វាជាសេចក្តីរីករាយថ្មីម្តងទៀតតាំងពីពេលនោះមក។ នៅឆ្នាំ២០១៥ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានឈ្នះក្រុមម៉ាកាវ ក្នុងការប្រកួតជម្រុះលើកទី១នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកក្នុងប្រទេសរុស្សីប្រចាំតំបន់អាស៊ី ហើយបានទៅកាន់ការប្រកួតជម្រុះវគ្គទី២ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។ មានការចងចាំថ្មីៗ នៅក្នុងការប្រកួតជម្រុះលើកទី២ ដែលក្រុមជម្រើសជាតិកម្ពុជាបានប្រកួតប៉ះជាមួយក្រុមជម្រើសជាតិជប៉ុន បាននាំធ្វើអោយមានការចាប់អារម្មណ៍ច្រើននៅក្នុងស្រុកកាលនោះផងដែរ។
វាបានកន្លងផុតមករយៈពេល៤ឆ្នាំមកហើយ។
នៅថ្ងៃទី៦ ខែមិថុនា មានការប្រកួតជម្រុះលើកទី១ប្រចាំតំបន់អាស៊ី រវាងក្រុមជម្រើសជាតិកម្ពុជា(លំដាប់ FIFA លេខ១៧៣) និងប៉ាគីស្ថាន(លំដាប់លេខ២០០) សំរាប់កីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេស Qatar ។ នាខែសីហា ឆ្នាំមុន អតីតកីឡាករបាល់ទាត់ជម្រើសជាតិជប៉ុនលោក Honda Keisuke បានទទួលតួនាទីជាអ្នកដឹកនាំ និងបង្កើតក្រុមជម្រើសជាតិកម្ពុជាដែលមានឈ្មោះថា “Head of delegation”បានធ្វើអោយមានការចាប់អារម្មណ៍ទាំងនៅប្រទេសជប៉ុនផងដែរ។ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្សីមក លោក Felix Agustin Gonzalez Dalmas ដែលជាជំនួយការផ្ទាល់ខ្លួនរបស់កីឡាករ Honda ផងដែររូបនេះ បានលេងនៅក្លិប Melbourne Victory Football Club ក្នុងប្រទេសអូស្រ្តាលី(បច្ចុប្បន្នចាកចេញពីក្រុម) ដោយក្នុងកំឡុងពេលនោះ លោកបានធ្វើដំណើរទៅមកប្រទេសអូស្រ្តាលី និងកម្ពុជាជាញឹកញាប់ ដើម្បីបំពេញការងារជាគ្រូបង្វឹកជម្រើសជាតិផង និងជាកីឡាករបាល់ទាត់អាជីពផង។ លោក Felix ដែលមានដើមកំណើតនៅប្រទេសអាសង់ទីន និងអាយុ៣១ឆ្នាំរូបនេះ មានអាជ្ញាប័ណ្ណជាអ្នកដឺកនាំកំពូលនៅអាមេរិកឡាទីន ហើយលោកអាចនិយាយ៣ភាសាបាន គឺភាសាអេស្បាញ អង់គ្លេស និងភាសាជប៉ុន។ លើកនេះ យើងបានធ្វើការសាកសួរគ្រូបង្វឹក Felix អំពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោកមួយចំនួន និងមូលហេតុដែលនាំអោយលោកមកប្រទេសកម្ពុជាជាដើម។
អ្វីជាការប្រកួតជម្រុះកីឡាបាល់ទាត់ពិភពលោកនៅប្រទេស Qatar?
ការប្រកួតកីឡាបាល់ទាត់ពិភពលោក ជាព្រឹត្តិការណ៍លំដាប់សកលលោកមួយ ដែលបានប្រារព្ធឡើងរៀងរាល់៤ឆ្នាំម្តង។ មានប្រទេសចំនួន ៣២ ប៉ុណ្ណោះ ដែលអាចចូលរួមការប្រកួតនេះ ហើយមានប្រទេសជាង២០០ចូលរួមការប្រកួតជម្រុះ។ បច្ចុប្បន្ននេះ មានការប្រកួតជម្រុះតាមតំបន់សំរាប់ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេស Qatar នាឆ្នាំ២០២២។ ការប្រកួតជម្រុះនៅអាស៊ី ត្រូវបានបែងចែកជា៣ប្រកួត គឺការប្រកួតជម្រុះវគ្គទី១ ការប្រកួតជម្រុះវគ្គទី២ និងការប្រកួតជម្រុះវគ្គបញ្ចប់ ហើយចំពោះក្រុមកម្ពុជាដែលមានលេខលំដាប់ FIFA ទាប ត្រូវចូលរួមពីការប្រកួតជម្រុះវគ្គទី១។
<ព័ត៌មានលំអិតស្តីពីការប្រកួតជម្រុះនៅតំបន់អាស៊ី>
ការប្រកួតជម្រុះវគ្គទី១
ក្នុងចំណោមក្រុមទាំង៤៦ដែលចូលរួមការប្រកួត មានការលើកលែងចំពោះក្រុមដែលមានលេខលំដាប់ FIFA ខ្ពស់ទាំង៣៤នៅក្នុងតំបន់អាស៊ី។ ចំពោះក្រុមដែលនៅសល់ទាំង១២ ត្រូវបានបែងចែកជា៦ពូលសំរាប់ក្រុមទាំង២នីមួយៗ ហើយធ្វើការប្រកួតជម្រុះក្រុមចាំផ្ទះ ដោយយកក្រុមឈ្នះទាំង៦ក្រុមទៅវគ្គប្រកួតជម្រុះលើកទី២។
ការប្រកួតជម្រុះវគ្គទី២
ជាកាប្រកួតជម្រុះក្រុមចាំផ្ទះជាលើកទី២ ដោយយកក្រុមឈ្នះវគ្គប្រកួតជម្រុះលើកទី១ទាំង៦ក្រុម និងក្រុមដែលត្រូវបានលើកលែងវគ្គប្រកួតជម្រុះលើកទី១ចំនួន៣៤ក្រុម ដែលមានសរុបទាំងអស់៤០ក្រុមនោះ មកបែងចែកជា៨ពូលសំរាប់រាល់៥ក្រុមនីមួយៗ។ ចំពោះក្រុមដែលមានលំដាប់ពិន្ទុខ្ពស់៤ក្រុម ក្នុងចំណោមក្រុមដែលឈ្នះលេខ១ និងលេខ២ពីខាងពូលនីមួយៗ នឹងឡើងទៅវគ្គប្រកួតជម្រុះផ្តាច់ព្រ័ត្ត។ ※ ក្រុមប្រទេសជប៉ុនចូលរួមចាប់ពីវគ្គនេះ
ការប្រកួតជម្រុះវគ្គផ្តាច់ព្រ័ត្ត
បែបបទមិនទាន់កំណត់។ កាលពីការប្រកួតលើកមុន គេបានរើសយក២ក្រុមដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេពីបណ្តាពូលនីមួយៗ ចូលទៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្ត ដោយបែងចែក១២ក្រុមដែលឈ្នះពីវគ្គប្រកួតជម្រុះលើកទី២ជា២ពូល ហើយធ្វើការប្រកួតយកពានរង្វាន់សំរាប់រាល់៦ក្រុមនីមួយៗ។ ម្យ៉ាងទៀត មានការប្រកួតជម្រុះដោយក្រុមជាប់លេខ៣ពីពូលនីមួយៗ ហើយក្រុមដែលឈ្នះ បានចូលទៅប្រកួតជម្រុះជាមួយក្រុមផ្សេង។
អាជីពផ្សេងៗរបស់គ្រូបង្វឹក Felix
កំឡុងពេលជាកីឡាករអាជីពនៅក្លិបបាល់ទាត់ MF លោក Felix ក៏បានលេងអោយក្រុម JFL របស់ក្រុមហ៊ុនSagawainsatsu និងក្រុម AS.Raranja នៃការប្រកួតពានរង្វាន់កីឡាបាល់ទាត់តំបន់ Kansai នៅទីក្រុង Kyoto ផងដែរ។ នៅឆ្នាំ២០១៤ បន្ទាប់ពីលោកបានលេងអោយក្រុមក្លិបអ៊ុយរូហ្កាយរយៈពេល១ឆ្នាំមក លោកក៏បានជ្រើសរើសយកផ្លូវជាអ្នកដឹកនាំវិញម្តង។ លោកបានរៀនភាសាជប៉ុនពីមិត្តភក្កិរជនជាតិជប៉ុនរបស់លោកពេលលោករស់នៅប្រទេសអាហ្សង់ទីន ហើយក៏បានរៀនភាសាជប៉ុនបន្ថែមនៅពេលលោកលែងក្នុងប្រទេសជប៉ុន ពីមិត្តរួមក្រុមនិងជនជាតិជប៉ុនដែលនៅជុំវិញពិភពលោក។ ឥឡូវនេះលោកក៏នៅតែបន្តរៀនភាសាជប៉ុនទៀតដែរ។
ការជួបនឹងកីឡាករ Honda keisuke
ខ្ញុំបានស្គាល់កីឡាករ Honda តាមរយៈការណែនាំពីមិត្តភក្កិររបស់ខ្ញុំកាលរៀននៅមហាវិទ្យាល័យ អោយជាដៃគូរពាណិច្ចកម្មរបស់កីឡាករ Honda នៅពេលកីឡាករ Hondaនៅលេងអោយក្លិប AC Milan ប្រទេសអ៊ីតាលីនៅឡើយ។ កាលនោះ ខ្ញុំបានរកការងារដែលទាក់ទងនឹងកីឡាបាល់ទាត់ បន្ទាប់ពីខ្ញុំទទួលបានអាជ្ញាប័ណ្ណជាគ្រូបង្វឹកបាល់ទាត់នៅប្រទេសអាហ្សង់ទីន។ ក្រោយមក ពេលគាត់ផ្ទេរទៅប្រទេសម៉ិកស៊ីកូ គាត់បានបបួលខ្ញុំមកធ្វើការជាមួយគាត់។ នៅប្រទេសម៉ិកស៊ីកូ ខ្ញុំទទួលបានបទពិសោធន៍ជាច្រើន តាមរយៈការធ្វើជាអ្នកបកប្រែភាសាអេស្បាញដល់គាត់នៅក្នុងក្រុម ក៏ដូចជាជាមួយក្រុមអ្នកសារព័ត៌មាន ការផ្តល់ជំនួយនៅពេលគាត់ហ្វឹកហាត់ផ្ទាល់ខ្លួន និងនៅផ្នែកជំនួញជាដើម។ កាលខ្ញុំនៅជាកីឡាករអាជីព ខ្ញុំពុំបានក្លាយជាកីឡាករបាល់ទាត់កំរិតខ្ពស់ដូចកីឡាករ Honda នោះទេ ក៏ប៉ុន្តែក្នុងនាមជាកីឡាករបាល់ទាត់មួយរូប ខ្ញុំបានរៀនពីវិធីសាស្រ្តដែលអាចអោយកីឡាករឈានទៅកាន់កំរិតខ្ពស់បាន តាមរយៈការងារជាមួយគាត់ ដែលបានឆ្លងកាត់ការប្រកួតធំៗកំរិតអន្តរជាតិជាច្រើននោះ។ កីឡាករ Honda ជាមនុស្សម្នាក់ដែលតែងតែគិតពីការធ្វើអោយប្រសើរឡើងនូវអ្វីៗជុំវិញខ្លួនលោក ចាប់តាំងពីការរស់នៅប្រចាំថ្ងៃសាមញ្ញៗ ទាំងកីឡាបាល់ទាត់ និងជំនួញជាដើម។ ប្រហែលជាលោកគិតរឿងទាំងនោះគ្រប់ពេល ២៤ម៉ោងក្នុងមួយថ្ងៃហើយមើលទៅ!(សើច)
ម្យ៉ាងវិញទៀត គាត់តែងតែនិយាយថា “គាត់ភាគច្រើនរៀនពីកំហុស ហើយកំហុសគឺជាសក្ខីភាពនៃការសាកល្បងរឿងដែលធ្វើថ្មី ដូច្នេះយើងមិនត្រូវខ្លាចការបរាជ័យទេ គឺត្រូវបន្តសាកល្បងធ្វើរឿងថ្មីៗរហូត” ដែលវាជាគំនិតមួយថ្មីសំរាប់ខ្ញុំ ដែលមិនដែលធ្លាប់គិតពីមុននូវរឿងទាំងនេះនៅពេលនោះ។ ឥឡូវនេះ ខ្ញុំកំពុងតែសាកល្បងធ្វើរឿងថ្មីៗជារៀងរាល់ថ្ងៃនៅប្រទេសកម្ពុជា តាមពាក្យសម្តីរបស់គាត់ទាំងនោះ។
ហើយ លោកបានមកដល់ប្រទេសកម្ពុជា
មានថ្ងៃមួយ កីឡាករ Honda បាននិយាយពីប្រទេសកម្ពុជាដល់រូបខ្ញុំ។ គាត់បានប្រាប់ថា មានមនុស្សល្អៗនិងកន្លែងល្អៗ អស្ចារ្យជាច្រើននៅប្រទេសកម្ពុជា ដូច្នេះគាត់ចង់អោយខ្ញុំទៅមើល និងស្គាល់ដោយផ្ទាល់។ ហើយគាត់បាននិយាយទៀតថា គាត់មានបំណងចង់បង្កើតការដឹកនាំមួយដែលអាចនាំកម្ពុជាទៅកាន់ការរីកចំរើនដ៏ប្រសើរមួយ តាមរយៈការជួយលើវិស័យកីឡាបាល់ទាត់ ដោយបានហៅខ្ញុំមកធ្វើជាគ្រូបង្វឹកជាមួយគាត់ ហើយខ្ញុំក៏បានយល់ព្រម។
ដំបូងខ្ញុំបានមកស្នាក់នៅរយៈពេល៣សប្តាហ៍ ពេលនោះជារៀងរាល់ថ្ងៃ មានរឿងគួរឲ្យភ្ញាក់ផ្អើលជាច្រើន ក៏ប៉ុន្តែវាពិតជាបានផ្តល់នូវបទពិសោធន៏ដ៏ល្អ ដូចដែលកីឡាករ Honda បាននិយាយប្រាប់។ ខ្ញុំកើតនៅប្រទេសអាហ្សង់ទីនដែលជាទីកន្លែងដែលខ្ញុំស្រឡាញ់បំផុតមួយ ក៏ប៉ុន្តែដោយសារតែវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេស គ្រួសារខ្ញុំបានទៅរស់នៅសហរដ្ឋអាមេរិកនៅពេលខ្ញុំមានអាយុ១០ឆ្នាំ។ នៅពេលនោះ ដោយសារក្រុមគ្រួសារខ្ញុំមានភាពក្រីក្រ ដូច្នេះដើម្បីអនាគតរបស់ខ្ញុំ ឪពុកម្តាយរបស់ខ្ញុំបានខិតខំធ្វើការយ៉ាងច្រើនដើម្បីចិញ្ចឹមបីបាច់ខ្ញុំ។ សព្វថ្ងៃ នៅពេលខ្ញុំមើលឃើញពីការរីកចំរើនរបស់ប្រទេសកម្ពុជា ធ្វើឲ្យខ្ញុំនឹកដល់កាលពីខ្ញុំនៅក្មេង។ ខ្ញុំគិតថាប្រទេសកម្ពុជាដូចនឹងប្រទេសអាហ្សង់ទីនដែរ ព្រោះយើងមានកីឡាករដែលមានប្រវត្តិខុសៗគ្នា និងមានបញ្ហាផ្សេងៗដូចគ្នាផងដែរ។ ខ្ញុំគិតថា ខ្ញុំនៅមិនទាន់យល់ដឹងពីអារម្មណ៍របស់កីឡាករកម្ពុជាទាំងអស់ច្បាស់នៅឡើយ ដូច្នេះខ្ញុំពុំទាន់អាចនិយាយច្រើនបានលើសពីនេះទេ តែខ្ញុំមានបំណងចង់ដឹកនាំគេទាំងអស់គ្នាឲ្យមានការរីកចំរើន ដោយការនៅប្រាស្រ័យទាក់ទងជាមួយគេទាំងនោះអោយច្រើន។
ការងារជាគ្រូបង្វឹកជម្រើសជាតិ
មានការងារធ្វើជាច្រើនបន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា ក៏ប៉ុន្តែក្នុងនោះ ដូចនិងគ្រូបង្វឹកជម្រើសជាតិដ៏ទៃទៀតដែរ ខ្ញុំកំពុងធ្វើកាយរឹទ្ធិសំរាប់កីឡាករដែលលែងនៅក្រុមពានរង្វាន់ក្នុងប្រទេសកម្ពុជា។ មិនមែនត្រឹមតែជាជម្រើសជាតិ A ប៉ុណ្ណោះទេ ដោយសារត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជា U-22(ជម្រើសជាតិអាយុក្រោម២២ឆ្នាំ)ផងដែរនោះ ដូច្នេះវាជាការចាំបាច់ក្នុងការត្រួតពិនិត្យ និងវិភាគការប្រកួតជារៀងរាល់ថ្ងៃ។ ថ្មីៗនេះ ខ្ញុំក៏ជាអ្នកជ្រើសរើសគ្រូបង្វឹកជំនួយថ្មីផងដែរ។ ម្យ៉ាងទៀត ដោយកីឡាករកម្ពុជាពិតជាឧស្សាហ៍ព្យាយាម ដូច្នេះរាល់ការប្រជុំ និងការហ្វឹកហាត់ជាដើម នៅពេលពួកគេមានរឿងមិនយល់ គេក៏តែងតែធ្វើការសាកសួរខ្ញុំតាមរយៈ SNS ជាដើមផ្ទាល់មកខ្ញុំ។ ពួកគេតែងតែមានឆន្ទៈចង់ស្រូបយកនូវអ្វីៗពីពួកយើង ដើម្បីឲ្យការលែងរបស់គេប្រសើរ ដែលខ្ញុំគិតថាវាជាចំនុចសំខាន់បំផុតដែលនឹងនាំឲ្យពួកគេរីកចំរើន។ ទន្ទឹមនឹងនេះក៏មានបញ្ហាផ្សេងៗផងដែរ កើតឡើងជាមួយនឹងការរីកចំរើនរបស់កីឡាករ តែគម្រោងកម្ពុជានេះ ទោះបីជាវាមិនងាយស្រួលក៏ដោយ តែខ្ញុំគិតថាវាពិតជាមានតម្លៃ។ ចំពោះការងារអ្វីក៏ដោយដែលខ្ញុំធ្វើនៅប្រទេសកម្ពុជា ខ្ញុំនឹងយកចិត្តទុកដាក់ធ្វើអោយបានល្អបំផុត។
ប្រការសំខាន់ចំពោះកីឡាបាល់ទាត់កម្ពុជា
ខ្ញុំបានធ្វើការងារទាក់ទងនិងកីឡាបាល់ទាត់ភាគច្រើននៅក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំគិតថាកីឡាបាល់ទាត់មានថាមពលពិសេសមួយ។ កីឡាបាល់ទាត់ជាកីឡាដែលមនុស្សជាច្រើន អាចលែងបានដោយងាយ និងមានការចាប់អារម្មណ៍ច្រើននៅលើសកលលោក ហើយវាអាចធ្វើឲ្យមនុស្សជាច្រើនមានសុភមង្គល។ ម្យ៉ាងទៀត កីឡាបាល់ទាត់ក៏មានតួនាទីសំខាន់ផងដែរនៅក្នុងវិស័យអប់រំ។ មានរឿងជាច្រើនដែលយើងអាចរៀនពីកីឡាបាល់ទាត់ដូចជា ការគ្រប់គ្រងអារម្មណ៍ ការគោរពដៃគូរប្រកួតនិងមិត្តរួមក្រុម ក៏ដូចជាសារៈសំខាន់នៃការមានក្តីសុបិន្តជាដើម។ ដើម្បីឲ្យកីឡាបាល់ទាត់នៅប្រទេសកម្ពុជារីកចំរើន វាចាំបាច់ឲ្យមានការអប់រំល្អ និងការណែនាំពីគ្រូបង្វឹកល្អៗចាប់ពីកុមារភាព តែអ្វីដែលសំខាន់ជាងនេះគឺការបន្តធ្វើនូវរឿងទាំងនោះ។ ខ្ញុំគិតថា នេះពិតជាអាជីពពិតប្រកដមួយ។
ចំពោះក្រុមជម្រើសជាតិកម្ពុជា មិនត្រឹមតែក្នុងនាមជាកីឡាករតែប៉ុណ្ណោះទេ វាជាគោលដៅល្អមួយសំរាប់កុមារ ហើយវាចំបាច់ផងដែរថាតើក្នុនាមជាមនុស្ស ត្រូវធ្វើយ៉ាងដូចម្ដេចនោះ។ ម្យ៉ាងទៀត ដូចនឹងក្រុមជម្រើសជាតិជប៉ុនពីមុនដែរ ដើម្បីពង្រឹងក្រុមជម្រើសជាតិរបស់ខ្លួន គឺកីឡាករកម្ពុជាត្រូវសន្សំនូវបទពិសោធន៍ឲ្យបានច្រើនពីបរទេស។ សព្វថ្ងៃនេះ មានការកើនឡើងនូវចំនួនកីឡាករកម្ពុជាលេងនៅបរទេស ហើយទ្វាទៅកាន់ប្រទេសក្រៅកំពុងត្រូវបានបើកចំហរ។ ម្យ៉ាងវិញទៀត នៅក្នុងប្រទេសកម្ពុជាឯណោះវិញ មានការរីកចំរើនវិស័យសេដ្ឋកិច្ចច្រើនប្រៀបធៀប នឹងឆ្នាំកន្លងទៅ ដូច្នេះ ខ្ញុំគិតថាប្រទេសកម្ពុជា នឹងជម្រុញវិស័យនានារួមទាំងវិស័យកីឡាបាល់ទាត់ ឲ្យដំណើរការមានប្រសិទ្ធភាពដោយងាយស្រួល និងឆ្លាតវៃ ខុសពីពេលមុនៗ។ កីឡាករដែលមានបទពិសោធន៍នៅក្នុង និងក្រៅប្រទេស នៅចុងបញ្ចប់ពួកគេ នឹងក្លាយជាក្រុមជម្រើសជាតិកម្ពុជា។ នៅថ្ងៃមុខ ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា នឹងក្លាយជាចំនុចសំខាន់មួយសំរាប់នាំឲ្យប្រទេសកម្ពុជាមានការរីកចំរើន។
※រូបភាពដោយ : FFC (សមាគមកីឡាបាល់ទាត់កម្ពុជា)
※បទសម្ភាស : Kano Hiroaki (CJS)
※Translation :Nop Visal
【Cambodian Football Article 】
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ការបង្ហាញពីបេក្ខភាព: សាលា SOLTILO FAMILIA SOCCER SCHOOL
2019.09.14 NewsSports
(日本語) មូលហេតុអង្គការ Hearts of Gold ចាប់ផ្តើមជំនួយកីឡាប៉ារ៉ានៅកម្ពុជា
2019.06.26 Sports
(日本語) កីឡាករ Keisuke Honda បើក “ថ្នាក់បង្រៀនកីឡាបាល់ទាត់សំរាប់តែអ្នកដែលពិតជាមានបំណងក្លាយជាកីឡាករជំរើសជាតិ!”
2019.06.14 EventNewsSports
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer