គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ការប្រកបរបរលក់កាហ្វេខ្នាតតូច
ការប្រកបរបរលក់កាហ្វេខ្នាតតូច
2021.09.20

ការនិយមទទូលទានកាហ្វេ ឬភេសជ្ជៈផ្សេងៗកំពុងមានប្រជាប្រិយភាពខ្លាំងនៅតាមបណ្ដាហាងកាហ្វេល្បីៗ និង
ស្រស់ស្អាតគួរឱ្យទាក់ទាញជាច្រើននៅក្នុងរាជធានីភ្នំពេញ។ ស្របពេលជាមួយគ្នានេះ គេក៏សង្កេតឃើញចំនួននៃតូបលក់កាហ្វេតូចៗនៅតាមដងផ្លូវក៏មានច្រើនកន្លែង និងមានការពេញនិយមផងដែរ។

បងស្រី ពិល ស្រីមុំ (២៩ឆ្នាំ) មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ជាអ្នកប្រកបរបរលក់កាហ្វេខ្នាតតូចមួយរូបនៅក្នុងរាជធានីភ្នំពេញ បានចាប់ផ្ដើមរបរនេះអស់រយៈពេល៣ឆ្នាំ មកហើយ។ បងស្រី ស្រីមុំ បានមករស់នៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១៥ហើយបានផ្ដើមរបរនេះនៅអំឡុងឆ្នាំ២០១៨ ដោយផ្ដើមពីការលក់ដោយប្រើរទេះរុញតាម
ដងផ្លូវមុនពេលជ្រើសរើសយកកន្លែងលក់នៅទីតាំងបច្ចុប្បន្ន។ ដោយយល់ឃើញថា របរនេះអាចរកចំណូលផ្គត់ផ្គង់គ្រួសារបាន ទើបបងស្រី សម្រេចចិត្តឈប់ធ្វើការឱ្យគេ ហើយងាកមកចាប់ផ្ដើមប្រកបរបរនេះវិញ។

រទេះរុញដែលមានភ្ជាប់ឧបរកណ៍ឆុងកាហ្វេនិងធ្វើភេសជ្ជៈផ្សេងៗទៀត គឺជាចំណុចចាប់ផ្ដើមដំបូងនៅក្នុងការប្រកបរបររកស៊ីនៅរាជធានីភ្នំពេញរបស់បងស្រី ពិល ស្រីមុំ ។ ដោយសារការផ្សំគ្រឿងធ្វើភេសជ្ជៈទាំងនោះមាន
រសជាតិឆ្ងាញ់ជាប់ចិត្ត ជាពិសេសមានតម្លៃធូរថ្លៃ ទើបធ្វើឱ្យបងស្រីមានអ្នកស្គាល់ និងទិញកាន់តែច្រើនៗឡើង ក្រោយពីបានបង្កើតរបរនេះរយៈពេលប្រមាណ ៣ឆ្នាំរួចមក។ ដើមឡើយ កាហ្វេ និងភេសជ្ជៈរបស់បងស្រី
មានការពេញនិយមសម្រាប់អតិថិជនដែលជាអ្នករត់ម៉ូតូឌុប អ្នករត់រឺុម៉កកង់បី និងអ្នកធាក់ស៊ីក្លូ ក៏ដូចជាបងប្អូនជាកម្មករជាដើម។ បច្ចុប្បន្ន មានអ្នកបម្រើការនៅក្នុងក្រុមហ៊ុន និងអ្នករស់នៅជិតខាងជាច្រើនបែរមកជួយ
គាំទ្រការហ្វេរបស់បងស្រី។ ដើម្បីឱ្យអតិថិជនងាយរក បងស្រីបានសម្រចចិត្តជ្រើសរើសយកកន្លែងដាក់រទេះលក់ការហ្វេរបស់ខ្លួននៅ ទីតាំងបច្ចុប្បន្ន ដែលស្ថិតនៅខាងក្រោយ ព្រះបរមរាជវាំង និងក្បែរសាកលវិទ្យាល័យភូមិន្ទវិចិត្តសិល្បៈកាលពី១ឆ្នាំមុន។ ជារៀងរាល់ថ្ងៃមានអតិថិជនជាច្រើនឆៀងចូលទិញការហ្វេរបស់បងស្រីនៅទីនេះ។

បងស្រីមុំ បានរៀបរាប់ពីដំណើរការដំបូងនៃរបររបស់ខ្លួនដូច្នេះថា៖ “ដំបូង ខ្ញុំឃើញ គេរកស៊ីរបរនេះ ហើយមើលទៅវាដូចងាយស្រួល និងមិនចាំបាច់មានដើមទុនអីច្រើនទើបខ្ញុំចាប់ផ្ដើមសាកល្បងរកមុខរបរនេះ។ មួយឆ្នាំដំបូង ខ្ញុំលក់មិនសូវបានទេ ណាមួយគេ​មិនចង់ទិញកាហ្វេដែលរុញតាមរទេះបែបនេះច្រើននៅឡើយដែរ។ អ្នកទិញរបស់ខ្ញុំភាគច្រើនមានតែអ្នករត់ម៉ូតូឌុប រត់កងបី និងធាក់ស៊ីក្លូតែប៉ុណ្ណោះ។ មួយឆ្នាំក្រោយមក ទើបចាប់ផ្ដើមមានអ្នកចាប់អារម្មណ៍ចង់សាករសជាតិកាហ្វេរបស់ខ្ញុំ ដោយសារអ្នកដែលធ្លាប់ទិញពីមុនៗមកគេសរសើរថាឆ្ងាញ់ ហើយម៉ូយៗទាំងនោះតែងតែនិយាយប្រាប់តៗគ្នាថា កាហ្វេ និងភេសជ្ជៈដែលទិញពីកន្លែងខ្ញុំមានរសជាតិឆ្ងាញ់”។

ការទទួលទានភេសជ្ជៈមួយឆ្ងាញ់ទៅបាន គឺអាស្រ័យទៅលើរសជាតិ នៃការលាយគ្រឿងផ្សំបញ្ចូលគ្នាយ៉ាងស្ទាត់ជំនាញរបស់អ្នកលក់។ ជាក់ស្ដែង បងស្រី ស្រីមុំ បានប្រាប់ថាការផ្សំគ្រឿងកាហ្វេទាំងនោះគឺកើតចេញពីការរៀន
ធ្វើដោយខ្លួនឯង តាមរយៈការសង្កេតតម្រូវតាមចំណង់ចំណូលចិត្តភ្ញៀវដែលចង់ទទួលទាន។ បងស្រី ស្រីមុំ បានថ្លែងថា៖ “ខ្ញុំមិនបានទៅរៀនលាយគ្រឿងផ្សំទាំងនោះមកពីណាទេ ខ្ញុំចេះធ្វើវាដោយខ្លួនឯង ហើយរសជាតិ
នីមួយៗអាស្រ័យទៅតាមភ្ញៀវគាត់កម្ម៉ង់។ អ្នកខ្លះគាត់ចង់បានផ្អែមខ្លាំង ផ្អែមល្មមនិងដាក់បន្ថែមទឹកដោះគោច្រើនអ៊ីចឹងទៅ។ រសជាតិទាំងនោះឆ្ងាញ់ទៅបាន អាស្រ័យទៅលើភ្ញៀវកម្ម៉ង់ចង់ថែមនេះថែមនោះតាមចំណង់
ចំណូលចិត្តរបស់គាត់ ហើយណាមួយខ្ញុំមិនដែលថាំគ្រឿងទេ គឺខ្ញុំតែងតែដាក់ជូនតាមការចូលចិត្តរបស់ពួកគាត់”។

យ៉ាងណាមិញ បងស្រីមុំបានបញ្ជាក់ថា មុនពេលមានជំងឺកូវីដ-១៩ គាត់បានលក់កាហ្វេ និងភេសជ្ជៈផ្សេងៗដាច់ប្រមាណ ៣០០កែវក្នុងមួយថ្ងៃ។ ដោយសារមានការឆ្លងជំងឺកូវីដ១៩ រីករាលដាលខ្លាំង បច្ចុប្បន្ន ការលក់របស់
បងស្រីមានការធ្លាក់ចុះជាងពាក់កណ្ដាល។

ជាទូទៅ នៅកន្លែងបងស្រីមានលក់ភេសជ្ជៈដូចជា៖ កាហ្វេ កាហ្វេទឹកដោះគោ តែបៃតង តែជ្រក់ អូវ៉ាន់ទីនទឹកដោះគោទឹកក អូវ៉ាន់ទីនលាយកាហ្វេទឹកកក ផាសសិនទឹកដោះគោសា រ៉ូទឹកដោះគោទឹកកក និងតែក្រូចងាំងូវ
ជាដើម។ ក្នុងចំណោមភេសជ្ជៈទាំងនោះមាន កាហ្វេទឹកកក និងតែជ្រក់ គឺមានការពេញនិយម និងលក់ដាច់ជាងគេ។ បើនិយាយពីតម្លៃនៃការលក់ភេសជ្ជៈទាំងនោះវិញគឺចំណុះកែវតូចមានតម្លៃ ២០០០រៀល ហើយកែវធំ
តម្លៃ ៤០០០រៀល។ បងស្រីយល់ថា មុខរបរនេះងាយស្រួល ដោយនរណាៗក៏អាចធ្វើបានដែរ សំខាន់ឱ្យតែខ្លួនយើងចេះច្នៃប្រឌិតធ្វើយ៉ាងណាឱ្យវាមានរសជាតិឆ្ងាញ់ និងមានអនាម័យខ្ពស់ ។

ជាចុងក្រោយ បងស្រីសូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែជួយគាំទ្រ ភេសជ្ជៈរបស់ខ្លួនកន្លងមក និងចង់ឱ្យជួយបន្ដទិញទៅថ្ងៃមុខទៀត។ បងស្រីក៏បានបង្ហើបពីគម្រោងនៅថ្ងៃអនាគតរបស់ខ្លួនផងដែរថាខ្លួននឹងមានបំណងចង់ពង្រីកមុខរបរនេះឱ្យធំជាងមុន និងបន្ថែមកន្លែងលក់ផ្សេងទៀតដើម្បីឈានទៅដល់ការបើកហាងមួយតាមក្ដីស្រមៃរបស់ខ្លួន៕

 

កាហ្វេទឹកដោះគោទឹកកកកែវធំ

 

អូវ៉ាន់ទីនទឹកដោះគោទឹកកកកែវធំ

តែក្រហមក្រូចឆ្មារទឹកកកកែវធំ

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 47】








この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer