នំជប៉ុនដែលគេនិយមចូលចិត្តប្រចាំថ្ងៃមាននំប្រភេទផ្អែមនិងប្រៃ ដូចជា ៖
នំពុម្ពរូបត្រីស្នូលសណ្តែកផ្អែម たい焼き Taiyaki
ជានំពិសេសដែលមានរាងជារូបត្រីគល់រាំងជប៉ុនហៅថាត្រី Tai ។ នំនេះគេដុតដោយបន្ទះដែកពីរបន្ទដែលមានរាងជារូបត្រីគល់រាំង ហើយចាក់ម្សៅនំធ្វើពីអង្ករស្រូវសាលីនិងមានស្នូលខាងក្នុង។ គេនិយាយថា កាលពីជាង១០០ឆ្នាំមុន នំនេះត្រូវបានគេធ្វើឡើង ដំបូងជានំបន្ទះដែកដុតមានរាងផ្សេងៗ តែដោយនៅប្រទេសជប៉ុនត្រីគល់រាំងត្រូវបានគេជឿថា ជាត្រីនាំសំណាងល្អដល់មនុស្សគ្រប់គ្នា ទើបនំរូបត្រីនេះត្រូវបានគេធ្វើឡើងរហូតមកដល់បច្ចុប្បន្ន។ សព្វថ្ងៃមានហាងជំនាញលក់នំនេះជាច្រើនកន្លែង ហើយក៏មានតូបលក់នំនេះនៅមុខផ្សារទំនើប និងនៅក្នុងពិធីបុណ្យនានាផងដែរ។ ថ្មីៗនេះ មិនត្រឹមតែនំស្នូលសណ្តែកប៉ុណ្ណោះទេ មានស្នូលរសជាតិផ្សេងដូចជា ស្នូលសូកូឡា និង Custard cream ជាដើមផងដែរ។
នំចង្កាក់ម្សៅអង្ករ 串団子 Kushi-dango
ជានំដែលងាយញុំាមួយប្រភេទក្នុងចំណោមនំជប៉ុនផ្សេងៗដែលធ្វើដោយម្សៅអង្ករមូលៗដោតជាចង្កាក់។ នំម្សៅអង្ករមូលៗដោតជាចង្កាក់ដែលមានរសជាតិប្រៃផ្អែមគេហៅថា“Mitarashi” ហើយមានច្រើនប្រភេទនិងរសជាតិសំបូរបែបផ្សេងៗទៀតដូចជា ប្រភេទមានស្នូលសណ្តែកផ្អែមលាបពីលើ ប្រភេទលាយជាមួយស្លឹក Yomogi និងប្រភេទដុតដោយលាបទឹកស៊ីអុីវជាដើម។ គេនិយាយថានំនេះ មានប្រភពតាំងពីសម័យកាលបុរាណឈ្មោះថាសម័យ Jomon មកម្លេះ ហើយនំនេះក៏ត្រូវបានគេគូសនៅក្នុងគំនូរចម្លាក់ឈើបែបជប៉ុនកាលពីប៉ុន្មានរយឆ្នាំមុនមកម្លេះ ជានំដែលជនជាតិជប៉ុននិយមចូលចិត្តតាំងពីបុរាណកាល។
នំប្រៃអង្ករដំណើប おかき Okaki
ជានំដែលធ្វើដោយដុតឬអាំងដោយបុកម្សៅនំធ្វើពីអង្ករដំណើប។ មានរសជាតិទឹកស៊ីអ៊ីវ និងអំបិលច្រើនដូចនំ Senbei ដែរ។ ម្យ៉ាងទៀតក៏មានប្រភេទរសជាតិដែលបានមកពីការលាយគ្រឿងពី សារាយសមុទ្រ និងបង្គាផងដែរ។ នំបន្ទះតូចៗគេហៅថា “Arare” ហើយនៅថ្ងៃបុណ្យបួងសួងការធំលូតលាស់នៃក្មេងស្រីដែលគេហៅថា “Momo-no-sekku” នេះ គេមានទំលាប់ញ៉ាំនិងហៅនំនេះថា “Hina-arare”។
នំប្រៃអង្ករ 煎餅 Senbei
ជានំដុតពីអង្ករស្អិតជាបន្ទះសំប៉ែតៗ។ មានរសជាតិទឹកស៊ីអ៊ីវនិងរសជាតិអំបិលជាដើម។ ជានំញ៉ាំសម្រន់បុរាណមួយរបស់ជប៉ុន ដែលគេចូលចិត្តញ៉ាំនៅផ្ទះជាមួយតែ ហើយមានលក់ជាកញ្ចប់ៗនៅផ្សារទំនើបជាដើមផងដែរ។
ស្ករគ្រាប់ប្រពៃណីជប៉ុន 金太郎飴 Kintaro-ame
ជាស្ករគ្រាប់ប្រពៃណីបែបជប៉ុនដែលធ្វើឡើងកាលពីប៉ុន្មានរយឆ្នាំមុន។ មានឈ្មោះដែលគេស្គាល់ជាទូទៅថា “Kumi-ame” ហើយគេធ្វើជារូបផ្សេងៗ ដោយយកស្ករដែលមានសភាពនៅទន់ស្អិតមានពណ៌ផ្សេងៗត្រួតលើគ្នា។ ជាដំបូងគេធ្វើជាបំពង់ធំដែលមានទំហំ៣ឬ៤សង់ទីមែត្រ ហើយបន្ទាប់ពីទាញវាឲ្យវែងៗរួចមក គេកាត់វាជាទំហំដែលងាយញុំា។ ធ្វើដូច្នេះ ដូចជាមានអ្វីពិសេស គឺឃើញមានរូបដូចគ្នា ទោះបីជាគេកាត់វាប៉ុន្មានដងហើយក៏ដោយ។ ស្ករគ្រាប់នេះមានរូបតុកក្តាឈ្មោះថា “Kintaro” ដែលមាននៅក្នុងរឿងព្រេងបុរាណជប៉ុន ហើយរូបស្ករគ្រាប់នេះបានល្បីទូទាំងប្រទេសជប៉ុន ក៏ប៉ុន្តែបច្ចុប្បន្នស្ករគ្រាប់នេះត្រូវបានគេធ្វើជារូបផ្សេងៗដូចជា ផ្កា សត្វ និងអក្សរជាដើម។
NyoNyum Khmer No.35
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics