គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ចុះសង្កេតមើល និងទិញអីវ៉ាន់នៅក្នុងហាង【ដំណើរកំសាន្តរបស់ផល្លី】
(ភាសាខ្មែរ) ចុះសង្កេតមើល និងទិញអីវ៉ាន់នៅក្នុងហាង【ដំណើរកំសាន្តរបស់ផល្លី】
2019.11.29

ដោយសារតែខ្ញុំមានតួនាទីជាអ្នកគ្រប់គ្រង “ហាងញញឹម” ខ្ញុំបានទៅមើលហាងលក់ផលិតផលកំពង់ឆ្នាំង និងហាងដ៏ទៃទៀត។ វាជាប្រការល្អដែលខ្ញុំមានបទពិសោធន៍បែបនេះ ហើយក៏សប្បាយនឹងការដើរទិញអីវ៉ាន់ផ្ទាល់ខ្លួនរបស់ខ្ញុំផងដែរ។

ទំនិញនៅប្រទេសជប៉ុនថ្លៃណាស់ បើប្រៀបធៀបទៅនឹងចំណូលនិងការប្រើប្រាស់នៅស្រុកខ្មែរយើង។ ប្រទេសជប៉ុន គឺជាឋានសួគ៌សម្រាប់អ្នកមាន ព្រោះវាទំនើប និងចង់បានអ្វីក៏មាន ចាប់ពីទំនិញម៉ាកល្បីៗមានតម្លៃថ្លៃៗ ទំនិញតម្លៃមធ្យម និងថោកល្មម ក៏ដូចជាហាងលក់ផលិតផលតម្លៃ ១០០ យ៉េនផងដែរ។

ខ្ញុំសង្កេតឃើញការរៀបចំតុបតែងហាងខ្លះ គឺវាប្រហាក់ប្រហែលទៅនឹងហាងនៅស្រុកខ្មែរដែរ តែមានហាងខ្លះទៀតមានការរៀបចំតុបតែង ការដាក់តាំងទំនិញប្លែកស្អាត ដែលមានភាពទាក់ទាញភ្ញៀវអោយចង់ចូលមើល។ ចំណែកការវេចខ្ចប់ទំនិញជាអំណោយវិញ គឺមានរាងនិងម៉ូតស្អាតៗ ដែលធ្វើឱ្យអ្នកដែលបានទទួលការដូពិតជារីករាយនិងទទួលដោយក្តីពេញចិត្ត។

Ginza គឺជាតំបន់មួយដែលសំបូរទៅដោយហាងលក់ផលិតផលម៉ាកល្បីៗ និងថ្លៃកប់ពពកដូចជា កាបូប នាឡិកា ខោអាវ គឿងសម្អាង គ្រឿងអលង្ការ គ្រឿងអេឡិចត្រូនិច ហាងកាហេ្វ និងភោជនីដ្ឋានដែលមានឈ្មោះល្បីៗជាច្រើនទៀត។ វាជាតំបន់សំរាប់អ្នកមានដើរ shopping។

Shibuya 109 គឺជាអគារលក់ទំនិញចម្រុះសម្រាប់អ្នកដែលមានជីវភាពមធ្យម។ នៅទីនេះមានលក់ទំនិញជាច្រើនប្រភេទ ហើយនិងសៀវភៅផងដែរ។

 

នៅទីនេះខ្ញុំឃើញមានមនុស្សដើរច្រើន ឬមួយមកពីនៅជិតៗអគារនេះមានហាងផ្សេងៗទៀតជាច្រើនមានតំលៃសមរម្យ ដែលមានមនុស្សជាច្រើនចូលចិត្តមកទិញឥវ៉ាន់។ ខ្ញុំចង់ទិញរបស់ច្រើនសម្រាប់ផ្ញើជូនអ្នកផ្ទះ និងមិត្តភិត្តពេលត្រឡប់មកវិញ តែខ្ញុំទិញបានតិចតួចប៉ុណ្ណោះ ព្រោះវាមានតម្លៃថ្លៃៗពេក។
Journey គឺជាហាងលក់សម្លៀកបំពាក់ និងកាហ្វេ ហើយក្នុងនោះក៏មានលក់ផលិតផលកំពង់ឆ្នាំងផងដែរ។ ខ្ញុំបានទៅមើលនិងផ្តល់អំពីចំណាប់អារម្មណ៍របស់ខ្ញុំខ្លះៗទៅនឹងការដាក់លក់ផលិតផលកំពង់ឆ្នាំងនៅទីនោះ។ ខ្ញុំមានអារម្មណ៌សប្បាយចិត្តណាស់ ពេលដែលឃើញមានការដាក់លក់ផលិតផលកំពង់ឆ្នាំងនៅប្រទេសជប៉ុន បើទោះជាតំលៃវាថ្លៃបន្តិច តែខ្ញុំគិតថាប្រជាជនជប៉ុនអាចទិញបាន។ ខ្ញុំក៏សង្ឃឹមថានៅទីនេះ និងលក់ផលិតផលកំពង់ឆ្នាំងបានច្រើន និងធ្វើអោយប្រជាជនខ្មែរមានការងារធ្វើ និងទទួលបានចំណូលប្រសើរជាងមុន។

កាលវិភាគ

អត្ថបទដែលបានចេញផ្សាយនេះគឺមាននៅក្នុងទស្សនាវដ្តី ញញឹមខ្មែរ លេខ ២២ ដែលចែកជូនអាន ដោយឥតគិតថ្លៃ!!!

សម្រាប់ពត៌មានបន្ថែម ៖

NyoNyum Khmer No.22

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

សួនឧទ្យាន Hitachi Seaside Park

2022.10.17 Japan ViewNyoNyum Khmer

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer