“ដោយមើលឃើញថាជប៉ុនជាប្រទេសឈានមុខគេមួយក្នុងវិស័យអប់រំ និងការស្រាវជ្រាវលើគ្រប់វិស័យ ដែលមានបច្ចេកវិជ្ជាជឿនលឿន និងមានភាពវៃឆ្លាត ជាពិសេស ទំនើបរូប្បនីយកម្មនៃវិស័យកសិកម្មជប៉ុនមានការរីកចំរើនជាងគេនៅតំបន់អាស៊ី បានធ្វើឱ្យនាងខ្ញុំ ចាប់អារម្មណ៍លើការស្រាវជ្រាវក្នុងផ្នែកកសិកម្មនៅប្រទេសជប៉ុន”។ ដោយយល់ឃើញបែបនេះ កញ្ញា ណាណេ សង្ឃឹមថាខ្លួននឹងអាចរៀនសូត្រ និងទទួលបាននូវចំនេះដឹង រួមទាំងគំនិតថ្មីៗជាច្រើន ពីប្រទេសជប៉ុន ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា និងលើកកម្ពស់ជីវភាពកសិករខ្មែរនាពេលអនាគត។
កញ្ញា កាណា ណាណេ (២៣ឆ្នាំ) សព្វថ្ងៃ កំពុងសិក្សាថ្នាក់អនុបណ្ឌិតឆ្នាំទី២ ផ្នែកសេដ្ឋកិច្ចកសិកម្ម និងធនធានជីវសាស្រ្ត នៅសាកលវិទ្យល័យ ត្សឹគឹបា (University of Tsukuba) ប្រទេសជប៉ុន។ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិនៅវិទ្យាល័យ សម្តេចតេជោហ៊ុនសែនសួង (អតីតវិទ្យាល័យត្បូងឃ្មុំ)នៅខេត្តត្បូងឃ្មុំ នៅឆ្នាំ២០១៥ រួចមក កញ្ញា ណាណេ បានបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ផ្នែកសេដ្ធកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ រយៈពេលកន្លះឆ្នាំ ហើយក្រោយមក កញ្ញាបានដាក់ពាក្យប្រឡងអាហារូបករណ៍របស់រដ្ធាភិបាលជប៉ុន(MEXT) ក្រោមកម្មវិធីសិក្សាអន្តរជាតិ Trans-ASEAN Global Agenda Education Program with MEXT scholarship (TAG-MEXT program) by University of Tsukuba តាមរយៈសាកលវិទ្យាល័យភូមិន្ទកសិកម្មផ្ទាល់ នៅក្នុងឆ្នាំ២០១៦។ កម្មវិធីសិក្សាខាងលើនេះ ជាកម្មវិធីសិក្សាមួយរបស់ “Global 30” ដែលបង្កើតឡើងដោយរដ្ឋាភិបាលជប៉ុន។ គួរបញ្ជាក់ថា គម្រោងកម្មវិធីសិក្សា “Global 30” នេះ គឺមានគោលដៅបង្កើនចំនួននិស្សិតបរទេសដែលចូលរៀននៅសាកលវិទ្យាល័យជប៉ុនចំនួន ៣០ ម៉ឺននាក់ ដើម្បីជម្រុញសេដ្ឋកិច្ច និងធ្វើសាកលភាវូបនីយកម្មក្នុងប្រទេសជប៉ុន។ ក្នុងនោះ មានសាកលវិទ្យាល័យចំនួន ១៣ ត្រូវបានជ្រើសរើសសម្រាប់គម្រោង “Global 30” នេះ។ ដោយឡែក កម្មវិធីសិក្សារបស់ កញ្ញា ណាណេ គឺផ្តោតសំខាន់ទៅលើដំណោះស្រាយចំពោះបញ្ហាសកលទាក់ទងនឹងជីវិត និងវិទ្យាសាស្ត្របរិស្ថាន។ កម្មវិធីសិក្សានេះ គឺមានរយ:ពេល ៤ ឆ្នាំ និងត្រូវសិក្សាជាភាសាអង់គ្លេសសុទ្ធសាធ។
មានស្រុកកំណើតនៅក្នុងខេត្តត្បូងឃ្មុំ និងបានធំធាត់ឡើងនៅក្នុងប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មស្ទើរតែទាំងស្រុង ពោលគឺប្រភពសេដ្ឋកិច្ចជាតិប្រមាណ ៧៥% អាស្រ័យលើវិស័យកសិកម្ម បានធ្វើឱ្យកញ្ញា ណាណេ បានយល់ច្បាស់ពីតម្លៃនៃវិស័យកសិកម្មនៅក្នុងការអភិវឌ្ឍសង្គមគ្រួសារខ្មែរទូទៅ។ កញ្ញាបានថ្លែងប្រាប់ទស្សនាវដ្តីញញឹមខ្មែរបែបនេះថា៖ “ប្រាក់ចំណូលប្រជាជនខ្មែររាប់លានគ្រួសារគឺអាស្រ័យលើវិស័យកសិកម្ម ហើយគ្រួសារនាងខ្ញុំក៏ជាគ្រួសារមួយក្នុងចំណោមនោះដែរ។ ដូច្នេះ នាងខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងលើវិស័យកសិកម្ម ប៉ុន្តែ សង្កេតឃើញថាវិស័យកសិកម្មរបស់កម្ពុជាយើង គឺនៅមានកម្រិតនៅឡើយ ព្រោះទិន្នផលកសិកម្មដែលយើងទទួលបាន គឺមិនសមស្របទៅនឹងទំហំផ្ទៃដីដែលផលិតនោះទេ។ វិស័យកសិកម្មនេះមិនត្រឹមតែសំខាន់សម្រាប់គ្រួសារនាងខ្ញុំនោះទេ តែវាពិតជាសំខាន់ណាស់សម្រាប់គ្រួសារកសិករផ្សេងទៀត និងប្រទេសជាតិទាំងមូល”។
ជប៉ុនត្រូវបានគេស្គាល់ជាទូទៅថាជាប្រទេសដែលមានប្រព័ន្ធអប់រំកម្រិតខ្ពស់មួយក្នុងតំបន់ ប៉ុន្តែគេក៏មិនត្រូវភ្លេចដែរថា ប្រជាជនជប៉ុនមានភាពឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់ខ្លាំងលើការងារ។ បើនិយាយអំពីស្ថានភាពសិក្សានៅប្រទេសជប៉ុនវិញ កញ្ញា ណាណេ យល់ថាវាមិនងាយស្រួលឡើយ គឺវាទាមទារឱ្យមានការតស៊ូ ចំពោះផលវិបាកខ្លះៗដែលកើតមានឡើងនៅក្នុងអំឡុងពេលសិក្សា។ ជាក់ស្តែង នៅក្នុងសាកលវិទ្យាល័យ មានសាស្ត្រាចារ្យជប៉ុនខ្លះ ទាមទារនូវការងារល្អឥតខ្ចោះតាមដែលអាចធ្វើបានពីនិស្សិត ដែលនេះជាមូលហេតុមួយធ្វើឱ្យកញ្ញាមានសម្ពាធជាច្រើននៅពេលប្រឡង និងស្រាវជ្រាវម្តងៗ។ ត្រង់ចំណុចនេះកញ្ញា ណាណេ បានថ្លែងដូច្នេះថា៖ “ពីដំបូង នាងខ្ញុំគិតថាវាមិនមែនជារឿងងាយស្រួលទេ ក្នុងការប្រឹងធ្វើអ្វីមួយឱ្យល្អឥតខ្ចោះនោះ ព្រោះវាមានសម្ពាធខ្លាំងពេក តែដោយសារនាងខ្ញុំចេះតែខំប្រឹងប្រែងតាមអ្វីដែលជាតម្រូវការរបស់សាស្រ្តាចារ្យទៅ ឃើញថាយូរៗទៅ នាងខ្ញុំក៏អាចសម្របខ្លួនតាមបែបវប្បធម៌ដែលអ្វីៗគឺត្រូវតែល្អឥតខ្ចោះ(perfectionist culture)មួយនេះ។ ឥឡូវនេះ នាងខ្ញុំអាចទម្លាប់ខ្លួនក្នុងការរៀន ឬធ្វើការងារផ្សេងៗគ្រប់យ៉ាងឱ្យល្អឥតខ្ចោះតាមដែលខ្លួនអាចធ្វើទៅបានច្រើនហើយ”។ ម្យ៉ាងទៀត កញ្ញាក៏បានលើកឡើងអំពីផលលំបាកមួយចំនួននៃការប្រើប្រាស់ភាសាបរទេសក្រៅពីភាសាជប៉ុនក្នុងការទំនាក់ទំនងនៅក្នុងសាលាផងដែរ។ កញ្ញា ណាណេ៖ “ដោយសារតែកម្មវិធីសិក្សារបស់នាងខ្ញុំជាភាសាអង់គ្លេសសុទ្ធ ដូចនេះធ្វើឱ្យសមត្ថភាពភាសាជប៉ុនរបស់ខ្ញុំនៅមានកម្រិត។ ខ្ញុំធ្លាប់ជាសមាជិកក្នុងក្លឹបកសិកម្ម(Norinmura) ដែលជាក្លិបធំជាងគេ និងជោគជ័យជាងគេនៅក្នុងសាលា ហើយផលវិបាកធំបំផុតនោះគឺការប្រើប្រាស់ភាសាដើម្បីទំនាក់ទំនងគ្នា។ មានសមាជិកជនជាតិជប៉ុនខ្លះ មិនសូវជាចាប់អារម្មណ៍ក្នុងការសន្ទនាជាមួយនិស្សិតបរទេសជាភាសាអង់គ្លេសឡើយ ដូច្នេះពេលខ្លះវាមានផលវិបាកខ្លាំងក្នុងការពន្យល់ណែនាំ ឬទំនាក់ទំនងជាមួយពួកគាត់ទាំងនោះ”។
កញ្ញា ណាណេ ជានិស្សិតក្រោមអាហាររូបករណ៍ពេញលេញទាំងថ្នាក់បរិញ្ញាប័ត្រ និងថ្នាក់អនុបណ្ឌិត ដូច្នេះអាហារូបករណ៍ទាំងនោះត្រូវបានឧបត្ថម្ភទៅលើថ្លៃសិក្សាទាំងស្រុង និងប្រាក់ឧបត្ថម្ភប្រចាំខែ។ កញ្ញាប្រាប់ថាការចំណាយក្នុងការរស់នៅទីក្រុង Tsukuba គឺមិនថ្លៃនោះទេ បើធៀបនឹងទីក្រុងតូក្យូ។ គួររំលឹកផងដែរថា សាកលវិទ្យាល័យ Tsukuba គឺជាសាកលវិទ្យាល័យធំទី ២ នៃសាកលវិទ្យាល័យទាំងអស់នៅក្នុងប្រទេសជប៉ុន។ ដូច្នេះការធ្វើដំណើរក្នុងបរិវេណសាលា ភាគច្រើនត្រូវពឹងផ្អែកទៅលើការជិះកង់ ព្រោះបរិវេណសាលាគឺធំខ្លាំងណាស់។ ម្យ៉ាងទៀត នៅក្រុង Tsukuba នេះសំបូរភោជនីយដ្ឋាន ប៉ុន្តែមិនមានផ្សារទំនើប និងរោងភាពយន្តច្រើនទេ ដោយសារវាគឺជាក្រុងវិទ្យាសាស្ត្រមួយនៅក្នុងប្រទេសជប៉ុន។ និយាយជារួម វាជាក្រុងដែលមានស្ថាប័នសិក្សាស្រាវជ្រាវច្រើនជាងកន្លែងកម្សាន្ត។
បច្ចុប្បន្ន កញ្ញា ណាណេ កំពុងរស់នៅក្នុងអន្តេវាសិកដ្ឋាន ជាមួយនិស្សិតជប៉ុន និងបរទេសដទៃ។ ជាទូទៅ និស្សិតសិក្សានៅបរទេស តែងតែប្រឈមជាមួយបញ្ហាលំបាកមួយចំនួនក្នុងការរស់នៅ។ ប៉ុនែ្ត ចំពោះកញ្ញា ណាណេ យល់ថារាល់បញ្ហាតែងតែមានដំណោះស្រាយ។ កញ្ញា ណាណេ៖ “ក្នុងការរស់នៅបរទេសតែម្នាក់ឯងបែបនេះ មានបញ្ហាប្រឈមផ្សេងៗគឺជៀសមិនផុតឡើយ ជាពិសេស និស្សិតបរទេសភាគច្រើនគឺតែងតែជួបបញ្ហា ផ្លូវចិត្តទាក់ទងនឹងការប្រាស្រ័យរស់នៅទូទៅ ក្នុងសង្គមជប៉ុន ប៉ុន្តែនាងខ្ញុំគិតថា នាងខ្ញុំត្រូវតែដោះស្រាយវាដោយខ្លួនឯង ពោលគឺខ្លួនត្រូវចេះទីពឹងខ្លួន ”។ តែទោះជាយ៉ាងណាក្តី ដោយសារតែបញ្ហាជំងឺកូវីត១៩ ធ្វើឱ្យកញ្ញាមិនអាចត្រឡប់ទៅលេងស្រុកកំណើតរបស់ខ្លួនដូចកាលពីមុនៗ នៅក្នុងវិសមកាលរបស់សាលា ដែលធ្វើឱ្យកញ្ញាពិតជាមានការនឹករលឹកដល់ម៉ាក់យាយ ប៉ា ម៉ាក់ និងបងប្រុសរបស់កញ្ញាជាខ្លាំង។
នៅក្នុងអំឡុងពេលសិក្សាថ្នាក់បរិញ្ញាប័ត្រ កញ្ញា ណាណេ តែងតែចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្ត “English Summer School Camp” ដើម្បីដកស្រង់នូវបទពិសោធន៍ថ្មីៗ។ កម្មវិធីនេះគឺធ្វើឡើងជារៀងរាល់ឆ្នាំនារដូវក្តៅ ដោយតម្រូវឱ្យនិស្សិតបរទេសធ្វើការចែករំលែកវប្បធម៌របស់ខ្លួន តាមរយៈសកម្មភាពខាងក្រៅ(outdoor activities) ជាមួយក្រុមសិស្សវិទ្យាល័យជប៉ុនរយៈពេលបីថ្ងៃក្នុងអំឡុងពេលបោះជម្រុំនៅលើភ្នំ ក្នុងគោលបំណងជួយពួកគេឱ្យទទួលបានបទពិសោធន៍ខ្លះក្នុងការប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងស្ថានភាពជាក់ស្តែង និងពង្រឹងសមត្ថភាពនៃការស្តាប់ និងការនិយាយភាសាអង់គ្លេស។ តាមរយៈកម្មវិធីនេះ កញ្ញា មិនត្រឹមតែមានឱកាសទំនាក់ទំនងផ្ទាល់ជាភាសាអង់គ្លេស ទៅកាន់សិស្សវិទ្យាល័យជប៉ុននោះទេ តែកញ្ញាក៏បានជួប និងស្គាល់មិត្តភក្តិជាច្រើនមកពីជុំវិញពិភពលោកផងដែរ។ លើសពីនេះទៀត កញ្ញា ក៏ធ្លាប់ធ្វើជា សិក្ខាកាមហាត់ការ (Internship Trainee) នៅក្នុងក្រុមហ៊ុនកសិកម្មលក្ខណ:គ្រួសារមួយនៅប្រទេសជប៉ុនផងដែរ។ តាមរយៈកម្មវិធីនេះ កញ្ញាបានស្វែងយល់ជាក់ស្តែងបន្ថែមពីរបៀបដាំដុះ ការថែទាំ ការប្រមូលផលដំណាំ រួមទាំងការកែច្នៃវេចខ្ចប់នូវទិន្នផលសម្រេចសម្រាប់នាំចូលទៅទីផ្សារជាដើម ។
យ៉ាងណាមិញ បច្ចុប្បន្ន សម្រាប់ថ្នាក់អនុបណ្ឌិតនេះ កញ្ញាបានចាប់ផ្តើមធ្វើការងារក្រៅម៉ោងជាជំនួយការគ្រូបង្រៀន(Teaching Assistant) និង ជំនួយការស្រាវជ្រាវ(Research Assistant)។ កញ្ញា បានថ្លែងប្រាប់ពីការងារក្រៅម៉ោងសិក្សាបច្ចុប្បន្នរបស់ខ្លួនដូចនេះថា៖ “ក្នុងនាមជាជំនួយការគ្រូបង្រៀន (TA) ការទទួលខុសត្រូវរបស់នាងខ្ញុំ គឺជួយសាស្រ្តាចារ្យរបស់នាងខ្ញុំក្នុងការរៀបចំមេរៀន រៀបចំបទបង្ហាញសម្រាប់ការបង្រៀន ចែកចាយឯកសារដល់និស្សិត ជួយសាស្រ្តាចារ្យបង្កើតផែនការវគ្គសិក្សា ដាក់ពិន្ទុកិច្ចការសាលា និងដឹកនាំការពិភាក្សាជាក្រុមរបស់និស្សិតជាដើម។ ចំណែកឯ តួនាទីជាជំនួយការស្រាវជ្រាវ (RA) វិញ គឺប្រមូលវិភាគទិន្នន័យ សង្ខេបលទ្ធផលនៃការស្រាវជ្រាវ រៀបចំអត្ថបទរបាយការណ៍ និងបទបង្ហាញផ្សេងៗដែលទាក់ទិននឹងការស្រាវជ្រាវ។ ការងារទាំងនេះ បានផ្តល់អត្ថប្រយោជន៍ និងបទពិសោធន៍ដល់រូបនាងខ្ញុំឱ្យបានយល់ដឹងពីជំនាញបង្រៀន និងបានជួយពង្រឹងចំណេះដឹងរបស់នាងខ្ញុំបន្ថែម ព្រមទាំងទទួលបានប្រាក់ខែបន្តិចបន្តួចពីការងារទាំងនេះផងដែរ”។
កញ្ញា ណាណេ សង្កេតឃើញថា ជាទូទៅ ជនជាតិជប៉ុនឱ្យតម្លៃ ឬឱ្យអទិភាពទៅលើការគោរពអ្នកដទៃ ភាពសុខដុម និងសន្តិភាព រួមទាំងការប្រាស្រ័យទាក់ទងល្អ ដែលព្យាយាមជៀសវាងពីការទាស់ទែងមានជម្លោះ។ កញ្ញា៖ ““ជនជាតិជប៉ុនឆ្លាតវៃ ឧស្សាហ៍ព្យាយាម រួសរាយរាក់ទាក់ សុភាពរាបសារ មានអធ្យាស្រ័យច្រើន និងគោរពពេលវេលាណាស់។ ម្យ៉ាងទៀត ពួកគាត់ឱ្យចូលចិត្តប្រើពាក្យថា៖ “Gambatte” និង “Gambarou” ដែលមានន័យថា៖ “ព្យាយាមឡើង” និង “ព្យាយាមទាំងអស់គ្នា”។ ពាក្យទាំងនេះ គេនិយមប្រើដើម្បីលើកទឹកចិត្តដល់មិត្តភក្តិ គ្រួសារ និងអ្នកដទៃជាដើម””។ កញ្ញាក៏សង្កេតឃើញថា ជនជាតិជប៉ុនភាគច្រើន ជាពិសេស សាស្រ្តាចារ្យមួយចំនួន មានការអត់់ធ្មត់តិចតួចណាស់ចំពោះមនុស្សដែលខ្ជិល និងអ្នកដែលមិនព្យាយាមធ្វើអ្វីមួយឱ្យអស់ពីសមត្ថភាពរបស់ខ្លួន។
នាពេលអនាគត កញ្ញា ណាណេ មានបំណងចង់បម្រើការនៅក្នុងវិស័យសេដ្ឋកិច្ចកសិកម្ម/ពាណិជ្ជកម្ម និងអភិវឌ្ឍជនបទនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការងារនោះ កញ្ញា រំពឹងថានឹងអាចប្រើចំណេះដឹងរបស់ខ្លួន ចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ហើយអាចផ្សព្វផ្សាយចំណេះដឹងអំពីភាពជឿនលឿន និងកសិកម្មទំនើបរបស់ប្រទេសជប៉ុន ទៅដល់និស្សិត កសិករខ្មែរ និងចង់ឃើញផលិតផលកសិកម្មរបស់ខ្មែរ អាចនាំចេញទៅទីផ្សារបរទេសដោយសុវត្ថិភាព និងគ្មានរបាំង៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 48】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics