គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) CANDY ANGKOR 【នៅប្រទេសកម្ពុជា】
(ភាសាខ្មែរ) CANDY ANGKOR 【នៅប្រទេសកម្ពុជា】
2019.09.23

នៅប្រទេសកម្ពុជាក៏មានការផ្សព្វផ្សាយពីរបៀបធ្វើស្ករគ្រាប់ប្រពៃណីជប៉ុនផងដែរ។ មានផលិតករធ្វើស្ករគ្រាប់ជនជាតិកម្ពុជា ដែលជារៀងរាល់ថ្ងៃ កំពុងផលិតស្ករគ្រាប់ដោយដៃនៅក្នុងហាងលក់ស្ករគ្រាប់ “CANDY ANGKOR” ក្នុងខេត្តសៀមរាប ដោយបានរៀនពីរបៀបធ្វើពីលោកស្រី YAYOI ដែលជាផលិតករធ្វើស្ករគ្រាប់ជនជាតិជប៉ុន បានមកដល់ប្រទេសកម្ពុជានៅឆ្នាំ២០១៣។

ស្ករគ្រាប់ដែលបានមកពី “ជំនាញជប៉ុន”+ “មានរូបអង្គវត្ត” + “រសជាតិផ្លែឈើតំបន់ត្រូពិកមានដូចជា ផ្លែស្វាយនិងមៀនជាដើម” ជាស្ករគ្រាប់ដែលមានរសជាតិឆ្ងាញ់ ហើយមានពណ៌ស្អាត សំរាប់ជាវត្ថុអនុស្សាវរីយដ៏ល្អមួយ។ មានស្ករគ្រាប់ដោតឈើ ហៅថា Lollipop ដ៏គួឲ្យស្រឡាញ់ និងមានប្រជាប្រិយភាពធ្វើជារូបសត្វផ្សេងៗ។ ក្រៅពីមានលក់នៅហាងកណ្តាលក្នុងខេត្តសៀមរាប ស្ករគ្រាប់នេះក៏មានលក់នៅ ហាងលក់វត្ថុអនុស្សាវរីយញញឹម” ក្នុងផ្សារទំនើបអ៊ីអន១ ទីក្រុងភ្នំពេញផងដែរ។

លោកស្រី YAYOI
ផលិតករធ្វើស្ករគ្រាប់ជនជាតិកម្ពុជា
ស្ករគ្រាប់អង្គរ

អាចកុម៉្មង់ធ្វើបាន!!!

ស្ករគ្រាប់ នទទួលការកុម៉្មង់រូបទម្រង់ដើម។ អាចកុម៉្មង់ជារូបមុខមនុស្ស សត្វ និងអក្សរបានផងដែរ។ ឧទាហរណ៍ មានទទួលនៅក្នុងពិធីដូចខាងក្រោមនេះដែរ។ យើងអាចធ្វើការកុម្ម៉ង់មុន២ សប្តាហ៍!!!

សំរាប់ក្នុងពិធីអាពាហ៍ពិពាហ៍ ឬពិធីនិងបុណ្យផ្សេងៗ!!!

ជាវត្ថុអនុស្សាវរីយសំរាប់ភ្ញៀវចូលរួមពិធីរៀបអាពាហ៍ពិពាហ៍ ដោយសរសេរឈ្មោះ កូនកម្លោះ និងកូនក្រមុំនៅលើស្ករគ្រាប់។ វាក៏ជាវត្ថុអនុស្សាវរីយដ៏ប្រសើរមួយផងដែរសំរាប់ពិធីជប់លៀង និងពិធីអបអរប្រារព្ធខួប “ឆ្នាំទី~” នៃក្រុមហ៊ុន ហាងអ្វីផ្សេងទៀតជាដើម!!!

ជាវត្ថុអនុស្សាវរីយថ្ងៃខួបកំណើត ឬក្នុងឱកាសផ្សេងៗ!!!

ស្ករគ្រាប់ Lollipop ដែលមានអក្សរ Happy Birthday និងរូបភាពជាមួយដៃគូរដែលផ្ញើរនៅក្នុងពិធីខួបកំណើត♪

  • ទទួលការកុម្ម៉ង់ដោយអ៊ីម៉ែល និងសារហ្វេសប៉ុក។
  • អាចចែកចាយ និងដឹកជញ្ជូនផលិតផលបានគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។▼ US $0.6~0.7 កញ្ចប់* មានទទួលកុម្ម៉ង់ពី២៥០កញ្ចប់ឡើងទៅ

 

ផ្សព្វផ្សាយពិ​សេស♪ : យើងខ្ញុំកំពុងផ្សព្វផ្សាយផលិតផលនេះជាពិសេស ជូនអតិថិជនអានទស្សនាវដ្តីញញឹមខ្មែរនៅរដូវកាលរៀបអាពាហ៍ពិពាហ៍!!!

កុម្ម៉ង់តាមរយៈដូចខាងក្រោម

fb: Candyangkor

Tel: 063-964-755, 098-574-779

Mail: candyangkor@gmail.com

Open: 9:30~19:00 every day

Add: Road to Angkor Wat, near Tara Angkor Hotel, Siem Reap

NyoNyum Khmer No.35










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles