គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ម៉ោងញ៉ាំអាហារសម្រន់នៅហាងកាហ្វេបែបជប៉ុន 【Special】
(ភាសាខ្មែរ) ម៉ោងញ៉ាំអាហារសម្រន់នៅហាងកាហ្វេបែបជប៉ុន 【Special】
2019.09.23

ហាងកាហ្វេបុរាណ​បែបជប៉ុន 甘味処  Amami-dokoro (Kanmi-dokoro)

នៅប្រទេសជប៉ុនមានហាងដែលគេហៅថា “Amami-dokoro / Kanmi-dokoro”។ វាដូចជាហាងកាហ្វេដែលអាចទទួលទានបង្អែម និងតែជប៉ុន។ នៅហាងនេះ គេអាចញ៉ាំនូវបង្អែមមួយចំនួនដូចតទៅនេះបាន។

ស៊ុប​ផ្អែមស​ណ្តែក​ក្រហម おしるこ Oshiruko

ជាអាហារសម្រន់មានលក្ខណៈជាស៊ុបផ្អែមនិងក្តៅអ៊ុនៗ ធ្វើដោយការលាយគ្រាប់សណ្តែក និងស្ករហើយចម្អិនដោយភ្លើង ដែលត្រូវនឹងរដូវត្រជាក់ជាពិសេស។ គេញ៉ាំបែបជាស៊ុបផ្អែម ឬញ៉ាំជាមួយនំម្សៅអាំង និងជាមួយនំផ្សេងៗទៀតជាដើម។ មានតំបន់មួយចំនួនហៅបង្អែមដែលមានគ្រាប់សណ្តែកប្រភេទនេះថា “Zenzai” ផងដែរ។

 

ប​ង្អែម​ផ្លែ​ឈើជប៉ុន あんみつ Anmitsu

ជាបង្អែមដ៏ប្រណីតមួយដែលផ្សំឡើងដោយ នំម្សៅមូលៗ សណ្តែកផ្អែម សារាយថ្លាៗ ធ្វើពីសារាយសមុទ្រ និងផ្លែឈើជាដើម មានចាក់ទឹកស្ករពីលើ។ វាដូចជានំ Parfait បែបជប៉ុនអិញ្ចឹង?

 

 

ពីសារាយសមុទ្រところてん Tokoroten

មានលក្ខណៈជាសារាយសរសៃៗដែលធ្វើពីសារាយសមុទ្រ។ គេនិយមញ៉ាំបង្អែមនេះនៅរដូវក្តៅ​ ដោយក្លាសេឲ្យត្រជាក់ ធ្វើឲ្យពេលញ៉ាំទៅមានសភាពរលោងៗ។យើងអាចញ៉ាំវាជាមួយទឹកស្ករខ្មៅ បែបជប៉ុន ឬញ៉ាំជូរបន្តិចដោយដាក់ទឹកខ្មេះស៊ីអ៊ីវបែបជប៉ុន។

 

 ទឹកកកឈូស かき氷 Kakigori

បើនិយាយពីរដូវក្តៅគឺទឹកកកឈូស ញ៉ាំដោយឈូសទឹកកកធំៗលាយនឹងទឹកស្ករ។ ទឹកស្ករមានរសជាតិផ្សេងៗដូចជា តែបៃតង និងទឹកដោះគោជាដើម។ ក៏មានទឹកកកឈូសដ៏ឆើតឆាយដាក់នំម្សៅមូលៗនិងផ្លែឈើជាដើមផងដែរ។​ ទឹកកកឈូសមានពិសេសនៅក្នុងបញ្ជីម្ហូបក្នុងហាងអាហារនៅរដូវក្តៅ ក៏ដូចជាមានជាពិសេសនៅតាមតូបលក់ម្ហូបអាហារក្នុងពិធីបុណ្យរដូវក្តៅផងដែរ។

ម៉ោងអាហារសម្រន់ អត់ញាំអីមិចបាន!!!

 

NyoNyum Khmer No.35








この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer