គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) តោះដើរកម្សាន្តពីដងផ្លូវ៤៤០ ដល់ផ្លូវ៤៧០ ក្នុងទីប្រជុំជនទួលទំពូង
(ភាសាខ្មែរ) តោះដើរកម្សាន្តពីដងផ្លូវ៤៤០ ដល់ផ្លូវ៤៧០ ក្នុងទីប្រជុំជនទួលទំពូង
2020.09.15

ការពិតទៅតំបន់ទួលទំពូងមាន ភោជនីយដ្ឋាន បៀរហ្គាដិន បារ ហាងកាហ្វេ ហាងសម្លៀកបំពាក់ និងហាងទំនិញតូចធំ ផ្សេងៗមិនចាញ់តំបន់បឹងកេងកងទេ។ ប្រសិនជាអ្នកមានពេលទំនេរមកទិញអីវ៉ាន់ ឬទស្សនាផ្សារទួលទំពូងរួចហើយ សូមកុំភ្លេចចូលលេងហាងទាំងនេះផងណា៎។

ការណែនាំហាងនៅលើផ្លូវ ៤៤០ & ៤៤៦

Sacret Lotus Café X Homestay

ហាងកាហ្វេបំរើសេវាកម្មម្ហូបបួស។ ក្រៅពីមានភេសជ្ជៈ និងកាហ្វេរសជាតិឈ្ងុយឆ្ងាញ់អតិថិជនអាចកុម្ម៉ង់ ម្ហូបបួសដែលមានផាសុខភាព ចំអិនដោយប្រើបន្លែស្រស់មានគុណភាពខ្ពស់ និងត្រូវបានជ្រើសរើសត្រឹមត្រូវ។ ជាហាងកាហ្វេសហគមន៍ ដោយមានការបរិច្ចាកថវិកាចំនួន៥% នៃប្រាក់ចំណេញចូលទៅក្នុងមូនិធិ “CambodiaChildren Fund”។
នៅក្នុងហាងមានបរិយាកាសស្ងប់ស្ងាត់បែបធម្មជាតិ រួមជាមួយនឹងការរចនាច្នៃប្រឌិតខាងក្នុងហាង ដែលអាចអោយអ្នកធ្វើការ ឬជជែកកម្សាន្តបានស្រួលអំឡុងពេលពិសាកាហ្វេ ឬតែនៅក្នុងហាង។ ម្យ៉ាងទៀត ហាងក៏មានជាន់លើទូលាយចំហរសម្រាប់ស្រូបយកបរិយាកាសបរិសុទ្ធពីធម្មជាតិផងដែរ។ ហាងកាហ្វេ SacredLotus Café X Homestay ក៏មានសេវាកម្មផ្ទះស្នាក់នៅជាលក្ខណៈ Homestayដែលមានបន្ទប់ផ្ទាល់ខ្លួន និងផ្ទះសំណាក់ផងដែរ។
ហាង Sacred Lotus Café X Homestay មានទីតាំងក្បែរផ្សារទួលទំពូងដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរដោយហាងអាហារនិងបារល្អៗនិងមានចម្ងាយ
ប្រមាណ៥០ម៉ែត្រពីផ្សារទួលទំពូង។
ម្ហូបពិសេសប្រចាំហាង៖ Burrito, Red Curry and Pizza with cashew cheese ។

 

Nesat Restaurant

ហាងអាហារសមុទ្របែបម្ហូបខ្មែរនិងអឺរ៉ុប ជាហាងដែលមានប្រជាប្រិយភាពច្រើនសម្រាប់អតិថិជនជាជនជាតិខ្មែរ និងបរទេសរស់នៅក្រុងភ្នំពេញ។ នៅក្នុងហាងមានការរចនាជាបែបភោជនីយដ្ឋាននាយសមុទ្រដែលមានកៅអីអង្គុយលើទូកនេសាទ ហើយជាពិសេសក៏មានកន្លែងអង្គុយធំទូលាយមានខ្យល់អាកាសចេញចូលល្អ។

 

ការណែនាំហាងនៅលើផ្លូវ ៤៥០

 

Pizza Cute Restaurant

ហាងភីហ្សាចំអិនដោយចុងភៅជនជាតិអ៊ីតាលី។ ភ្ញៀវអាចកម្សាន្តជាមួយភីហ្សាជាច្រើនមុខ និងមុខម្ហូបអុីតាលីដទៃទៀតក្នុងហាង។ ក្នុងហាងត្រូវបានរចនាតាមបែបអ៊ីតាលីដែលធ្វើអោយហាងមានភាពស្រស់ស្រាយ និងមានផាសុខភាព។ ជាហាងម្ហូបអ៊ីតាលីបែបសាមញ្ញ និងអាចភ្លក់រសជាតិដើមនៃម្ហូបអ៊ីតាលីបាន។ ស្ថិតនៅក្នុងស្ថានភាពនៃបញ្ហាជម្ងឺឆ្លងកូវីដ១៩នេះ ហាងមានបញ្ចុះតម្លៃពិសេសជូនអតិថិជន។

 

KRAVANH Restaurant TTP

ភោជនីយដ្ឋានក្រវ៉ាញសាខាទួលទំពូង។ ជាភោជនីយដ្ឋានម្ហូបខ្មែរដែលផ្តល់នូវសេវាកម្មមុខម្ហូបប្រពៃណី ស្តង់ដាខ្មែរសុទ្ធសាធ។ ខាងក្នុងហាងរចនាជាបែបផ្ទះខ្មែរ មានបំពាក់នូវសម្ភារៈនិងគ្រឿងបរិក្ខាឈើប្រណិត ដែលផ្តល់ជូនភ្ញៀវនូវបរិយាកាសល្អ ថ្លៃថ្នូរ ជាមួយនឹងមុខម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់។ នៅជាន់លើមានរានហាលខាងមុខសម្រាប់គយគន់ទេសភាពដងផ្លូវក្បែរផ្សារទួលទំពូងផងដែរ។ ម្ហូបពិសេសប្រចាំហាង៖ ប្រហុកខ្ទិះ និងទឹកគ្រឿង។

 

ROAST’N’ROLL

ជាហាងអាហារ​ និងកាហ្វេដែលមានសេវាកម្មដូចខាងក្រោម៖
● កាហ្វេ៖ (ពីម៉ោង១១ថ្ងៃត្រង់ ដល់ម៉ោង៦ល្ងាច) អតិថិជនអាចរីករាយជាមួយរសជាតិកាហ្វេពិសេសប្រចាំហាង។
● អាហាថ្ងៃត្រង់៖ (ពីម៉ោង១១ដល់ម៉ោង២ល្ងាច) ផ្តល់ជូននូវម្ហូបពិសេសប្រចាំហាង! សូមអញ្ជើញមកហាងផ្ទាល់។
● អាហារពេលល្ងាច៖ (ពីម៉ោង៦ៈ៣០នាទីដល់ម៉ោង១១យប់) បើកពិសេសជាហាងពិសាស្រានិងអាហារល្ងាច។
● Tiger & Dragon Bento (ពីម៉ោង១១ដល់ម៉ោង២ល្ងាច) មានលក់និងដឹកជញ្ជូនសេវាកម្មបាយប្រអប់អាហារថ្ងៃត្រង់ផងដែរ។
មុខម្ហូបពិសេសប្រចាំហាង៖​ ស្តេកសាច់គោ និងត្រីចំហុយពិសេស។

 

Navy Souvenir Shop

ហាងលក់វត្ថុអនុស្សាវរីយគ្រប់ប្រភេទមានដូចជា ចម្លាក់ស្ពាន់ ទង់ដែង ឈើ និងថ្មជាដើម។ វត្ថុអនុស្សាវរីយដែលដាក់លក់នៅក្នុងហាង ត្រូវបានជ្រើសរើសដោយយកចិត្តទុកដាក់ សម្រិតសម្រាំងទៅតាមតម្រូវការរបស់អតិថិជនពីបងស្រីណាវីដែលជាម្ចាស់ហាង មានបទពិសោធន៍ក្នុងរបរលក់វត្ថុអនុស្សាវរីយនេះប្រមាណ២៧ឆ្នាំ។ ជាហាងលក់វត្ថុអនុស្សាវរីយដ៏ធំទូលាយជាងគេមួយក្នុងតំបន់ទួលទំពូង មានលក់សម្ភារៈតាំងលំអរប្រើប្រាស់ក្នុងពិធីបុណ្យផ្សេងៗជាច្រើនមុខផងដែរ។

 

ការណែនាំហាងនៅលើផ្លូវ ៤៥៤

 

 

NyoNyum Shop

កាលពីចុងខែមិនាឆ្នាំនេះ ហាងញញឹមសាខាកណ្តាលបានផ្លាស់ទីតាំងមកជិតផ្សារទួលទំពូងលើផ្លូវលេខ៤៥៤។ ហាងញញឹមមានសាខានៅក្នុងផ្សារទំនើបអីអន១ ជាន់ផ្ទាល់ដីទល់មុខកន្លែងគិតប្រាក់។ ញញឹមជាហាងប្រមូលផ្តុំនូវវត្ថុអនុស្សាវរីយល្អៗផលិតនៅតាមខេត្តក្នុងប្រទេសកម្ពុជា ដោយស្នាដៃសិប្បករខ្មែរ។ នៅខាងមុខហាងមានដាក់លក់បញ្ចុះតម្លៃនូវសិប្បកម្មគុលាភាជន៍មួយចំនួន និងមានលក់នូវជ្រក់ជប៉ុន នំខេក ភេសជ្ជៈមួយចំនួន ដើម្បីជួយគាំទ្រនូវស្នាដៃផលិតផលក្នុងស្រុកក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩នេះ។ ចំណែកឯខាងក្នុងហាងវិញ មានដាក់តាំងលក់នូវផលិតផលគុលា-
ភាជន៍ខេត្តកំពង់ឆ្នាំង ម៉ាស់ក្រណាត់ នំឃុកឃី និងសិប្បកម្មតម្បាញ។

 

Greek souvlaki restaurant

ភោជនីយដ្ឋានម្ហូបក្រិចដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ មុខម្ហូបត្រូវបានចំអិនដោយប្រើនូវសាច់និងបន្លែស្រស់ៗជាប្រចាំដូចម្ហូបប្រចាំគ្រួសារដែលមានផាសុខភាព។ ដោយសារម្ហូបក្រិចចំអិនដោយប្រើប្រេងអូលីវច្រើន ដូច្នេះវាពិតជាល្អសម្រាប់សុខភាព។ ភោជនីយដ្ឋានមានទំហំធំទូលាយហើយមានទីតាំងស្ថិតនៅចំខាងត្បូងផ្សារទួលទំពូង។

 

JAPAN SHOP

ហាងលក់ផលិតផលពីប្រទេសជប៉ុន ចាប់ផ្តើមបើកដំបូងនាខែកញ្ញាឆ្នាំមុន ផ្គត់ផ្គង់នូវទំនិញជប៉ុនដែលមានសុវត្ថិភាព ទំនុកចិត្ត និងគុណភាពខ្ពស់។ មានទំនិញជាច្រើនមុខមកពីប្រទេសជប៉ុនដូចជា៖ស្រាសាកេ អាហារក្លាសេ នំ និងផលិតផលចំណីអាហារផ្សេងៗ។ហាងនឹងមានគម្រោងពង្រីកនូវសេវាកម្មរបស់ខ្លួននាថ្ងៃមុខ ព្រមទាំងមានសេវាកម្មកុម្ម៉ង់អនឡាញ និងដឹកជញ្ជូនដល់គេហដ្ឋានផងដែរ។

 

 

 

ការណែនាំហាងនៅលើផ្លូវ ៤៦០ ~ ៤៧០

 

 

Trattoria Bello

ហាងម្ហូបអ៊ីតាលីបែបជប៉ុន។ ពេញនិយមសម្រាប់ជនបរទេសនិងអ្នករស់នៅជិតខាងព្រោះមានតម្លៃថោកសមរម្យ។ អតិថិជនអាចរីករាយជាមួយមុខម្ហូបដទៃជាច្រើនទៀតផងដែរ។ មានកម្មវិធីHappy Hour រៀងរាល់ថ្ងៃសុក្រ ហើយស្រាវ៉ាញ(ស)តម្លៃត្រឹម២ដុល្លាប៉ុណ្ណោះ!

 

REFILL Store

ហាងលក់ផលិតផលពីធម្មជាតិផលិតចេញពីវត្ថុធាតុដើមធម្មជាតិនៅក្នុងប្រទេសកម្ពុជា មិនប៉ះពាល់ដល់បរិស្ថាន និងផលិតដោយស្នាដៃស្រ្តីខ្មែររស់នៅទីជនបទ។ មានផលិតផលធម្មជាតិដូចជា៖ប្រេងដូង សាប៊ូកក់សក់ សាប៊ូដុំដុសខ្លួន ជែលលាបស្បែកក្រោយមុជទឹកហើយ សាប៊ូបោកគក់ ទឹកសាប៊ូក្រអូបបន្ទន់សំលៀកបំពាក់និងផលិតផលដទៃផ្សេងៗទៀត។ អតិថិជនអាចប្រើប្រាស់នូវវត្ថុដែលខ្លួនធ្លាប់ប្រើហើយមកដាក់នូវផលិតផលរបស់ហាងដែលខ្លួនបានជាវ (កាត់បន្ថយការប្រើប្លាស្ទិកច្រើន និងដើម្បីថែរក្សាបរិស្ថាន)។

 

Carolina BBQ

ភោជនីយដ្ឋានម្ហូបបែបអាមេរិកកាំង។ អតិថិជនអាចរីករាយជាមួយម្ហូបរសជាតិពិតពីរដ្ឋ Carolina ដែលជាម្ហូបបែបអាមេរិកកាំងជាប់នឹងឆ្នេរសមុទ្រប៉ែកខាងកើត។ មានមុខម្ហូបពិសេសៗប្រចាំហាងជាច្រើនទៀតផងដែរ។ ម្ហូបពិសេសប្រចាំហាង៖ សាច់គោដុត (ដុតចំណាយពេលពី៦ទៅ៨ម៉ោងរហូតសាច់ផុយចេញពីឆ្អឹង)

 

RoBaTa LaB

ភោជនីយដ្ឋានអាហារជប៉ុន ដែលលោកអ្នកអាចរីករាយជាមួយម្ហូបនិងស្រាជប៉ុន រួមជាមួយនឹងការរចនាក្នុងហាង តាមបរិយាកាសបែបជប៉ុន។ មុខម្ហូបចំអិនដោយចុងភៅដែលមានបទពិសោធន៍និងជំនាញខ្ពស់។ RoBaTa Lab មានបន្ទប់ VIP និងមានទំហំធំល្មមសម្រាប់កម្មវិធីជប់លៀងសម្រាប់មនុស្ស ៤០នាក់។ មានបំរើសេវាកម្មរៀបចំពិធីជប់លៀង ម្ហូបកុម្ម៉ង់ និងម្ហូបប៊ូហ្វេផងដែរ។ មុខម្ហូបពិសេសប្រចាំហាងៈ សាច់អាំងចង្កាក់។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 41】








この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles