គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) តោះច្រៀងកម្សាន្តទាំងអស់គ្នាជាមួយចំរៀងនៃក្តីសង្ឃឹម “Ue o Muite Arukō”!
(ភាសាខ្មែរ) តោះច្រៀងកម្សាន្តទាំងអស់គ្នាជាមួយចំរៀងនៃក្តីសង្ឃឹម “Ue o Muite Arukō”!
2020.04.22

បច្ចុប្បន្ន នៅក្នុងប្រទេសជប៉ុនមានចំនួនអ្នកឆ្លងមេរោគកូវីត១៩ កាន់តែកើនឡើងជារៀងរាល់ថ្ងៃ ដែលនាំអោយមានការព្រួយបារម្ភជាខ្លាំង។ នៅក្នុងស្ថានភាពបែបនេះ រដ្ឋាភិបាលជប៉ុនកំពុងធ្វើការយ៉ាងមមាញឹក ដើម្បីទប់ស្កាត់ និងពង្រឹងនូវការព្យាបាលអ្នកឆ្លងជម្ងឺនេះ នៅតាមមន្ទីរពេទ្យជាដើម។

ដើម្បីចូលរួមលើកទឹកចិត្តចំពោះការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីត១៩នេះ មានក្រុមស្ម័គ្រចិត្តជប៉ុនមួយក្រុម ដែលដឹកនាំដោយ លោក Amon Miyamoto បានលើកយកចម្រៀងមនោសញ្ចេតនាជប៉ុនដ៏ល្បីល្បាញមួយបទ ដែលមានឈ្មោះថា “Ue o Muite Arukō”  មានន័យថា ”ច្រៀងដើម្បីក្តីសង្ឃឹម” ច្រៀងជុំគ្នា ដើម្បីធ្វើការលើកទឹកចិត្តដល់អ្នកជម្ងឺឆ្លងមេរោគកូវីត១៩ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក៏ដូចជាពង្រឹងនូវ​ការលើកទឹកចិត្ត និងស្មារតីដល់ប្រជាជននៅក្នុងប្រទេសជប៉ុន និងពិភពលោកនៅក្នុងគ្រាអាសន្ននេះ។

ចម្រៀងនេះមានខ្លឹមសារបង្ហាញពី “ក្តីសង្ឃឹម” ចំពោះស្ថានភាពលំបាកដែលកំពុងជួបប្រទះ។ការជួបនូវឧបសគ្គអ្វីមួយ រមែងតែងតែនាំអោយមនុស្សម្នាក់ៗ បានរៀនសូត្រ និងទទួលនូវបទពិសោធន៍ថ្មីសម្រាប់ខ្លួន ហើយបទពិសោធន៍ទាំងនោះនឹងមិនត្រឹមតែធ្វើអោយយើងសញ្ចឹងគិត ស្វែងយល់អំពីខ្លួនយើងប៉ុណ្ណោះទេ វាអាចនាំអោយយើងយល់ដឹងអំពីសេចក្តីទុក្ខរបស់អ្នកដទៃ ហើយស្វែងយល់អំពីសេចក្តីសុខ សុភមង្គល និងសេចក្តីសង្ឃឹមរួមមួយ សម្រាប់អ្នកផងទាំងឡាយបានផងដែរ។

ដោយសារចម្រៀង “Ue o Muite Arukō” ​ នេះត្រូវបានគេស្គាល់ច្រើនទាំងក្នុងប្រទេសជប៉ុន និងជាសកល ដូច្នេះទស្សនាវដ្តីញញឹមខ្មែរ សូមធ្វើការលើកបង្ហាញនូវគេហទំព័ររ​ប​ស់ លោក Amon Miyamoto ដែលបង្កើតបទចំរៀងច្រៀងរួមគ្នា ដើម្បីផ្តល់នូ​វក្តីសង្ឃឹម ដល់អ្នករាល់គ្នានៅទូទាំងពិភពលោក នៅក្នុងស្ថានភាពឆ្លងនូវជម្ងឺកូវីត១៩ដ៏កាចសាហាវនេះ​ តាមតំណភ្ជាប់លីងខាងក្រោម។ ​

https://uewomuite-project.squarespace.com/?fbclid=IwAR0rZpt3g9ZRlbBR8HrmdNmv7QQL63E1QnYhjjr_ueGUsRbHWtK3kHb2Pdw

 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer