នៅសម័យមុន អ្នកដែលបានសាងផ្នួសត្រូវបានគេចាត់ទុកថា ជាបុគ្គលដ៏ប្រសើរថ្លៃថ្លាប្រកបដោយក្រមសីលធម៌ គុណធម៌ និងចំណេះដឹង។ នៅក្នុងករណីកិច្ចនេះ ក៏មានទំនៀមពិធីសាសនារបស់ខ្មែរមួយមានឈ្មោះថា “បំបួសនាគ”។ “ពិធីបំបួសនាគ” ជាពិធីសាសនាដ៏ចំណាស់មួយក្នុងចំណោមពិធីផ្សេងទៀតរបស់ប្រជាជនខ្មែរ ដែលមានទំនៀមតាំងពីបុរាណកាលមកម្ល៉េះ។ បច្ចុប្បន្ន គេឃើញមានការប្រារព្ធឡើងនៃពិធីនេះភាគច្រើន គឺនៅតាមទីជនបទ ហើយនៅតាមតំបន់ប្រជុំជនគេឃើញមានយូរៗម្ដង។ ដោយឡែក អត្ថន័យរបស់ពិធីបំបួសនាគនេះ មានន័យថា បំបួសមនុស្សឱ្យប្រសើរ។ បើយោងតាមវចនានុក្រមខ្មែរក៏បានពន្យល់អំពីពាក្យ “នាគ” យ៉ាងដូច្នេះថា៖ “ប្រសើរ ចម្បង និងបរិសុទ្ធ”។ “នាគ” នៅក្នុងពិធីបំបួសនាគនេះ គឺចង់សំដៅដល់បុគ្គលដែលមានចិត្តភ្ញាក់រឭកខ្ពស់ ខ្លាចបាប ស្គាល់បុណ្យ និងមានសេចក្ដីអៀនខ្មាសនឹងអំពើអបាយមុខនានា។ ចំពោះការបំបួសនេះទៀតសោត ទាំងការបំបួសជាសាមណេរក្ដី និងជាភិក្ខុក្ដី ក៏គេហៅថា “នាគ” ដែរ។ ចង់ដឹងថា ពិធីបំបួសនាគ មានអត្ថន័យបន្ថែមលម្អិតយ៉ាងណានោះ សូមអានបទសម្ភាសន៍ខាងក្រោមដូចតទៅ!
ព្រះគ្រូចៅអធិការវត្ត “ប្រក់ក្តារ” ព្រះនាម អ៊ឹម អ៊ីម បានពន្យល់អំពីពិធីបំបួសនាគ ដោយមានសង្ឃដីកាលើកឡើងពីរឿងព្រេងបុរាណខ្មែរមួយដែលបានតំណាលយ៉ាងដូច្នេះថា៖
««កាលពីព្រេងនាយ មាននាគរាជមួយក្បាលមានឫទ្ធិអំណាចយ៉ាងសម្បើម បានក្រឡាខ្លួនជាអ្នកកំលោះម្នាក់មានសទ្ធាជ្រះថ្លាចូលទៅថ្វាយបង្គំព្រះមហាតិស្សត្ថេរ ដោយទូលទៅកាន់ព្រះអង្គថា៖ «ខ្ញុំព្រះករុណាសូមបួសជាព្រះមហាថេរផង» ។ ឮដូច្នោះព្រះមហាតិស្សត្ថេរ ក៏ព្រមបំបួសស្ដេចនាគនោះជាភិក្ខុ។ ថ្ងៃមួយនៅពេលដែលភិក្ខុនាគនោះសឹងពេលថ្ងៃ ភ្លេចខ្លួនក៏ក្លាយជានាគដ៏ធំមួយនៅក្នុងកុដិ។ ស្បង់ចីវរខ្ចាត់ខ្ចាយអស់រលីងពីខ្លួន។ ពេលនោះមានសាមណេរមួយអង្គឆាន់រួច ក៏និមន្ដចូលទៅកុដិ លុះបើកទ្វារទៅស្រាប់តែឃើញស្ដេចនាគនោះ សាមណេរអង្គនោះក៏កើតចិត្តភ័យរន្ធត់ស្ទុះរត់ស្រែកឆោឡោផ្អើលពេញទាំងវត្ដ ។ លុះជ្រាបទៅដល់ព្រះសម្មាសម្ពុទ្ធ ទើបព្រះអង្គទ្រង់មានសង្ឃដីកាថា៖ «ចាប់ពីថ្ងៃនេះទៅ ការបំបួសភិក្ខុក្រោយកុំបីបំបួសសត្វតិរច្ឆាន បិសាច និងយក្សាឡើយ»។ អាស្រ័យដំណើរដែលព្រះអង្គទ្រង់ត្រាស់បង្គាប់ដូច្នេះ ទើបភិក្ខុនាគក្រាបទូលព្រះសម្មាសម្ពុទ្ធថា៖ «ខ្ញុំព្រះអង្គមានចិត្ដស្មោះចំពោះសាសនាព្រះអង្គជាការពិតណាស់ បើខ្ញុំព្រះអង្គមានភេទជាសត្វ មិនអាចបួសក្នុងសំណាក់ព្រះអង្គបាន ដូច្នេះខ្ញុំព្រះអង្គសូមពរឱ្យមានព្រះបញ្ញត្ដិថា បើមានពិធីបំបួសកុលបុត្រ សូមឱ្យហៅអ្នកសាងផ្នួសនោះថា «នាគ» តរៀងទៅ ដើម្បីឱ្យគេនឹកឃើញដល់ឈ្មោះខ្ញុំព្រះអង្គ ដែលជាអ្នកស្មោះចំពោះសាសនាព្រះអង្គ តែពុំមាននិស្ស័យនឹងបានបួសជាភិក្ខុដូចមនុស្សផងទាំងពួង។ ព្រះពុទ្ធអង្គក៏យល់ស្របនឹងសំណើរនោះ ទើបទ្រង់ដាក់បញ្ញត្ដិឱ្យហៅសាមណេរ ឬភិក្ខុ ថា «នាគ» តាមសំណូមពរដែលស្ដេចនាគនោះបានស្នើសុំ។ អាស្រ័យ ហេតុនេះហើយ ទើបឈ្មោះពិធីបំបួសកុលបុត្រក្លាយទៅជាពិធីបំបួសនាគរហូតដល់សព្វថ្ងៃ»»។
ដោយឡែក ការបួសថ្វាយខ្លួនក្នុងព្រះពុទ្ធសាសនានេះ ក៏មានការបំបួសមនុស្សស្រី ដែលមានការបែងចែកជាពីរស្រដៀងនឹងការបួសរបស់មនុស្សប្រុសដែរ ដោយព្រះគ្រូចៅអធិការ អ៊ឹម អ៊ីម បានបញ្ជាក់ដូច្នេះថា៖ «ការបំបួសមនុស្សស្រីគេបែកចែកជាពីរដូចសាមណេរ និងភិក្ខុដែរ ដែលគេហៅថាសាមណេរី និងភិក្ខុនី។ ចំពោះ លក្ខខណ្ឌនៃការបំបួសវិញ ក៏មិនខុសអ្វីពីការបំបួសសាមណេរ និងភិក្ខុដែរ»។ គួររំឭកផងដែរថា ជាទំនៀមខ្មែរបុរាណ សាមញ្ញជនម្នាក់អាចក្លាយជាព្រះសង្ឃ មួយអង្គបាន លុះត្រាតែបុគ្គលនោះធ្វើពិធីបំបួសនាគជាមុនសិន។ ពិធីបំបួសនាគ ធ្វើឡើងដើម្បីបំបួសទាំងសាមណេរ និងភិក្ខុ។ យ៉ាងណាមិញ បើយើងក្រឡេកមកប្រៀបធៀបរវាងពិធីបំបួសនាគនាសម័យបុរាណ និងបច្ចុប្បន្ននេះវិញ ព្រះគ្រូចៅ អធិការ អ៊ឹម អ៊ីម បានឱ្យដឹងដូច្នេះថា៖ «ពិធីបំបួសនាគពីសម័យមុន គឺគេប្រារព្ធឡើងរយៈពេល ២ ឬ ៣ថ្ងៃ ហើយមានកិច្ចពិធីច្រើននៅក្នុងអង្គពិធីនោះ។ ប៉ុន្តែ សព្វថ្ងៃ គឺគេប្រារព្ធឡើងតែមួយថ្ងែប៉ុណ្ណោះ ហើយកិច្ចពិធីមួយចំនួនគេក៏បានកាត់ ចេញ ដើម្បីឱ្យចំណេញពេលវេលា។ តួយ៉ាង ដូចជាកិច្ចពិធីជិះសេះសដង្ហែនាគ ជាដើម មកទល់បច្ចុប្បន្នដ្បិតថាពិធីដង្ហែនាគនេះ នៅតែមានក៏ពិតមែន ប៉ុន្តែគេមិនបានប្រើសេះដូចមុនឡើយ»។
អំពីពិធីដង្ហែនាគ៖
ក្រុមគ្រួសារនាំគ្នាសម្អិតសម្អាងកាយ ដោយដំបូងគេច្រើននិយមលាបរមៀតលើរាងកាយដើម្បីឱ្យមានពណ៌សម្បុរល្អ។ ការតុបតែងឱ្យទៅជានាគនេះហាក់ដូចជាកែភេទធ្វើឱ្យក្មេងប្រុសនោះក្លាយជាស្រីដោយសារសម្លៀកបំពាក់ គ្រឿងអលង្ការ ពិសេសគ្រឿងលាបមុខ។ លុះចប់សព្វគ្រប់គេរៀបចំដង្ហែនាគទៅកាន់វត្តអារាម ដោយក្រុមគ្រួសារញាតិមិត្តខ្លះទូលត្រៃ ខ្លះស្ពាយបាត្រ ខ្លះបាំងក្លស់ បាំងឆត្រ ហើយក្នុងឱកាសនោះតាមតំបន់ខ្លះនាគជិះសេះ ជិះដំរី ហើយបើតំបន់នោះខ្សត់ខ្លាំងក៏ត្រូវរកកង់ដើម្បីឱ្យនាគអង្គុយលើមានអ្នកបណ្តើរដែរ។ ជាប្រពៃណីក្បួននេះហែទៅតាមភូមិឬទៅកាន់ទីប្រជុំដើម្បីលាញាតិមិត្តជាចុងក្រោយផង និងផ្សព្វផ្សាយជាដំណឹងដល់អ្នកស្រុកអ្នកភូមិអំពីពិធីបំបួសនេះផង ដោយមានភ្លេងពិណពាទ្យ ឆៃយ៉ាំជាដើម។ បន្ទាប់មកដង្ហែនាគទៅវត្តហើយប្រទក្សិណជុំវិញព្រះវិហារ ចំនួនបីជុំ។ (យោងពី៖ https://www.lotus-radio.com/2020- khmer-culture-2/)
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 54】
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer