ទឹកជាប្រភពនៃជីវិត។ វាតែងតែនៅក្បែរយើងជាប្រចាំ ហើយពេលខ្លះវាក៏ជាការគំរាមកំហែងផងដែរ ហើយមនុស្សបានអភិវឌ្ឍមកក៏ដោយសារទទួលបាននូវគុណបុណ្យនោះ។ ក៏ប៉ុន្តែមានគេនិយាយថា នៅលើពិភពលោក មានមនុស្សប្រមាណ ២១០០ លាននាក់ (មាន ១ នាក់ក្នុងចំណោម ៤ នាក់) ពុំទាន់មាន “ទឹកស្អាត” ប្រើបា្រស់។ នៅប្រទេសកម្ពុជា “ការទទួលបានទឹកស្អាតប្រើប្រាស់” ក៏ត្រូវបានរដ្ឋាភិបាលចាត់ជាបញ្ហាចម្បងបំផុតមួយផងដែរ។
នៅក្នុងគោលដៅ ១ ក្នុងចំណោមគោលដៅទាំង ១៧ នៃ “គោលដៅអភិវឌ្ឍចិរភាព (SDGs)” ដែលកំណត់ដោយអង្គការសហប្រជាជាតិបានលើកឡើងថា “នឹងផ្តល់ទឹកស្អាត និងបង្គន់អនាម័យនៅទូទាំងពិភពលោក”។ នៅក្នុង “ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍថ្នាក់ជាតិ ( National Strategic Development Plan ) ” នៃប្រទេសកម្ពុជា បានចាប់ផ្តើមការផ្តួចផ្តើមសំដៅសម្រេច SDGs ដោយលើកឡើងនូវការលើកកម្ពស់ថ្នាក់ជាតិនៃការផ្គត់ផ្គង់ទឹកស្អាត។
ការផ្តួចផ្តើមដំបូងនេះ ត្រូវបានផ្តោតអារម្មណ៍លើទឹកនៅទីក្រុងភ្នំពេញ។ ការសម្រេចបាននូវ “ទឹកស្អាតទីក្រុងភ្នំពេញ” ត្រូវបានគេហៅថា “អច្ឆរិយក្រុងភ្នំពេញ” នោះ ត្រូវបានសម្រេចគោលដៅដោយឆ្លងកាត់ការខិតខំប្រឹងប្រែងដ៏លំបាកផ្សេងៗ។ នោះជាលទ្ធផលនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធដោយជំនួយអន្តរជាតិ និងការសហប្រតិបត្តិការជាង ២០ ឆ្នាំនៃមន្ទីរទឹកស្អាតនៃក្រុង Kitakyushu ។ ជាងនេះទៅទៀត សមិទ្ធផលនោះកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងឡាយ បំរើការទាក់ទងទៅនឹងការងារទឹកស្អាតកម្ពុជាដែលពាក់ព័ន្ធផងដែរ។ ឯកឧត្តម ឯក សុនចាន់ ដែលជាអតីតប្រធាននៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ដែលបានបង្កើតប្រវត្តិការងារនោះបានទទួល “ពានរង្វាន់ រ៉ាមុន ម៉ាកសេយសេយ” ដែលជាពានរង្វាន់ណូបែលប្រចាំអាស៊ីនៅឆ្នាំ ២០០៦ ។ ម្យ៉ាងទៀត PPWSA ក៏ត្រូវបានជ្រើសរើសជា “ពានរង្វាន់ឧស្សាហកម្មទឹកស្អាត” ដែលជារង្វាន់ផ្តួចផ្តើមការគ្រប់គ្រងទឹកដ៏ប៉ិនប្រសប់នៅលើពិភពលោកក្នុងឆ្នាំ២០១០។
ទំនាក់ទំនងប្រវត្តិសាស្រ្តទឹកស្អាតនៅប្រទេសកម្ពុជា
នៅឆ្នាំ១៩៩៣ ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការនៃស្តារឡើងវិញនូវការអភិវឌ្ឍ បន្ទាប់ពីបានឆ្លងកាត់សង្រ្គាមស៊ីវិលអូសបន្លាយជាយូរ។ ពេលនោះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទត្រូវបានបំផ្លាញ ហើយទឹកស្អាតដែលជាអាយុជីវិតនៃមនុស្សទូទៅក៏ទទួលការរងខូចខាតជាខ្លាំងផងដែរ។ ការផ្គត់ផ្គង់ទឹកស្អាតពីស្ថានីយចម្រោះទឹកស្អាត ភូមិព្រែក នៅទីក្រុងភ្នំពេញ មានត្រឹមតែ ៤០% ដោយ ១ ថ្ងៃផ្គត់ផ្គង់បានត្រឹមតែ ១០ ម៉ោងប៉ុណ្ណោះ ហើយបំពង់បង្ហូរទឹកក៏ចាស់រេចរិលផងដែរ។
មានទឹកល្អក់ចេញពីបំពង់បង្ហូរទឹកដែលធ្វើឱ្យសំលៀកបំពាក់ឡើងពណ៌ល្អក់បន្ទាប់ពីបោកគក់ហើយ។ នៅតំបន់ដែលពុំមានទឹកស្អាតប្រើប្រាស់វិញ មានរទេះដឹកធុងទឹកធំៗរុញដោយក្មេងនិងមនុស្សជំទង់ដើម្បីយកមកប្រើប្រាស់។ ពួកគាត់យកទឹកដែលដឹកនោះមកចាក់បំពេញពាងទឹក ឬអាងស្តុកទឹកដែលនៅមុខផ្ទះរបស់ខ្លួន ហើយប្រើប្រាស់ទឹកនោះដោយសន្សំសំចៃ ក្នុងការបោកសំលៀកបំពាក់ លាងចានឆ្នាំង និងទុកមុជជាដើម។ ក្នុងនោះដែរ ក៏មានអ្នកខ្លះលួចភ្ជាប់បំពង់បង្ហូរទឹកពីបំពង់បង្ហូរទឹករដ្ឋមកប្រើប្រាស់ក៏មានផងដែរ។ យើងបានឃើញពីស្ថានភាពកង្វះទឹកប្រើប្រាស់ជាប្រចាំបែបនោះនៅប្រទេសកម្ពុជា។
ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពបែបនេះ រដ្ឋាភិបាលប្រទេសជប៉ុននិងបារាំង ធានាគារពិភពលោក និងធានាគារអភិវឌ្ឍអាស៊ីជាដើម បានចាប់ផ្តើមជំនួយស្តារឡើងវិញនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។ មានការចាប់ផ្តើមនូវការជួលជុលជាបន្ទាន់នូវស្ថានីយចម្រោះទឹកស្អាត ភូមិព្រែក ការដ្ឋានសំណង់កែប្រែថ្មីនៃបំពង់ទឹកស្អាត ហើយរួមជាមួយគ្នានោះ ក៏មានភាពចាំបាច់នៃការបង្កើតនូវប្រព័ន្ធគ្រប់គ្រងអាគារទាំងនោះ និងធនធានមនុស្សសម្រាប់រក្សា និងគ្រប់គ្រងផងដែរ។
តាមតម្រូវការនោះ ក្រុង Kitakyushu ដែលជាអាជ្ញាធរស្វយ័តមួយក្នុងប្រទេសជប៉ុន បានចូលរួមជួយដល់កម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៩ មកមានការបញ្ជូនបុគ្គលិកជំនាញពីទីក្រុង Kitakyushu មកកាន់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយបានធ្វើការផ្តល់ជំនួយឯកទេសពីជប៉ុន ស្របតាម “តម្រូវការ” ផ្ទាល់របស់ភាគីកម្ពុជា។
លោក KUBOTA Kazuya ជាបុគ្គលិកដំបូងគេដែលបានបញ្ញូនពីមន្ទីរទឹកស្អាតក្រុង Kitakyushu មកកាន់ប្រទេសកម្ពុជា។ បើនិយាយពីប្រទេសកម្ពុជានាពេលនោះ មានតែរូបភាពនៃស្ថានភាព “គ្រោះថ្នាក់” ដូចជា៖ សង្រ្គាម គ្រាប់មីន ជម្ងឺអេដស៍ និងអាវុធជាដើមតែប៉ុណ្ណោះ។ គាត់ជាវីរៈបុរសទឹកស្អាតម្នាក់ដែលបានមកកាន់ប្រទេសកម្ពុជា ដើម្បីជួយផ្តល់និងសាបព្រួសនូវបច្ចេកទេសក្នុងស្ថានភាពដ៏លំបាក និងគ្រោះថ្នាក់បែបនោះ។ ដោយក្តីរំភើបជាមួយនឹងភាពមោះមុតរបស់យុវជនទឹកស្អាតកម្ពុជាទាំងនោះដែលមានបំណង “ចង់ផ្តល់ទឹកស្អាតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប” លោក Kazuya បានតស៊ូរស់នៅជាមួយនឹងជីវភាពនៅក្នុងប្រទេសកម្ពុជា ដែលមានភាសា របៀបរបបរស់នៅនិងធ្វើការ ខុសពីប្រទេសជប៉ុន។
អ្នកអាចចូលមើលលេខបន្ទាប់ ដែលនិយាយពីការណែនាំស្តីពី ការងារអ្វីខ្លះដែលក្រុង Kitakyushu បានធ្វើពិតប្រាកដនៅប្រទេសកម្ពុជា
គោលដៅអភិវឌ្ឍចិរភាព SDGs (Sustainable Development Goals)
ជាការអនុវត្តន៍បន្តនៃគោលដៅអភិវឌ្ឍសហសវត្សន៍ដែលត្រូវបានកំណត់នៅឆ្នាំ២០០១ ហើយត្រូវបានចុះផ្សាយជា “របៀបវារៈឆ្នាំ២០៣០ ដើម្បីការអភិវឌ្ឍចិរភាព” ដែលត្រូវបានសម្រេចជ្រើសរើសនៅឯកិច្ចប្រជុំសហប្រជាជាតិនៅខែកញ្ញា ឆ្នាំ២០១៥។ វាមានរចនាសម្ព័ន្ធពីគោលដៅចំនួន ១៧ និង ទិសដៅចំនួន ១៦៩ ដើម្បីសម្រេចបាននូវការអភិវឌ្ឍចិរភាព ដោយសច្ចាថានឹងមិនបោះបង់ចោលនូវជនណាម្នាក់ឡើយ។ SDGs មិនត្រឹមតែនៅប្រទេសកំពុងអភិវឌ្ឍប៉ុណ្ណោះទេ វាជាការផ្តួចផ្តើមសកលនៃបណ្តាប្រទេសអភិវឌ្ឍជឿនលឿន ហើយប្រទេសជប៉ុនក៏ចូលរួមយ៉ាងសកម្មនៅក្នុងការផ្តួចផ្តើមនេះផងដែរ។(ពីគេហទំព័ររបស់ក្រសួងការបរទេសជប៉ុន)
“អច្ឆរិយក្រុងភ្នំពេញ”
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) បានធ្វើឱ្យប្រសើឡើងយ៉ាងឆាប់រហ័សនូវ “កម្រិតចំណុះបរិមាណទឹកពុំបង់ប្រាក់” (ជាចំនួនភាគរយនៃចំណុះទឹកដែលពុំអាចប្រមូលប្រាក់ ដោយសារការលេចធ្លាយទឹកជាដើមនៅពេលចែកចាយ) នៅក្រោយការបញ្ចប់សង្រ្គាមស៊ីវិលពី ៧២% (១៩៩៣) មកត្រឹម ៨% (២០០៣) ហើយនៅខែឧសភា ឆ្នាំ២០០៥ បានធ្វើការប្រកាសថា “ទឹកដែលអាចញុំាបាន” ដោយអាចឱ្យប្រជាពលរដ្ឋពិសាទឹកស្អាតបានផ្ទាល់ចេញពីក្បាលរ៉ូប៊ីណេទឹកដែលពួកគាត់ប្រើប្រាស់។ “អច្ឆរិយនៃទីក្រុងភ្នំពេញ” ត្រូវបានកោតសរសើរដោយលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលនោះ។ សមិទ្ធផលដ៏អស្ចារ្យនេះ កើតឡើងដោយការសហការនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងជំនួយបរទេសពីប្រទេសដូចជា៖ ជប៉ុននិងបារាំងជាដើម អស់រយៈពេលជាង ១០ ឆ្នាំ ហើយត្រូវបានបោះពុម្ពនៅក្នុងសៀវភៅផ្សព្វផ្សាយលេខ ១៣ នៃ “ប្រវត្តិសាស្រ្តនៃគម្រោង” របស់ JICA ស្តីពី “អច្ឆរិយនៃក្រុងភ្នំពេញ កំណែទម្រង់ទឹកស្អាតនៅកម្ពុជាដែលនាំឱ្យពិភពលោកភ្ញាក់ផ្អើល”។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No.37 លេខពិសេស】
【NyoNyum Khmer No.37】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics