មានទីកំណើតនៅទីក្រុងភ្នំពេញ និងជាកូនខ្មែរមានឪពុកជាជនជាតិជប៉ុនផង យុវតី Erika Isabel (១៥ឆ្នាំ) ជាកីឡាករជម្រើសជាតិវិញ្ញាសាកីឡាហែលទឹកកម្ពុជាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម២០២៣។ Erika ជាកីឡាករហែលទឹកដ៏មានទេពកោសល្យម្នាក់ ដែលចូលចិត្តកីឡាហែលទឹកតាំងពីកុមារភាពមក ហើយបានចូលប្រឡូកជាកីឡាករហែលទឹកនៅឆ្នាំ២០១៩។
នៅខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ យុវតី Erika ត្រូវបានជ្រើសរើសជាកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា សម្រាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ Erika មានការតាំងចិត្ត និងខិតខំហ្វឹកហាត់កីឡាហែលទឹកជាប្រចាំ ដោយពុំគិតពីការនឿយហត់ឡើយ។ Erika ៖ «តាមពិតទៅ នាងខ្ញុំហ្វឹកហាត់ច្រើនតាំងពីពុំទាន់ក្លាយជាកីឡាករជម្រើសជាតិមកម្លេះ តែក្រោយពីជាប់ជាបេក្ខភាពសម្រាប់ចូលប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ នេះមក ការហ្វឹកហាត់គឺធ្វើឡើងច្រើនលើសពីធម្មតា។ ពោលគឺ នាងខ្ញុំត្រូវហាត់តាំងពីព្រឹកព្រលឹមរហូតដល់ពេលល្ងាច ១ អាទិត្យចំនួន ៧ដង រហូតដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ផ្តើម»។
កាលវិភាគហ្វឹកហាត់៖
- ពេលព្រឹកហាត់នៅសាលាអន្តរជាតិភ្នំពេញ ( International School of Phnom Penh) ពីម៉ោង៦ ដល់ម៉ោង ៧ព្រឹក រាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ
- ពេលល្ងាច (ម៉ោង ៥ ដល់ម៉ោង ៨យប់) ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ហ្វឹកហាត់ជាមួយគ្រូបង្វឹកខាងសហព័ន្ធកីឡាហែលទឹកកម្ពុជា
- ចុងសប្តាហ៍ហាត់ជាមួយគ្រូជប៉ុន ពីម៉ោង៧ ដល់ម៉ោង១១ថ្ងៃត្រង់ (ផ្តើមហាត់តាំងពីឆ្នាំ២០២១ រហូតមក)
ទោះមានចិត្តភ័យបន្តិចបន្តួចខ្លះៗក្តី Erika មានអារម្មណ៍រំភើប និងរីករាយខណៈខ្លួនត្រូវបានជ្រើសតាំងជាកីឡាករជម្រើសជាតិសម្រាប់ព្រឹត្តិការស៊ីហ្គេមឆ្នាំ២០២៣ នេះ។ សម្រាប់ការហាត់សមដើម្បីត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកនេះ Erika បានថ្លែងថាខ្លួនត្រូវបានជួយជ្រោមជ្រែងជាច្រើនពីសាលា និងសហព័ន្ធកីឡាហែលទឹកកម្ពុជា រួមទាំងក្រុមគ្រួសារ។ «បន្ទាប់ពីនាងខ្ញុំត្រូវបានខាងសហព័ន្ធកីឡាហែលទឹកជ្រើសតាំងជាបេក្ខជនសម្រាប់ចូលប្រកួតស៊ីហ្គេមខាងមុខ ខាងសាលារៀនក៏ទទួលស្គាល់នាងខ្ញុំ ហើយបានជួយជ្រោមជ្រែងសម្រាប់ការហ្វឹកហាត់ត្រៀមខ្លួននេះ ជាពិសេស ខាងសហព័ន្ធដោយមើលឃើញថានាងខ្ញុំមានវ័យក្មេងជាងគេផង នាងខ្ញុំក៏ត្រូវបានយកចិត្តទុកដាក់ច្រើនពីគ្រូបង្វឹករបស់សហព័ន្ធផងដែរ។ លើសពីនេះ មានក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរស់នៅជុំវិញក៏ជួយមើលថែ និងលើកទឹកចិត្តដល់រូបនាងខ្ញុំរហូតមកច្រើនផងដែរ»។ នៅអំឡុងពេលហាត់ត្រៀមជាមួយនឹងកាលវិភាគដ៏មមាញឹក Erika ក៏បានជួបនឹងបញ្ហាខ្លះៗដែរ ប៉ុន្តែយុវតីរូបនេះតាំងចិត្តថាពុំត្អូញត្អែរអំពីវាឡើយ ហើយខិតខំបន្តនូវអ្វីដែលខ្លួនកំពុងធ្វើសម្រាប់គោលដៅដែលខ្លួនចង់បាន។
ការត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ គឺជាចំណុចសាកល្បងដ៏ធំមួយសម្រាប់យុវតី Erika ដែលទាមទារនូវការខិតខំប្រឹងប្រែងជាច្រើន ដើម្បីពង្រឹងសមត្ថភាពបន្ថែមចូលរួមប្រកួតប្រជែងជាមួយកីឡាករជម្រើសជាតិឆ្នើមៗមកពីបណ្តារប្រទេសអាស៊ានដទៃទៀត។ Erika បានបង្ហើបប្រាប់ពីចំណុចដែលខ្លួនកំពុងធ្វើការពង្រឹងពេលបច្ចុប្បន្នដូច្នេះថា៖ « ចំពោះនាងខ្ញុំ ចំណុចដែលត្រូវកែលម្អរ គឺការបន្ថែមកម្លាំងជើងដើម្បីបង្កើនល្បឿនហែលឱ្យកាន់តែលឿន ខណៈកម្លាំងដៃពេលហែលគឺនាងខ្ញុំធ្វើបានល្អច្រើនហើយ»។
ក្រៅពីគ្រូបង្វឹកខ្មែរ Erika ក៏មានគ្រូបង្វឹកជនជាតិជប៉ុនផ្ទាល់ខ្លួនម្នាក់ផងដែរ។ គ្រូបង្វឹកជប៉ុនតែងតែផ្តល់ជាជំនួយដោយផ្តោតលើការហ្វឹកហាត់ផ្នែកបច្ចេកទេសពេលហែល។ « គ្រូបង្វឹកជប៉ុនមើលឃើញច្រើនពីកង្វះខាតខាងបច្ចេកទេសលម្អិតតូចៗពេលនាងខ្ញុំហែល ដែលអ្នកធម្មតាពុំអាចដឹង។ ឧទាហរណ៍ដូចជា ការប្រើប្រាស់ដៃពុំទាន់ត្រូវទាំងស្រុង ដែលវាជាឧបសគ្គនាំឱ្យហែលយឺតពេលហែលជាដើម។ ដូច្នេះគាត់ជួយកែសម្រួលនូវចំណុចបច្ចេកទេសទាំងនោះឱ្យខ្ញុំបានច្រើន »។ យ៉ាងណាមិញ កញ្ញាក៏បានប្រាប់ពីលក្ខណៈពិសេសរបស់គ្រូបង្វឹកខ្មែរ ដែលតែងតែជួយជ្រោមជ្រែងច្រើនលើការគោរពនូវការទទួលទានអាហារត្រឹមត្រូវ និងការរក្សាកម្លាំង រួមទាំងការម៉ាស្សាសាច់ដុំ និងជម្រុញលើកទឹកចិត្តកញ្ញាជាដើម ទោះស្ថិតនៅក្នុងស្ថានភាពលំបាកបែបណាក៏ដោយ។
គួររំឮកដែរថា យុវតី Erika ធ្លាប់ចូលរួមហ្វឹកហាត់ជាមួយក្រុមហែលទឹករបស់សាលាហែលទឹក Itoman ដែលជាសាលាហែលទឹកដ៏ល្បីល្បាញ និងកំពូលមួយក្នុងប្រទេសជប៉ុន។ នៅអំឡុងឆ្នាំ២០២២ កញ្ញាបានចូលរួមហាត់ក្នុងក្រុមហែលទឹកសាលា Itoman ជប៉ុនចំនួន ២លើក រយៈពេល ២សប្តាហ៍ក្នុងមួយលើកៗ ដែលលើកទីមួយធ្វើឡើងនៅខែកក្កដា និងលើកទីពីរនៅខែធ្នូ នៅទីក្រុង Nagoya ប្រទេសជប៉ុន។ ក្រៅពីប្រទេសជប៉ុន និងនៅកម្ពុជា កញ្ញាពុំបានចេញទៅហាត់នៅប្រទេសផ្សេងទៀតឡើយ។ កញ្ញាគិតថាខ្លួននៅកំពុងស្ថិតនៅក្នុងស្ថានភាពត្រៀមខ្លួននៅឡើយសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមខាងមុខនេះ ហើយសង្ឃឹមយ៉ាងមុតមាំថាខ្លួនមានសក្តានុពលច្រើន និងអាចធ្វើបានប្រសើរជាងបច្ចុប្បន្ននេះ ដើម្បីចូលរួមប្រកួតដណ្តើមយកមេដាយជូនជាតិ៕
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer