នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ មានពិធីសូត្រមន្តឧទ្ទិសកុសលជូនបុព្វការីជន ដែលបានប្រារព្ធឡើងនៅសារមន្ទីរទួលស្លែង នេះជាពិធីបើកពិព័រណ៍ពិសេសមិនអចិន្ត្រៃមួយរបស់សារមន្ទីរ ដើម្បីធ្វើការបង្ហាញពីភស្តុតាងរស់រវើករបស់យុវជនខ្មែរម្នាក់ ដែលបានសិក្សានៅប្រទេសជប៉ុនមុនពេលប្រទេសកម្ពុជាត្រូវបានដឹកនាំដោយរបបប៉ុល ពត។
ថ្ងៃមួយ នៅក្នុងឆ្នាំ២០១៨ មានស្ត្រីខ្មែរម្នាក់រស់នៅប្រទេសជប៉ុនបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់គាត់។ រួមជាមួយនឹងសារនោះ មានរូបថតអតីតនិស្សិតខ្មែរម្នាក់ដែលបានសិក្សានៅប្រទេសជប៉ុន។ ពេលសម្លឹងមើលរូបថតនោះ លោក ខូលីន ហ្គ្រូ្កហ្វតុន (អាយុ ៧៣ឆ្នាំ) ដែលជាគ្រូបង្រៀនភាសាអង់គ្លេសដល់ជនជាតិខ្មែរម្នាក់ និងជាអ្នកបានថតរូបភាពនោះ នៅទសវត្សរ៍ឆ្នាំ១៩៧០ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ព្រោះបុរសក្នុងរូបថតនោះ ជាម្ចាស់កម្មវិធីជប់លៀងជូនដំណើរមួយ ដែលបានធ្វើឡើងនៅក្នុងប្រទេសជប៉ុនកាលពី ៤៤ឆ្នាំមុន។
លោក ខូលីន បានជួបយុវជនក្នុងរូបថតនោះក្នុងឆ្នាំ១៩៧៦។ ជាយុវជនដែលបានបញ្ចប់នូវជីវភាពរស់នៅរបស់ខ្លួនក្នុងប្រទេសជប៉ុនហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងគោលបំណង “ជួយអភិវឌ្ឍប្រទេសខ្លួនឡើងវិញ” ។ ចាប់តាំងពីពេលនោះមក លោក កូលីន ពុំដែលបានជួបយុវជនរូបនោះម្តងទៀតឡើយ ឆ្លងកាត់រយៈពេល ៤៤ឆ្នាំដែលបានកន្លងផុតទៅនោះ។ គាត់ដឹងថាយុវជននោះបានស្លាប់ បន្ទាប់ពីត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ ហើយតាមរយៈដំណឹងនោះ គាត់បានធ្វើការស្វែងយល់ពីជោគវាសនាដ៏អង់អាចក្លាហានរបស់យុវជនខ្មែររូបនោះដែលបានវិលត្រឡប់មកប្រទេសកំណើតខ្លួនវិញ។
គាត់បានធ្វើការទាក់ទងភ្លាមទៅកាន់លោក ស៊ូហ្គឹ? ដែលបានផុសរូបនោះនៅប្រទេសជប៉ុន។ នៅពេលសាកសួរអំពីរឿងនោះ គាត់បាននិយាយថា៖ “ខ្ញុំបានទទួលរក្សាទុកនូវវត្ថុប្រើប្រាស់ដែលជាកេរមរតករបស់អតីតនិស្សិតខ្មែររូបនោះ ដែលត្រូវបានគេចាប់ខ្លួន និងសម្លាប់ ក្រោយពីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោមរបបគ្រប់គ្រង ប៉ុល ពត ចំនួន ៩ កេសក្រដាស” ។ តើវាជារឿងចៃដន្យឬ? លោក កូលីន និងភរិយារបស់គាត់ឈ្មោះ គីតាមូរ៉ា យូស៊ីកុ បន្ទាប់មកបានសំរេចចិត្តប្រមែប្រមូលភស្តុតាងដ៏រស់រវើករបស់យុវជនរូបនេះ។ ដោយចំណាយអស់រយៈពេល ២ឆ្នាំ ក្នុងការស្រាវជ្រាវឯកសារពី
អតីតកាល និងពីសារមន្ទីរទួលស្លែង ព្រមទាំងបណ្ណាសារទាំងក្នុងប្រទេសជប៉ុន និងនៅកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយនូវជីវិតរបស់វីរយុវជនដ៏កម្សត់នេះ ទើបពិព័រណ៍នេះត្រូវបានបង្កើតឡើងនៅក្នុងសារមន្ទីរទួលស្លែង។
យុវជននោះមានឈ្មោះ ខៀវ សាគូ។ (កើតឆ្នាំ ១៩៤៥) ស្លាប់អាយុ ៣២ ឆ្នាំ គាត់បានមកប្រទេសជប៉ុនក្នុងឆ្នាំ១៩៦៩ ហើយបានប្រលងចូលសិក្សានៅវិទ្យាល័យ HANAZONO នៃទីក្រុងក្យូតូ ប្រទេសជប៉ុន។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាខាងលើក្នុងឆ្នាំ១៩៧១ លោកបានបន្តការសិក្សានៅសាកលវិទ្យាល័យ KANSAI នៅឆ្នាំ១៩៧១។ គាត់បានសិក្សាផ្នែកសេដ្ឋកិច្ច។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្នុងឆ្នាំ១៩៧៦ គាត់បានវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំដដែល រួមនឹងលោក ឡោ ស្រេង ដែលបានសិក្សាជំនាន់ជាមួយគ្នា។ បន្ទាប់មក មិនបានដល់ ២ខែផង គាត់ត្រូវបានចាប់ឃុំខ្លួននៅមន្ទីរស ២១ នៅថ្ងៃទី៨ ខែធ្នូ និងត្រូវបានធ្វើទារុណកម្ម បង្ខំអោយសរសេរចម្លើយសារភាពពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ នាខែមករា ឆ្នាំ១៩៧៧។ ក្រោយមកគាត់ត្រូវបានគេប្រហារជីវិតនៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ១៩៧៧។ វាត្រូវបានសរសេរនៅក្នុងឯកសារ “សារភាព” របស់អង្គការ ប៉ុល ពត ថាគាត់ជាមន្រ្តីស៊ើបការណ៍សម្ងាត់របស់សេអុីអា និងបានធ្វើសកម្មភាពឃោសនាផ្សព្វផ្សាយនៅប្រទេសជប៉ុន។
នៅក្នុងឯកសារដែល លោក ខូលីន និង អ្នកស្រី គីមូរ៉ា បានស្រាវជ្រាវមានសុន្ទរកថារបស់លោក សាគូ នៅឆ្នាំ ១៩៧៤។ វាជាសុន្ទរកថាសរសេរដោយដៃជាភាសាជប៉ុនដ៏ប៉ិនប្រសប់។ គាត់បានសរសេរថា៖ ដោយបានរស់នៅ និងសិក្សានៅក្នុងសាកលវិទ្យាល័យនៅប្រទេសជប៉ុនអស់រយៈពេលជាយូរមកនេះ ធ្វើអោយខ្ញុំបាត់បង់នូវការយល់ដឹងអំពីភាពជាខ្លួនដែលជាជនជាតិខ្មែរ។ ក៏ប៉ុន្តែខ្ញុំគិតថាវាគ្មានន័យអ្វីឡើយសម្រាប់ខ្ញុំ ក្នុងការបន្តរស់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសជប៉ុន។ “ព្រោះខ្ញុំមានកើតនៅប្រទេសកម្ពុជា។ ខ្ញុំជាជនជាតិខ្មែរ។ ហើយបើប្រៀបធៀបទៅនឹងប្រទេសជប៉ុន ឃើញថាវិស័យអប់រំក៏នៅខ្សោយ
ច្រើនដែរ។ ខ្ញុំចង់ប្រើប្រាស់ចំណេះដឹងដែលខ្ញុំទទួលបាននៅប្រទេសជប៉ុន ជួយក្នុងវិស័យអប់រំនៅកម្ពុជា។ បញ្ហាអប់រំគឺជាបញ្ហាដែលមានឬសគល់ជ្រៅ។ ដូច្នេះខ្ញុំចង់សិក្សាស្វែងយល់បន្ថែមអំពីការអប់រំ និងរបបសង្គមនៃប្រទេសជប៉ុន ប៉ុន្តែពេលធ្វើការសិក្សាកាន់តែច្រើន វាធ្វើអោយខ្ញុំកាន់តែចង់រស់នៅក្នុងប្រទេសជប៉ុន។ ខ្ញុំច្រើនតែធ្លាក់ចូលក្នុងបញ្ហាបែបនេះ។ សព្វថ្ងៃ ខ្ញុំពិតជាពិបាកចិត្តក្នុងការសម្រេចថាតើបន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ខ្ញុំត្រូវត្រឡប់ទៅប្រទេសខ្លួនវិញ ឬនៅបន្តការសិក្សាក្នុងប្រទេសជប៉ុន … ” ។
គាត់បានសរសេរបន្តទៀតថា៖ “ដោយសារខ្ញុំជាជនជាតិខ្មែរ នៅចុងបញ្ចប់ ខ្ញុំត្រូវត្រលប់ទៅប្រទេសខ្លួនវិញ ក្នុងភារៈកិច្ច និងតួនាទីជាប្រជាពលរដ្ឋខ្មែរម្នាក់… ខ្ញុំពិតជាមិនយល់គេធ្វើសង្រ្គាមដើម្បីអ្វីនោះឡើយ…”។ នេះជាលើកទីមួយ ដែលលោក កូលីន និងអ្នកស្រី គីតាមូរ៉ា បានរួមគ្នាចូលរួមសហការផ្តល់នូវឯកសារដ៏មានតម្លៃទាំងនេះ ក្នុងការបើកអោយមានពិធីតាំងពិពរ័ណ៍មួយ នៅក្នុងកម្មវិធីពិព័រណ៍ពិសេសមិនអចិន្រៃ្តយ៍ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ របស់សារមន្ទីរទួលស្លែង។ សារមន្ទីរទួលស្លែង បានសិក្សាអំពីជំនាញគ្រប់គ្រងសារមន្ទីរ តាមរយៈគម្រោង “កិច្ចសហប្រតិបត្តិការ 「សារមន្ទីរសន្តិភាព」
អូគីណាវ៉ា និង កម្ពុជា” ដែលជាគម្រោងសហប្រតិបត្តិការបច្ចេកទេសនៅថ្នាក់មូលដ្ឋានរបស់អង្គការ JICA (ហៅកាត់ថាគម្រោង KUSANONE) ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ និងគម្រោងគំរូណែនាំពីមូលដ្ឋានដែលមានឈ្មោះថា “កិច្ចសហប្រតិបត្តិការបង្កើតសារមន្ទីរ 「វប្បធម៌សន្តិភាព」 អូគីណាវ៉ា និង កម្ពុជា” ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ផងដែរ។ បន្ទាប់ពីគម្រោងបានបញ្ចប់ ក្រៅពីការងារគ្រប់គ្រងការថែរក្សាវត្ថុពិព័រណ៍អចិន្រ្តៃយ៍ សារមន្ទីរក៏មានការតាំងពិព័រណ៍ពិសេសមិនអចន្រៃ្តយ៍ដែលគម្រោងនេះធ្វើឡើងជារៀងរាល់ឆ្នាំដោយសារមន្ទីរផងដែរ។
លោក ខូលីន បានមានមតិនៅក្នុងសុន្ទរកថារបស់ខ្លួន អំពីការជួបលោក ខៀវ សាគូ កាលពី ៤៤ ឆ្នាំមុន និងភាពតក់ស្លុតដែលបានឃើញរូបថតកាលពី ២ ឆ្នាំមុនរបស់គាត់។ អ្នកស្រីគីតាមូរ៉ា ដែលឈរក្បែរនោះបានស្រក់ទឹកភ្នែកបង្ហាញពីក្តីសោកសៅរបស់ខ្លួនផងដែរ។ អ្នកស្រី គីតាមូរ៉ា ពុំធ្លាប់បានជួបលោក សាគូ ផ្ទាល់ឡើយ។ ក៏ប៉ុន្តែអ្នកស្រីបានស្គាល់លោក សាគូ តាមរយៈការងារពិនិត្យស្រាវជ្រាវ និងថែរក្សាឯកសាររបស់លោក សាគូ ជាច្រើនរយៈពេល ២ ឆ្នាំកន្លងមកនេះ។ ខណៈនោះ ក្មួយប្រុស និងបងប្អូនជីដូនមួយរបស់លោក សាគូ បានបង្ហាញខ្លួននៅក្នុងការតាំងពិព័រណ៍នេះផងដែរ។ បុរសដែលអះអាងខ្លួនថាជាក្មួយប្រុសរបស់លោក សាគូ រូបនោះបានកាន់មេក្រូ និយាយខ្សឹបខ្សួលដោយសំឡេងអួលដើមករថា៖ “ពុំគួរមានរឿងអកុសលបែបនេះបានកើតឡើងចំពោះគាត់សោះ”។
ពិធីសម្ភោធការតាំងពិពរណ៌ បានចាប់ផ្តើមឡើងដោយការសូត្រធម៌ឧទ្ទិសកុសលពីសំណាក់ព្រះសង្ឃដែលធ្វើអោយស្ងប់ចិត្ត។ យើងខ្ញុំបានសូត្រធម៌ និងបានប្រណមក្នុងចិត្ត ដើម្បីអនុមោទនាកុសលជូនដល់វិញ្ញាណក្ខន្ធជនដែលបានបាត់បង់ជីវិត នៅក្នុងសម័យសង្គ្រាមដ៏ជូចត់ខ្លោចផ្សានៅកម្ពុជាកន្លងទៅ ជាពិសេសនៅក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌខ្មែរនេះ យើងខ្ញុំសូមបួងសួងជូនដល់ព្រលឹង ជនរងគ្រោះនៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស ដែលត្រូវបានធ្វើទារុណកម្ម និងបានពលីអាយុជីវិត ដូចជាលោក សាគូ ជាដើមទាំងអស់ អោយបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
ពិព័រណ៍ពិសេសមិនអចិន្រៃ្តយ៍នេះត្រូវបានធ្វើឡើងក្នុងរយៈពេលខ្លីកំណត់មួយ (ថ្ងៃបិទមិនទាន់សម្រេច) ចាប់ពីថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២០ នៅជាន់ទី ៣ នៃអគារ A នៅសារមន្ទីរទួលស្លែង។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 42】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics