មានស្រ្តីមានផ្ទៃពោះជាច្រើនកំពុងទទួលបានសេវាកម្មមុននិងក្រោយពេលសម្រាលកូនពីរបបបេឡាជាតិសន្តិសុខសង្គមមួយនេះ។ សេវាកម្មទាំងនេះក៏មានផ្សព្វផ្សាយជាច្រើននៅលើគេហទំព័រ និងបណ្តាញផ្សព្វផ្សាយរបស់ ប. ស. ស. ផងដែរ។ យើងខ្ញុំសូមណែនាំបន្ថែមត្រួសៗអំពីសេវាកម្មទាំងនេះដូចតទៅ។
- សេវាថែទាំមុន និងក្រោយពេលសម្រាលកូន
- ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទាន ចំនួន៩០ថ្ងៃ នៃការឈប់សម្រាក មុននិងក្រោយសម្រាលកូន (បានបង់ភាគទាន
មក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកទល់ខែសម្រាលកូន) - ប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)
- សម្រាប់ព័ត៌មានលំអិតបន្ថែមទៀតសូមទាក់ទងទៅការិយាល័យ ប.ស.ស. ផ្ទាល់។
សាម៉ីខ្លួនត្រូវភ្ជាប់ឯកសារមក ប.ស.ស. ខាងក្រោមមួយចំនួន ដើម្បីទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នូលមធ្យមជាប់ភាគទាន នៃការឈប់សមា្រកលំហែមាតុភាព ក្រោយពេលសម្រាលកូនរួចមានដូចជា៖
◉ ប័ណ្ណសមាជិក ប.ស.ស.
◉ សំបុត្រចេញពីមន្ទីរពេទ្យ ឬសំបុត្របញ្ជាក់សំបុត្រកំណើត ឬបញ្ជាក់ថាបានសម្រាលកូន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទបានច្បាស់លាស់។
◉ ច្បាប់ឈប់សម្រាក៩០ថ្ងៃ ដែលចេញដោយក្រុមហ៊ុន ឬរោងចក្រ
◉ ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ
◉ ប្រសិនអនុញ្ញាតឱ្យប្តី ឬសាច់ញាតិរបស់ខ្លួន ត្រូវភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ប្តី ឬសាច់ញាតិរបស់ខ្លួន ។
សម្រាប់ស្រ្តីសម្រាលកូននៅមន្ទីរពេទ្យឯកជនមិនមែនជាដៃគូរបស់ ប.ស.ស.
ក៏អាចទទួលបានប្រាក់ឧបត្ថម្ភបំណាច់ប្រចាំថ្ងៃ ៧០%បានផងដែរ ដោយតម្រូវអោយទៅពិនិត្យសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដែលជាដៃគូរបស់ ប.ស.ស. នៅក្រោយពីបានសម្រាលរួច ហើយយកឯកសារមកដាក់ស្នើសុំតាមក្រោយបាន។
តាមរយៈទិន្នន័យបង្ហាញពីចំនួនកម្មការិនីសម្រាលកូនដោយប្រើប្រាស់កាត
ប.ស.ស. នៅក្នុងខែសីហាកន្លងទៅ ផ្សាយដោយ ប.ស.ស. បានអោយដឹងថា មានស្រ្តីសម្រាលកូនចំនួន៥៦៦២នាក់។ ក្នុងនោះមានកូនភ្លោះពីរចំនួន ៣៧នាក់ ហើយចំនួនកូនសម្រាលសរុបគឺ ៥៦៩៩នាក់។
(យោងពីគេហទំព័ររបស់ ប.ស.ស.)
【NyoNyum Khmer No. 42】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer