គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(日本語) មូលហេតុអង្គការ Hearts of Gold ចាប់ផ្តើមជំនួយកីឡាប៉ារ៉ានៅកម្ពុជា
(日本語) មូលហេតុអង្គការ Hearts of Gold ចាប់ផ្តើមជំនួយកីឡាប៉ារ៉ានៅកម្ពុជា
2019.06.26

 

ដកស្រង់ពីគេហទំព័រទស្សនាវដ្តីញញឹមចុះផ្សាយថ្ងៃទី២១​ ខែមិថុនា ឆ្នាំ២០១៩!

បច្ចុប្បន្ននៅប្រទេសជប៉ុន មានប្រធានបទជាច្រើនស្តី ពីការប្រកាសនៃការឈ្នះសំបុត្រ តូក្យូអូឡាំពិក ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ ក៏ប៉ុន្តែ តើអ្នកទាំងអស់គ្នាដឹងទេថា មានការប្រារព្ធកីឡា តូក្យូប៉ារ៉ាឡាំពិក លើកទី១៦ ជាមួយនិងកីឡាអូឡាំពិកដែរទេ? ជាទូទៅ មានមនុស្សជាច្រើនចាប់អារម្មណ៍ពីកីឡាអូឡាំពិក តែកីឡាប៉ារ៉ាឡាំពិក​​ គឺជាការប្រកួតជ្រើសរើសជើងឯកកីឡាជនពិការជ័យលាភីលេខ១លើពិភពលោក ដែលបានបន្តចាប់តាំងពីឆ្នាំ១៩៦០មក។ កីឡាតូក្យួប៉ារ៉ាឡាំពិកលើកទី១៦នេះ នឹងត្រូវបានប្រារព្ធឡើងរយៈពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែសីហា រហូតដល់ថ្ងៃទី៦ ខែកញ្ញា ដោយរំពឹងថា នឹងមានអតីតកីឡាករកំរិតខ្ពស់បំផុតនៅក្នុងការប្រកួតទាំង២២ ចំនួនប្រហែលជាង៤៤០០នាក់ចូលរួម។

យើងបានចាប់ផ្តើមចុះផ្សាយការនិពន្ធថ្មីៗ ពីទស្សនាវដ្តីញញឹមលេខ១០១ផ្សាយនៅថ្ងៃទី១០​ ខែមិថុនា ក៏ប៉ុន្តែលើកនេះ យើងសូមណែនាំអត្ថបទចុះផ្សាយរបស់កញ្ញា YONEYAMA Haruka  នៃអង្គការHearts of Gold ដែលជាអង្គការកំពុងធ្វើសកម្មភាពផ្សព្វផ្សាយពីកីឡាជនពីការ (កីឡាប៉ារ៉ា)​​ នៅប្រទេសកម្ពុជាជាច្រើនឆ្នាំ។​

 

កីឡាប៉ារ៉ាជាអ្វី?

វាជាការប្រកួតកំរិតពិភពលោកនៃកីឡាសំរាប់ជនពិការ ដែលបានប្រារព្ធឡើងពីកាប្រកួតកីឡាអូឡាំពិកនៅទីក្រុងរ៉ូមនៅឆ្នាំ១៩៦០​ ហើយការចាប់ផ្តើមប្រើពាក្យជាផ្លូវការហៅថា “កីឡាប៉ារ៉ាឡាំពិក” គឺចាប់ផ្តើមពីការប្រកួតកីឡាអូឡាំពិកនៅទីក្រុងសេអ៊ូលក្នុងឆ្នាំ១៩៨៨។ ប្រទេសជប៉ុនបានចូលរួមកីឡានេះ ចាប់ពីការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូក្នុងឆ្នាំ១៩៦៤ ចំណែកប្រទេសកម្ពុជាវិញ បានចូលរួមពីឆ្នាំ២០០០ក្នុងការប្រកួតអូឡាំពិកនៅទីក្រុងស៊ីដនី។ ថ្មីៗនេះ មានការនិយមហៅកីឡាជនពិការថា​ “កីឡាប៉ារ៉ា” ហើយនៅក្នុងប្រទេសជប៉ុន ក៏មានការប្រកួតកីឡាប៉ារ៉ាផ្សេងៗជាច្រើនផងដែរ។

 

ជាមួយគ្នានេះ កីឡាបាល់ទាត់ជនពិការ ក៏មានប្រជាប្រិយភាពដូចកីឡារត់ប្រណាំងដែរ​ ហើយមានក្រុមក្លិបកីឡាបាល់ទាត់ជនពិការ និងការផ្សព្វផ្សាយពីការប្រកួតនានានៅតាមតំបន់ផ្សេងៗក្នុងប្រទេសជប៉ុន ហើយក្នុងនោះ ដោយមានការចូលមើលពេញ និងការអស់លក់ នូវសំបុត្រចូលមើល (១៣០០សំបុត្រ) នៅក្នុងការប្រកួតបើក និងប្រកួតផ្តាច់ព្រាត់នៃកីឡាករបាល់ទាត់ជនពិការពិភពលោក IBSA ដែលជាការប្រកួតបង់ប្រាក់លើកដំបូង ប្រព្រឹត្តទៅនៅឆ្នាំ២០១៤នៅទីក្រុងតូក្យួជាដើម នាំអោយមានការរំពឹងថា កីឡាប៉ារ៉ាឡាំពិកនៅឆ្នាំក្រោយ នឹងមានការពេញនិយមខ្លាំងដូចគ្នាផងដែរ។

※ចំពោះព័ត៌មានលំអិតទាក់ទងនិងកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូសូមចូលមើលទីនេះ

 

 

 

​​ Hearts of Gold ជាអង្គការអ្វី?

វាជាអង្គការNGO ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៩៨ ដោយអ្នកចូលរួមរត់កីឡាពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត ដែលបានប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ១៩៩៦ ក្នុងគោលបំណង “បង្កើតការចែករំលែកនៃក្តីសង្ឃឹមនិងសេចក្តីក្លាហាន តាមរយៈកីឡា ដោយពុំប្រកាន់ពីព្រំដែន ជាតិសាស្រ្ត និងពិការភាព”។​ នៅខែមិនា ឆ្នាំ២០០១ អង្គការនេះត្រូវបានទទួលស្គាល់ពីខេត្តOkayama ជាមូនិធិសាជីវកម្មNPO ហើយនៅឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្នជាមូនិធិNPO ដែលទទួលស្គាល់ពីក្រុងOkayama។

អង្គការនេះមានវត្ថុបំណង បរិច្ចាគនូវឱកាសជូនដល់ជនពិការ​ និងក្មេងៗទាំងឡាយណាដែលជួបទុក្ខលំបាក អោយមាន​ “ក្តីសង្ឃឹម និងសេចក្តីក្លាហាន” ដើម្បីប្រឈម និងជីវិត ដោយធ្វើការងារដែលឯករាជ្យតាមរយៈសកម្មភាពផ្សេងៗដូចជា កីឡា និងការអប់រំជាដើម ចំពោះកុមារ ជនពិការ និងក្រីក្រទាំងឡាយរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តំបន់រងគ្រោះទុរភិក្ស និងសង្គ្រាមជាដើម។ ជាពិសេស អង្គការនេះ មានគោលបំណងចង់អោយប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍន អាចដោះស្រាយបញ្ហារបស់ពួកគេដោយខ្លូនឯងបាន និងយកចិត្តទុកដាក់លើការអប់រំធនធានមនុស្ស ដោយផ្អែកលើការយល់ឃើញរបស់ពួកគេ។
※ពីគេហទំព័រនៃអង្គការ Hearts of Gold

 

មូលហេតុដែលចាប់ផ្តើមជំនួយកីឡាប៉ារ៉ានៅប្រទេសកម្ពុជា

ជម្រាបសួរ។ នាងខ្ញុំឈ្មោះ YONEYAMA Haruka  នៃអង្គការមូនិធិHearts of Gold (ខាងក្រោមហៅHG) ។ ចាប់ពីពេលនេះតទៅ យើងខ្ញុំនឹងចុះផ្សាយជាបន្តបន្ទាប់ស្តីពីកីឡាប៉ារ៉ានៅប្រទេសកម្ពុជា។ ប្រហែលជាអ្នកទាំងអស់គ្នាមិនសូវស្គាល់ទេក៏មិនដឹង តែបច្ចុប្បន្ននេះនៅប្រទេសជប៉ុនមានការនិយាយគ្នាច្រើនពីកីឡាអូឡាំពិកតូក្យូឆ្នាំ២០២០ ដូច្នេះខ្ញុំសុំធ្វើការណែនាំជូនអ្នកទាំងអស់គ្នា អោយស្គាល់បន្តិចអំពីកីឡាប៉ារ៉ារបស់កម្ពុជា។

អង្គការHG ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ នៅពេលដែលអតីតកីឡាករពានរង្វាន់មេដៃមាសឈ្មោះ ARIMORI Yuko ដែលជាអតីតប្រធាននៃអង្គការHG បានចូលរួមនៅក្នុងកម្មវិធីការរត់ប្រណាំងម៉ារ៉ាតុងពាក់កណ្តាលផ្តាច់ព្រាត់អន្តរជាតិអង្គរវត្តលើកទី១ ប្រព្រឹត្តឡើងនៅខេត្តសៀមរាបឆ្នាំ១៩៩៦។ បន្ទាប់ពីនោះ​ រហូតដល់ឆ្នាំ២០១២ អង្គការបានធ្វើការផ្តល់ជំនួយផ្នែកប្រតិបត្តិការ AWHM ហើយចាប់ពីឆ្នាំ២០១៣មក បានផ្ទេរសិទ្ធគ្រប់គ្រងទៅគណៈកម្មការអូឡាំពិកកម្ពុជា។ AWHM បានរៀបចំការប្រកួតការរត់ប្រណាំងសប្បុរសធម៌ ដើម្បីជនពិការកម្ពុជា ដោយបានធ្វើការបរិច្ចាគជាជំនួយក្នុងការបង្កើតដៃ និងជើងសប្បនិមិត្ត  តាមរយៈសកម្មភាពជួយជនពិការដោយសារគ្រាប់មីន ដោយការប្រើប្រាស់ថវិកាចូលរួមរបស់អង្គការ។ បន្ទាប់ពីការផ្ទេរសិទ្ធគ្រប់គ្រងមក អង្គការHG ក៏បានបន្តការងារជំនួយកីឡាសំរាប់ជនពិការរហូតមក។ យើងបានធ្វើការហ្វឹកហាត់ការរត់ប្រណាំងម៉ារ៉ាតុន ដើម្បីអោយជនពិការចូលរួមក្នុងAWHM​ និងបានធ្វើការអញ្ជើញជនពិការកម្ពុជាទៅក្នុងការប្រកួតកីឡារត់ប្រណាំងម៉ារ៉ាតុងនៅប្រទេសជប៉ុនផងដែរ។

បច្ចុប្បន្ន ក្នុងនាមជាកីឡាករកីឡាប៉ារ៉ាឡាំពិក មានចំនួនកីឡាករដែលចូលរួមការប្រកួតនៅបរទេសកើនឡើង ក៏ប៉ុន្តែដោយសារនៅប្រទេសកម្ពុជាពុំមានការប្រកួតនៅឡើយ ដូច្នេះយើងបានបានបើកអោយមានការប្រកួតការរត់ប្រណាំងចម្ងាយប៉ារ៉ានៅកម្ពុជាពី៣ឆ្នាំមុន​ ដោយមានការសហការជាមួយគណៈកម្មការប៉ារ៉ាឡាំពិកកម្ពុជា​ និងបានធ្វើការងារ ហ្វឹកហាត់ ដោយការអញ្ជើញគ្រូជំនាញជប៉ុនមកជាដើម ដោយធ្វើសកម្មភាពយកចិត្តទុកដាក់ លើការផ្តល់ជំនួយជាពិសេសដល់កីឡារត់ប្រណាំងប៉ារ៉ាកម្ពុជា។ ទៅថ្ងៃមុខ អង្គការនឹងធ្វើសកម្មភាពដែលអាចបរិច្ចាគដល់ការអភិវឌ្ឍនរបស់កីឡាប៉ារ៉ាកម្ពុជា ដោយបង្កើនចំនូនកីឡាករកីឡាប៉ារ៉ាកម្ពុជា ដែលមានចំនួនតិចតួចនៅឡើយ និងបញ្ជូនកីឡាករកម្ពុជាចូលរួមក្នុងការប្រកួតអន្តរជាតិដូចជា កីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យួ ក៏ដូចជាការប្រកួតអាស៊ានប៉ារ៉ាហ្គេម​ (ការប្រកួតអាស៊ីអាគ្នេយ៍)ជាដើម។

 

អ្នកនិពន្ធ

អាយុ២៦ឆ្នាំ កំពុងរស់នៅប្រទេសកម្ពុជាក្នុងឆ្នាំទី៥។ ក្នុងកំឡុងពេលសិក្សានៅសាកលវិទ្យាល័យ បានសិក្សាអំពីសុខភាពកីឡាបណ្តើរ ធ្វើសកម្មភាពស្មគ្រ័ចិត្តជាមួយក្រុមសិស្សផ្តល់ជំនួយដល់កម្ពុជាបណ្តើរ ហើយបានស្គាល់អង្គការនេះ នៅពេលចាប់គិតពី “ការចង់ធ្វើការងារទាក់ទង និងការអភិវឌ្ឍនវិស័យកីឡានៅកម្ពុជានាពេលអនាគត”។ បន្ទាប់ពីបញ្ចប់ការសិក្សា បានត្រឡប់មកកម្ពុជាវិញ​ ហើយបន្ទាប់ពីធ្វើសកម្មភាពជាអ្នកហាត់ការងារនៅអង្គការនេះចំនួន២ឆ្នាំក្រោយមក បានក្លាយជាបុគ្គលិករបស់អង្គការចាប់ពីឆ្នាំទី៣មក។

※Translation :Nop Visal

 

 

<カンボジアの面白い情報をLINE@で配信中>
友だち追加

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer