នៅថ្ងៃពិសេស!!!
ជានំដែលគេប្រើដើម្បីទទួលភ្ញៀវ នៅរដូវកាលនីមួយៗដែលមានដូចជា ការបន់ស្រន់នូវការធំធាត់របស់កុមារ និងគោរពវិញ្ញាណក្ខន្ធបុព្វបុរសជាដើម។ ខាងក្រោមនេះ ជាឧទាហរណ៍មួយ ដែលបង្ហាញពីការញុំានំនៅថ្ងៃពិសេសរបស់ជប៉ុន។
នំស្រស់ជប៉ុនពិសេស上生菓子 Jo-namagashi
Jo-namagashiជានំដែលមានលក្ខណៈពិសេសជាងគេ ក្នុងចំណោមនំជប៉ុនដ៏ទៃទៀត។វាជានំដែលគេធ្វើសំរាប់ទទួលភ្ញៀវ នៅក្នុងពិធីញ៉ាំតែប្រពៃណីជប៉ុនតាំងពីបុរាណកាលមក។នំ Jo-namagashi នេះត្រូវបានគេធ្វើឡើងដើម្បីបង្ហាញពីអត្ថន័យចំណងជើងនៃចំរៀងរុក្ខជាតិ និងទេសភាពក្នុងរដូវទាំង៤នៃប្រទេសជប៉ុន។នៅពេលខ្លះ គេក៏មានធ្វើនំនេះតាមរយៈការកុម្មង់ពិសេសទៅតាមបំណងនិងដៃគូរនៃពិធីញ៉ាំតែណាមួយផងដែរ។គេអាចយកនំដែលធ្វើដោយស្នាដៃជនជាតិជប៉ុន ជាលក្ខណៈប្រពៃណីដោយការកែច្នៃពណ៌ រូបរាង និងរសជាតិនេះ សំរាប់ទទួលភ្ញៀវផងដែរ។ វាជាវប្បធម៌មួយរបស់ជប៉ុន ដែលមានទម្លាប់ទទួលទានអ្វីមួយ ដោយគិតពីរសជាតិនិងរូបរាងព្រមជាមួយគ្នា។
នំ Jo-namagashi ដែលជាសិល្បៈមួយនៃប្រទេសជប៉ុននេះ បច្ចុប្បន្នមិនត្រឹមតែនៅក្នុងពិធីញ៉ាំតែប៉ុណ្ណោះទេ តែវាជាវត្ថុអនុស្សាវរីយមួយដែលគេក៏និយមប្រើនៅពេលទៅលេងផ្ទះនរណាម្នាក់ និងជានំដ៏មានតម្លៃសំរាប់ញ៉ាំនៅផ្ទះជុំគ្នាក្នុងថ្ងៃពិសេសណាមួយផងដែរ។
នំគោមជប៉ុនស្នូលសណ្តែកក្រហមរុំស្លឹក Sakura 桜餅 Sakura-mochi
បើនិយាយពីនំដែលនាំឲ្យនឹកដល់រដូវផ្ការីកគឺនំ Sakura-mochi នេះ។វាជានំដែលធ្វើពីម្សៅដំណើបមានពណ៌ផ្កាឈូកស្នូលសណ្តែក ហើយរុំដោយស្លឹកសាគូរ៉ាដែលត្រាំទឹកអំបិល។ វាពិតជាបង្ហាញពីរូបភាពផ្កាសាគូរ៉ា ដែលជានិមិត្តរូបនៃរដូវផ្ការីកនៅប្រទេសជប៉ុន។ ជានំដែលសំខាន់ផងដែរ សំរាប់ការបួងសួងដល់ការធំលូតលាស់របស់ក្មេងស្រី ដែលគេហៅថា “Momo-no-sekku”។ នំនេះមានពីរប្រភេទគឺ ប្រភេទម្សៅដំណើបធ្វើពីអង្ករស្រូវសាលហៅថា “Choumeiji” និងប្រភេទម្សៅដំណើបធ្វើពីអង្ករដំណើបហៅថា “Domyoji”។
នំគោមជប៉ុនស្នូលផ្អែមសណ្តែកក្រហមរុំស្លឹក Kashiwa 柏餅 Kashiwa-mochi
ជានំដែលធ្វើពីម្សៅអង្ករដំណើបលាយជាមួយសណ្តែកនិងស្ករ ហើយចំហុយដោយរំស្លឹកឈើម្យ៉ាងឈ្មោះថា Kashiwa។ គេមានទំលាប់ញ៉ាំនំនេះ នៅក្នុងថ្ងៃនៃពិធីបុណ្យកុមារនៅប្រទេសជប៉ុនដែលគេហៅថា Tango-no-sekku ( នៅថ្ងៃទី៥ ខែឧសភា )។ ពីព្រោះស្លឹកឈើ Kashiwa នេះត្រូវបានគេជឿថាជាតំណាងនៃ “ការរីកសាយនៃកូនចៅ”។
នំអង្ករដំណើបស្រោបម្សៅសណ្តែកក្រហម ぼたもち / おはぎ Botamochi / Ohagi
ជានំដែលចំហុយធ្វើពីម្សៅដំណើបមូលៗ។ នំនេះមានជាស្នូលសណ្តែកនិងជាលក្ខណៈម្សៅ Kinako។ គេមានទំលាប់ញ៉ាំនំនេះ នៅពេលមានពិធីដែលមានឈ្មោះថា “Ohigan”ដែលគេសែនព្រេនបុព្វការីជនឲ្យរួចផុតពីសេចក្តីស្លាប់ជារៀងរាល់២ដងក្នុងមួយឆ្នាំ គឺនៅរដូវផ្ការីកនិងរដូវស្លឹកឈើជ្រុះ។ ពីដើមគេហៅនំនេះទៅតាមផ្កាដែលរីកនៃរដូវកាលនីមួយៗ ដោយនៅរដូវផ្ការីកថា “Botamochi” និងនៅរដូវស្លឹកឈើជ្រុះហៅថា “Ohagi”។
NyoNyum Khmer No.35
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics