គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) អាហារពេលព្រឹកដើម្បីសុខភាព 【life style】
(ភាសាខ្មែរ) អាហារពេលព្រឹកដើម្បីសុខភាព 【life style】
2019.12.24

មនុស្សម្នាក់ៗបរិភោគអាហារ។ សារពាង្គកាយស្រូបយកសារជាតិទាំង អស់ដើម្បីថាមពលក្នុងសកម្មភាពរស់នៅ។ ដូច្នេះ អាហារពេលព្រឹកមានសារ សំខាន់ខ្លាំងណាស់សម្រាប់ថ្ងៃចាប់ផ្តើមនៃជីវិត។

  • ប្រសិទ្ឋិភាពនៃអាហារពេលព្រឹក

ដាស់សរីរាង្គកាយ : សីតុណ្ហភាពក្នុងខ្លួនគឺឡើងខ្ពស់បំផុតនៅពេលថ្ងៃ ចុះថយនៅពេលយប់ និងទាបបំផុតនៅពេលព្រឹកព្រលឹម។ ដូច្នេះការ ទទួលទានអាហារពេលព្រឹក ធ្វើឲ្យក្រពះធ្វើការ ហើយដាស់រាងកាយ ងើបឡើង។

ផ្គត់ផ្គង់ថាមពលទៅដល់ខួរក្បាល : ខួរក្បាលប្រើថាមពលច្រើនដើម្បីធ្វើ ការ។ ប្រសិនបើអ្នកមិនទទួលទានអាហារពេលព្រឹក ដូច្នេះវាគ្មានសារ ជាតិប៉ះប៉ូវពីអាហារល្ងាចកាលពីម្សិល ទៅឲ្យអាហារថ្ងៃត្រង់ថ្ងៃនេះទេ។ ខួរក្បាលនឹងចុះខ្សោយ។

កាត់បន្ថយអាការះទល់លាមក : នៅពេលអាហារចូលទៅក្នុងក្រពះ ពោះវៀនក៏នឹងមានការងារធ្វើ។ កាកសំណល់នឹងបញ្ចេញ។ ដូចច្នេះការ ទទួលទានអាហារពេលព្រឹក ជាការការពារដ៏ល្អពីជម្ងឺទល់លាមក។

  • តើគួរទទួលទានរបៀបណា?

កាបូអ៊ីដ្រាត មានដូចជា មី បាយ និងនំបុ័ង ផ្តល់ថាមពលដល់ខួរក្បាល និងរាង្គកាយ។ ប្រូតេអ៊ីន មានដូចជា សាច់ ត្រី ស៊ុត ជួយបង្កើនសីតុណ្ហ ភាពរាងកាយ។ វីតាមីន និងសារធាតុរ៉ែ ដូចជាបន្លែ និងផ្លែឈើ ជួយ ផលិតថាមពល។ លោកអ្នកគួរញុំាសារធាតុអាហារទាំង៣ប្រភេទនេះ ឲ្យមានលក្ខណះសមតុល្យគ្នា។

ឧទាហរណ៍ ក្នុងគុយទាវ១ចាន មានគុយទាវ ដែលជាកាបូអ៊ីដ្រាត សាច់គោ សាច់មាន់ សាច់ជ្រូក បង្គា គឺជាប្រូតេអ៊ីន ឯបន្លែគឺជាវិតាមីន។ នេះហើយគេហៅថាអាហារពេលព្រឹកដែលមានជីវជាតិសមតុល្យ។

ប៉ុន្តែបើក្នុងករណីលោកអ្នកមិនអាចលៃលកឲ្យសព្វគ្រប់បាន យ៉ាង ហោចណាស់​ ក៏ទទួលទានផ្លែឈើដែរ ពោលគឺត្រូវតែទទួលទានអាហា រឲ្យបានជាប្រចាំទៀងទាត់ជារៀងរាល់ថ្ងៃ។

ប្រវត្តិរូបសង្ខេប

SAKA Yukiko

អ្នកជំនាញខាងរបបអាហារ

លោកកំពុងធ្វើការជាអ្នកជំនាញខាងរបបអាហារនៅសាលាមត្តេយ្យ Combi PLAZA។ បន្ទាប់ពីធ្វើការនៅសណ្ឋាគារ ភោជនីយដ្ឋាន និង ហាងកាហ្វេ លោកបង្កើតមុខម្ហូបសម្រាប់អាហារថ្ងៃត្រង់ និងអាហារ សម្រន់ ព្រមតាំងបង្ហាត់បង្រៀនបុគ្គលិកអំពីវិធីចម្អិនអាហារ ព្រមទាំង ការគ្រប់គ្រងអនាម័យផងដែរ។
សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer