គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(日本語)    កីឡាករ Keisuke Honda បើក “ថ្នាក់បង្រៀនកីឡាបាល់ទាត់សំរាប់តែអ្នកដែលពិតជាមានបំណងក្លាយជាកីឡាករជំរើសជាតិ!”
(日本語)    កីឡាករ Keisuke Honda បើក “ថ្នាក់បង្រៀនកីឡាបាល់ទាត់សំរាប់តែអ្នកដែលពិតជាមានបំណងក្លាយជាកីឡាករជំរើសជាតិ!”
2019.06.14

កីឡាករបាល់ទាត់ជំរើសជាតិជប៉ុន Honda Keisuke ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក កំពុងធ្វើសកម្មភាពនានា ក្នុងនាមជាអ្នក​ចាត់ការកីឡាបាល់ទាត់ជំរើសជាតិកម្ពុជា ជាអ្នកដឹកនាំសាលាបង្រៀនកីឡាបាល់ទាត់មួយឈ្មោះថា Soltilo Familia Soccer School និងជាសហកម្មសិទ្ធនៃក្លិប Soltilo Angkor FC របស់ក្រុមប្រកួតពានរង្វាន់កម្ពុជាផងដែរ។ ក្នុងកំឡុងពេលស្នាក់នៅប្រទេសកម្ពុជាលើកនេះ លោកបានធ្វើការផ្សព្វផ្សាយពីផែនការមួយ តាមរយៈ SNS ដែលដូចលោកបានធ្វើនៅឯប្រទេសជប៉ុនផងដែរ។ នៅក្នុងទំព័រ Facebook របស់កីឡាករ Honda កាលពីថ្ងៃទី៤ ខែមិថុនា លោកបាន ផ្សព្វផ្សាយថា ”ខ្ញុំនឹងផ្តល់ប្រាក់ចំនួន ៥ ដុល្លាក្នុងម្នាក់ ដើម្បីជ្រើសរើសអ្នកដែលចង់អោយខ្ញុំបង្ហាត់កីឡាបាល់ទាត់។ លក្ខខណ្ឌគឺ អ្នកដែលមានឆន្ទះចង់ក្លាយជាកីឡាករជំរើសជាតិកម្ពុជា”។

ការបង្ហោះសារជ្រើសរើសនេះ ត្រូវបានចែកចាយគ្រប់ទិសទីភ្លាមៗ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលើកយកមកផ្សាយផងដែរ ដែលនាំអោយមានការចូលសរសេរផ្តល់មតិជាច្រើនពីសំណាកប្រជាជនកម្ពុជា។

 

បើកជាបន្ទាន់! ថ្នាក់បង្រៀនកីឡាបាល់ទាត់ Honda Keisuke!

នៅថ្ងៃបន្ទាប់ពីកម្មវិធីប្រកួតសម្រាប់ជ្រើសរើសប្រទេសដែលត្រូវចូលរួមក្នុង World Cup ជាមួយប្រទេស Qatar លោកបានជ្រើសរើសក្មេងចំនួន២១នាក់ដែលមានបំណងចង់ក្លាយជាកីឡាករជំរើសជាតិកម្ពុជាពីបណ្តាអ្នកចុះឈ្មោះចំនួនជាង៣០០០នាក់។ “ថ្នាក់បង្រៀនបាល់ទាត់ Honda Keisuke” ត្រូវបានបើកដោយការជួបជុំគ្នានៅក្នុងស្តាតអូឡាំពិកក្នុងរាជធានីភ្នំពេញ។ កីឡាករ Hondaបានផ្តាំផ្ញើរទៅកាន់ក្មេងៗដែលត្រូវបានជ្រើសរើសទាំងនោះថា “ខ្ញុំចង់ឃើញការយកចិត្តទុកដាក់ពិតប្រាកដរបស់អ្នកទាំងអស់គ្នា។ ដោយសារនេះជាឱកាសដ៏កម្ររមួយ ដូច្នេះសូមអ្នកទាំងអស់គ្នាចូលរួមលេងអោយសកម្ម និងជំរុញខ្លួនឯងអោយអស់ពីសមត្ថភាពកុំអោយមានការស្តាយក្រោយបន្ទាប់ពីបានបញ្ចប់”។

បន្ទាប់ពីបញ្ចប់ការហាត់កំដៅសាច់ដុំហើយ ការហាត់សមបានចាប់ផ្តើមដោយមានការបែងចែកការលេងជាពីរក្រុម គឺក្រុមសិស្សរៀនថ្នាក់មធ្យមសិក្សា និងក្រុមក្មេងតូចៗ។

កីឡាករ Honda ដែលកត់ត្រាកំណត់ហេតុ នៅពេលកំពុងពិនិត្យការលេងអស់ពីសមត្ថភាពរបស់ក្មេងៗ។ តើលោកបានរកឃើញកីឡាករដែលអាចក្លាយជាជំរើសជាតិកម្ពុជានៅថ្ងៃអនាគតឬ?!

ធ្វើការបង្រៀនបង្ហាត់ ដោយចូលរួមលេងជាមួយក្រុមទាំងពីរ។ ក្មេងៗបានខិតខំប្រឹងប្រែងលេងអោយប្រសើរជាងកីឡាក រHonda លំដាប់ពិភពលោករូបនេះ។

ដោយឡែក កីឡាករ Honda ក៏បានដើរទៅកាន់ក្រុមក្មេងតូចៗក្នុងចន្លោះពេលសមស្របមួយ ហើយបានសួរទៅកាន់ពួកគេម្នាក់ៗថា “ចង់ក្លាយជាកីឡាករបែបណា?” ហើយបានអោយពួកគេបង្ហាញក្នុងការប្រកួត។ ក្រោយមក ពួកក្មេងៗបានខិតខំលេងបង្ហាញពីចំនុចល្អរបស់ខ្លួនដ៏គួរអោយចាប់អារម្មណ៍។

 

ដំបូន្មានសំខាន់ពីរដើម្បីក្លាយជាកីឡាករជំរើសជាតិ

នៅចុងបញ្ចប់ កីឡាករ Honda បាននិយាយថា ដើម្បីក្លាយជាកីឡាករជំរើសជាតិគឺ “កត់ត្រាទុកនូវគោលបំណងដែលខ្លួនចង់បាន និងការហ្វឹកហាត់ ហើយសំខាន់បំផុតគឺ “បន្តធ្វើ” ប្រការទាំងពីរនេះជា ជារៀងរាល់ថ្ងៃ។ ការធ្វើបែបនេះអាចនាំអោយអត្រានៃគោលបំណង និងក្តីស្រម៉ៃក្លាយជាការពិតកើនឡើងខ្ពស់។ ដូច្នេះបន្ទាប់ពីត្រឡប់ទៅផ្ទះវិញ ត្រូវសរសេរក្នុងសៀវភៅកត់ត្រាពីគោលបំណងភ្លាម ទាំងថ្ងៃស្អែក និងថ្ងៃខានស្អែកផងដែរ ដោយធ្វើវាជារៀងរាល់ថ្ងៃ”។ ទឹកមុខនិយាយទៅកាន់ក្មេងៗប្រកបដោយភាពកក់ក្តៅនេះ បានបង្ហាញអោយឃើញពីក្តីស្រឡាញ់របស់រូបលោកចំពោះប្រទេសកម្ពុជាយ៉ាងច្បាស់។

 

របៀបចាយវាយប្រាក់ឧបត្ថម៥ដុល្លា

នៅចុងបញ្ចប់ដូចដែលបានសន្យា លោកបានចែកប្រាក់ម្នាក់៥ដុល្លាដល់អ្នកទាំងអស់គ្នា។ នៅពេលកីឡាករ Honda សួរថា ប្រាក់ទទួលបានត្រូវចាយយ៉ាងដូចម្តេច? ក្មេងៗបានឆ្លើយថា “យកទិញសៀវភៅដើម្បីសរសេរពីគោលបំណង!”និងខ្លះទៀងនិយាយថា “យកទិញបាល់ទាត់!”។ នៅពេលកីឡាករ Honda និយាយថា “ហាមយកទិញនំ” បានធ្វើអោយពួកគេទាំងអស់គ្នាសើច នាំអោយបរិយាកាសទីនោះកាន់តែរីករាយ។

 

រយៈពេលនៃការស្នាក់នៅប្រទេសកម្ពុជារបស់កីឡាករ Honda ដែលជាកីឡាករបាល់ទាត់ផង និងជាអ្នកជំនួញផង ដែលធ្វើការហោះហើរជាច្រើនកន្លែងជុំវិញពិភពលោករូបនេះ មានកម្រិត។ ជារៀងរាល់ពេលនៅក្នុងកំឡុងពេលស្នាក់នៅ លោកតែងតែធ្វើអោយអស់ពីលទ្ធភាពនូវអ្វីដែលខ្លួនធ្វើបាន។ ចំពោះយើងទាំងអស់គ្នាជាជនជាតិជប៉ុនដែលបំរើការនៅប្រទេសកម្ពុជា ពិតជាមានចិត្តរីករាយបំផុត បើ មានការផ្សព្វផ្សាយពីសម្រស់ទាក់ទាញនានានៃប្រទេសកម្ពុជាតាមរយៈវិស័យកីឡាបាល់ទាត់នាថ្ងៃអនាគត។ សូមមេត្តាចូលរួមគាំទ្រសកម្មភាពរបស់កីឡាករ Honda និងកីឡាករជំរើសជាតិកម្ពុជាទាំងអស់គ្នា!

※Translation :Nop Visal

 

ចំពោះរូបភាពថ្នាក់រៀនបាល់ទាត់លើកនេះ សូមចូលមើលទីនេះ

 

Soltilo Familiar Soccer School Information

@soltilo_cambodia

 

Soltilo Angkor FC Information

@soltiloangkor_fc

 

<カンボジアの面白い情報をLINE@で配信中>
友だち追加

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer