Nikkō (នីកូ) គឺជាក្រុងតូចមួយហុំព័ទ្ធដោយតំបន់ព្រៃភ្នំស្ថិតក្នុងខេត្ត Tochigi (តូជីហ្គី) មានចម្ងាយប្រមាណ ១៥០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងតូក្យូ។ ទីក្រុង Nikkō មានភាពល្បីល្បាញដោយសារមានព្រះវិហារបុរាណសាសនាស៊ីនតូឈ្មោះថា Nikkō Tōshō-gū (នីកូ តូស្យូ ហ្គឺ) សាងសង់ឡើងក្នុងឆ្នាំ១៦១៧ ដើម្បីជាទីប្រារព្ធដល់វិញ្ញាណក្ខន្ធរបស់មេទ័ពកំពូលម្នាក់ឈ្មោះ Tokugawa Ieyasu (តូគឹហ្គាវ៉ា អ៊ីអេយ៉ាសឹ) ក្នុងសម័យ Edo (អេដូ)។ ក្រៅពីទស្សនាព្រះវិហារដែលមានរូចចម្លាប់ឈើដ៏ល្បីល្បាញ ភ្ញៀវទេសចរក៏អាចទស្សនា Shinkyo Bridge (ស្ពានសក្ការៈ) និងភូមិគំរូ Edo Wonderland សម្រាប់ដំណើរកម្សាន្តមួយថ្ងៃវិលល្ងាចពីទីក្រុងតូក្យូបានផងដែរ។
ព្រះវិហារ Nikkō Tōshō-gū
ព្រះវិហារ Nikkō Tōshō-gū មានចម្ងាយប្រមាណ ២.៥គីឡូម៉ែត្រពីទីប្រជុំជននៃក្រុង Nikkō ដែលល្បីល្បាញដោយភាពប្រណីតនៃចម្លាក់ លាននៅលើខ្លោងទ្វារចូលព្រះវិហារឈ្មោះ Yomeimon (យូមេមុន) និងរូបចម្លាក់សត្វស្វាដែលមានកាយវិការ បីយ៉ាង គឺកាយវិការបិទភ្នែក បិទត្រចៀក និងបិទមាត់ រួមទាំងរូបចម្លាក់សត្វឆ្មាកំពុងដេកជាដើម។
នៅខ្លោងទ្វារ Yomeimon ឬខ្លោងទ្វារ Higurashi-no-mon (ហ៊ីហ្គឹរ៉ាស៊ី ណុ ម៉ុន) ត្រូវបានគេស្គាល់ជាពិសេសដោយការលម្អនូវក្បាច់សិល្បៈ ចម្លាក់លានដ៏ចំណាន។ យ៉ាងណាមិញ ខ្លោងទ្វារ Higurashi-no-mon មានន័យថាជាខ្លោងទ្វារសម្រាប់គយគន់នូវរូបចម្លាក់ដែលពុំចេះឆ្អែតឆ្អន់។
បន្ទាប់ពីភ្ញៀវទេសចរចូលផុតខ្លោងទ្វារនេះ លោកអ្នកនឹងបានឃើញ រូបចម្លាក់សត្វស្វាបីក្បាលជាមួយនឹងកាយវិការបិទត្រចៀក បិទមាត់ និង បិទភ្នែក ដែលប្រជាជនជប៉ុនទូទៅស្គាល់ និងយល់ពីខ្លឹមសារនៃកាយ វិការទាំងបីនោះ។ កាយវិការនៃចម្លាក់សត្វស្វាទាំងបីក្បាលនោះ គឺមាន ន័យសំដៅលើការប្រៀនប្រដៅមនុស្សទូទៅកុំឱ្យស្តាប់រឿងអ្នកដទៃច្រើន ពេក និយាយច្រើនពេក និងមើលច្រើនពេកពីរឿងអ្នកដទៃ ដែលប្រជា- ជនជប៉ុនគិតថាជាទម្លាប់មិនល្អ និងបង្ហាញពីវប្បធម៌របស់ជនជាតិជប៉ុន ដែរ។
លើសពីនេះ នៅក្នុងព្រះវិហារក៏មានរូបចម្លាក់សត្វឆ្មាដ៏ល្បីល្បាញផងដែរ។ ជនជាតិជប៉ុនតែងតំណាលតគ្នាមកថា ដោយសាររូបចម្លាក់សត្វ ឆ្មារនោះ ទើបធ្វើឱ្យក្នុងព្រះវិហារទាំងមូលពុំមានសត្វកណ្តុរចូលរស់នៅ ព្រោះរូបសត្វឆ្មានោះប្រៀបដូចជាសត្វឆ្មាមានជីវិតកំពុងលបចាប់សត្វ កណ្តុរ ដែលធ្វើឱ្យសត្វកណ្តុរញញើបញញើម។ រូបចម្លាក់ទាំងឡាយ នៅក្នុងព្រះវិហារ Nikkō Tōshō-gū បង្ហាញពីស្នាដៃសិល្បៈដ៏ប្រណីត និងប៉ិនប្រសប់របស់ជប៉ុនមួយបែបក្នុង ចំណោមស្នាដៃសិល្បៈនានាក្នុងអំឡុងសម័យ Edo។
Shinkyo Bridge (ស្ពានសក្ការៈ)
ស្ថិតនៅចន្លោះពីទីប្រជុំជននៃក្រុង Nikkō និងបរិវេណនៃតំបន់ព្រះវិហារ Nikkō Tōshō-gū ភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើងរយៈពេល ប្រមាណ ២០នាទីពីទីប្រជុំជន ដើម្បីមកកាន់ស្ពាន Shinkyo Bridge នេះ។ សាងសង់ឡើងនៅអំឡុងឆ្នាំ១៦៣៦ ស្ពាន Shinkyo Bridge ត្រូវ បានគេស្គាល់ជាទូទៅថាជាស្ពានបុរាណមួយក្នុងចំណោមស្ពានបុរាណ ទាំងបីដែលប្រណីតបំផុតនៅក្នុងប្រទេសជប៉ុន។ បន្ទាប់ពីធ្វើការជួសជុល ឡើងវិញអំឡុងចុងទសវត្សន៍ឆ្នាំ១៩៩០ និងដើមឆ្នាំ២០០០, បច្ចុប្បន្ន ស្ពាន Shinkyo Bridge នេះត្រូវបានបើកឱ្យភ្ញៀវទេសចរដើរឆ្លងកាត់ ជាប្រក្រតីឡើងវិញ។ មានភ្ញៀវទេសចរច្រើនសំដៅមកទស្សនាស្ពាននេះ ក្នុងអំឡុងរដូវស្លឹកឈើប្រែពណ៌។
ភូមិគំរូ Edo Wonderland
មានទីតាំងស្ថិតនៅប៉ែកខាងជើងនៃក្រុង Nikkō ភ្ញៀវទេសចរអាចធ្វើ ដំណើរដោយជិះរថយន្តរយៈពេលប្រមាណ ២០នាទី (ចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ) ពីទីប្រជុំជននៃក្រុង Nikkō ដើម្បីមកកាន់ភូមិគំរូ Edo Wonderland ដែលជាទិសដៅដ៏មានប្រជាប្រិយភាពមួយផងដែរ សម្រាប់ ដំណើរកម្សាន្តទៅទស្សនាក្រុង Nikkō ។ ភូមិគំរូ Edo Wonderland ស្ថាបនាឡើងជាតំបន់ទេសចរដែលបន្សល់ទុកនូវទិដ្ឋភាពបុរាណនៃក្រុង Edo (សំដៅលើទីក្រុងតូក្យូកាលពីអំឡុងឆ្នាំ១៦០៣ ដល់ឆ្នាំ១៨៦៧) ដែលជាសម័យកាលប្រទេសជប៉ុនមានការរីកចម្រើនខ្លាំងបំផុត មុនពួក បស្ចិមលោកនាំវប្បធម៌លោកខាងលិច ពោលគឺការធ្វើទំនើបកម្មចូល ក្នុងប្រទេសជប៉ុន។ នៅភូមិគំរូ Edo Wonderland មានផ្ទះប្រពៃណី ជប៉ុនបុរាណជាច្រើនតម្រៀបជួរគ្នា ស្ថិតនៅចំកណ្តាលទីរាបដែលព័ទ្ធ ជុំវិញដោយព្រៃភ្នំ នឹងមានលម្អដោយដើមផ្កាសាគូរ៉ា និងស្ពានជប៉ុន បុរាណផងនោះ បានធ្វើឱ្យភូមិគំរូនេះក្លាយជាទីតាំងទេសចរដ៏មានប្រជា ប្រិយសម្រាប់ភ្ញៀវទេសចរទាំងជប៉ុន និងបរទេស។
ភូមិគំរូ Edo Wonderland ត្រូវបានបង្កើតឡើងរយៈពេលប្រមាណ ជាង ៣៥ឆ្នាំមកហើយ។ គោលបំណងនៃការបង្កើតភូមិគំរូ Edo Wonderland នេះ គឺដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ សិល្បៈ និងការរស់នៅ បុរាណរបស់ប្រជាជនជប៉ុននាសម័យ Edo ដែលមានសេដ្ឋកិច្ច និង វប្បធម៌ជាតិរីកចម្រើនខ្លាំង ជូនដល់ភ្ញៀវទេសចរទូទៅទាំងជាតិនិងអន្តរ ជាតិឱ្យបានស្គាល់ និងបន្តធ្វើឱ្យវប្បធម៌ និងសិល្បៈនាសម័យកាលនោះ បន្តរស់រានរហូតដល់សម័យបច្ចុប្បន្ន។ លើពីនេះទៀត ក្រៅពីការទស្សនា ដើម្បីស្វែងយល់ពីទិដ្ឋភាពរបស់ក្រុងគំរូ Edo បុរាណនេះ ភ្ញៀវទេសចរ ក៏អាចស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន ដើរទស្សនា និងថតរូបអនុ- ស្សាវរីយ៍ដែលនឹងនាំអារម្មណ៍ភ្ញៀវទេសចរ ចូលទៅក្នុងសម័យ Edo កាលពីប្រមាណ ៤០០ឆ្នាំមុន។ ក្រៅពីនោះ ភ្ញៀវទេសចរក៏អាចទទួលទានអាហារនៅភោជនីយដ្ឋាន បែបបុរាណ និងជាវអាហារសម្រន់នានា លក់តាម ដងផ្លូវដែលមានដូចជា៖ ទឹកកកឈូស ការ៉េមជប៉ុន និងនំសម្រន់ផ្សេងៗទទួលទានក្នុងអំឡុងពេលដើរ កម្សាន្តក្នុងភូមិបានផងដែរ។ ការទៅទស្សនាភូមិ គំរូ Edo Wonderland នឹងនាំឱ្យលោកអ្នកបន្សល់ នូវអនុស្សាវរីយ៍ពីអតីតកាលនៅប្រទេសជប៉ុន ដែលពុំអាចបំភ្លេចបាន។
គួររំលឹកដែរថា ភូមិគំរូ Edo Wonderland នេះក៏ត្រូវបានគេប្រើសម្រាប់ ថតកុនបុរាណជប៉ុនជាច្រើនផងដែរ។ ការថតឈុតសម្តែងនានាឆ្លុះបញ្ចាំង ពីសម័យបុរាណក្នុងប្រទេសជប៉ុននៅក្នុងភូមិគំរូ Edo Wonderland នេះបានញុំាងឱ្យភូមិគំរូមួយនេះកាន់តែពេញនិយម សម្រាប់ជាគោល ដៅទេសចរមួយរបស់ក្រុង Nikkō ។ ក្រៅពីនេះ ក៏មានការរៀបចំជា ព្រឹត្តការណ៍សម្តែងបង្ហាញពីប្រពៃណី និងទំនៀមទម្លាប់ជប៉ុនក្នុងសម័យ អេដូបុរាណ តាមរដូវកាលនីមួយៗសម្រាប់ភ្ញៀវទេសចរមកកម្សាន្ត ដើម្បី បានស្វែងយល់ពីវប្បធម៌បុរាណជប៉ុនផងដែរ៕
JAPAN VIEW Vol. 28
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 54】
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
បទសម្ភាសន៍ព្រះសង្ឃនិងតាអាចារ្យអំពីពិធីពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics