គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03

២០០៦

in Cambodia

  • ការបើកដំណើរការសាលាក្តីពិសេសកម្ពុជាកាត់ក្តី ប៉ុល ពត
  • កងកម្លាំងរដ្ឋាភិបាលកម្ពុជាបានបញ្ជូនទៅកាន់ប្រតិបត្តិការរក្សាសន្តិភាព ដើម្បីបោសសម្អាតមីននៅប្រទេសស៊ូដង់
  • គណបក្សនរោត្តម រណឫទ្ធិ បានបង្កើតឡើង
  • ការបោះឆ្នោតព្រឹទ្ធសភាលើកទី១

in Japan

  • គណៈរដ្ឋមន្ត្រីលោក Abe ​​លើកដំបូងត្រូវបានបង្កើតឡើង
  • ជប៉ុនឈ្នះពាន WBC លើកទី១
  • បុត្រាព្រះអង្គម្ចាស់ Akishino ប្រសូត

World

  • ការប្រហារជីវិតអតីតប្រធានាធិបតីអ៊ីរ៉ាក់ Hussein
  • អ្នកជិះស្គី Shizuka Arakawa ឈ្នះមេដាយមាសនៅកីឡាអូឡាំពិករដូវរងានៅទីក្រុង Turin

ចំណុចចាប់ផ្តើម

លេខ២៥/តុលា-វិច្ឆិកា ២០០៦

សាលាក្តីពិសេសកម្ពុជា ផ្តើមដំណើរការកាត់ក្តីមេដឹកនាំរបបប្រល័យពូជសាសន៍ក្នុងរបប ប៉ុល ពត ពីអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៦ ពិធីស្បថចូលកាន់តំណែងរបស់ចៅក្រម និងព្រះរាជអាជ្ញាចូលរួមក្នុងការជំនុំជម្រះត្រូវបានធ្វើឡើងនៅព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ហើយការស៊ើបអង្កេតបឋមដោយសហព្រះរាជអាជ្ញាក៏បានចាប់ផ្តើមផងដែរ។ ទីបំផុត កម្ពុជា​បាន​ឈរ​នៅ​លើបន្ទាត់​ចាប់ផ្តើម​នៃ​ការ​ឈាន​ឆ្ពោះទៅ​មុខ​ពី​ប្រវត្តិសាស្ត្រ​ដ៏​សោកសៅ​របស់​ខ្លួន។ ក្រុមការងារយើងខ្ញុំបានបង្កើតការចុះផ្សាយពិសេសមួយស្តីពីអ្វីហេតុការណ៍កើតឡើងនៅក្នុងសម័យនោះ ដើម្បីស្វែងយល់ពីការយល់ពីសាលាក្តី និងអនាគតរបស់សាលាក្តីជាដើម។

“បេសកកម្មពិសេសរបស់អង្គការសហប្រជាជាតិ” ដើម្បីប្រែក្លាយ “មរតកសោកសៅ” ទៅជាការបរិចា្ចកសម្រាប់មនុស្សជាតិសកល

លេខ ២២/មេសា-ឧសភា ២០០៦

នៅឆ្នាំ២០០៦ កម្ពុជាបានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (PKO) ជាលើកដំបូង។ អង្គភាពដោះមីនរបស់កងទ័ពរដ្ឋាភិបាលកម្ពុជាបានធ្វើដំណើរទៅកាន់ប្រទេសស៊ូដង់។ គិតត្រឹមឆ្នាំ២០១៧ ប្រទេសកម្ពុជាដែលធ្លាប់ជាប្រទេសទទួលប្រតិបត្តិការរក្សាសន្តិភាព នៅតែជាប្រទេសរងគ្រោះដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងបានខិតខំប្រឹងប្រែងបោសសម្អាតមីននៅឡើយក្តី កម្ពុជាបានប្រែពី “មរតសោកសៅ” របស់ខ្លួនដោយប្រើប្រាស់បទពិសោធន៍ពីការដោះមីន ចូលរួមចំណែកក្នុងការបរិច្ចាកលើឆាកអន្តរជាតិ។ ចាប់តាំងពីពេលនោះមក កម្ពុជាបានបញ្ជូនកងទ័ពទៅកាន់ប្រទេសលីបង់ ស៊ីរី ម៉ាលី និងប្រទេសដទៃទៀត រួមចំណែកដល់ការរក្សាសន្តិភាពពិភពលោក។

២០០៧

in Cambodia

  • “កិច្ចព្រមព្រៀងវិនិយោគទុនជប៉ុន-កម្ពុជា (កិច្ចព្រមព្រៀងរវាងជប៉ុន និងព្រះរាជាណាចក្រកម្ពុជាស្តីពីសេរីភាវូបនីយកម្ម ការលើកកម្ពស់ និងការការពារការវិនិយោគ)” បានបញ្ចប់
  • សាលាក្តីពិសេសកម្ពុជាឃុំខ្លួន កាំង ហ្គិចអ៊ាវ (ហៅ ឌុច) ក៏ដូចជាមន្ត្រីកំពូលៗរបស់របប ប៉ុល ពត មាន៖ នួន ជា ខៀវ សំផន អៀង សារី និង អៀង ធារិទ្ធ

in Japan

  • នាយករដ្ឋមន្ត្រី អាបេ លាលែងពីតំណែង គណៈរដ្ឋមន្ត្រី Fukuda ចាប់ផ្តើម
  • ការរញ្ជួយដីនៅខេត្ត Niigata, Chuetsu-Oki

World

  • លោក សាកូហ្ស៊ី ឈ្នះការបោះឆ្នោតប្រធានាធិបតីបារាំង
  • ក្រុមហ៊ុន Apple លក់ទូរសព្ទដៃ iPhone ដំបូង

ការផ្តើមចុះផ្សាយរឿង “រាមកេរ្តិ៍”

ផ្សាយរហូតដល់ឆ្នាំទី៥​ លេខ៣១ ដោយចាប់ផ្តើមពី (ខែតុលា-វិច្ឆិកា ឆ្នាំ២០០៧)

តើ​រលក​ជំនួញ​ដ៏ធំ​នឹង​មកដល់កម្ពុជាឬ​ទេ?

លេខ២៩/មិថុនា-កក្កដា ២០០៧

កិច្ចព្រមព្រៀងវិនិយោគមួយត្រូវបានចុះហត្ថលេខារវាងប្រទេសជប៉ុន និងកម្ពុជាកាលពីខែមិថុនា។ ក្នុងពេលជាមួយគ្នានោះ ទស្សនាវដ្តី “ញញឹម” បានជួប “រលកអាជីវកម្ម” ព្រោះកម្ពុជាបានជួបការប្រែប្រួលក្នុងបរិយាកាសរស់នៅតាមរយៈការមានផ្លូវក្រាលកៅស៊ូមុខផ្ទះពលរដ្ឋ និងការបង់ប្រាក់រំលួសលំនៅដ្ឋានជាដើម។ ដោយឃើញស្ថានភាពបែបនេះ ក្រៅពីទីក្រុងភ្នំពេញ ក្រុមការងារយើងខ្ញុំបានធ្វើដំណើរទៅកាន់ខេត្ត សៀមរាប និងព្រះសីហនុ ដើម្បីធ្វើបទរាយការណ៍ពីស្ថានភាពទាំងនោះ។ ទោះបីចំនួនសមាជិកនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុននៅកម្ពុជា (JBAC) នៅមានចំនួនតិចតួចត្រឹម ៣៤ ក្រុមហ៊ុនក្នុងឆ្នាំនោះក្តី ក៏ព័ត៌មានអំពីក្រុមហ៊ុនកំពុងដាក់ពាក្យសុំអជ្ញាប័ណ្ណវិនិយោគនៅកម្ពុជាផ្តើមមានចំនួនច្រើន។

២០០៨

in Cambodia

  • ប្រាសាទព្រះវិហារបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក
  • ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៤ និងគណៈរដ្ឋមន្រ្តី សម្តេច ហ៊ុន សែន លើកទី៤
  • ព្រឹត្តិការណ៍រំលឹកខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងប្រទេសជប៉ុននិងកម្ពុជា
  • លិខិតថ្លែងអំណរគុណរបស់ ព្រះបាទ នរោត្តម សីហមុនី ជូនចំពោះ ទស្សនាវដ្តី “ញញឹម”

ក្រុមការងារយើងខ្ញុំបានទទួលលិខិតថ្លែងអំណរគុណពីព្រះមហាក្សត្រ សម្រាប់ការចុះផ្សាយអំពី ” 「カンボジア王国の勲章」 នៅក្នុងលេខ៣២  (ខែធ្នូ ២០០៨ – ខែមករា ២០០៩)!

in Japan

  • នាយករដ្ឋមន្ត្រីលោក Fukuda លាលែងពីតំណែង គណៈរដ្ឋមន្ត្រីលោក Aso ចាប់ផ្តើម
  • ការលក់ទូរសព្ទដៃ iPhone ចាប់ផ្តើមនៅក្នុងប្រទេសជប៉ុន

World

  • លោក អូបាម៉ា ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក
  • កីឡាអូឡាំពិកនៅទីក្រុងប៉េកាំងបានប្រារព្ធឡើង
  • ក្រុមហ៊ុន Lehman Brothers ក្ស័យធន

ការចុះផ្សាយបន្ទាន់ពិសេសអំពី៖ ការចាប់កំណើតនៃតំបន់បេតិកភណ្ឌពិភពលោក, ប្រាសាទព្រះវិហារ

 លេខ ៣៦/សីហា-កញ្ញា ២០០៨

ខណៈ​ក្រុមការងារយើង​ខ្ញុំ​កំពុង​ធ្វើសេក្តីរាយការណ៍​ពីការចុះផ្សាយលេខពិសេសដូចសព្វដង ស្រាប់តែយើងខ្ញុំបានទទួលដំណឹងពី​​ប្រាសាទ​ព្រះវិហារ ​នឹង​ត្រូវ​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី ៧ ខែ​កក្កដា។ ក្រុមការងារយើងខ្ញុំបានផ្លាស់ប្តូរផែនការចុះផ្សាយភ្លាមៗ ដោយបានងាកមកចុះផ្សាយពិសេសបន្ទាន់ក្នុងលេខនេះ។ ទិដ្ឋភាពទាំងស្រុងនៃប្រាសាទបុរាណ ដែលជនជាតិជប៉ុនស្គាល់ថាជា «ប្រាសាទលើឋានសួគ៌» សាងសង់នៅលើច្រាំងថ្មចោទជាប់ព្រំដែនប្រទេសថៃ ហើយសំឡេងប្រជាជនខ្មែរស្រែកបន្ទោរឡើងដោយភាពរីករាយថា៖ «មោទនភាពជាតិខ្មែរ!» បានលាន់ឮខ្ទោរខ្ទារ ខណៈមាន​ការ​ប្រឆាំងកើតឡើង​ខ្លាំងនៅប្រទេស​​ថៃ ដោយ​ទាមទារ​សិទ្ធិកាន់កាប់​ទឹក​ដីមួយភាគពីកម្ពុជា។​ ក្រុមការងារយើងខ្ញុំបានចុះផ្សាយពីព្រឹត្តិការណ៍ទាំងនេះផងដែរ។ ​

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer