ជាសិស្សដែលចូលចិត្តការអាន និងធ្វើការស្រាវជ្រាវច្រើន ព្រមទាំងជាសិស្សពូកែម្នាក់នៅក្នុងសាលាផងដែរនោះ ភូរ៉ាបានធ្វើការស្វែងយល់ អំពីប្រទេសជប៉ុន ហើយដឹងថាជប៉ុនជាប្រទេសមួយដែលសាកសម សម្រាប់ខ្លួន។ គាត់បានប្រាប់អោយដឹងថា៖ “និយាយឱ្យត្រង់ទៅ ជប៉ុន
មិនមែនជាជម្រើសដំបូងរបស់ខ្ញុំទេ ប៉ុន្តែពេលដែលសិក្សាលម្អិតបន្តិច ទើបខ្ញុំដឹងថា ជំនាញកសិកម្មនៅជប៉ុនគឺលេខមួយនៅអាស៊ី ជាពិសេស គឺខាងដំណាំស្រូវតែម្តង ទាំងការបង្កើតពូជថ្មីៗ ទាំងបច្ចេកទេស ការដាំដុះ និងទីផ្សារជាដើម។ អ្វីដែលសំខាន់ ជប៉ុនគឺជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់លេខពីរនៅអាស៊ីបន្ទាប់ពីចិន និងលេខបី នៅលើ ពិភពលោក បន្ទាប់ពីចិន និងអាមេរិក។”
ជាកូនកសិករម្នាក់រស់នៅក្នុងខេត្តកំពង់ធំ ដែលខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមផងដែរនោះ នៅក្នុងឆ្នាំ២០១៥-១៦ ភូរ៉ាបានប្រលងជាប់ អាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT) តាមរយៈការឧទ្ទេសនាមរបស់ស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា សម្រាប់ថ្នាក់ស្រាវជ្រាវ រយៈពេល២ឆ្នាំ។ ដោយផ្អែកលើលទ្ធផល ក្នុងការសិក្សាស្រាវជ្រាវ ក្រោយមក ភូរ៉ា ក៏ទទួលបានអាហារូបករណ៍នេះបន្តទៀត សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតតាមរយៈការឧទ្ទេសនាមរបស់សកលវិទ្យាល័យតូក្យូផងដែរ។
ឆ្លើយតបទៅនឹងសំណួររបស់ទស្សនាវដ្តីញញឹមអំពីស្ថានភាពសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យកំពូលរបស់ប្រទេសជប៉ុនមួយនេះ ភូរ៉ាបានបញ្ជាក់ប្រាប់ដូច្នេះថា៖ “និយាយរួម សាលាក្រោយឧត្តមសិក្សានៅសកលវិទ្យាល័យដែលខ្ញុំកំពុងសិក្សានេះ កន្លងមកពុំមាននិស្សិតកម្ពុជាទេ ព្រោះកម្មវិធីរៀនជាភាសាជប៉ុន តែក៏មានលាយភាសាអង់គ្លេសខ្លះៗដែរ ជាពិសេសនៅទីពិសោធន៍ព្រោះសុទ្ធតែជានិស្សិតបរទេស និងនិស្សិតជប៉ុនដែលចេះនិយាយភាសាអង់គ្លេស។ ជានិស្សិតថ្នាក់ស្រាវជ្រាវ ខ្ញុំត្រូវស្រាវជ្រាវបណ្តើរ រៀនភាសាជប៉ុនបណ្តើរ និងត្រៀមប្រឡងចូលថ្នាក់អនុបណ្ឌិត តែថ្នាក់នេះគ្មានសញ្ញាបត្រអ្វីទេ។ ថ្នាក់អនុបណ្ឌិតនៅទីនេះមាន ៣០ ក្រេឌីត ១០ ក្រេឌីតសម្រាប់វគ្គសិក្សា និង ២០ ក្រេឌីតសម្រាប់ស្រាវជ្រាវ តែមិនទាមទារការបោះពុម្ពអត្ថបទ
វិទ្យាសាស្រ្តអ្វីទេ។ ចំណែកថ្នាក់បណ្ឌិត មាន ២០ ក្រេឌីត ហើយគេទាមទារបោះពុម្ពអត្ថបទវិទ្យាសាស្ត្រតែមួយប៉ុណ្ណោះ។”
ដោយយល់ឃើញពីសារៈសំខាន់នៃដំណាំស្រូវនៅប្រទេសកម្ពុជា ភូរ៉ាបានសម្រេចចិត្តធ្វើការស្រាវជ្រាវបន្តអំពីឬសស្រូវសម្រាប់ថ្នាក់អនុបណ្ឌិត និងបន្តសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្រ្តផលិតជីធម្មជាតិរបស់ជប៉ុន ដែលផ្តល់នូវទិន្នផលខ្ពស់សម្រាប់ដំណាំស្រូវ។ ភូរ៉ា៖ “នៅថ្នាក់ស្រាវជ្រាវ និងអនុបណ្ឌិត ខ្ញុំសិក្សាពីអត្ថប្រយោជន៍នៃឬសស្រូវក្រាស់ និងឬសស្រូវជ្រៅ ថាតើពូជស្រូវខុសគ្នា តើឬសបែបនេះមានសេនេទិច (តំណពូជ) ខុសគ្នាយ៉ាងណា ហើយមានអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះការលូតលាស់ និងទិន្នផលសម្រាប់ដាំដុះ ជាពិសេសនៅក្រោមលក្ខខណ្ឌខ្វះទឹក ឬគ្រោះរាំងស្ងួត។ ជាលទ្ធផល ការសិក្សានេះបានចូលសន្និសីទវិទ្យាសាស្ត្រជាច្រើន និងបានបោះពុម្ភជាអត្ថបទវិទ្យាសាស្ត្រមួយ។ ចំណែកឯនៅថ្នាក់បណ្ឌិតនេះវិញ ខ្ញុំកំពុងស្រាវជ្រាវពីអត្ថប្រយោជន៍នៃការប្រើប្រាស់ផ្សិត AMF ជាជីធម្មជាតិជំនួសឱ្យជីគីមីទៅលើដំណាំស្រូវអុីប្រ៊ីតជប៉ុនថ្មីមួយ ដែលអាចផ្តល់ទិន្នផលជាង ១០ តោនក្នុងមួយហិចតានិងមានអង្កររសជាតិឆ្ងាញ់ផងដែរ។ ការសិក្សានេះផ្តោតទៅលើការលូតលាស់ និងទិន្នផល ជាពិសេសក្រោមលក្ខខណ្ឌខ្វះទឹក ឬគ្រោះរាំងស្ងួតដូចគ្នាដែរ។ ការសិក្សាបែបនេះអាចនិយាយបានថានៅកម្ពុជាយើងមិនទាន់មាននៅឡើយទេ។”
ភូរ៉ាសង្កេតឃើញថាការសិក្សានៅប្រទេសជប៉ុនមានលក្ខណៈមមាញឹក ខ្លាំងតាំងពីព្រលឹមរហូតដល់យប់អធ្រាត ទាំងនិស្សិតបរទេសនិងនិស្សិតជប៉ុនគឺរវល់ដូចគ្នា គ្រាន់តែនិស្សិតជប៉ុនគឺ ពួកគេពូកែលើការអនុវត្តជាក់ស្តែង ហើយសម្រាប់អ្នកដែលរៀនដល់ថ្នាក់បណ្ឌិតភាគច្រើន ចង់ក្លាយខ្លួនជាអ្នកស្រាវជ្រាវ ឬជាសាស្ត្រាចារ្យ។ ឆ្លងកាត់តាមជីវភាពរស់នៅប្រចាំថ្ងៃក្នុងប្រទេសជប៉ុនរយៈពេលជាង៤ឆ្នាំកន្លងមកនេះ ភូរ៉ាបានឃើញការប្រែប្រួលមួយចំនួនរបស់ខ្លួនបែបនេះថា៖ “ប៉ុន្មានឆ្នាំនេះ ខ្ញុំមានអារម្មណ៍ថាប្រែប្រួលច្រើន។ ទីមួយគឺផ្នត់គំនិត។ ការមករៀន និងស្នាក់នៅប្រទេសអភិវឌ្ឈគឺដូចជាមកស្វែងយល់ពីអនាគតអុីចឹង។ ទីពីរគឺទំលាប់។ ខ្ញុំជាមនុស្សចូលចិត្តនិយាយផង ធ្វើផង តែមកដល់ទីនេះ ខ្ញុំហាក់ចូលចិត្តធ្វើច្រើនជាង។ ចំណែកទីបីគឺការបើកទូលាយ។ ខ្ញុំស្នាក់នៅជាមួយជនជាតិចិន លើទឹកដីជប៉ុន ហើយស្រាវជ្រាវច្រើនពីអាមេរិក អឺរ៉ុប អូស្ត្រាលី និងប្រទេសអាស៊ីដទៃទៀត ដែលធ្វើឱ្យមានការស្វែងយល់
ខ្លះៗពីការអប់រំ នយោបាយ សេដ្ឋកិច្ច សង្គម និងសាសនាប្លែកៗគ្នា បន្ថែមទៅលើការរៀនជំនាញឯកទេស។”
ភូរ៉ាមានការយល់ឃើញល្អៗជាច្រើនអំពីប្រទេសជប៉ុននិងប្រជាជនជប៉ុន។ “បើនិយាយពីប្រទេសជប៉ុន និងជនជាតិជប៉ុនវិញ មានចំណុចល្អច្រើនរាប់មិនអស់។ សាកស្រមៃមើលប្រទេសមួយដែលស្ទើរតែគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការលួចឆក់ប្លន់ ផ្ទះមិនបាច់មានរបង ដាក់កង់ម៉ូតូឡានចោលគ្មានអ្នកណាលួច បាត់របស់ដឹងតែរកឃើញវិញ គ្មានការចាក់សំឡេងរំខានគេឯង…បើទេសភាពវិញ កន្លែងខ្លះគឺជាឋានសួគ៌៏លើដី។ ឯវាលស្រែដូចជាក្រឡាការ៉ូមានផ្ទៃរាបស្មើ មានផ្លូវទឹកខ្វាត់ខ្វែង មិនបាច់បូម បើកតែទ្វារ ទឹកចូលស្រែឯង។ ស្រូវវិញផ្លែស្ទើរបាក់ដើម អ្វីដែលសំខាន់ គឺថាកសិករម្នាក់អាចធ្វើស្រែបានរាប់ហិចតាជាមួយនិងម៉ាស៊ីន ចាប់តាំងពីនៅវាលស្រែរហូតដល់ទីផ្សារ។ បើនិយាយពីទីផ្សារកសិកម្មវិញ មានការគាំទ្រផលិតផលក្នុងស្រុកខ្លាំងពីរដ្ឋ ផលិតផលមានគុណភាព មានការវេចខ្ចប់ និងរក្សាទុកបានត្រឹមត្រូវ ថ្វីត្បិតតែតម្លៃថ្លៃបន្តិចមែន។ ហើយបើនិយាយពីជនជាតិជប៉ុនវិញ មិនចូលចិត្តនិយាយច្រើន តែចូលចិត្តធ្វើច្រើនជាង មិនចូលចិត្តទ្រឹស្តីច្រើន តែចូលចិត្តលទ្ធផលច្រើនជាង មិនចូលចិត្តឱ្យគេជួយ តែចូលចិត្តជួយគេ ចូលចិត្តភាពស្មើគ្នា។ ជនជាតិនេះចូលចិត្តច្នៃប្រឌិត និងធ្វើអ្វីដែលប្លែកៗពីគេ ហើយក៏ចូលចិត្តគិតគូរពីអនាគតច្រើនជាងអតីតកាលដែរ។” ក៏ប៉ុន្តែ ក៏មានចំណុចមិនល្អមួយចំនួនដែលភូរ៉ាមើលឃើញ ផងដែរ។ “ប្រទេសនេះសម្បូរគ្រោះធម្មជាតិច្រើនដូចជារញ្ជួយដី ស៊ូណាមី និងគ្រោះទឹកជំនន់ជាដើម ចំណែកឯប្រជាជនចូលចិត្តធ្វើការងារច្រើនពេក ដែលមើលទៅវាអាចធ្វើអោយបាត់បង់តុល្យភាពជីវិតនិងការងារ។”
ឆ្លងកាត់តាមបទពិសោធន៍សិក្សាស្រាវជ្រាវ និងរស់នៅក្នុងប្រទេសជប៉ុន រួមជាមួយនឹងក្តីស្រម៉ៃក្លាយជាកសិករគំរូម្នាក់ ដែលចូលចិត្តនូវសេរីភាព និងមានចំណូលចិត្តគយគន់មើលទេសភាពបៃតង ការដាំដំណាំ និងចិញ្ចឹមសត្វ ព្រមទាំងស្រាវជ្រាវបន្ថែមពីបច្ចេកទេសកសិកម្មថ្មីៗ ភូរ៉ាប្រាប់ថាគាត់ពិតជាចូលចិត្តនូវជីវភាពស្រុកស្រែច្រើនជាងនៅទីក្រុង។ហើយអ្វីដែលភូរ៉ាគិតថាសំខាន់ចំពោះខ្លួន នាពេលបច្ចុប្បន្ននោះគឺ ការគ្រប់គ្រងពេលវេលា ការកំណត់គោលដៅ និងការព្យាយាមសម្រេចធ្វើវាឱ្យបាន ហើយការរក្សាសុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត ក៏ជាប្រការសំខាន់ផងដែរដោយចាំថាខ្លួនរស់របស់បាន។ សម្រាប់សិស្សនិស្សិតបច្ចុប្បន្ន ប្រសិនបើចង់មកលេង មកធ្វើការ ឬសិក្សានៅប្រទេសជប៉ុន គឺមានឱកាសច្រើនណាស់ តែអ្វីដែលសំខាន់គឺត្រូវត្រៀមខ្លួន ហើយព្យាយាមរកព័ត៌មានជាក់លាក់ពីប្រភពដែលអាចទុកចិត្តបានណាមួយ ដើម្បីសម្រេចនូវគោលបំណងរបស់ខ្លួន៕
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 42】
この記事が気に入ったら
いいね!しよう
We will send you the latest information
“ការចែករំលែកបទពិសោធន៍សិក្សានិងការងារនៅក្រៅប្រទេសទៅកាន់យុវជនខ្មែរ គឺជាក្តីសុបិនរបស់ខ្ញុំ!”
2023.05.05 Report from Japan
“ជនជាតិជប៉ុនមានវប្បធម៌ការងារល្អៗជាច្រើន ដែលខ្មែរយើងគួរស្វែងយល់ និងរៀនសូត្រ”
2023.02.27 Report from Japan
“ការយល់ដឹងពីច្បាប់ទម្លាប់រស់នៅជាក់ស្តែងនៅប្រទេសជប៉ុន គឺជារឿងសំខាន់សម្រាប់យុវជនខ្មែរមានបំណងបម្រើការនៅជប៉ុន”
2022.10.25 Report from Japan
“អត្តចរិកល្អ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ចំពោះការងារ ជាចំណុចសំខាន់ក្នុងការប្រកបការងារជាមួយជនជាតិជប៉ុន”
2022.06.13 NyoNyum KhmerReport from Japan
បទសម្ភាសន៍ប្រធានសមាគមនិស្សិតខ្មែរ អំពីការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសជប៉ុន
2022.03.22 Report from Japan未分類
ភាពជោគជ័យឋិតនៅលើការតាំងចិត្ត
2022.01.25 Report from Japan未分類
(ភាសាខ្មែរ) សេចក្តីរាយការពីប្រទេសជប៉ុន
2021.01.22 Report from Japan
(ភាសាខ្មែរ) “សូមរៀនភាសាជំនាញ និងវប្បធម៌ជប៉ុនអោយបានច្រើន មុនមកបំរើការងារនៅជប៉ុន”
2020.09.15 Report from Japan
(ភាសាខ្មែរ) ពីគ្រូបង្រៀនភាសាជប៉ុនក្លាយជាអ្នកស្រាវជ្រាវផ្នែកអប់រំភាសាជប៉ុនម្នាក់
2020.07.14 Report from Japan
(ភាសាខ្មែរ) សូមស្វែងរកការប្រលងអាហារូបករណ៍ដើម្បីបន្តការសិក្សានៅជប៉ុន
2020.05.28 Report from Japan
(ភាសាខ្មែរ) ចូរមានជំនឿចិត្តជាជាងទិតៀនខ្លួនឯង Report From Japan
2020.03.14 Report from Japan
(ភាសាខ្មែរ) តម្លៃនៃការសិក្សានិងការរៀបចំខ្លួន ដើម្បីប្រលងចូលសាលាវិជ្ជាជីវៈឬសាកលវិទ្យាល័យនៅប្រទេសជប៉ុន
2020.01.20 Report from Japan
(ភាសាខ្មែរ) ប្រទេសជប៉ុនជាប្រទេសទី១ដែលខ្ញុំប្រាថ្នាចង់ទៅ!!!!!! 【Report from Japan】
2019.11.22 Report from Japan
(ភាសាខ្មែរ) តូក្យូជាទីដែលយើងបានជួបគ្នា【Report From Japan】
2019.09.16 Report from Japan
(ភាសាខ្មែរ) Report from Japan ការសំរេចចិត្តទៅសិក្សានៅប្រទេសជប៉ុន
2019.07.22 Report from Japan
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics