「この国」を伝えるカンボジアのWebメディア

"生活"最新記事

"観光"最新記事

"読み物"最新記事

"ビジネス"最新記事

"グルメ"最新記事

HOME > in Cambodia > Sports > មូលហេតុអង្គការ Hearts of Gold ចាប់ផ្តើមជំនួយកីឡាប៉ារ៉ានៅកម្ពុជា

មូលហេតុអង្គការ Hearts of Gold ចាប់ផ្តើមជំនួយកីឡាប៉ារ៉ានៅកម្ពុជា

 

ដកស្រង់ពីគេហទំព័រទស្សនាវដ្តីញញឹមចុះផ្សាយថ្ងៃទី២១​ ខែមិថុនា ឆ្នាំ២០១៩

បច្ចុប្បន្ននៅប្រទេសជប៉ុន មានប្រធានបទជាច្រើនស្តីពីការប្រកាសនៃការឈ្នះសំបុត្រតូក្យូអូឡាំពិក ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ ក៏ប៉ុន្តែ តើអ្នកទាំងអស់គ្នាដឹងទេថា មានការប្រារព្ធកីឡាតូក្យូប៉ារ៉ាឡាំពិកលើកទី១៦ ជាមួយនិងកីឡាអូឡាំពិកដែរទេ? ជាទូទៅ មានមនុស្សជាច្រើនចាប់អារម្មណ៍ពីកីឡាអូឡាំពិក តែកីឡាប៉ារ៉ាឡាំពិក​​ គឺជាការប្រគួតជ្រើសរើសជើងឯកកីឡាជនពិការជ័យលាភីលេខ១លើពិភពលោក ដែលបានបន្តចាប់តាំងពីឆ្នាំ១៩៦០មក។ កីឡាតូក្យួប៉ារ៉ាឡាំពិកលើកទី១៦នេះ នឹងត្រូវបានប្រារព្ធឡើងរយះពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែសីហា រហូតដល់ថ្ងៃទី៦ ខែកញ្ញា ដោយរំពឹងថា នឹងមានអតីតះកីឡាករកំរិតខ្ពស់បំផុតនៅក្នុងការប្រគួតទាំង២២ ចំនួនប្រហែលជាង៤៤០០នាក់ចូលរួម។

យើងបានចាប់ផ្តើមចុះផ្សាយការនិពន្ធថ្មីៗ ពីទស្សនាវដ្តីញញឹមលេខ១០១ផ្សាយនៅថ្ងៃទី១០​ ខែមិថុនា ក៏ប៉ុន្តែលើកនេះ យើងសូមណែនាំអត្ថបទចុះផ្សាយរបស់កញ្ញាYONEYAMA Haruka  នៃអង្គការHearts of Gold ដែលជាអង្គការកំពុងធ្វើសកម្មភាពផ្សព្វផ្សាយពីកីឡាជនពីការ (កីឡាប៉ារ៉ា)​​ នៅប្រទេសកម្ពុជាជាច្រើនឆ្នាំ។​

 

កីឡាប៉ារ៉ាជាអ្វី?

វាជាការប្រគួតកំរិតពិភពលោកនៃកីឡាសំរាប់ជនពិការ ដែលបានប្រារព្ធឡើងពីកាប្រគួតកីឡាអូឡាំពិកនៅទីក្រុងរ៉ូមនៅឆ្នាំ១៩៦០​ ហើយការចាប់ផ្តើមប្រើពាក្យជាផ្លូវការហៅថា “កីឡាប៉ារ៉ាឡាំពិក” គឺចាប់ផ្តើមពីការប្រគួតកីឡាអូឡាំពិកនៅទីក្រុងសេអ៊ូលក្នុងឆ្នាំ១៩៨៨។ ប្រទេសជប៉ុនបានចូលរួមកីឡានេះ ចាប់ពីការប្រគួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូក្នុងឆ្នាំ១៩៦៤ ចំណែកប្រទេសកម្ពុជាវិញ បានចូលរួមពីឆ្នាំ២០០០ក្នុងការប្រគួតអូឡាំពិកនៅទីក្រុងស៊ីដនី។ ថ្មីៗនេះ មានការនិយមហៅកីឡាជនពិការថា​ “កីឡាប៉ារ៉ា” ហើយនៅក្នុងប្រទេសជប៉ុន ក៏មានការប្រគួតកីឡាប៉ារ៉ាផ្សេងៗជាច្រើនផងដែរ។

 

ជាមួយគ្នានេះ កីឡាប៉ាល់ទាត់ជនពិការ ក៏មានប្រជាប្រិយភាពដូចកីឡារត់ប្រណាំងដែរ​ ហើយមានក្រុមក្លិបកីឡាបាល់ទាត់ជនពិការ និងការផ្សេព្វផ្សាយពីការប្រគួតនានានៅតាមតំបន់ផ្សេងៗក្នុងប្រទេសជប៉ុន ហើយក្នុងនោះ ដោយមានការចូលមើលពេញ និងការអស់លក់នូវសំបុត្រចូលមើល (១៣០០សំបុត្រ) នៅក្នុងការប្រគួតបើក និងប្រគួតផ្តាច់ព្រាត់នៃកីឡាករបាល់ទាត់ជនពិការពិភពលោក IBSA ដែលជាការប្រគួតបង់ប្រាក់លើកដំបូង ប្រព្រឹត្តទៅនៅឆ្នាំ២០១៤នៅទីក្រុងតួក្យួជាដើម នាំអោយមានការរំពឹងថា កីឡាប៉ារ៉ាឡាំពិកនៅឆ្នាំក្រោយ នឹងមានការពេញនិយមខ្លាំងដូចគ្នាផងដែរ។

※ចំពោះព័ត៌មានលំអិតទាក់ទងនិងកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូសូមចូលមើលទីនេះ

 

 

 

​​ Hearts of Gold ជាអង្គការអ្វី?

វាជាអង្គការNGO ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៩៨ ដោយអ្នកចូលរួមរត់កីឡាពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត ដែលបានប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ១៩៩៦ ក្នុងគោលបំណង “បង្កើតការចែករំលែកនៃក្តីសង្ឃឹមនិងសេចក្តីក្លាហាន តាមរយៈកីឡា ដោយពុំប្រកាន់ពីព្រំដែន ជាតិសាស្រ្ត និងពិការភាព”។​ នៅខែមិនា ឆ្នាំ២០០១ អង្គការនេះត្រូវបានទទួលស្គាល់ពីខេត្តOkayama ជាមូនិធិសាជីវកម្មNPO ហើយនៅឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្នជាមូនិធិNPO ដែលទទួលស្គាល់ពីក្រុងOkayama។

អង្គការនេះមានវត្ថុបំណង បរិចាកនូវឱកាសជូនដល់ជននិងក្មេងទាំងឡាយណាដែលជួបទុក្ខលំបាក អោយមាន​ “ក្តីសង្ឃឹមនិងសេចក្តីក្លាហាន” ដើម្បីប្រឈមនិងជីវិត ដោយធ្វើការងារដែលឯករាជ្យតាមរយៈសកម្មភាពផ្សេងៗដូចជា កីឡា និងការអប់រំជាដើម ចំពោះកុមារ ជនពិការ និងក្រីក្រទាំងឡាយរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន តំបន់រងគ្រោះទុរភិក្ស និងសង្រាមជាដើម។ ជាពិសេស អង្គការនេះ មានគោលបំណងចង់អោយប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍន អាចដោះស្រាយបញ្ហារបស់ពួកគេដោយខ្លូនឯងបាន និងយកចិត្តទុកដាក់លើការអប់រំធនធានមនុស្ស ដោយផ្អែកលើការយល់ឃើញរបស់ពួកគេ។
※ពីគេហទំព័រនៃអង្គការ Hearts of Gold

 

មូលហេតុដែលចាបផ្តើមជំនួយកីឡាប៉ារ៉ានៅប្រទេសកម្ពុជា

ជម្រាបសូរ។ នាងខ្ញុំឈ្មោះ YONEYAMA Haruka  នៃអង្គការមូនិធិHearts of Gold (ខាងក្រោមហៅHG)។ ចាប់ពីពេលនេះតទៅ យើងខ្ញុំនឹងចុះផ្សាយជាបន្តបន្ទាប់ស្តីពីកីឡាប៉ារ៉ានៅប្រទេសកម្ពុជា។ ប្រហែលជាអ្នកទាំងអស់គ្នាមិនសូវស្គាល់ទេក៏មិនដឹង តែបច្ចុប្បន្ននេះនៅប្រទេសជប៉ុនមានការនិយាយគ្នាច្រើនពីកីឡាអូឡាំពិកតូក្យូឆ្នាំ២០២០ ដូច្នេះខ្ញុំសុំធ្វើការណែនាំជូនអ្នកទាំងអស់គ្នា អោយស្គាល់បន្តិចអំពីកីឡាប៉ារ៉ារបស់កម្ពុជា។

អង្គការHG ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ នៅពេលដែលអតីតកីឡាករពានរង្វាន់មេដៃមាសឈ្មោះARIMORI Yuko ដែលជាអតីតប្រធាននៃអង្គការHG បានចូលរួមនៅក្នុងកម្មវិធីការរត់ប្រណាំងម៉ារ៉ាតុងពាក់កណ្តាលផ្តាច់ព្រាត់អន្តរជាតិអង្គរវត្តលើកទី១ ប្រព្រឹត្តឡើងនៅខេត្តសៀមរាបឆ្នាំ១៩៩៦។ បន្ទាប់ពីនោះ​ រហូតដល់ឆ្នាំ២០១២ អង្គការបានធ្វើការផ្តល់ជំនួយផ្នែកប្រតិបត្តិការAWHM ហើយចាប់ពីឆ្នាំ២០១៣មក បានផ្ទេរសិទ្ធគ្រប់គ្រងទៅគណៈកម្មការអូឡាំពិកកម្ពុជា។ AWHM បានរៀបចំការប្រគួតការរត់ប្រណាំងសប្បុរសធម៌ ដើម្បីជនពិការកម្ពុជា ដោយបានធ្វើការបរិចាកជាជំនួយក្នុងការបង្កើតដៃនិងជើងសប្បនិមិត្ត  តាមរយៈសកម្មភាពជួយជនពិការដោយសារគ្រាប់មីន ដោយការប្រើប្រាស់ថវិការចូលរួមរបស់អង្គការ។ បន្ទាប់ពីការផ្ទេរសិទ្ធគ្រប់គ្រងមក អង្គការHG ក៏បានបន្តការងារជំនួយកីឡាសំរាប់ជនពិការរហូតមក។ យើងបានធ្វើការហ្វឹកហាត់ការរត់ប្រណាំងម៉ារ៉ាតុន ដើម្បីអោយជនពិការចូលរួមក្នុងAWHM​ និងបានធ្វើការអញ្ជើញជនពិការកម្ពុជាទៅក្នុងការប្រគួតកីឡារត់ប្រណាំងម៉ារ៉ាតុងនៅប្រទេសជប៉ុនផងដែរ។

បច្ចុប្បន្ន ក្នុងនាមជាកីឡាករកីឡាប៉ារ៉ាឡាំពិក មានចំនួនកីឡាករដែលចូលរួមការប្រគួតនៅបរទេសកើនឡើង ក៏ប៉ុន្តែដោយសារនៅប្រទេសកម្ពុជាពុំមានការប្រគួតនៅឡើយ ដូច្នេះយើងបានបានបើកអោយមានការប្រគួតការរត់ប្រណាំងចម្ងាយប៉ារ៉ានៅកម្ពុជាពី៣ឆ្នាំមុន​ ដោយមានការសហការជាមួយគណៈកម្មការប៉ារ៉ាឡាំពិកកម្ពុជា​ និងបានធ្វើការងារ ហ្វឹកហាត់ ដោយការអញ្ជើញគ្រូជំនាញជប៉ុនមកជាដើម ដោយធ្វើសកម្មភាពយកចិត្តទុកដាក់ លើការផ្តល់ជំនួយជាពិសេសដល់កីឡារត់ប្រណាំងប៉ារ៉ាកម្ពុជា។ ទៅថ្ងៃមុខ អង្គការនឹងធ្វើសកម្មភាពដែលអាចបរិចាកដល់ការអភិវឌ្ឍនរបស់កីឡាប៉ារ៉ាកម្ពុជា ដោយបង្កើនចំនូនកីឡាករកីឡាប៉ារ៉ាកម្ពុជា ដែលមានចំនូនតិចតួចនៅឡើយ និងបញ្ជូនកីឡាករកម្ពុជាចូលរួមក្នុងការប្រគួតអន្តរជាតិដូចជា កីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យួ ក៏ដូចជាការប្រគួតអាស៊ានប៉ារ៉ាហ្គេម​ (ការប្រគួតអាស៊ីអាគ្នេយ៍)ជាដើម។

 

អ្នកនិពន្ធ

អាយុ២៦ឆ្នាំ កំពុងរស់នៅប្រទេសកម្ពុជាក្នុងឆ្នាំទី៥។ ក្នុងកំឡុងពេលសិក្សានៅសាកលវិទ្យាល័យ បានសិក្សាអំពីសុខភាពកីឡាបណ្តើរ ធ្វើសកម្មភាពស្មគ្រ័ចិត្តជាមួយក្រុមសិស្សផ្តល់ជំនួយដល់កម្ពុជាបណ្តើរ ហើយបានស្គាល់អង្គការនេះ នៅពេលចាប់គិតពី “ការចង់ធ្វើការងារទាក់ទងនិងការអភិវឌ្ឍនវិស័យកីឡានៅកម្ពុជានាពេលអនាគត”។ បន្ទាប់ពីបញ្ចប់ការសិក្សា បានត្រឡប់មកកម្ពុជាវិញ​ ហើយបន្ទាប់ពីធ្វើសកម្មភាពជាអ្នកហាត់ការងារនៅអង្គការនេះចំនួន២ឆ្នាំក្រោយមក បានក្លាយជាបុគ្គលិករបស់អង្គការចាប់ពីឆ្នាំទី៣មក។

 

※Translation :Nop Visal

 

 

<カンボジアの面白い情報をLINE@で配信中>
友だち追加