「この国」を伝えるカンボジアのWebメディア

"生活"最新記事

"観光"最新記事

"読み物"最新記事

"ビジネス"最新記事

"グルメ"最新記事

HOME > Sightseeing > Event >    កីឡាករ Keisuke Honda បើក “ថ្នាក់បង្រៀនកីឡាបាល់ទាត់សំរាប់តែអ្នកដែលពិតជាមានបំណងក្លាយជាកីឡាករជំរើសជាតិ!”

   កីឡាករ Keisuke Honda បើក “ថ្នាក់បង្រៀនកីឡាបាល់ទាត់សំរាប់តែអ្នកដែលពិតជាមានបំណងក្លាយជាកីឡាករជំរើសជាតិ!”

កីឡាករបាល់ទាត់ជំរើសជាតិជប៉ុន Honda Keisuke ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក កំពុងធ្វើសកម្មភាពនានា ក្នុងនាមជាអ្នក​ចាត់ការកីឡាបាល់ទាត់ជំរើសជាតិកម្ពុជា ជាដឹកនាំសាលាបង្រៀនកីឡាបាល់ទាត់មួយឈ្មោះថា Soltilo Familia Soccer School និងជាសហកម្មសិទ្ធនៃក្លិប Soltilo Angkor FC របស់ក្រុមប្រកួតពានរង្វាន់កម្ពុជាផងដែរ។ ក្នុងកំឡុងពេលស្នាក់នៅប្រទេសកម្ពុជាលើកនេះ លោកបានធ្វើការផ្សព្វផ្សាយពីផែនការមួយ តាមរយៈ SNS ដែលដូចលោកបានធ្វើនៅឯប្រទេសជប៉ុនផងដែរ។ នៅក្នុងទំព័រ Facebook របស់កីឡាករ Honda កាលពីថ្ងៃទី៤ ខែមិថុនា លោកបាន ផ្សព្វផ្សាយថា ”ខ្ញុំនឹងផ្តល់ប្រាក់ចំនួន ៥ ដុល្លាម្នាក់ ដើម្បីជ្រើសរើសអ្នកដែលចង់អោយខ្ញុំបង្ហាត់កីឡាបាល់ទាត់។ លក្ខខណ្ឌគឺ អ្នកដែលមានឆន្ទះចង់ក្លាយជាកីឡាករជំរើសជាតិកម្ពុជា”។

ការបង្ហោះសារជ្រើសរើសនេះ ត្រូវបានចែកចាយគ្រប់ទិសទីភ្លាមៗ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលើកយកមកផ្សាយផងដែរ ដែលនាំអោយមានការចូលសរសេរផ្តល់មតិជាច្រើនពីសំណាកប្រជាជនកម្ពុជា។

 

បើកជាបន្ទាន់! ថ្នាក់បង្រៀនកីឡាបាល់ទាត់ Honda Keisuke!

នៅថ្ងៃបន្ទាប់ពីកម្មវិធីប្រកួតសម្រាប់ជ្រើសរើសប្រទេសដែលត្រូវចូលរួមក្នុង World Cup ជាមួយប្រទេស Qatar លោកបានជ្រើសរើសក្មេងចំនួន២១នាក់ដែលមានបំណងចង់ក្លាយជាកីឡាករជំរើសជាតិកម្ពុជាពីបណ្តាអ្នកចុះឈ្មោះចំនួនជាង៣០០០នាក់។ “ថ្នាក់បង្រៀនបាល់ទាត់ Honda Keisuke” ត្រូវបានបើកដោយការជួបជុំគ្នានៅក្នុងស្តាតអូឡាំពិកក្នុងរាជធានីភ្នំពេញ។ កីឡាករ Hondaបានផ្តាំផ្ញើរទៅកាន់ក្មេងៗដែលត្រូវបានជ្រើសរើសទាំងនោះថា “ខ្ញុំចង់ឃើញការយកចិត្តទុកដាក់ពិតប្រាកដរបស់អ្នកទាំងអស់គ្នា។ ដោយសារនេះជាឱកាសដ៏កម្ររមួយ ដូច្នេះសូមអ្នកទាំងអស់គ្នាចូលរួមលេងអោយសកម្ម និងជំរុញខ្លួនឯងអោយអស់ពីសមត្ថភាពកុំអោយមានការស្តាយក្រោយបន្ទាប់ពីបានបញ្ចាប់”។

បន្ទាប់ពីបញ្ចប់ការហាត់កំដៅសាច់ដុំហើយ ការហាត់សមបានចាប់ផ្តើមដោយមានការបែងចែកការលេងជាពីរក្រុម គឺក្រុមសិស្សរៀនថ្នាក់មធ្យមសិក្សា និងក្រុមក្មេងតូចៗ។

កីឡាករ Honda ដែលកត់ត្រាកំណត់ហេតុ នៅពេលកំពុងពិនិត្យការលេងអស់ពីសមត្ថភាពរបស់ក្មេងៗ។ តើលោកបានរកឃើញកីឡាករដែលអាចក្លាយជាជំរើសជាតិកម្ពុជានៅថ្ងៃអនាគតឬ?!

ធ្វើការបង្រៀនបង្ហាត់ ដោយចូលរួមលេងជាមួយក្រុមទាំងពីរ។ ក្មេងៗបានខិតខំប្រឹងប្រែងលេងអោយប្រសើរជាងកីឡាក រHonda លំដាប់ពិភពលោករូបនេះ។

ដោយឡែក កីឡាករ Honda ក៏បានដើរទៅកាន់ក្រុមក្មេងតូចៗក្នុងចន្លោះពេលសមស្របមួយ ហើយបានសួរទៅកាន់ពួកគេម្នាក់ៗថា “ចង់ក្លាយជាកីឡាករបែបណា?” ហើយបានអោយពួកគេបង្ហាញក្នុងការប្រគួត។ ក្រោយមក ពួកក្មេងៗបានខិតខំលេងបង្ហាញពីចំនុចល្អរបស់ខ្លួនដ៏គួរអោយចាប់អារម្មណ៍។

 

ដំបូន្មានសំខាន់ពីរដើម្បីក្លាយជាកីឡាករជំរើសជាតិ

នៅចុងបញ្ចប់ កីឡាករ Honda បាននិយាយថា ដើម្បីក្លាយជាកីឡាករជំរើសជាតិគឺ “កត់ត្រាទុកនូវគោលបំណងដែលខ្លួនចង់បាន និងការហ្វឹកហាត់ ហើយសំខាន់បំផុតគឺ “បន្តធ្វើ” ប្រការទាំងពីរនេះជា ជារៀងរាល់ថ្ងៃ។ ការធ្វើបែបនេះអាចនាំអោយអត្រានៃគោលបំណង និងក្តីស្រម៉ៃក្លាយជាការពិតកើនឡើងខ្ពស់។ ដូច្នេះបន្ទាប់ពីត្រឡប់ទៅផ្ទះវិញ ត្រូវសរសេរក្នុងសៀវភៅកត់ត្រាពីគោលបំណងភ្លាម ទាំងថ្ងៃស្អែក និងថ្ងៃខានស្អែកផងដែរ ដោយធ្វើវាជារៀងរាល់ថ្ងៃ”។ ទឹកមុខនិយាយទៅកាន់ក្មេងៗប្រកបដោយភាពកក់ក្តៅនេះ បានបង្ហាញអោយឃើញពីក្តីស្រឡាញ់របស់រូបលោកចំពោះប្រទេសកម្ពុជាយ៉ាងច្បាស់។

 

របៀបចាយវាយប្រាក់ឧបត្ថម៥ដុល្លា

នៅចុងបញ្ចប់ដូចដែលបានសន្យា លោកបានចែកប្រាក់ម្នាក់៥ដុល្លាដល់អ្នកទាំងអស់គ្នា។ នៅពេលកីឡាករ Honda សួរថា ប្រាក់ទទួលបានត្រូវចាយយ៉ាងដូចម្តេច? ក្មេងៗបានឆ្លើយថា “យកទិញសៀវភៅដើម្បីសរសេរពីគោលបំណង!”និងខ្លះទៀងនិយាយថា “យកទិញបាល់ទាត់!”។ នៅពេលកីឡាករ Honda និយាយថា “ហាមយកទិញនំ” បានធ្វើអោយពួកគេទាំងអស់គ្នាសើច នាំអោយបរិយាកាសទីនោះកាន់តែរីករាយ។

 

រយៈពេលនៃការស្នាក់នៅប្រទេសកម្ពុជារបស់កីឡាករ Honda ដែលជាកីឡាករបាល់ទាត់ផង និងជាអ្នកជំនួញផង ដែលធ្វើការហោះហើរជាច្រើនកន្លែងជុំវិញពិភពលោករូបនេះ មានកម្រិត។ ជារៀងរាល់ពេលនៅក្នុងកំឡុងពេលស្នាក់នៅ លោកតែងតែធ្វើអោយអស់ពីលទ្ធភាពនូវអ្វីដែលខ្លួនធ្វើបាន។ ចំពោះយើងទាំងអស់គ្នាជាជនជាតិជប៉ុនដែលបំរើការនៅប្រទេសកម្ពុជា ពិតជាមានចិត្តរីករាយបំផុត បើ មានការផ្សព្វផ្សាយពីសម្រស់ទាក់ទាញនានានៃប្រទេសកម្ពុជាតាមរយៈវិស័យកីឡាបាល់ទាត់នាថ្ងៃអនាគត។ សូមមេត្តាចូលរួមគាំទ្រសកម្មភាពរបស់កីឡាករ Honda និងកីឡាករជំរើសជាតិកម្ពុជាទាំងអស់គ្នា!

※Translation :Nop Visal

 

ចំពោះរូបភាពថ្នាក់រៀនបាល់ទាត់លើកនេះ សូមចូលមើលទីនេះ

 

Soltilo Familiar Soccer School Information

@soltilo_cambodia

 

Soltilo Angkor FC Information

@soltiloangkor_fc

 

<カンボジアの面白い情報をLINE@で配信中>
友だち追加