គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) កាដូសម្រាប់អ្នកក្នុងថ្ងៃបុណ្យគ្រីស្តស្មាស់ 【Special】
(ភាសាខ្មែរ) កាដូសម្រាប់អ្នកក្នុងថ្ងៃបុណ្យគ្រីស្តស្មាស់ 【Special】
2019.11.20

ដើម្បីជាជំនួយសម្រាប់ការទិញកាដូជូនអ្នកជាទីស្រលាញ់ នៅថ្ងៃបុណ្យណូអែលនាពេលខាងមុខនេះ ទស្សនាវដ្តីញញឹមសូមធ្វើការណែនាំកាដូខ្លះៗ ដែលពេញនិយមសម្រាប់ជនជាតិខ្មែរ។

តោះជ្រើសរើស!!!!!

ស្ករគ្រាប់

គឺជាកាដូដែលងាយស្រួលរកទិញ និងមិនមានតំលៃថ្លៃនោះទេ ហើយងាយក្នុងការចែករំលែកទៀតផង វាមិនរើសឋានៈ និងវ័យឡើយ ហើយវាក៏បង្ហាញពីក្តីស្រលាញ់សម្រាប់មនុស្សជាទីស្រលាញ់ និងបង្ករបរិយាកាសរីករាយផងដែរ។

នំខុកឃី ឬប្រភេទនំខេក

ជាកាដូមួយប្រភេទសម្រាប់ការអបអរក្នុងគ្រួសារ រួមជាមួយនឹងការញាំអាហារផងដែរ។ (ប្រភេទគ្រួសារសម័យថ្មី)!

សូកូឡា

ជារបស់ញុំាម៉្យាងដែលបង្ហាញពីក្តីស្រលាញ់។ នៅក្នុងប្រទេសកម្ពុជា សូកូឡា មិនមែនត្រឹមតែប្រើសំរាប់តែថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នោះទេ តែនៅក្នុងពិធីបុណ្យនានា របស់បស្ចឹមប្រទេស និងជីវភាពប្រចាំថ្ងៃ ក៏គេនិយមប្រើនិងញុំាវាផងដែរ។

វត្ថុអនុស្សាវរីយ ដែលរៀបក្នុងប្រអប់កាដូ

នៅថ្ងៃបុណ្យគ្រីស្តស្មាស់ ចំណុចពិសេសរបស់វាគឺ ការឱ្យកាដូគ្នាទៅវិញទៅមក។ នៅក្នុងកាដូ យើងអាចដាក់អ្វីដែលយើងពេញចិត្តចែករំលែកទៅមនុស្សជាទីស្រលាញ់របស់យើង ។ ហើយយើងក៏អាចដាក់ Post Card ដោយសរសេរជូនពរអ្នកជាទីស្រលាញ់ដែលយើងជូនបានផងដែរ។
សម្រាប់ពត៌មានបន្ថែម ៖

 

NyoNyum Khmer No.36




この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles