គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) JAPAN VIEW 16 គយគន់ទេសភាពប្រទេសជប៉ុន / ចម្ការផ្កាឈូករ័ត្នដែលពោពេញទៅដោយស្នាមញញឹម
(ភាសាខ្មែរ) JAPAN VIEW 16 គយគន់ទេសភាពប្រទេសជប៉ុន / ចម្ការផ្កាឈូករ័ត្នដែលពោពេញទៅដោយស្នាមញញឹម
2019.07.21

ប្រវត្តិនៃផ្កាឈូករ័ត្នមានយូរណាស់មកហើយ គឺកាលពីសតវត្សទី១៥ ជនជាតិអេស្ប៉ាញបាននាំយកគ្រាប់ពូជពីទ្វីបអាមេរិក ហើយបានដាំដុះនៅក្នុងស្រុក និងត្រូវបានផ្សព្វផ្សាយទៅដល់ប្រទេសបារាំងឬប្រទេសរុស្ស៊ី ព្រមទាំងត្រូវបាននាំមកដល់ប្រទេសជប៉ុននៅសតវត្សទី១៧។ ក្រោយមក ប្រទេសរុស្ស៊ី និងសាធារណៈរដ្ឋប៉េរូ បានយករូបផ្កានេះដាក់នៅក្នុងទង់ជាតិរបស់គេ។  រីឯប្រទេសជប៉ុនវិញ គេបានបង្កើតចម្ការផ្កាឈូករ័ត្ននៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ក្នុងកម្មវិធីអភិវឌ្ឍន៍ភូមិ ស្រុក ឬសកម្មភាពស្តារពីគ្រោះមហន្តរាយជាដើម ហើយក៏មានប្រើនៅក្នុងព្រឹត្តិការណ៍នានាផងដែរ។

នៅស្រុក Ogaki ខេត្ត Gifu តាំងពីឆ្នាំ១៩៩០ មក គេបានរៀបចំចម្ការផ្កាឈូករ័ត្ន ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យកសិកម្មស្រែចម្ការ និងជម្រុញសកម្មភាពនៃតំបន់ ដោយប្រើប្រាស់នូវដីកសិកម្មដែលមិនបានប្រើប្រាស់យូរហើយ។ ជារៀងរាល់ឆ្នាំ នៅខែមិថុនាគេបានដាំពូជចំនួន២ដង ហើយនៅខែសីហា យើងនឹងឃើញទិដ្ឋភាពផ្កាឈូករ័ត្នរីកពេញលេញដែលមានចំនួនប្រមាណ១២ម៉ឺនដើមឯណោះ។ ក្នុងរដូវកាលនេះ (ពីពាក់កណ្តាលខែសីហាដល់ដើមខែកញ្ញា) ទាំងប្រជាជនក្នុងភូមិស្រុក និងទាំងប្រជាជនមកពីគ្រប់ទិសទីនៃប្រទេសជប៉ុន នាំគ្នាមកទស្សនានិងលេងកម្សាន្ត ហើយក្នុងនោះក៏មានជនបរទេសផងដែរ។ ទីតាំងស្រុក Ogaki ស្ថិតនៅជិតទីក្រុង Osaka ឬទីក្រុង Nagoya ដែលអាចមកលេងដោយរថភ្លើល្បឿនលឿនដូចរូបថតបានយ៉ាងស្រួលផងដែរ។ ចំពោះប្រទេសកម្ពុជាវិញ ក៏មានចម្ការផ្កាឈូករ័ត្នមួយចំនួននៅក្រុងតាខ្មៅ ដែលស្ថិតនៅភាគខាងត្បូងពីរាជធានីភ្នំពេញ ដែលអាចធ្វើដំណើរបានក្នុងរយៈពេលប្រហែល៣០នាទីដោយរថយន្ត ដូច្នេះអ្នកអាចអញ្ជើញទៅលេងកម្សាន្តនៅទីនោះបានផងដែរ។

 

Gifu
Ogaki Sunflower Field,
Ogaki City,Gifu Prefecture

Credited by modifying <Ogaki Sunflower Field in Hira-machi Area> (©<Ogaki City>, Creative Commons Attribution 4.0

International License (CC BY 4.0)) https://creativecommons.org/licenses/by/4.0/

 




この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

សួនឧទ្យាន Hitachi Seaside Park

2022.10.17 Japan ViewNyoNyum Khmer

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer