កញ្ញាប្លាស្ទិក ជាឈ្មោះហៅក្រៅរបស់ បងស្រី អាត សុធាវី ស្ថាបនិកយុទ្ធនាការ Think Plastic ដែលជា យុទ្ធនាការសង្គម ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការបំពុលដោយប្លាស្ទិក និងលើកទឹកចិត្តប្រជាជនឱ្យចូលរួម។ បងស្រី សុធាវី បានលើកឡើងថា៖ “ជារៀងរាល់ថ្ងៃ យើងឃើញមានសំរាមគ្រប់ទីកន្លែង ទាំងលើគោកក្នុងទន្លេ សមុទ្រ លើឆ្នេរ ឬក្នុងព្រៃឈើជាដើម។ សំរាមកើនឡើងរាល់ថ្ងៃគួរឱ្យកត់សម្គាល់ មិនថាជាសំរាមសរីរាង្គ សម្រាមជាដប កំប៉ុង ជ័រប្លាស្ទិក ឬសំរាមរឹងដទៃទៀត។ មូលហេតុតែមួយនោះ គឺមកពីយើងប្រើដោយមិនអស់លទ្ធភាព ហើយអ្នកខ្លះបំភ្លេចចោលនូវប្រការនាំឱ្យខូតដល់បរិស្ថានរស់នៅរបស់ខ្លួន។ ជាក់ស្តែងបើនិយាយពី សំរាមប្លាស្ទិក ដែលគេប្រើក្នុងវិស័យវេចខ្ចប់ចំណីអាហារ គឺវាងាយស្រួលប្រើ ងាយបោះចោលណាស់ និងតំលៃថោកទៀតនោះ បានធ្វើឱ្យមនុស្សទូទៅតែងតែប្រើវាតែម្តង ហើយបោះចោល។ តើអ្នកទាំងអស់គ្នាដឹងទេថាប្លាស្ទិកប៉ះពាល់យ៉ាងដូចម្តេចខ្លះ? ការពិតទៅ របស់ប្លាស្ទិកទាំងអស់នោះ យើងអាចប្រើប្រាស់វាបានច្រើនដងមុននឹងបោះវាចោល ឬកែច្នៃធ្វើអ្វីផ្សេង និងអាចប្រើវាបានយូរអង្វែង ដោយមិនខ្ជះខ្ជាយ”។
បងស្រី សុធាវី សង្កេតឃើញថាការផ្លាស់ប្តូរឥរិយាបថប្រើប្រាស់ប្លាស្ទិក គឺជារឿងសំខាន់។ “ដើម្បីកាត់បន្ថយ និងចៀសវាងពីការប្រើប្រាស់ប្លាស្ទិក ពេលខ្លះយើងទៅផ្សារយើងគួរប្រកាន់ខ្ជាប់នូវការប្រើថង់ក្រណាត់ ឬកន្ត្រកយួរផ្ទាល់ខ្លួន ដែលអាចប្រើបានច្រើនដងហើយព្យាយាមឆ្លើយថាទេ! ចំពោះប្លាស្ទិក”។ បងស្រី សុធាវី ជឿជាក់ថា ការប្តូរការគិតនិងទម្លាប់ប្រើប្រាស់ប្លាស្ទិក ឬងាកមកប្រើវាឱ្យអស់ពីសមត្ថភាព នោះកំណើនប្លាស្ទិកនឹងត្រូវបានកាត់បន្ថយច្រើន។
ដោយឃើញនូវបញ្ហាទាំងនេះ បងស្រី សុធាវី ក៏បានផ្តើមបង្កើតយុទ្ធនាការ ThinkPlastic ឡើង តាមរយៈការផលិតវីដេអូខ្លីៗ ដែលលើកឡើងពីបញ្ហាទាក់ទងនឹងសម្រាម និងការកាត់បន្ថយប្លាស្ទិក ដោយជំនួសជាការប្រើប្រាស់នូវប្រអប់ ឬដបផ្ទាល់ខ្លួនដែលប្រើបានច្រើនដង ជំនួសឱ្យការទទួលយកថង់ប្លាស្ទិកនានារាល់ពេលយើងទិញអីវ៉ាន់។ បងស្រីបានបន្ថែមទៀតថា មូលហេតុចម្បងដែលធ្វើឱ្យរូបគាត់ចង់ធ្វើរឿងនេះ គឺដោយសារគាត់ទ្រាំមិនបានជាមួយបញ្ហានេះ និងបារម្ភខ្លាំងអំពីការកើនឡើងនៃប្លាស្ទិកក្នុងសង្គមខ្មែរបច្ចុប្បន្ន។
បងស្រី សុធាវី តែងតែជួយគាំទ្រ និងផ្សព្វផ្សាយពីសិប្បកម្មកែច្នៃរបស់ប្រើប្រាស់ឱ្យអស់ពីលទ្ធភាពមុនបោះចោល និងផលិតផលដែលច្នៃពីសំរាម នៅលើទំព័រហ្វេសបុករបស់បងស្រីផងដែរ៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 50】
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer