ការរស់នៅរបស់មនុស្សសព្វថ្ងៃ រមែងជួបប្រទះនូវបញ្ហាផ្សេងៗ ដែលតម្រូវឱ្យបុគ្គលម្នាក់ៗរកវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហាទាំងនោះ ខណៈព្រះពុទ្ធសាសនាបានលើកឡើងថា “មានរូបគឺមានទុក្ខ”។ ទន្ទឹមនឹងនេះ ប្រសិនបើបុគ្គលណាម្នាក់មានចិត្តមិនស្ងប់ គិតរវើរវាយច្រើន ខឹងក្រេវក្រោធ គុំកួន មិនរៀនរម្ងាប់ចិត្តខ្លះ នោះការរស់នៅគ្មានសេចក្ដីសុខ និងធ្វើឱ្យជីវិតជួបតែបញ្ហាបង្ករឡើងដោយបញ្ហាសតិអារម្មណ៍ទាំងនោះ។ យោងតាមការទូន្មានរបស់ព្រះពុទ្ធសាសនាឃើញថា៖ ការធ្វើវិបស្សនាកម្មដ្ឋាន ឬសមាធិ អាចជួយឱ្យចិត្តមនុស្សបានស្ងប់សុខ មិនគិតច្រើន ព្រមទាំងអាចដោះស្រាយនូវបញ្ហាផ្លូវចិត្តជាដើមបានផងដែរ។
ព្រះភិក្ខុព្រះនាម អ៊ឹម ប៊ុនវេង ព្រះជន្ម ៦២ព្រះវស្សា ជាព្រះសង្ឃគង់នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅក្បែរភ្នំឧត្តុង្គ នាខេត្តកណ្តាល។ ព្រះតេជគុណបានមានសង្ឃដីកា អំពីប្រវត្តិនៃការបង្កើត ពុទ្ធមណ្ឌលវិបស្សនាមួយនេះឡើងដូច្នេះថា៖ «ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជានេះ ចាប់ផ្តើមទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ១៩៩៩ ដែលមានព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ ជាស្ថាបនិកបង្កើតឱ្យមានកន្លែងវិបស្ស-នានេះដំបូងគេនៅក្នុងប្រទេសកម្ពុជា។ បើគិតមកដល់ឥឡូវនេះពុទ្ធមណ្ឌលវិបស្សនាធុរៈ មាន អាយុកាល ២៣ឆ្នាំហើយ។ បច្ចុប្បន្ន ពុទ្ធមណ្ឌលវិបស្សនាធុរៈ យើងនេះគឺជាមជ្ឈមណ្ឌលកណ្តាលសម្រាប់វិបស្សនាដ៏ធំជាងគេបំផុតតែមួយគត់នៅក្នុងប្រទេសកម្ពុជា ហើយមានសាខាវត្តស្ទើរនៅគ្រប់ខេត្តក្នុងស្រុកខ្មែរ»។
ការធ្វើវិបស្សនាត្រូវបានបែងចែកចេញជា ៣កម្រិត ថ្នាក់បឋមវិបស្សនា សិក្សារយៈពេល ៣ឆ្នាំ មធ្យមវិបស្សនាសិក្សារយៈពេល ៤ឆ្នាំ និងឧត្តមវិបស្សនាសិក្សារយៈពេល ៥ឆ្នាំ។ សម្រាប់ការបញ្ចប់កម្រិតនីមួយៗត្រូវមានការប្រឡងបញ្ចប់កម្រិតត្រឹមត្រូវ ទើបត្រូវបានអនុញ្ញាតឱ្យឡើងទៅកម្រិតបន្ទាប់។ អ្នកចូលរួមវគ្គវិបស្សនាទាំងអស់ ត្រូវគោរពវិន័យរួម ដែលហាមមិនឱ្យនិយាយគ្នាច្រើន មិនប្រើទូរសព្ទ និងបង្កការរំខានផ្សេងៗដល់អ្នកដទៃជាដើម។ ម្យ៉ាងទៀត ការធ្វើវិបស្សនានេះ គឺតម្រូវឱ្យមានការតាំងចិត្តធ្វើឱ្យចិត្តរបស់ខ្លួនស្ងប់ ដោយផ្ដោតទៅលើខ្យល់ដង្ហើមចេញចូល។ ព្រះ តេជគុណ អ៊ឹម ប៊ុនវេង បានមានសង្ឃដីកាពន្យល់អំពីផលប្រយោជន៍នៃការធ្វើវិបស្សនាដូច្នេះថា៖ «ការធ្វើវិបស្សនា ឬសមាធិនេះ គឺជាវិធីមួយដែលជួយឱ្យចិត្តយើងស្ងប់មិនរវើរវាយ លែងមានក្ដីកង្វល់ និងនាំឱ្យយើងគេងលក់បានស្កប់នៅពេលយប់ ជាពិសេសវាជួយឱ្យសុខភាពយើងល្អមិនមានជំងឺមកបៀតបៀនជាដើម»។
ក្រៅពីការធ្វើវិបស្សនា ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ក៏តម្រូវឱ្យអ្នកមករៀនវិបស្សនាទាំងអស់សិក្សាអំពីព្រះធម៌ និងស្វែងយល់ពីកិច្ចសម្ភាសន៍បកសភាវធម៌ និងមានការនិមន្តចូលរួមបកស្រាយដោយ ព្រះសាសនមុនីមហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា នៅរៀងរាល់ថ្ងៃចន្ទ និងថ្ងៃសុក្រ ដែលសិក្ខាកាមយោគាវចរចម្រើនបដិបត្តិពាល់ត្រូវសភាវធម៌ មានចម្ងល់ក្នុងសមថវិបស្សនាកម្មដ្ឋាន។ ព្រះតេជគុណ អ៊ឹម ប៊ុនវេង៖ «ក្រោយពីអ្នករៀន វិបស្សនា និងប្រតិបត្តិការធ្វើវិបស្សនាផ្ទាល់រួចហើយ នឹងមានគ្រូបង្រៀននៅចាំបកស្រាយពីចម្ងល់ និងរឿងអ្វីដែលពួកគាត់បានមើលឃើញនៅពេលធ្វើវិបស្សនានោះជូនដល់សិស្សឱ្យបានយល់ពីដំណើរផ្សេងៗរបស់ចលនាខ្លួនប្រាណក្នុងអំឡុងពេលវិបស្សនានោះ ហើយសិស្សក៏អាចធ្វើការសិក្សាស្រាវជ្រាវនៅក្នុងបណ្ណាល័យដែលមានឯកសារទាក់ទងនឹងការធ្វើវិបស្សនាជាច្រើននៅទីនោះបានផងដែរ»។
ព្រះតេជគុណ អ៊ឹម ប៊ុនវេង ក៏បានសង្កេតឃើញថាក្នុងរយៈពេល ២ ទៅ ៣ឆ្នាំ ចុងក្រោយនេះ មានចំនួនអ្នកមកធ្វើវិបស្សនាហាក់កើនឡើងច្រើន ដែលក្នុងនោះអ្នកមានវ័យជាង ៣០ឆ្នាំ មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ខណៈមនុស្សវ័យ ៥០ឆ្នាំ និងវ័យចំណាស់ជាងនេះ មានអ្នកខ្លះជាមន្ត្រីដែលចូលនិវត្តន៍ និងអ្នកធ្វើការងារផ្សេងៗ ក៏នៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
គួរបញ្ជាក់ដែរថា ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជានេះ មានទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួន ដែលមានចំនួនអ្នកគាំទ្រជាង ២ម៉ឺន ៧ពាន់នាក់ ហើយទទួលបានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមផងដែរ។ លើសពីនេះ វត្តក៏មានវិទ្យុផ្សព្វផ្សាយផ្ទាល់ខ្លួនដែលចាក់ផ្សាយចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៩យប់ ជាភាសាខ្មែរ និងមានការសម្តែងព្រះធម៌ និងបង្ហាត់បង្រៀនជាភាសាអង់គ្លេសផងដែរ។ ជាទូទៅ ប្រជាពលរដ្ឋខ្មែរសម្រេចចិត្តទៅធ្វើវិបស្សនាដោយសារពួកគាត់មានបញ្ហាក្នុងជីវិតប្រចាំថ្ងៃដូចជា៖ មានវិបត្តិផ្លូវចិត្តរឿងផ្ទាល់ខ្លួន វិបត្តិគ្រួសារ សម្ពាធកន្លែងការងារជាដើម។ វិបស្សនា គឺជាការស្វែងរកសេចក្ដីស្ងប់សុខពីរឿងរ៉ាវជីវិត របស់បុគ្គលម្នាក់ៗ ឬជាការស្វែងរកជម្រកផ្លូវចិត្ត សម្រាប់ជីវិតនៅពេលចាស់ទៅជាដើម។ ចំពោះកន្លែងស្នាក់នៅនិងការហូបចុកក្នុងអំឡុងពេលនៃការធ្វើវិបស្សនានៅក្នុងវត្តពុទ្ធមណ្ឌលវិបស្សនា ធុរៈនៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើឡើងដោយមិនគិតថ្លៃ។
មតិយោបល់អ្នកមកវិបស្សនា៖
លោកយាយ សេង សុភាព (៧៣ឆ្នាំ)
ដែលកំពុងស្នាក់នៅវិបស្សនាក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណា ចក្រកម្ពុជារយៈពេល ៧ឆ្នាំ បានរៀបរាប់ប្រាប់ពីស្ថានភាពស្នាក់នៅដើម្បីធ្វើវិបស្សនានៅក្នុងពុទ្ធមណ្ឌលនេះយ៉ាងដូច្នេះថា៖ «ការធ្វើវិបស្សនា ឬសមាធិនេះគឺបានជួយអប់រំផ្លូវចិត្ត ជួយឱ្យចិត្តយើងស្ងប់ លះបង់បាននូវកិលេស ជាពិសេស ការបដិបត្តិធម៌ធ្វើឱ្យយើងរីកចម្រើនផ្លូវចិត្តបានច្រើន ពីការធ្វើសមាធិនេះឯង។ ចំពោះការស្នាក់នៅ និងហូបចុកវិញ គឺខាងពុទ្ធមណ្ឌលជាអ្នកផ្ដល់និងទំនុកបំរុងឱ្យទាំងអស់មិនមានខ្វះខាតអ្វីទេ គួបផ្សំជាមួយការធ្វើទានពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ។ ចំណែក ឯកន្លែងស្នាក់នៅវិញ ក៏ខាងពុទ្ធមណ្ឌលរៀបចំមានរបៀបណាស់ដែរ ដោយព្រះសង្ឃ និងសីលវន្តស្នាក់នៅផ្សេងៗគ្នា ហើយសីលវតី ស្នាក់នៅតាមតូប (កុដិ) រៀងៗខ្លួន ដូចដែលបានឃើញនេះ គឺរស់នៅតាមតូបម្នាក់ៗផ្សេងៗគ្នា»។
លោកយាយ ហ៊ុល នាងរ័ត្ន (៧៥ឆ្នាំ)
មានប្រសាសន៍អំពីតួនាទីខ្លួនក្រៅតែពីការមករស់នៅដើម្បីធ្វើវិបស្សនានៅ ក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជានេះ យ៉ាងដូច្នេះថា៖ «ក្រៅអំពីការធ្វើសមាធិ និងរៀនពីព្រះធម៌ ខ្ញុំមានតួនាទីជាគ្រូពេទ្យប្រចាំ ការនៅក្នុងពុទ្ធមណ្ឌលនេះ។ ដោយខ្ញុំជាអតីតបុគ្គលិកពេទ្យម្នាក់កាលពីសម័យមុន ខ្ញុំជួយពិនិត្យមើលជំងឺនៅទីនេះដែលភាគច្រើនចាស់ៗមានកើតរោគដូចជា៖ វិលមុខ ខ្យល់ចាប់ លើសឈាមជាដើម»។ លោកយាយ នាងរ័ត្ន បានសង្កេតឃើញថា ក្នុងអំឡុងពេលកើតជំងឺកូវីដ១៩កន្លងទៅនេះ មានចំនួនអ្នកមកធ្វើសមាធិវ័យក្មេង កើនច្រើនគួរឱ្យកត់សម្គាល់ខណៈ មានចំនួនមនុស្សចាស់ និង មន្ត្រីចូលនិវត្តន៍ដែលបានភ្ញាក់រឭក និងចង់ស្វែងរកសេចក្ដីស្ងប់សុខឱ្យខ្លួនសម្រាប់ ជីវិតចុងក្រោយរបស់ពួកគាត់ គឺមានចំនួនកើនឡើងជាហូរហែដូច ធម្មតា៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 54】
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
II. តើកម្មកររោងចក្រមានស្ថានភាពរស់នៅដូចម្តេច?
2023.07.11 NyoNyum Khmer Special Topics未分類
ការផ្តើមអាជីវកម្មថ្មីរបស់មគ្គុទេសក៍ទេសចរក្នុងវិបត្តិកូវីដ១៩
2023.04.03 NyoNyum Khmer Special Topics未分類
ពិធីបំបួសនាគ
2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
2022.11.17 NyoNyum KhmerNyoNyum Khmer Special Topics未分類
សួនបៃតងអង្គរ
2022.10.13 NyoNyum Khmer Special Topics未分類
ហូតែល Bayon Modern Residence
2022.10.13 NyoNyum Khmer Special Topics未分類
ហាងកាហ្វេដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងក្រុងសៀមរាប The Bean Embassy & Chocolate Garden
2022.10.11 NyoNyum Khmer Special Topics未分類
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer