្នុងល្ខោនជប៉ុន Kabuki ដ៏ល្បីល្បាញ។ ក្រុមរបាំ Saruwaka បានរស់ឡើងវិញក្រោយសង្គ្រាមលោកលើកទី២ បន្ទាប់ពីវាត្រូវបានគេបំភ្លេចចោលម្តងរួចមក។ ល្ខោន Kabuki គឺជាប្រភេទល្ខោននៅក្នុងទម្រង់សិល្បៈរបាំប្រពៃណីជប៉ុន ដែលជាផ្នែកមួយដ៏សំខាន់នៃសិល្បៈរបាំជប៉ុន ដែលមានធាតុផ្សំសំខាន់ចំនួន ៣ គឺទម្រង់សិល្បៈរបាំបុរាណ ទម្រង់សិល្បៈរបាំប្រជាប្រិយ និងទម្រង់សិល្បៈរបាំប្រពៃណី ហើយល្ខោន Kabuki ជារបាំដែលគេសម្តែងជាមួយចម្រៀង និងភ្លេង។
របាំជប៉ុនចែកចេញជា ២ ប្រភេទធំៗគឺ របាំបុរាណ និងរបាំសម័យ ក៏ប៉ុន្តែបច្ចុប្បន្នរបាំដែលនាងខ្ញុំកំពុងសម្តែងជាពិសេសនៅប្រទេសកម្ពុជា គឺរបាំសម័យ។ របាំសម័យនេះ ជារបាំដែលស្រដៀងនឹងរបាំសហសម័យដែលមានការរៀបចំនូវរបាំប្រពៃណីដើម មកជាបែបសម័យ ហើយនាងខ្ញុំមើលឃើញថារបាំនេះមានប្រជាប្រិយភាពនៅកម្ពុជាផងដែរ។
ដើម្បីអោយទស្សនិកជនខ្មែរក៏ដូចជាជនបរទេសអាចកម្សាន្តជាមួយបាន តើមានការកែប្រែរបាំដែរឬទេ?
ជាបឋម ដើម្បីអោយជនបរទេសដែលពុំស្គាល់នូវវប្បធម៌ជប៉ុន អាចចូលរួមទស្សនាកម្សាន្តបាន នាងខ្ញុំត្រូវធ្វើការជ្រើសរើសអាវ Kimono ជាដើម តាមរយៈការស្រាវជ្រាវ ថាតើត្រូវធ្វើដូចម្តេចទើបល្អ និងសាកសម សម្រាប់អ្នកទស្សនាដែលជាជនបរទេស ជាពិសេសសម្រាប់ជនជាតិខ្មែរ។ ហើយក៏មានការសាកសួរសុំយោបល់ពីគ្រូបង្កើតរបាំអំពីវិធីសាស្ត្រសម្តែងផងដែរ ដើម្បីអោយជនបរទសក៏អាចកំសាន្តរបាំនេះបាន។ ជាទូទៅរបាំនេះមានកន្លែងពិបាកយល់ខ្លះៗសម្រាប់អ្នកទស្សនាសូម្បីជនជាតិជប៉ុនក៏ដោយ ដូច្នេះនាងខ្ញុំសម្តែងភាគច្រើននូវរបាំដែលមានបទភ្លេងងាយៗ និងប្រើប្រាស់ឧបករណ៍សាមញ្ញៗដូចជាឆ័ត្រ និងរបាំមុខជាដើម។
នាពេលអនាគត តើអ្នកស្រីមានបំណងធ្វើអ្វីខ្លះទៀត នៅប្រទេសកម្ពុជា?
ដោយសារនាងខ្ញុំមានបំណងចង់អោយប្រជាជនខ្មែរបានយល់ដឹងអំពីរបាំប្រពៃណីជប៉ុន ដូច្នេះប្រសិនបើមានសំណូមពរអំពីការសម្តែងនូវរបាំក៏ដូចជាការបង្រៀនរបាំជាដើមពីជនជាតិខ្មែរនោះ នាងខ្ញុំនឹងរងចាំទទួលដោយក្តីរីករាយ។ ម៉្យាងទៀត កាលពីឆ្នាំមុន នាងខ្ញុំក៏បានបង្កើត ឬច្នៃនូវរបាំមួយដែលមានឈ្មោះថា “Nangoku Medetai Ondo” ផងដែរ។ វាជារបាំប្រជាប្រិយនៃទម្រង់របាំ Bong Odori បុរាណដែលមានចង្វាក់ភ្លេងងាយសម្រាប់ប្រជាជនខ្មែររាំកម្សាន្តជាមួយ។ សម្រាប់របាំប្រជាប្រិយមួយនេះ សូម្បីតែអ្នកមិនធ្លាប់បានរាំពីមុនក៏អាចចូលរាំកំសាន្តបានយ៉ាងងាយផងដែរ។ ការសម្តែងរបាំគ្នាច្រើន វាល្អមើលជាជាងការរាំសម្តែងតែម្នាក់ឯង ដូច្នេះនៅពេលខាងមុខនាងខ្ញុំចង់ឃើញមានជនជាតិខ្មែរចូលរួមសម្តែងជាមួយគ្នាអោយបានកាន់តែច្រើនផងដែរ។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No.38】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics