នៅពេលឮពាក្យ “វប្បធម៌ជប៉ុន” និង “វប្បធម៌ខ្មែរ” តើអ្នកនឹងស្រមៃឃើញអ្វីខ្លះ? វប្បធម៌គឺជាគុណតម្លៃដែលបង្កើតឡើងដោយមនុស្សជាតិ ហើយបានផ្សព្វផ្សាយដល់ពូជសាសន៍រស់នៅក្នុងតំបន់ ឬសង្គមមួយនោះ។ ជារៀងរាល់ថ្ងៃ យើងម្នាក់ៗបានចូលរួមក្នុងការបង្កើតឡើងនូវវប្បធម៌ថ្មីៗតាមរយៈរូបភាព និងសកម្មភាពផ្សេងៗរបស់យើងដោយការមើលមនុស្សរស់នៅក្បែរខាង ការយល់ដឹងពីអ្នកដទៃ និងការផ្សព្វផ្សាយនូវចំណេះដឹង ក៏ដូចជាគំនិតរបស់ខ្លួនដល់អ្នកដទៃជាដើម។ ជាផ្នែកមួយនៅក្នុងសកម្មភាពនៃ “ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ” មូលនិធិជប៉ុនដែលកំពុងធ្វើប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌ជាមួយប្រទេសផ្សេងៗ និងចូលរួមអភិវឌ្ឍវប្បធម៌ថ្មីរួមជាមួយនឹងទស្សនាវដ្តីញញឹមខ្មែរ ដែលកំពុងផ្សព្វផ្សាយជូនដល់ប្រជាជនកម្ពុជាស្តីអំពីប្រទេសជប៉ុន បានរួមគ្នាដើម្បីធ្វើការណែនាំអំពីវប្បធម៌ជប៉ុននិងកម្ពុជាពីជ្រុងផ្សេងៗ។
វាសនា និងការមកដល់ប្រទេសកម្ពុជា : គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំ លោក Gyotoku Koji
ក្រោមការដឹកនាំរបស់គ្រូបង្វឹក Gyotoku Koji ដែលត្រូវបានបញ្ចូនមកកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FCC) ដោយមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុននិងសមាគមបាល់ទាត់ជប៉ុន ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ (តទៅនេះហៅថាU19) បានឈ្នះលើក្រុមបាល់ទាត់ថៃ និងវៀតណាម នៅក្នុងកម្មវិធីប្រកួតពានរង្វាន់របស់ AFF(សហព័ន្ធបាល់ទាត់អាស៊ាន)។ ម្យ៉ាងទៀត នៅក្នុងកម្មវិធីប្រកួតវគ្គជម្រុះរបស់ AFC(សហព័ន្ធបាល់ទាត់អាស៊ី) ក្រុមបាល់ទាត់កម្ពុជាក៏បានឈ្នះក្រុមបាល់ទាត់ប្រទេសថៃ កោះម៉ារៀណាខាងជើង និងប្រ៊ុយណេ កាលពីឆ្នាំមុនផងដែរ ហើយកម្ពុជាគ្រោងនឹងចូលរួមក្នុងកម្មវិធីប្រកួតជុំផ្តាច់ព្រ័ត្រ AFC ដែលនឹងត្រូវធ្វើឡើងនៅប្រទេសអ៊ូសបេគីស្ថាន ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជាដែលខកខានចូលរួមក្នុងការប្រកួតបែបនេះតាំងពីឆ្នាំ១៩៧៤ មកម៉្លេះ។ ការប្រកួតនាពេលខាងមុខនេះ នឹងទទួលបានការគាំទ្រខ្លាំងពីអ្នកនិយមកីឡាបាល់ទាត់នៅប្រទេសកម្ពុជា។ តើគ្រូបង្វឹកក្រុមជម្រើសជាតិខាងលើនេះជាមនុស្សបែបណា? យើងនឹងធ្វើការរាយការណ៍ជូនអំពីគាត់ដូចតទៅ!
Q តើលោកអាចប្រាប់ត្រួសៗអំពីជីវិតក្នុងវិស័យបាល់ទាត់របស់ លោកបន្តិចបានទេ?
ខ្ញុំត្រូវបានជ្រើសរើសជាកីឡាករជម្រើសជាតិជប៉ុននៅខែមករា ឆ្នាំ១៩៨៧ ក៏ប៉ុន្តែនៅខែមីនាឆ្នាំដដែល ខ្ញុំបានទៅប្រកបអាជីពនៅក្លឹបបាល់ទាត់មួយ ក្នុងប្រទេសអាល្លឺម៉ង់អស់រយៈពេល ២ឆ្នាំកន្លះ។ តាមរយៈការចូលលេងក្នុងក្លឹបនេះ ខ្ញុំបានយល់ដឹងច្រើនពីភាពខុសគ្នារបស់ខ្លួនជាមួយ និងកីឡាករអន្តរជាតិដទៃទៀត។ នៅខែមិថុនាឆ្នាំ១៩៨៩ ខ្ញុំបានវិលត្រឡប់មកប្រទេសជប៉ុនវិញ ហើយបានចូលរួមក្នុងក្រុមបាល់ទាត់របស់ក្រុមហ៊ុនរថយន្ត Toyota ក៏ប៉ុន្តែនៅក្នុងការប្រកួត២ឆ្នាំជាប់គ្នា ខ្ញុំបានដាច់សរសៃជង្គង់ ហើយខ្ញុំក៏បានបញ្ចប់អាជីពជាកីឡាករបាល់ទាត់តែម្តង។ រឿងនេះបានកើតឡើងចំពេល
មានដែលគេបង្កើតអោយមានការប្រកួត J League ជាលើកទីមួយ។ ក្រោយមក ខ្ញុំបានចាប់ផ្តើមអាជីពជាគ្រូបង្វឹកបាល់ទាត់វិញនៅពេលខ្ញុំមានអាយុ ២៩ឆ្នាំ។ ខ្ញុំបានធ្វើជាគ្រូ បង្វឹកនៅក្នុងក្រុម SHIMIZUS-PULSE អស់រយៈពេល ១៤ ឆ្នាំ។ ក្រោយមកទៀត ខ្ញុំបានចាប់អារម្មណ៍ពីអាជីពជាគ្រូបង្វឹក បាល់ទាត់នៅក្រៅប្រទេស។ បន្ទាប់មកខ្ញុំត្រូវបានតែងតាំងជាគ្រូបង្គោលនៃក្រុមជម្រើសជាតិប្រទេសប៊ូតាននៅឆ្នាំ២០០៨។ ប៊ូតានជាប្រទេសដែលមានចំណាត់ថ្នាក់ទាបបំផុតមួយនៅក្នុងបណ្តាប្រទេសដែលជាសមាជិករបស់ FIFA ទាំង២១០ប្រទេស។ ក៏ប៉ុន្តែ១ឆ្នាំក្រោយ ខ្ញុំបាននាំឲ្យក្រុមប៊ូតានបានឈ្នះក្នុងកម្មវិធីប្រកួតជ្រើសរើសសម្រាប់កម្មវិធីប្រកួតអាស៊ីខាងត្បូងជាផ្លូវការ។ នេះគឺជាព្រឹត្តិការណ៍លើកទីមួយសម្រាប់ពួកគេដែលបានឈ្នះនៅក្នុងកម្មវិធីនៅក្រៅប្រទេស។ ក្រោយមក ខ្ញុំបានវិលត្រឡប់មកជប៉ុនវិញ ហើយទទួលតំណែងជាជំនួយការគ្រូបង្វឹកនៅក្រុម OMIYA ARDIJA របស់ J1 នៅឆ្នាំ ២០១០-២០១១ ហើយធ្វើការជាគ្រូបង្គោលក្រុម FC GIFUរបស់ J2 នៅឆ្នាំ ២០១២-២០១៣ ហើយឆ្នាំបន្ទាប់ បានទទួលតំណែងជាគ្រូបង្គោលនៅសាកលវិទ្យាល័យ Shizuoka អស់រយៈពេល ១ឆ្នាំ។ ឆ្នាំបន្ទាប់ទៀត ខ្ញុំត្រូវបានគេទាក់ទងអោយធ្វើជាគ្រូបង្គោលក្លឹបបាល់ទាត់មួយនៅប្រទេសថៃ។ វាគឺជាក្រុមកម្រិតទី ២ (Division 2)
នៅក្នុងកម្មវិធីប្រកួតនៅប្រទេសថៃ ហើយពួកគេមានបំណងចង់ឡើងនៅក្នុងកម្រិតទី ១ (Division 1)។ ខ្ញុំបានដឹកនាំអោយពួកគាត់ឈ្នះ ៥ប្រកួតជាប់គ្នា ហើយរក្សានៅលំដាប់ទី២។ បន្ទាប់ពីបានវិលត្រឡប់មកពីប្រទេសថៃវិញ ខ្ញុំបានធ្វើជា “មេផ្ទះ” អស់រយៈពេលកន្លះឆ្នាំ តែក្រោយមក ខ្ញុំត្រូវបានចាត់តាំងអោយទៅប្រទេសនេប៉ាល់រយៈពេល ២ឆ្នាំកន្លះ ចាប់ពីខែមីនា ឆ្នាំ ២០១៦។ នៅឆ្នាំដំបូង មានកម្មវិធីពានរង្វាន់ “AFC Solidarity Cup” ។ វាគឺជាកម្មវិធីមួយដែលផ្តល់ឱកាសប្រកួតថ្នាក់អន្តរជាតិចំពោះក្រុមណាដែលចាញ់ភ្លាមៗនៅក្នុងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី និងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក។ ក្រុមយើងបានទទួលជ័យជំនះហើយបានទទួលបានជើងឯកពានរង្វាន់តែម្តង។ ចំណែកឯនៅខែសីហា ឆ្នាំ២០១៨
វិញមានការប្រកួតពានរង្វាន់ AFC សម្រាប់ក្រុមជម្រើសជាតិយុវជនU23 ហើយក្រុមយើងមានវាសនាប៉ះនឹងក្រុមជម្រើសជាតិជប៉ុន។
សមត្ថភាពក្រុមទាំងពីរខុសគ្នាឆ្ងាយមែន តែលទ្ធផលនៃការប្រកួតគឺពួកយើងចាញ់មួយទល់នឹងសូន្យ ដោយក្រុមយើងបានប្រឹងប្រែងទប់ទល់ក្រុមជប៉ុនបានល្អណាស់។ បន្ទាប់មក ខ្ញុំបានវិលត្រឡប់មកជប៉ុនវិញ ហើយក៏បំពេញជីវិតជា “មេផ្ទះ” ម្តងទៀតនៅខែកញ្ញា ឆ្នាំ២០១៨ (សើច)។ បន្ទាប់មកខ្ញុំមានវាសនាបានមកដល់ប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្ន សហព័ន្ធកីឡាបាល់ទាត់ជប៉ុន កំពុងធ្វើការបញ្ចូនគ្រូបង្វឹកបាល់ទាត់ជាច្រើនទៅបណ្តាប្រទេសនៅតំបន់អាស៊ី ហើយខ្ញុំក៏ត្រូវបានចាត់តាំងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា U19 និង ក្រុមបាល់ទាត់យុវជន U18 នៃសាលាបាល់ទាត់ជាតិបាទី របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ នៅប្រទេសកម្ពុជាមានគ្រូបង្វឹកជនជាតិជប៉ុនជាច្រើនដូចជាលោក ហុងដា ជាដើមបាននិងកំពុងធ្វើការនៅទីនេះ ហើយពួកគេតែងតែទទួលបានការគោរពស្រឡាញ់ច្រើនពីប្រជាជនកម្ពុជាផងដែរ។ ដូច្នេះខ្ញុំគិតថាយើងជាជនជាតិជប៉ុនដែលត្រូវបានចាត់តាំងមកទីនេះ ក៏កំពុងបំពេញតួនាទីទៅតាមសេចក្តីរំពឹងរបស់សហព័ន្ធកីឡាបាល់ទាត់ជប៉ុន ក្នុងការផ្លាស់ប្តូរធនធានមនុស្សអោយបានអស់ពីលទ្ធភាពផងដែរ។
Q តើលោកយល់ឃើញពីសក្តានុពលនៃវិស័យបាល់ទាត់នៅកម្ពុជាយ៉ាងដូចម្តេចដែរ?
មានកីឡាបាល់ទាត់កំពុងលេចធ្លោម្នាក់នៅក្នុងក្រុមជម្រើសជាតិយុវជន U19។ ប្រហែលជាអ្នកគាំទ្រកីឡាបាល់ទាត់ជាច្រើនបានស្គាល់គាត់គឺកីឡាករ សៀង ចន្ធា។ គាត់បានចេញពីសាលាបាល់ទាត់ជាតិបាទី កាលពីឆ្នាំមុន ហើយសព្វថ្ងៃនេះ គាត់កំពុងប្រកបអាជីពនៅក្លឹបបាល់ទាត់បឹងកេត ហើយខ្ញុំពិតជាចង់អោយ គាត់មានការរីកចំរើនបានល្អ។ លក្ខណៈពិសេសរបស់ក្រុមជម្រើសជាតិកម្ពុជាគឺមាននិន្នាការចង់ការពារខ្លាំងជាងធ្វើការវាយលុក ដូច្នេះកីឡាករដូចជា ចន្ធា គឺអាចប្រើប្រាស់បានក្នុងលក្ខណៈយុទ្ធសាស្ត្របែបនេះខ្លាំងណាស់។ កាលពីបានឈ្នះនៅក្នុងការប្រកួតជម្រុះ AFC U19 នៅឆ្នាំមុន មានសកម្មភាពចូលរួមរបស់គាត់យ៉ាងខ្លាំង។ ចន្ធា គឺជាតារាកំពុងរះរបស់កម្ពុជា។ ប្រសិនបើគាត់មានជីវិតជាកីឡាករដ៏ល្អគំរូម្នាក់នោះ អាចមានកីឡាករ
ជំនាន់ក្រោយៗទៀតនឹងមានបំណង់ចង់ធ្វើដូចគាត់បន្តបន្ទាប់ទៀត។វានឹងធ្វើអោយគាត់ផ្ទាល់ខ្លួនប្រសើរផង ហើយវិស័យបាល់ទាត់កម្ពុជាទាំងមូលក៏ប្រសើរតាមផងដែរ។
ការវាយតម្លៃសម្រាប់ក្រុមជម្រើសជាតិ U19 ពីប្រជាជនកម្ពុជាបន្ទាប់ពីស្នាដៃឆ្នាំមុនគឺមានកម្រិតខ្ពស់ណាស់។ ក៏ប៉ុន្តែយើងមិនអាចស្ថិតនៅក្នុងកម្រិតនេះរហូតបានទេ។ យើងត្រូវពង្រឹងយុវជនជំនាន់នេះអោយបានគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការប្រកួតកីឡា SEA Gamesនៅឆ្នាំ២០២៣។ លើសពីនេះទៀត ខ្ញុំកំពុងសម្លឹងមើលពីអនាគតនៅក្រោយពេលឆ្នាំ២០២៣ និងការបណ្តុះបណ្តាលធនធានមនុស្ស។ នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ក្មេងៗពុំបានរៀនសូត្រពីបាល់ទាត់បានត្រឹមត្រូវនៅឡើយទេ។ នៅប្រទេសជប៉ុន គេរៀនតាំងពីថ្នាក់ទាបៗនៅកម្រិតបឋមសិក្សា ហើយគ្រូបង្វឹកក៏ទទួលបានការបង្ហាត់បង្រៀនបានល្អត្រឹមត្រូវ ក៏ប៉ុន្តែក៏នៅមិនទាន់ដល់កម្រិតពិភពលោកនៅឡើយដែរ។
Q បានន័យថានៅពុំទាន់មានមូលដ្ឋានគ្រឹះពីក្មេង ហើយធនធានមនុស្សបែបនោះពុំអាចចូលរួមក្នុងថ្នាក់ជាតិភ្លាមៗបាន ដូច្នេះមែនទេ?
ពិតមែនហើយ។ កង្វះខាតដែលគួរអោយកត់សំគាល់នោះគឺការពុំបានកសាងមូលដ្ឋានគ្រឹះ។ ខ្ញុំធ្លាប់មានអារម្មណ៍ដូចគ្នានៅពេលខ្ញុំនៅប្រទេសថៃដែរ គឺក្មេងៗពុំបានតស៊ូអស់ពីលទ្ធភាពទេ។ កីឡាករអាជីពក៏មានចរិតដូច្នេះដែរ។ បើសិនជាយើងអាចកែប្រែចរិតនេះបានយើងអាចមើលឃើញអ្វីល្អបន្ទាប់ពីនេះ។ ចុះធ្វើយ៉ាងដូចម្តេច ដើម្បីកែប្រែនោះ? វាគឺជាការងាររបស់គ្រូបង្វឹកផ្ទាល់តែម្តង។
Q ក្រុមជម្រើសជាតិ U19 នឹងចូលរួមកម្មវិធីប្រកួតជុំផ្តាច់ព្រ័ត្ររបស់ AFC ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានខកខានតាំងពីឆ្នាំ១៩៧៤ គឺប្រមាណពាក់កណ្តាលសតវត្សមកហើយ។ តើលោកបានធ្វើការដឹកនាំបែបណាខ្លះដែលនាំអោយមានលទ្ធផលដ៏មានផ្លែផ្កានេះ?
ពួកគេប្រែខ្លួនទៅជាអ្នកព្យាយាមការពារខុសពីមុន។ ពីមុនពួកគេត្រូវដៃគូប្រកួតយកបាល់ ហើយក៏ពុំបានការពារបានល្អដែរ។ ប៉ុន្តែសព្វថ្ងៃនេះ ពួកគេមានឥរិយាបទព្យាយាមការពារអស់ពីសមត្ថភាព។ កត្តាមួយទៀតគឺការមានជំនឿទុកចិត្តលើខ្លួន។ បុព្វហេតុចម្បងនោះគឺការឈ្នះប្រទេសថៃ បន្ទាប់ពីបានចាញ់ក្រុមអូស្ត្រាលីនៅក្នុងការប្រកួតដំបូងនៃការប្រកួត AFF U18។ ចំពោះខ្ញុំវិញ ខ្ញុំព្យាយាមផ្សព្វផ្សាយពីទស្សនៈវិជ្ជមានដោយខ្ញុំដើរតួជាអ្នកលើកទឹកចិត្តនៅក្នុងក្រុមជម្រើសជាតិ តែនៅសាលាបាល់ទាត់ជាតិបាទីវិញ ខ្ញុំប្រើវិធីដឹកនាំយ៉ាងតឹងតែងវិញ។ ដូច្នេះកីឡាករមកពីសាលាបាល់ទាត់ជាតិបាទីមួយចំនួនដែលត្រូវបានជ្រើសរើសជាកីឡាករជម្រើសជាតិនោះ មានអារម្មណ៍ខុសប្លែកទៅនឹងវិធីដឹកនាំរបស់ខ្ញុំរវាងនៅក្នុងសាលាបាល់ទាត់ជាតិ និងក្រុមជម្រើសជាតិ។ នៅពេលចាញ់ប្រទេសអូស្ត្រាលីប្រាំទល់និងមួយ នៅក្នុងប្រកួតទី១ នៃកម្មវិធី AFF U18 ខ្ញុំមិនបាននិយាយថា ”ធ្វើមិនបានល្អ” នោះទេ។ គឺខ្ញុំប្រាប់ពួកគាត់ថា ”យើងនឹងអាចធ្វើបាន”។ ជាលទ្ធផល ពួកគាត់មានស្មារតីវិជ្ជមាន ហើយបានឈ្នះនឹងក្រុមប្រទេសថៃ។ តាមរយៈបទពិសោធន៍នេះ ពួកគាត់ក៏បានចាប់ផ្តើមបណ្តុះជំនឿទុកចិត្តលើខ្លួនឯង។
Q ក្នុងការត្រៀមប្រកួតនៅខាងមុខ តើលោកនឹងពង្រឹងចំណុចណាខ្លះ?
ទាំងបច្ចេកទេស យុទ្ធសាស្ត្រ និងរាងកាយទាំងអស់តែម្តង។ ចំពោះបច្ចេកទេស យើងបន្តហ្វឹកហាត់រហូតអោយកាន់តែល្អ តែជាការពិតទៅមានពេលវេលាសម្រាប់ការលូតលាស់ និងពេលវេលាល្អសម្រាប់ទទួលយកផងដែរ។ ដូច្នេះកីឡាករដែលមិនបានទទួលការហ្វឹកហាត់ត្រឹមត្រូវក្នុងកំឡុងអាយុដូចខាងលើ ពួកគាត់នឹងមានការអភិវឌ្ឍន៍យឺត។ ខ្ញុំបានព្យាយាមធ្វើការបង្វឹកដើម្បីបំពេញចន្លោះខ្វះខាតនោះដែរតែសមត្ថភាពការស៊ូទ្រាំរបស់ពួកគេមានការខ្វះខាត។ ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបនិង១ឆ្នាំកន្លះមុននៅពេលខ្ញុំបានទទួលតំណែងជាគ្រូបង្គោលនោះ ពួកគេល្អជាងពីមុនច្រើនណាស់។ បើយើងធ្វើការហ្វឹកហាត់បានល្អ ពួកគាត់ប្រាកដជានឹងប្រែប្រួលបានល្អ។ ខ្ញុំជឿជាក់ដូច្នេះ។
Q សូមលោកជួយប្រាប់អំពីសក្តានុពលនៃការផ្លាស់ប្តូរវិស័យបាល់ទាត់កម្ពុជា និងជប៉ុននាពេលអនាគត។
ខ្ញុំជឿជាក់ថា FFC បាននឹងកំពុងរៀនសូត្រពីជប៉ុនយ៉ាងច្រើន។ ខ្ញុំមិនមានចិត្តចង់បង្ខំអោយធ្វើតាមជប៉ុនទាំងស្រុងនោះទេ តែមានចំណុច
ជាច្រើនដែលត្រូវរៀនសូត្រពីប្រទេសជប៉ុន។ ដូច្នេះខ្ញុំសង្ឈឹមថានឹងដើរតាមមាគ៌ាល្អជាមួយគ្នាបន្តទៀត។ មួយវិញទៀត កាលពីឆ្នាំមុន អង្គការ JICA បានអំពាវនាវរកអ្នកស្ម័គ្រចិត្តយុវជនដែលចុះទៅបង្ហាត់នៅតាមជនបទ តែគេមិនបានសម្រេចដោយសារបញ្ហា COVID-19។ បើសិនជានៅថ្ងៃអនាគត គេអាចសម្រេចគម្រោងនេះបាន យើងអាចស្វែងរកពីសក្តានុពលរបស់ក្មេងៗនៅតាមភូមិបាន។ម្យ៉ាងទៀត ខ្ញុំសង្ឃឹមផងដែរថា កីឡាករល្អៗរបស់កម្ពុជានឹងចូលរួមក្នុងវិស័យបាល់ទាត់នៅប្រទេសជប៉ុន ហើយនាំមកនូវភាពជោគជ័យសម្រាប់ខ្លួនបានច្រើនជាបន្តបន្ទាប់។
Q ជាចុងក្រោយសូមផ្ញើសារទៅដល់អ្នកគាំទ្រវិស័យបាល់ទាត់ នៅកម្ពុជា។
យើងនឹងប្រឹងប្រែងអោយអស់ពីសមត្ថភាព។ ខ្ញុំមិនអាចអោយអ្នកទាំងអស់គ្នារំពឹងទាំងស្រុងលើយើងបានទេ តែសូមមេត្តាជួយតាមដានមើលយើងខ្ញុំទាំងអស់គ្នាផង។ ជាពិសេសកម្មវិធីប្រកួតខាងមុខនេះ កម្រមានឱកាសបែបនេះណាស់។ ដូច្នេះសូមអញ្ជើញតាមដាននិងទស្សនាដោយក្តីមោទនភាពសម្រាប់ប្រទេសជាតិកម្ពុជា។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 42】
この記事が気に入ったら
いいね!しよう
We will send you the latest information
ទស្សនៈរបស់ផលិតករភាពយន្តវ័យក្មេងចំពោះវិស័យភាពយន្តខ្មែរបច្ចុប្បន្ន
2022.03.22 Japan Foundation Collaboration未分類
ខ្ញុំចង់ឃើញកីឡាករបាល់ទាត់យុវជនខ្មែរពង្រីកនូវសមត្ថភាព និងលទ្ធភាពរបស់ខ្លួនតាមរយៈការប្រើប្រាស់ភាសាជប៉ុន នាពេលអនាគត
2022.01.24 Japan Foundation Collaboration
សិល្បករខ្មែរក្នុងពិភពរបាំសហសម័យ
2021.11.23 Japan Foundation Collaboration
“ខ្សែបន្ទាត់កំណត់ព្រំដែន” ~ ដោយសិល្បករសហសម័យ លោក លីម សុខចាន់លីណា ~
2021.09.20 Japan Foundation Collaboration
ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន-កម្ពុជា!
2021.07.31 Japan Foundation CollaborationNyoNyum Khmer
(ភាសាខ្មែរ) សិល្បៈដែលឆ្លុះបញ្ចាំងពីសង្គម
2021.05.28 Japan Foundation CollaborationLife Styletrend&culture
(ភាសាខ្មែរ) លោក ហ៊ុយ យ៉ាឡេង ជាផលិតករ និងអ្នកដឹកនាំរឿងដែលបេ្តជ្ញាជួយលើកស្ទួយវិស័យខ្សែភាពយន្តខ្មែរ
2021.03.29 CultureNyoNyum Khmer
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics