ប្រសិនបើផ្លាស់ប្តូរប្រទេស របៀបរបបនៃការរស់នៅក៏មានការផ្លាស់ប្តូរទៅតាមនោះដែរ។ ចំពោះឥរិយាបថក្នុងការទទួលទានអាហារ នៅក្នុងប្រទេសកម្ពុជាមិនជាមានបញ្ហាអី្វទេ ក៏ប៉ុន្តែផ្ទុយទៅវិញនៅប្រទេសជប៉ុនមានរឿងមួយចំនួនត្រូវបានហាមប្រាម។
នៅប្រទេសជប៉ុនការទទួលទានអាហារដែលត្រឹមត្រូវនោះគឺ ត្រូវធ្វើឡើងប្រកបដោយការយកចិត្តទុកដាក់ ហើយមានរឿងជាច្រើនដែលសូម្បីតែជនជាតិជប៉ុនក៏មិនអាចធ្វើបានដែរ។ ការយកចិត្តទុកដាក់ចំពោះការទទួលទានអាហារច្រើនពេកនោះ ខ្ញុំគិតថាការទទួលទានអាហារមិនមានភាពសប្បាយរីករាយនោះទេ។ ដូច្នេះ រឿងនេះទុកវាមួយឡែកសិន ហើយយើងនឹងប្រាប់អ្នកអំពីរបៀបទូទៅទំាងនោះ។
ការប្រើប្រាស់ចង្កឹះ
នៅប្រទេសជប៉ុនដោយមានការជះឥទ្វិពលមកពីប្រទេសលោកខាងលិច ការទទួលទានអាហារបានត្រូវបានប្រើ សម កាំបិត ឬស្លាបព្រាក៏ប៉ុន្តែអី្វដែលគេស្គាល់តំាងពីសម័យបុរាណមក ហើយតែងតែត្រូវបានប្រើនោះគឺចង្កឹះ។ ជាការពិតទៅក្នុងការប្រើប្រាស់ចង្កឹះនេះមានបំរាមផ្សេងៗក៏ដោយ “កុំធ្វើអញ្ចឹង” ប៉ុន្តែការពិតទៅមានច្រើនទៀត ពេលនេះខ្ញុំនឹងប្រាប់រឿង២យ៉ាងដែលអ្នកគួរតែប្រុងប្រយ័ត្ន។
ហាមដាច់ខាតគឺមិនត្រូវដោតចង្កឹះនៅលើបាយ
ការដោតចង្កឹះបញ្ឈរនៅក្នុងចានបាយគេអោយឈ្មោះថា “ចង្កឹះឈរ”។ នៅពេលពិធីបុណ្យសពតាមបែបព្រះពុទ្ធសាសនានៅក្នុងប្រទេសជប៉ុនគេយកចង្កឹះទៅដោតនៅលើចានបាយ ហើយយកទៅជាក់លើក្បាលគ្រែសម្រាប់អ្នកដែលស្លាប់ទៅ ហើយវាត្រូវបានគេនិយាយថាការដោតចង្កឹះបញ្ឈរនៅក្នុងចានបាយវាមិនមែនជារឿងល្អទេសម្រាប់មនុស្សដែលនៅរស់។
ហាមដាច់ខាត គឺមិនត្រូវប្រគល់អាហារដោយចង្កឹះ
កុំចាប់ដូរអាហារដោយចង្កឹះផ្ទាល់ខ្លួនរបស់អ្នកនិងចង្កឹះរបស់អ្នកដទៃ។ នៅប្រទេសជប៉ុន បន្ទាប់ពីពិធីបូជាបុណ្យសព ធាតុរបស់អ្នកដែលស្លាប់ត្រូវបានគេចាប់ដោយចង្កឹះ និងហុចអោយដោយចង្កឹះដល់សមាជិក
គ្រួសារនៃសព ក៏ប៉ុន្តែ នេះគឺជាបួងសួងសុំឱ្យអ្នកដែលស្លាប់ទៅអាចឆ្លងកាត់ទន្លេរវាងពិភពលោកនេះ និងពិភពផ្សេងទៀតបាន។ ដោយសារតែ មានការគិតបែបនេះ “អ្នករើសធាតុ” ពេលកំពុងទទួលទានអាហារការចាប់ដូរអាហារដោយចង្កឹះនិងចង្កឹះត្រូវបានគេហាមប្រាម។
អំពីសម្លេង
ពេលទទួលទានអាហារការមិនអោយមានសំលេងគឺជាមូលដ្ឋានគ្រឹះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មានករណីលើកលែងចំពោះអាហារមួយចំនួនក្នុងការបន្លឺសំលេងនៅពេលទទួលទាន។
ពេលទទួលទានអាហារត្រូវបិទមាត់ហើយធ្វើយ៉ាងណាកុំអោយមានសំលេង
ចូរបិទមាត់របស់អ្នកនៅពេលទទួលទានអាហារដើម្បីកុំអោយឃើញក្នុងម៉ាត់ និងដើម្បីកុំអោយមានសំលេង។ វាមិនមែនជារឿងដ៏ស្រស់បំព្រងនោះទេនៅពេលមនុស្សជុំវិញខ្លួនយើងមើលឃើញអាហារដែលរញេរញ៉ៃក្នុងមាត់ពេលទទួលទាននោះមែនទេ។ ហើយនៅពេលដែលទទួលទានបើកមាត់ទៅមានសំលេង “ចិចចុបៗ” កើតឡើងនេះក៏ធ្វើអោយអ្នកផ្សេងមានអារម្មណ៍អត់ល្អដែរ។ រឿងដែលចំបងនោះគឺកុំធ្វើអោយអ្នកដទៃមានអារម្មណ៍អត់ល្អនៅពេលទទួលទានអាហារ។ ដូច្នោះហើយចូរយើងធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នា។
Soba និង Udon អាចបន្លឺសំលេងបាន
នៅពេលដែលទទួលទាន soba udon ឬមីជនជាតិជប៉ុនបន្លឺសំលេង”ស្យឹស្យឹ”។ ជាធម្មតាជនជាតិបរទេសមានការភ្ញាក់ផ្អើលនឹងរបៀបញ៉ាំបែបនេះ ក៏ប៉ុន្តែវាមិនបានខុសឥរិយាបថដែលគេបានហាមប្រាមឡើយ៕ ជាទូទៅ “ការបរិភោគដោយគ្មានសំលេង” ពេលទទួលទានគឺជារឿងទូទៅក៏ដោយ ចំពោះមីគឺមានករណីលើកលែងដែរ។ ពីព្រោះតែតាំងតែពីដើមឡើយ ប្រទេសជប៉ុន Soba ត្រូវបានចាត់ទុកថាជាប្រភេទអាហារដែលរហ័ស( fast food) មិនមានភាពទន់ភ្លន់ អញ្ចឹងហើយមិនបាច់យកចិត្តទុកដាក់ក៏បានដែរ ហើយការប្រញាប់ប្រញាលក្នុងការទទួលទានអាហារជារឿងធម្មតារបស់មនុស្ស តែផ្ទុយទៅវិញការបន្លឺសំលេងស្យឹស្យឹពេលទទួលទាននោះត្រូវបានគេយល់ថាជារឿងដែល “ឡូយ” ហើយលើសពីនេះទៅទៀត ការធ្វើបែបនោះ ធ្វើអោយមានខ្យល់នៅក្នុងមាត់និងមានអារម្មណ៍ថាវាមានរសជាតិឆ្ងាញ់។ Udon ឬមួយមីរបស់ជប៉ុនក៏បែបនោះដូចគ្នាដែរ។ អញ្ចឹងហើយបានជាជនជាតិខ្មែរ មានអារម្មណ៍ថាចំលែកក្នុងចិត្តពីរបៀបញុំាមីរបស់ជនជាតិជប៉ុន ក៏ប៉ុន្តែសូមអ្នកយល់ថា ចំពោះជនជាតិជប៉ុនការធ្វើបែបនេះវាមិនមែនជាឥរិយាបថដែលមិនសមរម្យនោះទេ។ ហើយបើសិនអ្នកចង់ទទួលទានតាមរបៀបនោះប្រកបដោយរសជាតិឆ្ងាញ់នោះ សូមគិតថាវាហាក់ដូចនៅប្រទេសជប៉ុនអញ្ចឹង។
ទោះជាយ៉ាងណាក៏ដោយ មិនមែនបានន័យថា “ហាមដាច់ខាត់ត្រូវតែមិនអោយមានបន្លឺសំលេងនោះទេ”។ តែប្រសិនបើអ្នកស្រូបខ្លំាងពេកនោះទឹកស៊ុបនិងលោតខ្ទាត់ខ្ចាយហើយអាចធ្វើអោយអ្នកមានអារម្មណ៍មិនល្អផងក៏ថាបាន។ វាមិនមានបញ្ហាអ្វីនោះទេបើអ្នកញ៉ាំវាដោយពិបាកក្នុងការបន្លឺសំលេង ដូច្នេះហើយអ្នកអាចញ៉ាំបានតាមរបៀបសមរម្យដោយក្តីរីករាយជាមួយនឹងគុយទាវជប៉ុន។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) សិល្បៈដែលឆ្លុះបញ្ចាំងពីសង្គម
2021.05.28 Japan Foundation CollaborationLife Styletrend&culture
(ភាសាខ្មែរ) ការរៀបចំសក់ដោយខ្លួនឯងសម្រាប់នារីការិល័យ 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) វិធីកាត់ រឺដក ចិញ្ចើមបែបជប៉ុន 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ម្ជុលវិទ្យាសាស្ត្រ និងការដុត (Acupuncture) (Moxibustion) 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ការព្យាបាលដែលងាយនឹងមានកំហុស 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) លំហាត់ប្រាណសាច់ដុំ 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ការព្យាបាលរន្ធឬសធ្មេញ តើអ្វីទៅជាការព្យាបាលរន្ធឬសធ្មេញ? 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) វិធីសា្រស្តធ្វើឲ្យកូនតូចទៅសាលារៀនដោយសប្បាយរីករាយ 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) យូហ្គាដើម្បីសុខភាព និងសំរាកអារម្មណ៍! 【life style】
2019.12.26 Life Style
(ភាសាខ្មែរ) របៀបសន្សំលុយ! 【life style】
2019.12.25 Life Style
(ភាសាខ្មែរ) វិធីសង្គ្រោះបឋម 【life style】
2019.12.24 Life Style
(ភាសាខ្មែរ) អាហារពេលព្រឹកដើម្បីសុខភាព 【life style】
2019.12.24 Life Style
(ភាសាខ្មែរ) តើអ្នកគួរឲ្យកូនរៀននៅផ្ទះយ៉ាងដូចម្តេច? 【life style】
2019.12.24 Life Style
(ភាសាខ្មែរ) របៀបតុបតែងមុខ (Makeup) សម្រាប់នារីការិយាល័យ 【life style】
2019.12.24 Life Style
(ភាសាខ្មែរ) របៀបថែរក្សាច្រមុះឲ្យមានសុខភាពល្អ 【life style】
2019.12.24 Life Style
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics