ដកស្រង់ពីគេហទំព័រទស្សនាវដ្តីញញឹមចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩
បច្ចុប្បន្ន យើងបានចាប់ផ្តើមចុះផ្សាយថ្មីចំនួន៥ ពីទស្សនាវដ្តីញញឹមលេខ១០១ ដែលកំពុងចែកចាយនៅប្រទេសកម្ពុជា ក៏ប៉ុន្តែក្នុងនោះយើងបានធ្វើការណែនាំគេហទំព័ររបស់កញ្ញាHarahata Mio ដែលណែនាំពីសហគ្រិនសង្គមកម្ពុជាផងដែរ។ សម្រាប់ពេលនេះគឺជាលើកទីមួយ ដែលយើងធ្វើការណែនាំលោកសាមីត ដែលបានបង្កើតមជ្ឈមណ្ឌលរស់នៅឯករាជ្យ「PPCIL」 សំរាប់ជនពិការនៅទីក្រុងភ្នំពេញ។
#value ជាអ្វី?
វាជាអង្គកាវេទិកាផ្គូផ្គងដើម្បីផ្លាស់ប្តូរសង្គម។ អង្គការនេះ ធ្វើអាជីវកម្មដោយរៀបចំការផ្សព្វផ្សាយនិងព្រឹត្តការណ៍ ដើម្បីអោយមនុស្សជាច្រើនកាន់តែស្គាល់ពីសកម្មភាពរបស់សហគ្រិនសង្គមកម្ពុជា។ ម្យ៉ាងវិញទៀត អង្គការក៏កំពុងធ្វើការពង្រីកសេវ៉ាកម្ម ផ្គូផ្គង ដែលភ្ជាប់នឹងសហគ្រិនសង្គមផងដែរ។ http://hashvalue.com/
បង្កើតមជ្ឈមណ្ឌលរស់នៅឯករាជ្យសំរាប់ជនពិការនៅទីក្រុងភ្នំពេញ
ពិការភាពនៅប្រទេសកម្ពុជា ត្រូវបានគេគិតថាជាបញ្ហាផ្ទាល់ខ្លួន ហើយមានមនុស្សតិចតួចណាស់ដែលលើកយករឿងនេះមកនិយាយ។ ដោយមានការយល់ឃើញថា “វាមិនមែនជាបញ្ហាដែលជនពិការត្រូវតែផ្លាស់ប្តូរខ្លួនឯងនោះទេ តែវាចាំបាច់ត្រូវដូរសង្គមអោយជាទិដ្ឋានដែលរស់នៅស្រួល” ទើបនៅឆ្នាំ២០០៩ មជ្ឈមណ្ឌលជនពិការរស់នៅឯករាជ្យ「PPCIL」ត្រូវបានបង្កើតឡើងនៅទីក្រុងភ្នំពេញ។ ដោយសារតែឥទ្ធិពលជម្ងឺស្វិតដៃជើង លោកសាមីត ក៏ត្រូវរស់នៅក្នុងជីវភាពជាជនពិការជាមួយរទះរុញផងដែរ។ លោកកំពុងធ្វើសកម្មភាពជម្រុញការបំបាត់នូវរបាំងនានានៅទីប្រជុំជនសាធារណៈដូចជា នៅតាមអាកាសយាន្តដ្ឋាន និងសាលាក្រុងជាដើម ហើយលោកក៏កំពុងធ្វើការជម្រុញសកម្មភាពស្រាយបំភ្លឺដើម្បីឯករាជ្យភាពរបស់ជនពិការផងដែរ។
លើសពីនេះទៀត បច្ចុប្បន្ននេះ លោកកំពុងធ្វើការចរចាជាមួយរដ្ឋាភិបាល អោយទទួលយករបបជំនួយដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ជនពិការ។ លោកក៏មានបើកព្រឹត្តការណ៍ចុះសួរសុខទុក្ខជនពិការ និងនិយាយពិភាក្សាពីភាពចាំបាច់នានានៃរបបជំនួយនៅអង្គការ #value! និងPPCILផងដែរ។
ផ្តើមការងារធ្វើតំណាប់ផ្លែឈើនិងនំគុកគីដើម្បីផ្តល់ការងារដល់ជនពិការ
យើងមានការភ្ញាក់ផ្អើលចំពោះលោកសាមីត ដែលបានផ្តួចផ្តើមកិច្ចការធ្វើតំណាប់ផ្លែឈើស្ងួតនិងនំគុកគី ដើម្បីបង្កើតការងារដល់ជនពិការ និងបានប្រែក្លាយក្តីស្រម៉ៃរបស់លោកដែល “ចង់កែប្រែសង្គមឲ្យក្លាយជាសង្គមមួយដែលលោកចង់បាន!”។ រាល់គ្រាដែលយើងជួបលោកសាមីត យើងតែងតែទទួលបាននូវកម្លាំងចិត្ត ហើយយើងតែងតែនិយាយជជែកគ្នាលែងយ៉ាងរីករាយថា នឹងធ្វើរឿងបែបនេះទៀតជាមួយអង្គការ#value! និងលោកសាមីត! ការដែលអាចធ្វើសកម្មភាពកែប្រែសង្គមបាន សំរាប់លោកសាមីត ដែលនិយាយថាលោកចង់រស់នៅជាមួយរទះរុញរហូតរូបនេះ វាគឺពិតជាជីវិតដ៏អស្ចារ្យមួយសំរាប់គាត់។
ចំពោះហាងកាហ្វេ និងនំគុកគីរបស់លោកសាមីត មាននៅ「The Food Palace」នៃតំបន់ជ្រោយចង្វារ។
Facebook Page
អ្នកនិពន្ធ: Harahata Mio
កើតឆ្នាំ១៩៩២ នៅខែត្តEhime។ ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ បានបម្រើការនៅក្រុមហ៊ុនភាគហ៊ុនAlibaba ហើយនៅឆ្នាំ២០១៦បានចូលបម្រើការនៅក្រុមហ៊ុនណែនាំធនធានមនុស្សCDL នៅទីក្រុងភ្នំពេញ។ កញ្ញាកំពុងធ្វើសកម្មភាពនានាដូចជា ការបង្កើតPhnom Penh Book Post (ហៅទូទៅPPBP)ដែលជាសៀវភៅអាចប្រើរួមគ្នាសេរីនៅក្នុងការិយាល័យដូចគ្នា ការដាក់លក់អាវយឺតបង្កើតការទំនាក់ទំនង “កម្ពុជាT2.0” និងធ្វើការគ្រប់គ្រងអង្គការ#value!ដែលជាវេទិកាផ្តល់ជំនួយដល់សហគ្រិនសង្គមកម្ពុជាជាដើម។
ព័ត៌មានSNS
Blogផ្ទាល់ខ្លួន: ハラハタミオ@カンボジア
Twitter: @harahatamio
Instagram: @cambodiat_2.0
គេហទំព័រអង្គការ#value!: http://hash-value.com
ស្វែងរកការងារនៅកម្ពុជាតាមCDL: http://www.cdl-consultant.com
※Translation :Nop Visal
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics