គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៣ ចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២【NYONYUM KHMER】
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៣ ចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២【NYONYUM KHMER】
2022.09.12

ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៣ បានចេញផ្សាយហើយ!

ប្រិយមិត្តអ្នកអានអាចចូលអានខ្លឹមសារនៃការចុះផ្សាយលេខនេះតាមរយៈប្រព័ន្ធឌីជីថលនៅក្នុងតំណភ្ជាប់ខាងក្រោម។

នៅក្នុងអត្ថបទពិសេសលេខថ្មីនេះ  ញញឹមខ្មែរ បានប្រមូលព័ត៌មានទាក់ទងនឹង “ការអភិវឌ្ឍក្នុងក្រុងសៀមរាប ដើម្បីប្រែក្លាយខេត្តសម្បូរដោយតំបន់វប្បធម៌ និងទេសចរណ៍មួយនេះជាទីក្រុងកាន់តែទំនើបនិងងាយស្រួលរស់នៅ”។ តើក្រុងសៀមរាបបានអភិវឌ្ឍអ្វីខ្លះក្នុងរយៈពេលចុងក្រោយនេះ? តើប្រិយមិត្តធ្លាប់បានឮពីគម្រោងបង្កើតទីក្រុងឆ្លាតវៃសម្រាប់ខេត្តសៀមរាប ឬទេ? ក្នុងការចុះផ្សាយលេខពិសេសលើកនេះ យើងខ្ញុំបានសាកសួរអ្នកជំនាញការជប៉ុនពីទីភ្នាក់ងារ JICA និងក្រុមហ៊ុនជប៉ុន ដែលបានធ្វើការផ្ទាល់ទាក់ទងនឹងគំនិតផ្ដួចផ្ដើមបង្កើតគម្រោងទីក្រុងឆ្លាតវៃសម្រាប់ក្រុងសៀមរាប។ តាមរយៈបទសម្ភាសន៍ជាមួយអ្នកជំនាញការនេះ យើងខ្ញុំសង្ឃឹមថាប្រិយមិត្តអ្នកអាននឹងយល់ដឹងបន្ថែមអំពីគម្រោងទីក្រុងឆ្លាតវៃរបស់ខេត្តសៀមរាប។ លើសពីនេះ នៅក្នុងប្រធានបទប្រចាំវិញ មានបទសម្ភាសអតីតនិស្សិតខ្មែរអំពីបទពិសោធន៍ការសិក្សា និងការងារនៅក្នុងប្រទេសជប៉ុន រួមទាំងតំបន់ទេសចរណ៍ពេញនិយមពីខេត្ត Hitachi Seaside Park នៅជប៉ុនផងដែរ។

សូមចុចលើតំណភ្ជាប់ខាងក្រោមនេះ ដើម្បីអាចនូវខ្លឹមសារនៃការចុះផ្សាយទាំងមូល។

 

ចំពោះទីកន្លែងចែកចាយនៅក្នុងទីក្រុងភ្នំពេញ

ទស្សនាវដ្តីនឹងផ្តើមចែកចាយនៅទីក្រុងភ្នំពេញចាប់ពីថ្ងៃស្អែកទៅ។ យើងនឹងចែកចាយជាពិសេសនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន “CJCC” សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ថានទូតជប៉ុន ហាងញញឹមនៅផ្សារអ៊ីអន ហាងលក់សៀវភៅ​ “KINOKUNIYA” នៅផ្សារអ៊ីអន២ JICA សាលាភាសាជប៉ុនតាយ៉ាម៉ា និងនៅតាមហាងអាហារដ្ឋានម្ហូបជប៉ុន និងសណ្ឋាគារជាដើមផងដែរ។

ការចុះផ្សាយអេឡិកត្រូនិច

លោកអ្នកអាចអានតាមរយៈគេហទំព័រនេះបានផងដែរ។
https://issuu.com/nyonyum/docs/nnkh_53_rev_fa30082022_press_compressed

ចំពោះញញឹមខ្មែរលេខមុនៗ

ញញឹមខ្មែរលេខ ៥២ ចុះផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ការផ្សាយអំពី “អាជីពស្ដ្រីខ្មែរ ក្នុងសង្គមបច្ចុប្បន្ន”


ញញឹមខ្មែរលេខ ៥១ ចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ការផ្សាយអំពី “វប្បធម៌សត្វចិញ្ចឹមនៅកម្ពុជា”

ញញឹមខ្មែរលេខ ៥០ ចុះផ្សាយថ្ងៃទី១០ ខែមិថុនា ការផ្សាយពិសេសអំពី “ដើម្បីឱ្យភ្នំពេញក្លាយជាទីក្រុងមានបរិស្ថានរស់នៅស្អាត”

ញញឹមខ្មែរលេខ ៤៩ ចុះផ្សាយថ្ងៃទី១០ ខែមករា ការផ្សាយពិសេសអំពី “ទស្សនាតំបន់ទេសចរណ៍ដ៏ល្បីនៅខេត្ត Ehime អិហ៊ីម៉ិ និង កន្លែងកម្សាន្តវិនិយោគដោយជប៉ុន នៅខេត្តកំពង់ស្ពឺ”

ញញឹមខ្មែរលេខ ៤៨ ចុះផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ការផ្សាយពិសេសអំពី “កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក តូក្យូ២០២០”

ញញឹមខ្មែរលេខ ៤៧ ចុះផ្សាយថ្ងៃទី១០ ខែកញ្ញា ការផ្សាយពិសេសអំពី “ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា”

ចំពោះការសាកសួរព័ត៌មានអំពីការផ្សព្វផ្សាយ

ចំពោះការចុះផ្សាយពីការផ្សព្វផ្សាយពានិច្ចកម្មនៅលើទំព័រទស្សនាវដ្តីញញឹមខ្មែរ ក៏ដូចជាបដា និងព័ត៌មានចុះផ្សាយនៅលើគេហទំព័រជាដើម សូមទាក់ទងមកយើងខ្មុំតាមរយៈអ៊ីមែល ឬលេខទូរសព្ទទំនាក់ទំនងដូចខាងក្រោម។
អ៊ីមែល: nyonyum@cisinc.co.jp

ទូរសព្ទ: (+855)12-500-052, (+855 )16-657-290

ចំពោះការសាកសួរព័ត៌មានលំអិតផ្សេងៗ


សេវ៉ាកម្មបកប្រែ មានបកប្រែជា ភាសាជប៉ុន ⇔ ភាសាខ្មែរ “បកប្រែផ្ទាល់មាត់” “បកប្រែអត្ថបទ”

ការស្ទង់មតិ និងការរៀបចំសេវ៉ាកម្មផ្សេងៗ មានទទួលរៀបចំការយកព័ត៌មាន និងការស្ទង់មតិនៅតាមតំបន់។

ហាង មានហាងលក់វត្ថុអនុស្សាវរីយញញឹមនៅផ្សារអ៊ីអន ដែលដាក់លក់ផលិតផល ផលិតនៅប្រទេសកម្ពុជាជាង ៥០០ មុខទំនិញ។

មានផ្សព្វផ្សាយតាមរយៈ Facebook / Twitter / Instagram / 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer