គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ប្រទេសជប៉ុនជាប្រទេសទី១ដែលខ្ញុំប្រាថ្នាចង់ទៅ!!!!!! 【Report from Japan】
(ភាសាខ្មែរ) ប្រទេសជប៉ុនជាប្រទេសទី១ដែលខ្ញុំប្រាថ្នាចង់ទៅ!!!!!! 【Report from Japan】
2019.11.22

ខ្ញុំបាទឈ្មោះ​ ឡុង​​ វិឡា​ មកពីខេត្តបាត់ដំបង។ បច្ចុប្បន្ន ខ្ញុំជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។​ ខ្ញុំក៏ជាអតីតសិស្សជំនាន់ទី ៣ នៅក្នុងអង្គការជប៉ុនមួយមានឈ្មោះថា School Aid Japan ដែលជាអង្គការជួយដល់ប្រជាជនក្រីក្រក្នុងប្រទេសកម្ពុជា​ ដូចជាការសាងសង់សាលារៀន ផ្តល់អង្ករ​ សម្ភារះសិក្សា​ និងមានជាមណ្ឌលកុមារកំព្រាជាដើម ដែលស្ថិតនៅស្រុកក្រគរខេត្តពោធិ៍សាត់។ ដូចដែលយើងបានដឹង ប្រទេសជប៉ុនគឺជាប្រទេស ដែលតែងតែជួយដល់ប្រទេសកម្ពុជាស្ទើរតែគ្រប់វិស័យ។ ម្យ៉ាងវិញទៀត ប្រទេសជប៉ុនក៏ជាប្រទេសដែលមានអភិវឌ្ឍន៍ជាពិសេសខាងផ្នែកបច្ចេកវិទ្យា ដែលនាំអោយខ្ញុំមានចិត្តចង់ទៅបន្តការសិក្សានៅទីនោះ។

តាំងពីកុមារភាព ខ្ញុំតែងតែស្រមៃថា ថ្ងៃណាមួយខ្ញុំនឹងទៅលេង ឬទៅបន្តការសិក្សានៅប្រទេសជប៉ុនអោយទាល់តែបាន។ ដោយសារតែការខិតខំប្រឹងប្រែងរបស់ខ្ញុំ ទាំងការងារក៏ដូចជាការសិក្សាផងដែរនោះ នៅថ្ងៃទី១០ ខែកញ្ញាខ្ញុំបាទត្រូវបានអង្គការ School Aid Japan ជ្រើសរើសអោយទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនរយះពេល១០ថ្ងៃ។​ នៅពេលនោះខ្ញុំមានអារម្មណ៍សប្បាយចិត្តជាខ្លាំង ពីព្រោះការទៅទស្សនាប្រទេសនេះជាក្តីស្រមៃរបស់ខ្ញុំតាំងពីតូចមក ។

ក្នុងរយះពេលទស្សនកិច្ចដ៏ខ្លីនោះ ខ្ញុំបានទៅទស្សនាកន្លែងល្បីៗជាច្រើនដូចជា​ Tokyo  Yokohama និង Iwate ជាដើម ព្រមជាមួយនិងបណ្តារវិទ្យាល័យល្បីៗមួយចំនួនផងដែរ។ ក្នុងកំឡុងពេលទស្សនកិច្ចនោះ ខ្ញុំក៏បានសិក្សាស្វែងយល់អំពីវប្បធម៍ និងប្រវត្តិសាស្រ្តរបស់ប្រទេសជប៉ុនផងដែរ។ ក្រៅពីនោះ ខ្ញុំក៏បានរៀនសូត្រអំពីប្រទេសជប៉ុនមួយចំនួនដូចជា៖ បរិស្ថាន វិន័យ និងភាពរសរាយរាក់ទាក់របស់ជនជាតិជប៉ុន។ ទី១និយាយអំពីបរិស្ថាន មិនថានៅទីក្រុង ជនបទ​ ឬកន្លែងសាធារណៈទេ ជារួមគឺប្រទេសជប៉ុនជាប្រទេសដែលស្អាត មានអនាម័យ ហើយមានការបែងចែកសម្រាមបានត្រឹមត្រូវ។​ ទី២បើនិយាយអំពីវិន័យវិញ ប្រជាពលរដ្ឋម្នាក់ៗគោរពពេលវេលាការងារ ឬ​ការសិក្សាបានត្រឹមត្រូវដោយប្រញាប់ប្រញាល់ក្នុងការធ្វើដំណើរ មិនយឺតយ៉ាវ។ ទី៣ចំពោះភាពរួសរាយរាក់ទាក់របស់ជនជាតិជប៉ុន គឺនៅគ្រប់ទីកន្លែង ខ្ញុំសង្កេតឃើញថាមានភាពញញឹមស្វាគមន៍ជានិច្ច។​ ជាក់ស្តែង កំឡុងពេលខ្ញុំស្នាក់នៅ Home stay នៅប្រទេសជប៉ុន ម្ចាស់ផ្ទះបានស្វាគមន៍ និងបានបង្កើតភាពស្និទស្នាលដ៏កក់ក្តៅបំផុតចំពោះរូបខ្ញុំ  ហើយវាបានធ្វើអោយអារម្មណ៍របស់ខ្ញុំដិតដាមនូវភាពរាក់ទាក់ទាំងនោះជានិច្ច។ ទោះបីជាការស្នាក់នៅប្រទេសជប៉ុនរបស់ខ្ញុំមានរយៈពេលខ្លីក៏ដោយ​ ប៉ុន្តែខ្ញុំបានរៀនសូត្រជាច្រើនអំពីការរស់នៅ ការហូបចុក ប្រពៃណី និងយល់ដឹងពីវប្បធម៍នៃជនជាតិជប៉ុនជាដើម។

បច្ចុប្បន្ន ខ្ញុំកំពុងបំរើការងារក្នុងសមាគមអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុន ដែលមានទីតាំងនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ ខ្ញុំមានពាក្យចង់ផ្តាំទៅសិស្សនិស្សិតទាំងអស់គ្នាថា ដើម្បីអោយក្តីស្រមៃមួយក្លាយជាការពិត យើងត្រូវធ្វើការខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព។ នៅឆ្នាំក្រោយនេះ ខ្ញុំមានគម្រោងទៅបន្តការសិក្សានៅប្រទេសជប៉ុន ហើយខ្ញុំសង្ឃឹមថា នាថ្ងៃអនាគតខ្ញុំនឹងយកបទពិសោធន៍ ក៏ដូចជាចំណេះដឹងផ្សេងៗដែលខ្ញុំមាន មកជួយដល់ប្រទេសកំណើតរបស់ខ្ញុំអោយមានការអភិវឌ្ឍដូចជាប្រទេសជប៉ុនផងដែរ។

 
សម្រាប់ពត៌មានបន្ថែម ៖

 
NyoNyum Khmer No.36






この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer