គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) តោះដើរកម្សាន្តនៅម្តុំខាងត្បូង ផ្សារទួលទំពូង!
(ភាសាខ្មែរ) តោះដើរកម្សាន្តនៅម្តុំខាងត្បូង ផ្សារទួលទំពូង!
2020.09.15

តំបន់ទួលទំពូងផ្នែកខាងកើតផ្សារមានផ្លូវ២ខ្សែរសន្ធឹងពីជើងទៅត្បូងដែលមានហាងកាហ្វេ ភោជនីយដ្ឋាន បៀហ្គាដិន និងហាងលក់ទំនិញស្រស់ស្អាតល្អៗជាច្រើន ពេញនិយមទាំងបរទេសនិងខ្មែរដែលរស់នៅជិតខាង។ ក្នុងនោះមានហាងដែលពេញនិយមមួយចំនួនដែលញញឹមនឹងណែនាំជូនប្រិយមិត្តអោយបានស្គាល់ដូចតទៅ៖

 

ការណែនាំហាងនៅលើផ្លូវ ១៥៥

BROWN Coffee and Bakery

ជាហាងកាហ្វេមានសាខាច្រើននិងពេញនិយមបំផុតមួយនៅក្នុងទីក្រុងភ្នំពេញ។ ដោយផ្តោតលើគុណភាពនៃរសជាតិកាហ្វេជាសំខាន់ គ្រាប់កាហ្វេត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ និងលីងតាមលក្ខណៈបច្ចេកទេសពិសេសក្នុងហាងយ៉ាងត្រឹមត្រូវ ដើម្បីផ្តល់ជូនអតិថិជននូវកាហ្វេមួយពែងដែលមានក្លិនឈ្ងុយ និងរសជាតិដិតជាប់មាត់។នៅក្នុងហាងក៏មានដាក់លក់នូវនំខេកដែលមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរ។

 

Marugame Udon TTP

ហាងមីជប៉ុនដែលមានតម្លៃសមរម្យនិងពេញនិយមសម្រាប់បុគ្គលិកបំរើការនៅតាមក្រុមហ៊ុននានា ក្រុមគ្រួសារ និងសិស្សនិស្សិតមួយចំនួនរស់នៅក្នុងទីក្រុងភ្នំពេញ។ ហាង Marugame Udon មាន៣សាខាគឺ សាខាបឹងកេងកង និងសាខាហាងទួលទំពូង និងសាខាហាងមាត់ទន្លេ (បើកថ្មីខែតុលាខាងមុខ)។ ហាង Marugame Udon សាខាទួលទំពូងមានទីតាំងល្អស្ថិតនៅលើផ្លូវ១៥៥កែងនឹងផ្លូវ៤៧២ ដែលងាយស្រួលក្នុងការចេញចូល និងអ៊ូអរ។ ហាងយកចិត្តទុកដាក់ខ្ពស់លើសេវាកម្មចំនួន៣គឺ៖ គុណភាព សេវាកម្ម និងអនាម័យល្អ ក្នុងគោលបំណងផ្តល់នូវមីបែបជប៉ុនដែលមានរសជាតិឈ្ងុយឆ្ងាញ់ បរិយាកាសល្អស្រស់ស្រាយក្នុងហាង និងមានផាសុខភាពសម្រាប់អតិថិជន។ មានមុខម្ហូបមីអ៊ូដុងជប៉ុន និងមុខម្ហូបដទៃជាច្រើនប្រភេទ ហើយអតិថិជនក៏អាចកុម្ម៉ង់ម្ហូបបំពងភ្លាមៗ ស្រួយៗជាច្រើនមុខពិសាជាមួយផងដែរ។

 

ការណែនាំហាងនៅលើផ្លូវ ១៣៥

 

LA. CHRONIQUE Café & Bistro

ជាហាងកាហ្វេ និងជាភោជនីយដ្ឋានដែលបានរចនាសារឡើងវិញក្នុងអាគារបែបបារាំងលំនាំខ្មែរ សាងសង់ក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ មានបរិយាកាសបែបទាន់សម័យ និងស្រស់ស្អាតមានផាសុខភាពខ្ពស់។ កាហ្វេពិសេសប្រចាំហាង៖ Avolatte (ឡាតេផ្លែអាវូកាដូ) និង Framboise (ភេសជ្ជៈក្រឡុកពិសេសជាមួយespresso ឬ tea រសជាតិ raspberry)។ ទើបចាប់ដំណើរការសារឡើងវិញនៅដើមខែកក្កដាថ្មីៗនេះ។ មានមុខម្ហូបសាំងវិចពិសេសៗជាច្រើនផងដែរ។

 

ការណែនាំហាងនៅលើផ្លូវ ១២៣

 

Chez Linda Restaurant

ជាហាងអាហារ និងបារតូចមួយដែលមានអ្នកគ្រប់គ្រងជាអនិកជនខ្មែរធ្លាប់រស់នៅប្រទេសបារាំង។ មានបំរើម្ហូបបែបខ្មែរ និងអឺរ៉ុបជាច្រើនប្រភេទ រួមជាមួយស្រាវ៉ាញត្រូវបានជ្រើសរើសជាពិសេស និងនាំចូលដោយផ្ទាល់ពីប្រទេសបារាំង។ រៀងរាល់ថ្ងៃសៅរ៍មានផ្តល់ជូននូវម្ហូបប៊ូហ្វេទាំងអាហារថ្ងៃត្រង់
និងល្ងាចដែលមានតម្លៃសមរម្យ។

 

Flavors of India II

ភោជនីយដ្ឋានឥណ្ឌាដែលផ្តល់នូវររសជាតិពិតនិងឈ្ងុយឆ្ងាញ់នៃម្ហូបឥណ្ឌានៃប៉ែកខាងជើងនិងខាងត្បូងប្រទេសឥណ្ឌា។ ជាហាងដែលលោកអ្នកអាចរីករាយជាមួយម្ហូបឥណ្ឌាដែលមានប្រើគ្រឿងទេសជាច្រើននៅក្នុងទីក្រុងភ្នំពេញ។ ម្ហូបពិសេសប្រចាំហាង៖ ការីសាច់មាន់ដែលមានប្រើគ្រឿទេស១០មុខដ៏ឈ្ងុយឆ្ងាញ់ និងណាន់រសជាតិខ្ទឹមស។ មានកម្មវិធីបញ្ចុះតម្លៃដោយគ្រាន់តែទូរស័ព្ទកក់ជាមុននៅក្នុងអំឡុងពេលនៃជម្ងឺកូវីដ១៩ នេះផងដែរ។

 

ALCHEMY CAFÉ . GASTROPUB (St.123)

ជាហាងផាប់ដែលលោកអ្នកអាចស្តាប់តន្រ្តីកម្សាន្តជាមួយនឹងស្រាក្រឡុក ស្រាបៀ និងមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខ។ រៀងរាល់ថ្ងៃពុធមានហែមប័រហ្គឺរនិងស្រាបៀមួយកែវតម្លៃត្រឹមតែ៦.៩៩ដុល្លា។ហើយជាពិសេសសម្រាប់ថ្ងៃព្រហស្បតិ៍ ស្រាបៀកែវគ្រប់ប្រភេទមានបញ្ចុះតម្លៃពាក់កណ្តាល។ ថ្ងៃផ្សេងក្រៅពីថ្ងៃព្រហស្បតិ៍ពីម៉ោង៥ រហូតដល់ម៉ោង៨ល្ងាចមានកម្មវិធីស្រាក្រឡុកតម្លៃពិ​​​​​សេស។

 

ការណែនាំហាងនៅលើផ្លូវ ១៣៥

Rama Steak House

ហាងលក់សាច់ស្តេក (សាច់អាំង) ដ៏ពេញនិយមបំផុតសម្រាប់អ្នកបំរើការងារក្នុងក្រុមហ៊ុនជិតខាងផ្សារទួលទំពូង និងសិស្សានុសិស្ស។ មុខម្ហូបសាច់អាំងនីមួយៗមានតម្លៃថោកសមរម្យ។ ស្តេកសាច់មាន់តម្លៃ៣ដុល្លា ស្តេកសាច់ជ្រូកតម្លៃ៤ដុល្លា និងស្តេកសាច់គោតម្លៃត្រឹម៦ដុល្លា។ រាល់ឈុតស្តេកនីមួយៗមានបាយស សាឡាត់ និងដំឡូងបារាំងបំពងជាមួយផងដែរ។ (ពេញនិយមខ្លាំងសម្រាប់អាហារថ្ងៃត្រង់)

 

Soundskool TTP

ហាងលក់ឧបករណ៍តន្រ្តីសម័យ ប្រេនល្បីៗ។ ហាងក៏មានថ្នាក់បង្រៀនលេងភ្លេង និងប្រលងធ្វើតេស្តសមត្ថភាពលេងតន្រ្តីផងដែរ។បើលោកអ្នកចង់ជាវឧបករណ៍តន្រ្តីសម័យប្រេនល្បីៗសូមមកហាងផ្ទាល់ ឬទាក់ទងមកហាងតាមអាសយដ្ឋានខាងក្រោម។ ហាងលក់ឧបករណ៍តន្រ្តីសម័យ និងបង្រៀនតន្រ្តី Soundskool មាន៣សាខាដែល២សាខានៅក្នុងទីក្រុងភ្នំពេញ និង១សាខានៅក្នុងខេត្តសៀមរាប។

 

ការណែនាំហាងនៅលើផ្លូវ ១២៣

NiGiRi LAB

ភោជនីយដ្ឋានម្ហូបជប៉ុន ពិសេសម្ហូបត្រីឆៅ ដែលមានការរចនាក្នុងហាងប្លែកពិសេសបែបជប៉ុន។ ទោះហាងមានទំហំតូចបន្តិចក្តី លោកអ្នកអាចស្វែងយល់ពីហាងអាហារជប៉ុនពិតដែលមានទំហំតូចប្រកបដោយការរចនាខ្ពស់ដែលទាក់ទាញ មានអនាម័យល្អ និងមានផាសុខភាព។ មុខម្ហូបត្រីឆៅនីមួយៗធ្វើឡើងដោយចុងភៅជនជាតិជប៉ុននិងខ្មែរ រក្សានូវរសជាតិដើមពីប្រទេសជប៉ុន។ លោកអ្នកអាចកម្សាន្តជាមួយនឹងការធ្វើម្ហូប Onigiri ដោយដៃផ្ទាល់របស់ចុងភៅនៅពីមុខផ្ទាល់ពីកៅអីខោនធ័រ ក្នុងអំឡុងពេលអាហាររបស់លោកអ្នក ដែលជាចំនុចទាក់ទាញមួយចំពោះភ្ញៀវជនជាតិខ្មែរផងដែរ។

 

Azure Bar and Grill

ជាភោជនីយដ្ឋាននិងបារមានទីធ្លាសួនធំទូលាយ ដែលភ្ញៀវអាចរីករាយកម្សាន្តជាមួយនឹងមុខម្ហូបបែបអាមេរិកកាំង។ មានកម្មវិធីបញ្ចុះតម្លៃពិសេសជាច្រើនខុសៗគ្នាធ្វើឡើងជារៀងរាល់ថ្ងៃ។ សម្រាប់ថ្ងៃចន្ទមានកម្មវិធីបញ្ចុះតម្លៃពិសេសសម្រាប់ហែមប័រហ្គឺរសាចគោជប៉ុន ថ្ងៃអង្គារបញ្ចុះតម្លៃភីហ្សាពិសេស ថ្ងៃពុធមានបញ្ចុះតម្លៃពិសេសសម្រាប់ម្ហូបមីអ៊ីតាលីជាដើម។ ដើម្បីផ្តល់ជូននូវភាពរីករាយក្នុងហាង Azure Bar and Grill ក៏មានបើកថ្នាក់បង្រៀនរាំ តាំងហ្គូ សាល់សា គីហ្សុមបារផ្សេងទៀត ហើយក្រៅពីនេះក៏មានក្លឹបលេងអុកកម្សាន្តជារៀងរាល់ថ្ងៃអង្គារ កម្មវិធីរោងជាងសិល្បៈនៅថ្ងៃពុធ និងកម្មវិធីរាំកម្សាន្តជាមួយបទភ្លេងឡាទីនដទៃទៀតប្លែកៗប្រចាំថ្ងៃផងដែរ។

 

Eleven One Kitchen

ភោជនីយដ្ឋានមានមុខម្ហូបបែបខ្មែរជាច្រើនមុខ ហើយមានទីធ្លាធំទូលាយសម្រាប់ភ្ញៀវអង្គុយនៅក្រោមដើមឈើជាមួយនឹងបរិយាកាសខ្យល់ធម្មជាតិអំឡុងពេលទទួលទានអាហារ និងមានបន្ទប់ម៉ាស៊ីនត្រជាក់ដ៏ធំទូលាយផងដែរ។ ម្ហូបពិសេសប្រចាំហាង៖ អាម៉ុកសាច់ត្រីប័រហ្គឺរអាម៉ុកសាច់ត្រី និងឆាសាច់គោជាមួយអង្រ្កងជាដើម។ ស្រាក្រឡុកទិញ១ថែម១ និងស្រាវ៉ាញ១កែវត្រឹមតែ២.២៥ដុល្លាប៉ុណ្ណោះពីម៉ោង៥ដល់ម៉ោង៧ល្ងាច។

 

Kinin Restaurant

ភោជនីយដ្ឋានគ្រប់គ្រងដោយម្ចាស់ជនជាតិខ្មែរដូចភោជនីយដ្ឋាននេសាទនៅផ្លូវ៤៤៤។ ផ្តល់ជូននូវមុខម្ហូបបែបខ្មែរនិងអឺរ៉ុប ហើយមុខម្ហូបនៅទីនេះមានរសជាតិក្រាស់(មុត) ប្រើប្រាស់នូវគ្រឿងទេសច្រើនខុសពីហាងនេសាទដែលមានលក្ខណៈ(រសជាតិ)ស្រាល។ភោជនីយដ្ឋានមានបរិយាកាស្រស់ស្រាយជាមួយម្លប់ឈើ ដែលលោកអ្នកអាចបន្ធូបន្ថយអារម្មណ៍ពេលញ៉ាំអាហារ។ ក្នុងហាងក៏មានលក់គ្រឿងទេសសម្រាប់ចំអិនម្ហូប និងគុលាភាជខ្មែរផ្សេងៗផងដែរ។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 41】








この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles