កីឡាករអត្តពលកម្ម ប៉ែន សុខគង់
ផ្នែករត់ល្បឿនបុរស ១០០ម៉ែត្រ
ថេរវេលា៖ ១១.០២ ការប្រកួតជម្រុះលេខ១៨
លោក ប៉ែន សុគង់ (២៧ឆ្នាំ) បានចាប់ផ្ដើមអាជីពជាកីឡាករអត្តពលិករត់ល្បឿនក្នុងអំឡុងឆ្នាំ២០១៤។ លោកបានរៀបរាប់ប្រាប់ពីដំណើររឿងចាប់ផ្តើមអាជីពនេះដូច្នេះថា៖ ”ខ្ញុំបានផ្តើមហាត់កីឡានេះ ដោយសារទឹកចិត្តស្រឡាញ់កីឡារត់ល្បឿន។ ដ្បិតរូបខ្ញុំ កើតក្នុងត្រកូលកសិករ ក្រខ្សត់ ដូច្នេះហើយពេលទៅរៀនម្តងៗ គឺខ្ញុំតែងតែដើរចម្ងាយជាង ៣គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃទើបដល់សាលា។ ការដើរបែបនេះជាប្រចាំ បានក្លាយជាទម្លាប់ដ៏ល្អសម្រាប់ខ្ញុំ។ នៅពេលរៀនដល់ថ្នាក់វិទ្យាល័យ ខ្ញុំបានចូលរួមការប្រឡងកីឡាអត្តពលកម្មជាញឹកញាប់ ហើយខ្ញុំក៏បានទទួលការចាប់អារម្មណ៍ពីសំណាក់គ្រូបង្វឹកទៅលើ កាយសម្បទារ ល្បឿន ក៏ដូចជាបច្ចេកទេសមួយចំនួនរបស់ខ្ញុំ។ តាមរយៈការណែនាំ ផ្ដល់បទពិសោធន៍ និងលើកទឹកចិត្តពីគ្រូបង្វឹកនៅសាលា ខ្ញុំត្រូវបានជ្រើសរើសជា កីឡាកររត់ល្បឿន ប្រចាំសាលា ស្រុក និងខេត្តជាបន្តបន្ទាប់ និងរហូតបានក្លាយជាកីឡាករជម្រើសជាតិនៅឆ្នាំ២០១៤“។
បន្ទាប់ពីបានក្លាយជាកីឡាករអត្តពលកម្មអាជីព អស់រយៈពេលប្រមាណ ៧ឆ្នាំមកនេះ លោក សុគង់ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន ៧លើក។ លើកទី១ លោកបានចូលរួមប្រកួតAsian Championship នៅទីក្រុងវូហាន ប្រទេសចិន លើកទី២ប្រកួតក្នុងកម្មវិធី Thailand Championship នៅប្រទេសថៃ នាឆ្នាំ២០១៥។ បន្ទាប់មក នៅឆ្នាំ២០១៧ លោកបានទៅប្រកួតកីឡាស៊ីហ្គេមលើកទី១៩ នៅប្រទេសម៉ាឡេស៊ី ដែលជាការបង្ហាញលើកទី៣ របស់រូបលោក។ ការប្រកួតលើកទី៤ របស់លោក គឺនៅក្នុងព្រឹត្តិការណ៍ Asian Athletics Championship នៅប្រទេសកាតាក្នុងឆ្នាំ២០១៨។ ដោយឡែក ការប្រកួតលើកទី៦ នៅឆ្នាំ២០១៩ គឺលោកបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន និងការប្រកួតលើកចុងក្រោយគឺក្នុងព្រឹត្តិការណ៍តូក្យូអូឡាំពិក២០២០ ដែលប្រារព្ធឡើងនៅប្រទេសជប៉ុនថ្មីៗនេះ។
ចំពោះការត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ឡាំពិកតូក្យូ២០២០នេះវិញ ក្រោយទទួលបានឈ្មោះជាបេក្ខភាព លោក សុគង់ តែងតែខិតខំធ្វើការហ្វឹកហាត់ ក្រោមការជួយជ្រោមជ្រែងពីគ្រូបង្វឹកផ្ទាល់ និងពីសហព័ន្ធកីឡាជាតិកម្ពុជា ព្រមទាំងមានការលើកទឹកចិត្តពីថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិអូឡាំពិក និងក្លឹបក្រសួងការពារជាតិផងដែរ។ ទោះបីជាការហ្វឹកហាត់ត្រៀមខ្លួននេះ ស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដក្តី ទាំងគ្រូបង្វឹក និងសហព័ន្ធកីឡាជាតិកម្ពុជា នៅតែស្វះស្វែងបន្តប្រឹងប្រែងធ្វើយ៉ាងណាឱ្យការហ្វឹកហាត់មួយនេះ ដំណើរការទៅយ៉ាងល្អប្រសើរ។ លោក ប៉ែន សុគង៖ “ទោះក្នុងបរិបទជំងឺកូវីដ-១៩ កំពុងឆ្លងក៏ដោយ ក៏លោកគ្រូ និងថ្នាក់ដឹងនាំ នៅតែខិតខំប្រឹងប្រែងរកទីកន្លែងដែលមានសុវត្ថិភាពដើម្បីឱ្យខ្ញុំហ្វឹកហាត់បានដែរ”។
នៅក្នុងការប្រកួតនេះ លោកបានថ្លែងអំពីចំណាប់អារម្មណ៍ស្ងើចសរសើរ ចំពោះការរៀបចំទទួលស្វាគមន៍ពីសំណាក់ប្រជាជនជប៉ុនដូច្នេះថា៖ “ការចាប់អារម្មណ៍ដែលខ្ញុំមិនអាចបំភ្លេចបានពីព្រឹត្តិការណ៍នេះ គឺមាន៣ចំណុចធំៗ។ ទីមួយ គឺការរៀបចំដ៏ល្អឯកក្នុងពិធីបើកព្រឹត្តិការណ៍អូឡាំពិកនេះ។ ទីពីរ គឺវិធានការការពារជំងឺកូវីដ គឺធ្វើឡើងបានល្អបំផុតដោយពុំមានកីឡាករចូលរួមណាម្នាក់មានឆ្លងជំងឺក្នុងអំឡុងពេលប្រកួត ហើយចំណុចចុងក្រោយនោះគឺ បដិសណ្ឋារកិច្ចដ៍កក់ក្ដៅ និងល្អគ្មានពីរ”។
បន្ទាប់ពីចូលរួមក្នុងការប្រកួតកីឡារត់ប្រណាំងល្បឿនចម្ងាយ ១០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍នេះរួចមក លោក សុគង់ បានបន្តស្នាក់នៅក្នុងប្រទេសជប៉ុន ដើម្បីធ្វើការហ្វឹកហាត់រយៈពេលប្រមាណ៨ខែ ដោយគិតចាប់ពីខែសីហា ឆ្នាំ២០២១ រហូតដល់ខែមេសា ឆ្នាំ២០២២ ដោយមានការឧបត្ថម្ភពីកម្មវិធីឈ្មោះថា Yumeomirai។ តាមរយៈកម្មវិធីនេះ លោកទទួលបានការបំពាក់បំប៉នផ្នែកបច្ចេកទេស ចំណេះដឹង និងការដកស្រង់បទពិសោធន៍ពីភាគីជប៉ុន។ នៅក្នុងកម្មវិធីហ្វឹកហាត់នេះ លោកក៏ទទួលបានការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Business Championship ក្នុងទីក្រុងអូសាកា ដែលបានប្រារព្ធឡើងនៅថ្ងៃទី២៥ ខែកញ្ញាកន្លងទៅ នៅក្នុងការប្រកួតវិញ្ញាសារត់បណ្ដាក់ ចម្ងាយ១០០ម៉ែត្រ ដោយទទួលបានចំណាតថ្នាក់ក្រុមទី៦ ក្នុងចំណោម៣២ក្រុម។
បច្ចុប្បន្ន លោក សុគង់ កំពុងបន្តធ្វើការហ្វឹកហាត់បន្ថែមយ៉ាងសកម្មនៅប្រទេសជប៉ុន និងមានសុទិដ្ឋិនិយមសម្រាប់ការប្រកួតនាពេលខាងមុខ។ លោក សុគង់៖ “ទោះបីនៅក្នុងការប្រកួតព្រឹត្តិការណ៍អន្តរជាតិ ខ្ញុំពុំទាន់មានសមត្ថភាពទទួលបានលទ្ធផលល្អនៅឡើយក៏ដោយ តែខ្ញុំនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរកមេដាយណាមួយជូនកម្ពុជានៅថ្ងៃណាមួយ”៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 48】
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
II. តើកម្មកររោងចក្រមានស្ថានភាពរស់នៅដូចម្តេច?
2023.07.11 NyoNyum Khmer Special Topics未分類
ការផ្តើមអាជីវកម្មថ្មីរបស់មគ្គុទេសក៍ទេសចរក្នុងវិបត្តិកូវីដ១៩
2023.04.03 NyoNyum Khmer Special Topics未分類
តើការធ្វើវិបស្សនា (សមាធិ) មានផលប្រយោជន៍អ្វីខ្លះ?
2022.12.12 未分類
ពិធីបំបួសនាគ
2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
2022.11.17 NyoNyum KhmerNyoNyum Khmer Special Topics未分類
សួនបៃតងអង្គរ
2022.10.13 NyoNyum Khmer Special Topics未分類
ហូតែល Bayon Modern Residence
2022.10.13 NyoNyum Khmer Special Topics未分類
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer