ជាទូទៅ គេក៏សង្កេតឃើញជារឿយៗនូវការបែងចែកសំរាមដែលអាចកែច្នៃបាន ធ្វើឡើងនៅតាមគេហដ្ឋាននីមួយៗផងដែរ។ អ្នករើសនិងប្រមូលទិញអេតចាយ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រមូលសំរាមកែច្នៃទាំងនោះ។ គេតែងតែប្រទះឃើញនូវវត្តមានអ្នករើសនិងទិញអេតចាយ នៅតាមទីចោលសំរាមសាធារណៈ ឬនៅតាមគេហដ្ឋាន និងតាមហាងអាជីវកម្មនានានៅក្នុងទីក្រុង។ អ្នករើសនិងប្រមូលទិញអេតចាយ ជាទូទៅ គឺជាប្រជាជនក្រខ្សត់ដែលគ្មានរបរ និងប្រាក់ចំណូលច្បាស់លាស់មកពីតាមខេត្ត មកតាំងទីលំនៅរស់នៅជាយទីក្រុងភ្នំពេញ ឬនៅក្បែរទីលានចោលសំរាមផ្ទាល់ ដើម្បីប្រកបរបរនេះចិញ្ចឹមជីវិត។ ទស្សនាវដ្តីញញឹមខ្មែរ បានសាកសួរលោកអ៊ំ អិន ធី ដែលប្រកបរបររើសនិងទិញអេតចាយនេះរយៈពេលប្រមាណ២០ឆ្នាំ។
តើមូលហេតុអ្វីនាំឱ្យលោកអ៊ំចាប់ផ្តើមប្រកបរបរនេះឡើង?
កាលដើមឡើយ ខ្ញុំធ្លាប់បានរស់នៅជាមួយជនជាតិវៀតណាម ដែលជាអ្នករើសនិងទិញអេតចាយ ទើបខ្ញុំបានដឹងពីរបរនេះ។ កាលនោះ ខ្ញុំមិនមានមុខរបរអ្វីច្បាស់លាស់ទេ ហើយក៏ពុំមានជំនាញការងារអ្វីដែរ ដូច្នេះខ្ញុំក៏ផ្តើមរករបរនេះបន្តិចម្តងៗ រហូតមកដល់ពេលនេះទៅ។
តើត្រូវទិញអេតចាយដោយរបៀបណាដែរ?
អ្នកទិញនិងរើសអេចចាយ គឺជាទូទៅ ត្រូវអូសរទេះដើររកប្រមូល ឬទិញអេតចាយនៅតាមផ្ទះរបស់បងប្អូនប្រជាជនក្នុងស្រុកភូមិ។ នៅពេលឃើញរទេះអេតចាយ ជាធម្មតា បងប្អូនម្ចាស់ផ្ទះដែលមានអេតចាយ តែងតែហៅដើម្បីលក់អេតចាយដែលគាត់បានសន្សំទុកទាំងនោះ។ តាមពិតទៅ ប្រជាជនខ្មែរមានទម្លាប់បែងចែកសំរាម ដែលអាចកែច្នៃបាន (អេតចាយ) យូរមកហើយ។ ខ្ញុំប្រកបរបរនេះជាង ២០ឆ្នាំហើយសង្កេតឃើញថាបរិមាណអេតចាយ ដែលទិញបានគឺនៅតែមានច្រើនរហូតដែរ។
ជាធម្មតា លោកអ៊ំប្រមូលទិញបានវត្ថុអ្វីច្រើនជាងគេ?
របរដើរទិញអេតចាយ គឺយើងដើរទិញចល័តរហូត ដូច្នេះអេតចាយដែលប្រមូលទិញបានវាខុសគ្នាខ្លះៗដែរទៅតាមតំបន់។ ឧទាហរណ៍ នៅតំបន់សែនសុខនេះ គឺសំបូររង្គសាល និងបៀរហ្គាឌិនច្រើន ដូច្នេះអេតចាយប្រមូលទិញបានច្រើនពីតំបន់នេះ គឺជាប្រភេទដបនិងកំប៉ុងស្រាបៀរ។ សម្រាប់អេតចាយតាមផ្ទះវិញ គឺភាគច្រើនមានជាប្រភេទដែក កង់ ឬម៉ូតូចាស់ ឬឧបករណ៍អេឡិចត្រូនិកចាស់ៗដែលគេឈប់ប្រើ និងសំបកកេសក្រដាសជាដើម។
តើចំណូលប្រចាំថ្ងៃវិញយ៉ាងម៉េចដែរ?
អ្នករើសនិងប្រមូលទិញអេតចាយ គឺមិនមានចំណូលទៀតទាត់ទេ។ ថ្ងៃណាទិញបានច្រើនទៅ ចំណូលក៏បានច្រើនទៅតាមហ្នឹងដែរ។ ហើយក៏មានថ្ងៃខ្លះរកទិញពុំបានសោះក៏មានដែរ។ ដោយសាររបរនេះខ្ញុំរកយូរហើយ ដូច្នេះធម្មតា ខ្ញុំអាចរកបានពី ៤ ទៅ ៥ ម៉ឺនរៀលក្នុងមួយថ្ងៃ។
តើរបរនេះមានផលលំបាកអ្វីខ្លះដែរទេ?
ខ្ញុំគ្មានបញ្ហាអ្វីជាមួយនឹងការងារអេតចាយនេះទេ។ ក៏ប៉ុន្តែ ឥឡូវសំបូរអ្នកដើរទិញអេតចាយផ្សេងទៀតដែរ ដូច្នេះវាពិបាករកទិញជាងមុន ហើយចំណូលក៏វាថយចុះទៅតាមហ្នឹងដែរ។
តើមូលហេតុអ្វីដែលនាំឱ្យលោកអ៊ំនៅតែបន្តរបរអេតចាយនេះរហូតមក?
(សើច) របរអេតចាយនេះ គឺមិនសូវមានគេធ្វើនោះទេ ព្រោះវាគគ្រេច។ ក៏ប៉ុន្តែ ដោយសារខ្ញុំរករបរនេះយូរមកហើយ មានម៉ូយអេតចាយតាមផ្ទះ និងហាងខ្លះតែងតែទូរស័ព្ទមកខ្ញុំឱ្យទៅប្រមូលទិញអេតចាយរបស់គាត់។ ហើយពេលខ្លះ ពេលគេឃើញរទេះខ្ញុំអូសកាត់មុខផ្ទះគាត់ គាត់ហៅឱ្យចូលទិញអេតចាយគាត់ ក៏មានញឹកញាប់ដែរ ព្រោះគេស្គាល់ទុកចិត្ត។ ដូច្នេះ ខ្ញុំសប្បាយចិត្តនៅពេលឃើញមានភ្ញៀវជឿទុកចិត្ត និងទូរស័ព្ទហៅរកដើម្បីឱ្យមកទិញអេតចាយរបស់ពួកគាត់៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 50】
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics