គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ពិធីបុណ្យណូអែលនៅប្រទេសកម្ពុជា 【Special】
(ភាសាខ្មែរ) ពិធីបុណ្យណូអែលនៅប្រទេសកម្ពុជា 【Special】
2019.11.20

ប្រវត្តិខ្លះៗទាក់ទងនឹងថ្ងៃបុណ្យណូអែលនៅប្រទេសកម្ពុជា

ប្រវត្តិនៃពិធីបុណ្យណូអែលនៅប្រទេសកម្ពុជា ត្រូវបាននាំចូលមកដោយជនជាតិបារាំងនៅក្នុងសម័យអាណានិគម ក្នុងកំឡុងដើមសតវត្សទី២០។ ក្រោយមកនៅទស្សវត្សទី៦០ គេសង្គេតឃើញមានការប្រារព្ធពិធីបុណ្យណូអែលនៅទីក្រុងភ្នំពេញ ដែលធ្វើឡើងដោយពួកបស្ចឹមប្រទេសដែលរស់នៅ និងមកទស្សនាប្រទេសកម្ពុជានាសម័យនោះ។ ប៉ុន្តែនៅក្នុងរបបប៉ុលពត ពិធីបុណ្យណូអែលនេះក៏ត្រូវបានហាមឃាត់ផងដែរ​ រហូតដល់ក្រោយមានរដ្ឋាភិបាលកម្ពុជាថ្មីកើតឡើងនៅក្រោយឆ្នាំ១៩៩៣ ទើបវត្តមាននៃពិធីបុណ្យណូអែលនេះ ត្រូវបានគេប្រារព្ធសារឡើងវិញបន្តិចម្តងៗនៅទីក្រុងភ្នំពេញ ជាមួយនឹងវត្តមាននៃជនបរទេសដែលបានរស់នៅនិងមកទស្សនាប្រទេសកម្ពុជានាពេលនោះ។

ការចូលរួមរបស់គ្រួសារក្នុងថ្ងៃបុណ្យណូអែល

ការទស្សនាការតាំងលម្អភ្លើងពណ៌នៅតាមផ្សារទំនើប ក្រុមហ៊ុនធំៗ និងសួនសាធារណៈមួយចំនួន ក៏ដូចជាការញ៉ាំអាហារនៅតាមហាង នៅក្នុងថ្ងៃបុណ្យណូអែល ជាការពេញនិយមរបស់គ្រួសារមួយចំនួនរស់នៅទីក្រុងនាពេលបច្ចុប្បន្ន។

យុវវ័យក្នុងថ្ងៃបុណ្យណូអែល

ការណាត់គ្នាញាំអាហារ ដើរកំសាន្ត ទស្សនាការបង្ហាញទស្សនីយភាពសិល្បៈកំសាន្ត និងការមើលកុន ជាការពេញនិយមរបស់យុវវ័យខ្មែរនៅក្នុងពិធីបុណ្យណូអែល។ ប៉ុន្តែមានការណាត់ជួបជាលក្ខណៈគូរ នៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបនឹងការជួបជុំជាលក្ខណៈមិត្តភក្តិ។

សកម្មភាពចូលរួមក្នុងថ្ងៃបុណ្យណូអែលរបស់សិស្ស

ពិធីបុណ្យនេះក៏ត្រូវបានដឹងជាទូទៅ ដោយផ្តើមចេញពីសិស្សានុស្សិស្សដែលរៀនភាសាបរទេស ជាពិសេសភាសាអង់គ្លេស ដែលមានឥទ្វិពលក្នុងការផ្សព្វផ្សាយអំពីពិធីបុណ្យណូអែលនៅប្រទេសកម្ពុជា។​ មានការណែនាំអំពីពិធីបុណ្យណូអែល តាមរយៈការតុបតែងថ្នាក់ និងការលេងល្បែងកម្សាន្តនានា នៅក្នុងថ្ងៃបុណ្យណូអែលនៅតាមបណ្តារសាលាបង្រៀនភាសាបរទេសជាច្រើននៅក្នុងទីក្រុងផងដែរ។ សិស្សានុស្សិស្សមួយចំនួននិយម ការជួបជុំគ្នាញុំាអាហារ ប្តូរកាដូគ្នា ពេលខ្លះលេងល្បែងនានា ដែលក្នុងនោះក៏មានការលេងប៉ាត់ម្សៅផងដែរ។

ការបញ្ចេញមតិៈ

 

សម្រាប់ពត៌មានបន្ថែម ៖

 

NyoNyum Khmer No.36



この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles