គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ទិដ្ឋភាពរាជធានីភ្នំពេញ
ទិដ្ឋភាពរាជធានីភ្នំពេញ
2022.01.26

រាជធានីភ្នំពេញ ជាទីក្រុងដែលបានចាប់ផ្តើមបង្ហាញសោភ័ណ្ឌភាពជាទីក្រុងសម័យថ្មីយ៉ាងឆាប់រហ័សក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈអគារពាណិជ្ជកម្មដំបូងគេ គឺ Canadia Tower ដែលបានសាងសង់រួចរាល់នៅឆ្នាំ២០០៩។ បន្ទាប់មកគឺ Phnom Penh Tower ដែលមានលក្ខណៈទំនើបបែបទីក្រុងហើយមាន Skybar នៅជាន់លើដែលអាចមើលទេសភាពទីក្រុងពីលើនោះបាន។ បន្ទាប់ពីនោះមកមានអគារ Vattanac Capital Tower ដែលជាអគារមានកម្ពស់ដល់ទៅ៣៩ជាន់។ ក៏ប៉ុន្តែអ្នកនឹងភ្ញាក់ផ្អើលបើគេឱ្យរកទីកន្លែងដែលបានសេសសល់ពីក្នុងរូបថតដែលបានថតប៉ុន្មានទស្សវត្សន៏មុននេះ។

ផ្លូវធំពីអតីតកាលខុសពីភ្នំពេញដែលស្ទះចរាចរណ៍ដោយយាន្តជំនិះ។

ដូចក្នុងរូបថតដែលបានថតកាលពីប្រមាណជា ៦០ឆ្នាំមុន គឺគ្មានអគារខ្ពស់ៗទេ ក៏ប៉ុន្តែផ្លូវគឺត្រង់ភ្លឹង មានគំនូសបែងចែករវាងផ្លូវមនុស្សដើរ និងផ្លូវឡានយ៉ាងច្បាស់លាស់ ហើយមានភ្លើងនៅតាមដងផ្លូវតម្រៀបជួរគ្នា និងមានអគារទាបៗមានដំបូលប្រក់ក្បឿងបែរមុខទៅរកថ្នល់តម្រៀបគ្នាយ៉ាងមានរបៀបរៀបរយ មើលទៅឃើញថាជាទីក្រុងដែលមានការរៀបចំយ៉ាងស្អាត។ មានស៊ីក្លូឆ្លងកាត់ មានស្ត្រីដើរលើផ្លូវធំកាន់ឆត្រ ឡានសម័យបុរាណឈប់នៅដងផ្លូវ បានបញ្ចេញនូវទិដ្ឋភាពដ៏ឧត្តុង្គឧត្តម។ សភាពទីក្រុងដែលមើលតាមរូបថត គឺមានលក្ខណៈឆើតឆាយ ជាទីក្រុងដែលបានអភិវឌ្ឍដោយជនជាតិបារាំង ដូច្នេះបើមើលពីសម្រស់ទីក្រុងសម័យនោះគឺហាក់ដូចជា “ទីក្រុងប៉ារីសនៅអាស៊ី”។

តោះនាំគ្នាទៅមើលទីក្រុងភ្នំពេញពីទីកន្លែងខ្ពស់! អគារពាណិជ្ជកម្មខ្ពស់ៗដែលបានបរិយាយខាងដើមគឺមានត្រឹមតែ ៣ប៉ុណ្ណោះ។ មកដល់បច្ចុប្បន្នផ្ទះជាទូទៅ គឺជាអគារទាបៗមានប្រក់ដំបូលក្បឿងនៅឡើយ។ បើប្រៀបធៀបនឹងទីក្រុងតូក្យូដែលមានអគាររាង៤ជ្រុងនៅស្ទើរគ្រប់ទីកន្លែងនោះ គឺនៅខុសគ្នាឆ្ងាយណាស់។ កម្ពុជាជាប្រទេសកំពុងអភវឌ្ឍដែលទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ដល់ទៅ៧%។ តើរាជធានីភ្នំពេញនឹងមានការផ្លាស់ប្តូរបែបណាពីពេលនេះទៅមុខទៀត?
សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 20】









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer