គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៥ ចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣【NYONYUM KHMER】
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៥ ចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣【NYONYUM KHMER】
2023.01.17

ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៥ បានចេញផ្សាយហើយ!

ប្រិយមិត្តអ្នកអានអាចចូលអានខ្លឹមសារនៃការចុះផ្សាយលេខនេះតាមរយៈប្រព័ន្ធឌីជីថលនៅក្នុងតំណភ្ជាប់ខាងក្រោម។

បុគ្គលិកទស្សនាវដ្តីញញឹមខ្មែរយើងខ្ញុំ សូមអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០២៣ និងសូមប្រសិទ្ធិពរជ័យជូនប្រិយមិត្តអ្នកអានឱ្យទទួលបានសេចក្តីសុខ សុភមង្គល និងជោគជ័យរាល់គ្រប់ភារកិច្ចសម្រាប់ឆ្នាំថ្មីនេះ។ សម្រាប់ការចុះផ្សាយអត្ថបទពិសេសក្នុងលេខ៥៥នេះ ក្រុមការងារយើងខ្ញុំបានសម្រេចចិត្តស្រាវជ្រាវអំពីស្ថានភាព នៃការទស្សនាកម្មវិធីទូរទស្សន៍នាពេលបច្ចុប្បន្ននៅកម្ពុជា យកមកចុះផ្សាយជូនប្រិយមិត្តអានកម្សាន្ត និងស្វែងយល់ ពីប្រធានបទនេះ។ ជាការពិតណាស់ សន្ទុះអ្នកប្រើប្រាស់បណ្តាញសង្គមបានកើនឡើងច្រើនសន្ធឹកសន្ធាប់នាពេល បច្ចុប្បន្ន បានធ្វើឱ្យចំនួនអ្នកទស្សនាកម្មវិធីទូរទស្សន៍តាម ទូរសព្ទដៃស្មាតហ្វូនកើនឡើងជាលំដាប់។ ស្ថិតនៅក្នុងស្ថាន- ភាពបែបនេះ តើក្រុមហ៊ុនទូរទស្សន៍ត្រូវខិតខំប្រឹងប្រែង ដូចម្តេចខ្លះ ដើម្បីទាក់ទាញអ្នកទស្សនា? ម្យ៉ាងទៀត តើ ប្រជាពលរដ្ឋទូទៅគិតយ៉ាងណាចំពោះការទស្សនាកម្មវិធី សោតទស្សន៍ ដែលកំពុងវិវត្តន៍ខ្លួននាពេលបច្ចុប្បន្ន? តាមរយៈការចុះផ្សាយលើកនេះ យើងខ្ញុំរំពឹងថាវានឹងផ្តល់នូវព័ត៌មានគោលៗមួយចំនួនជូនប្រិយមិត្តអ្នកអានសម្រាប់យកទៅសង្កេត និងពិចារណាលើទំនោរនៃការតាមដានទស្សនាកម្មវិធីសោតទស្សន៍នៅកម្ពុជានាពេលបច្ចុប្បន្ន និងអនាគតខាងមុខ។

សូមចុចលើតំណភ្ជាប់ខាងក្រោមនេះ ដើម្បីអាចនូវខ្លឹមសារនៃការចុះផ្សាយទាំងមូល។

ចំពោះទីកន្លែងចែកចាយនៅក្នុងទីក្រុងភ្នំពេញ

ទស្សនាវដ្តីនឹងផ្តើមចែកចាយនៅទីក្រុងភ្នំពេញចាប់ពីថ្ងៃស្អែកទៅ។ យើងនឹងចែកចាយជាពិសេសនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន “CJCC” សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ថានទូតជប៉ុន ហាងញញឹមនៅផ្សារអ៊ីអន ហាងលក់សៀវភៅ​ “KINOKUNIYA” នៅផ្សារអ៊ីអន២ JICA សាលាភាសាជប៉ុនតាយ៉ាម៉ា និងនៅតាមហាងអាហារដ្ឋានម្ហូបជប៉ុន និងសណ្ឋាគារជាដើមផងដែរ។

ការចុះផ្សាយអេឡិកត្រូនិច

លោកអ្នកអាចអានតាមរយៈគេហទំព័រនេះបានផងដែរ។
https://dev.nyonyum.net/wp-content/uploads/2023/01/NNKH_55th_Press_FA_compressed_compressed.pdf

ចំពោះញញឹមខ្មែរលេខមុនៗ

ញញឹមខ្មែរលេខ ៥២ ចុះផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ការផ្សាយអំពី “អាជីពស្ដ្រីខ្មែរ ក្នុងសង្គមបច្ចុប្បន្ន”


ញញឹមខ្មែរលេខ ៥១ ចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ការផ្សាយអំពី “វប្បធម៌សត្វចិញ្ចឹមនៅកម្ពុជា”

ញញឹមខ្មែរលេខ ៥០ ចុះផ្សាយថ្ងៃទី១០ ខែមិថុនា ការផ្សាយពិសេសអំពី “ដើម្បីឱ្យភ្នំពេញក្លាយជាទីក្រុងមានបរិស្ថានរស់នៅស្អាត”

ញញឹមខ្មែរលេខ ៤៩ ចុះផ្សាយថ្ងៃទី១០ ខែមករា ការផ្សាយពិសេសអំពី “ទស្សនាតំបន់ទេសចរណ៍ដ៏ល្បីនៅខេត្ត Ehime អិហ៊ីម៉ិ និង កន្លែងកម្សាន្តវិនិយោគដោយជប៉ុន នៅខេត្តកំពង់ស្ពឺ”

ញញឹមខ្មែរលេខ ៤៨ ចុះផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ការផ្សាយពិសេសអំពី “កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក តូក្យូ២០២០”

ចំពោះការសាកសួរព័ត៌មានអំពីការផ្សព្វផ្សាយ

ចំពោះការចុះផ្សាយពីការផ្សព្វផ្សាយពានិច្ចកម្មនៅលើទំព័រទស្សនាវដ្តីញញឹមខ្មែរ ក៏ដូចជាបដា និងព័ត៌មានចុះផ្សាយនៅលើគេហទំព័រជាដើម សូមទាក់ទងមកយើងខ្មុំតាមរយៈអ៊ីមែល ឬលេខទូរសព្ទទំនាក់ទំនងដូចខាងក្រោម។
អ៊ីមែល: nyonyum@cisinc.co.jp

ទូរសព្ទ: (+855)12-500-052, (+855 )16-657-290

ចំពោះការសាកសួរព័ត៌មានលំអិតផ្សេងៗ


សេវ៉ាកម្មបកប្រែ មានបកប្រែជា ភាសាជប៉ុន ⇔ ភាសាខ្មែរ “បកប្រែផ្ទាល់មាត់” “បកប្រែអត្ថបទ”

ការស្ទង់មតិ និងការរៀបចំសេវ៉ាកម្មផ្សេងៗ មានទទួលរៀបចំការយកព័ត៌មាន និងការស្ទង់មតិនៅតាមតំបន់។

ហាង មានហាងលក់វត្ថុអនុស្សាវរីយញញឹមនៅផ្សារអ៊ីអន ដែលដាក់លក់ផលិតផល ផលិតនៅប្រទេសកម្ពុជាជាង ៥០០ មុខទំនិញ។

មានផ្សព្វផ្សាយតាមរយៈ Facebook / Twitter / Instagram / 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles