គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ជិះសេះបាញ់ធ្នូសរ “Yabusame” នៅស្រុក Takeo ខេត្ត Saga 【Japan view】
(ភាសាខ្មែរ) ជិះសេះបាញ់ធ្នូសរ “Yabusame”  នៅស្រុក Takeo ខេត្ត Saga 【Japan view】
2019.12.06

នៅតាមតំបន់នានានៅប្រទេសជប៉ុន មានពិធីបុណ្យប្រពៃណីដែលត្រូវស្នងបន្តពីបូរាណកាលមក។ Yabusame គឺជាបច្ចេកទេស “ការហ្វឹកហាត់” ពិធីបាញ់ធ្នូសរប្រពៃណីជប៉ុន ដែលបាញ់ធ្នូសរពីលើសត្វសេះដែលកំពុងបោលយ៉ាងលឿន ប្រព្រឹត្តនៅខែតុលារៀងរាល់ឆ្នាំនៅស្រុក Takeo ខេត្ត Saga។ Yabusame នៅស្រុក Takeo នេះ មានដើមហេតុនៃការចាប់ផ្តើម គឺកាលពីប្រមាណ៨០០ឆ្នាំមុននៅពេលអ្នកមានអំណាចធ្វើការបួងសួងសុំឲ្យច្បាំងឈ្នះនៅព្រះវិហារ Takeo ពេលនោះឃើញសត្វសេះពណ៌សមួយក្បាលដែលជាបរិវារបស់ព្រះអាទិទេពផុសឡើង។ ដូចការបន់ស្រន់មែនការធ្វើសឹកសង្គ្រាមបានបានទទួលជ័យជំនះ។ ទើបស្តេច Takeo ថ្វាយសត្វសេះ Yabusame ជាដង្វាយ។

នៅថ្ងៃពិធីបុណ្យនោះ ក្រុមដង្ហែ Yabusame ដែលមកពីគ្រប់ទិសទីនៅក្នុងស្រុក ធ្វើដំណើរឆ្ពោះទៅព្រះវិហារ Takeo។ ក្រោយពីបានធ្វើពិធីថ្វាយព្រះអាទិទេពរួចហើយ គេក៏ធ្វើពិធីប្រឡងប្រជែងបាញ់ធ្នូសរនៅទីលានប្រណាំងនៅខាងមុខព្រះវិហារ។ ទិដ្ឋភាពក្នុងកម្មវិធី និងសកម្មភាពរបស់អ្នកជិះសេះសអ្នកបាញ់ធ្នូ មើលទៅពិតជាមានភាពអង់អាចក្លាហាន និងស្វាហាប់គួរអោយគយគន់ណាស់។

ម្យ៉ាងទៀត ក្រុងនេះជាស្រុកកំណើតរបស់អ្នកថតរូបរឿងសមរភូមិឈ្មោះ Ichinose Taizo ដែលបូជាជីវិតនៅទឹកដីកម្ពុជា។ នៅឆ្នាំ១៩៧៣ លោកបានធ្វើដំណើរថតរូបប្រាសាទអង្គរវត្តដែលពួកខ្មែរក្រហមកំពុងកាន់កាប់

ចៃដន្យអាក្រក់គាត់ត្រូវពួកខ្មែរក្រហមចាប់ ហើយបាត់បង់ជីវិតនៅពេលនោះ។ ម្តាយរបស់លោកវេជ្ជបណ្ឌិត Okuzawa នៃ Ken Clinic នៅម្តុំបឹងកេងកង និងម្តាយរបស់ Taizo ជាបងប្អូនជីដូនមួយនឹងគ្នា។ សវតាក្រុមគ្រួសាររបស់គាត់កំពុងធ្វើការសម្រាប់អាយុជីវិតរបស់ប្រជាជនកម្ពុជា ដោយស្នង DNA របស់ Taizo ។ ដូចពិធី Yabusame ដែលទាញចំណាប់អារម្មណ៍ដោយសរមួយដើមប្រពៃណីរបស់តំបន់នេះបង្កើតវីរៈភាព ដែលបំរើសង្គម ដើម្បីសេចក្តីប្រាថ្នារបស់មនុស្សទាំងពួង។

 

 

សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

សួនឧទ្យាន Hitachi Seaside Park

2022.10.17 Japan ViewNyoNyum Khmer

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer