គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ខ្ញុំយល់ឃើញថា ក្នុងរយៈពេល១០ឆ្នាំនេះ មានការប្រែប្រួលចំពោះការយល់ដឹងពីការថែរក្សាសំណង់អាគារនៅកម្ពុជា
(ភាសាខ្មែរ) ខ្ញុំយល់ឃើញថា ក្នុងរយៈពេល១០ឆ្នាំនេះ មានការប្រែប្រួលចំពោះការយល់ដឹងពីការថែរក្សាសំណង់អាគារនៅកម្ពុជា
2020.01.20

តើលោកអាចពន្យល់ប្រាប់អំពីប្រវត្តិនៃការមកវិនិយោគនៅប្រទេសកម្ពុជាបានទេ?

ខ្ញុំបានមកប្រទេសកម្ពុជាដំបូងនៅឆ្នាំ២០១០ ក៏ប៉ុន្តែនៅទីក្រុងភ្នំពេញនាពេលនោះ មានអាគារភ្នំពេញថៅវ័រក៏កំពុងសាងសង់ ហើយដោយសារពុំមានអាគារខ្ពស់ៗសំរាប់ពួកយើងមើលថែនៅឡើយ ដូច្នេះជាដំបូងយើងខ្ញុំពិតជាមានក្តីបារម្ភចំពោះការវិនិយោគរបស់ក្រុមហ៊ុន។ ក៏ប៉ុន្តែជាមួយគ្នានោះដែរ យើងខ្ញុំក៏មានក្តីសង្ឃឹមលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជានេះផងដែរ។ ដោយសារតែនៅប្រទេសជប៉ុនមានសំណង់អាគារថ្មីៗកាន់តែតិចតួចទៅៗ ដូច្នេះខ្ញុំគិតថា នៅឯប្រទេសកម្ពុជា នឹងមានកំណើននៃតម្រូវការនៃការមើលថែរក្សានិងការងារសំអាតអាគារបែបជប៉ុន។ ដោយយល់ឃើញបែបនេះ ទើបក្រុមហ៊ុនយើងខ្ញុំបានបង្កើតឡើងនៅឆ្នាំ២០១១ នៅក្នុងប្រទេសកម្ពុជា ដោយសម្រេចវិនិយោគ និងរំពឹងថានឹងមានការអភិវឌ្ឍនៅក្នុងប្រទេសនេះនាថ្ងៃមុខ។

ដំបូងឡើយក្រុមហ៊ុនយើងខ្ញុំបានធ្វើការស្វែងរកអតិថិជនដោយផ្ទាល់ ក៏ប៉ុន្តែក្រោយមក ដោយមានការវិនិយោគនៃសហគ្រាសជប៉ុននៅក្នុង​ប្រទេសកម្ពុជាជាច្រើនកើនឡើង ក្រុមហ៊ុនរបស់យើងខ្ញុំក៏បានទទួលការបញ្ជាទិញកើនឡើងជាបន្តបន្ទាប់មកផងដែរ។

ពេលស្ថាបនាឡើងដំបូង តើមានផលលំបាកអ្វីខ្លះដែរ?

ដោយសារប្រជាជនខ្មែរមួយចំនួនផ្តល់អាទិភាពលើរឿងចំពោះមុខ ហើយមានចំនុចមួយចំនួនដែលពួគគាត់ធ្វើដោយពុំបានគិតវែងឆ្ងាយ ដូច្នេះមានបុគ្គលិកជាច្រើនមកធ្វើការយឺត ឬពុំមកធ្វើការដោយពុំបា្រប់មុនជាដើម។ នេះដោយសារមានមូលហេតុនៃទិដ្ឋភាពសង្គមមួយចំនួន ដែលបុគ្គលិកមួយចំនួនគាត់រស់នៅទីជនបទ ដោយពុំទទួលបានការអប់រំបានគ្រប់គ្រាន់ ដូច្នេះខ្ញុំគិតថាយើងត្រូវតែធ្វើការយល់ដឹងពីស្ថានភាពនោះផងដែរ។

ក៏ប៉ុន្តែ ដោយខ្ញុំមើលឃើញថាបុគ្គលិកខ្មែរមានភាពស្មោះត្រង់ និងមានបំណងរៀនសូត្រពីការងារ ដូច្នេះយើងខ្ញុំបានបន្តបង្រៀនពួកគាត់យ៉ាងយកចិត្តទុកដាក់ សំរាប់អនាគតរបស់ពួកគេ។ ជាលទ្ធផល ប៉ុន្មានឆ្នាំថ្មីៗនេះ យើងសង្គេតឃើញមានការប្រែប្រួលនូវការយល់ដឹងរបស់បុគ្គលិក ហើយមានបុគ្គលិកជាច្រើនខិតខំប្រឹងប្រែងធ្វើការងារ ដោយការទទួលខុសត្រូវនិងមានឆន្ទៈចំពោះការងារក៏កើនឡើង។

នៅក្នុងចំណោមបុគ្គលិកទាំងនោះ ក៏មានអ្នកពុំចេះអានអក្សរផងដែរ តែប្រការសំខាន់ក្នុងការងារសំអាតនេះគឺបញ្ហាអារម្មណ៍។ ឧទាហរណ៍៖ បើទោះបីជាពុំមានអ្នកនៅចាំត្រួតមើលក៏ដោយ តើបុគ្គលិកនោះអាចធ្វើបានតាមការងារដែលគ្រោងហើយនោះបានយ៉ាងដិតដល់ឬទេ? ឬថាតើគាត់ចេះគិតពីអតិថិជនដែលស្នើសុំការសម្អាតនោះបានដែរទេ? បើសិនជាពួកគេអាចធ្វើរឿងនេះបាន ក្រុមហ៊ុនយើងខ្ញុំនឹងទទួលយកបុគ្គលិកបែបនោះភ្លាម ដោយពុំគិតពីប្រវត្តិរូបនៃការសិក្សាអ្វីនោះឡើយ។

ពីឆ្នាំ២០១៨មក មានការធ្វើកម្មសិក្សានៅឯក្រុមហ៊ុនកណ្តាលនៅប្រទេសជប៉ុន  តើស្ថានភាពបុគ្គលិកនៅប្រទេសជប៉ុនយ៉ាងម៉េចដែរ?

កាលពីឆ្នាំមុន មានបុគ្គលិកខ្មែរ ៨ នាក់បានធ្វើកម្មសិក្សានៅប្រទេសជប៉ុន។ មាន ២ នាក់ បានប្រើរបបកម្មសិក្សានៃ AOTS (មូលនិធិទូទៅនៃសមាគមបណ្តុះបណ្តាលធនធានមនុស្សផ្នែកឧស្សាហកម្មក្រៅប្រទេស) ដោយបានធ្វើកម្មសិក្សាអំពីការគ្រប់គ្រងនិងការងារសំអាតនៅក្នុងសណ្ឋាគារជប៉ុន និងការពិនិត្យសម្ភារៈពន្លត់អគ្គីភ័យ។ បុគ្គលិកដ៏ទៃផ្សេងទៀត កំពុងធ្វើកម្មសិក្សាលើការងារសម្អាតតាមរយៈក្រុមហ៊ុនកណ្តាលរបស់យើង ដោយប្រើរបបមួយនៃរបបកម្មសិក្សាការីសិក្សាជំនាញបរទេស។

ម្យ៉ាងវិញទៀត នៅខែមិនា ឆ្នាំនេះ ពួកគេបានធ្វើការប្រលងវាស់កម្រិតជំនាញ (កម្រិតមូលដ្ឋាន) សម្អាតអាគារ។ វាជាការប្រលងជាភាសាជប៉ុន ក៏ប៉ុន្តែយើងមានការរៀបចំទុកជាមុនដោយសន្មត់នូវកន្លែងប្រលងពិតប្រាកដនៅក្នុងក្រុមហ៊ុន ហើយជាលទ្ធផលក្រោយពីបានហ្វឹកហាត់និងរៀនសូត្ររួចមក ពួកគេបានប្រលងជាប់ទាំងអស់គ្នាជាស្ថាពរ។ ដូច្នេះ ទោះបីជាអ្នកពុំចេះអានអក្សរក៏អាចប្រលងជាប់ផងដែរ។ ប្រសិនបើត្រឹមតែជាកម្មសិក្សាការីជំនាញ ការស្នាក់នៅមាន​ ១ ឆ្នាំ តែបើពួកគេប្រលងជាប់ការប្រលងនេះវិញ អាចពន្យាបានដល់រហូត ៣ ឆ្នាំ។ លើសពីនេះទៀត នៅខែកញ្ញា ឆ្នាំនេះ មានបុគ្គលិកថ្មី ៤ នាក់បានចេញទៅប្រទេសជប៉ុន ហើយពួកគេកំពុងបំរើការនៅជប៉ុនសព្វថ្ងៃ។

ចំពោះបុគ្គលិកខ្មែរ តើលោកគិតថា ក្រុមហ៊ុនរបស់លោកមានលក្ខណៈពិសេសត្រង់ណាដែរ?

បច្ចុប្បន្ន មានក្រុមហ៊ុនសម្អាតដូចគ្នានឹងក្រុមហ៊ុនយើងបានកើនឡើងនៅប្រទេសកម្ពុជា ក៏ប៉ុន្តែខ្ញុំគិតថា បុគ្គលិកអាចរៀនបច្ចេកទេសកំរិតខ្ពស់ជាងគេក្នុងវិស័យនេះ នៅក្នុងក្រុមហ៊ុនរបស់យើងខ្ញុំបាន។ ក្រុមហ៊ុនយើងខ្ញុំក៏មានអនុវត្តរបបផ្តល់រង្វាន់ផងដែរ។ ចំពោះបុគ្គលិកដែលខិតខំប្រឹងប្រែង នឹងមានរបបកម្មសិក្សាឯកទេសទៅប្រទេសជប៉ុន ដែលនឹងនាំឲ្យបុគ្គលិកមានការខិតខំប្រឹងប្រែងផងដែរ។ ករណីកម្មសិក្សាជំនាញផ្សេងទៀតវិញ នៅប្រទេសជប៉ុនមានការធ្វើការងារដែលពុំទាក់ទងនឹងការងារជំនាញរបស់ខ្លួនច្រើន តែករណីក្រុមហ៊ុនយើងខ្ញុំវិញ​ ទោះបីជាបុគ្គលិកត្រឡប់មកពីប្រទេសជប៉ុនវិញក៏ដោយ យើងខ្ញុំកំពុងបង្កើតប្រព័ន្ធមួយដែលអាចឲ្យពួកគាត់បំរើការជាអ្នកគ្រប់គ្រងបាន។ ម្យ៉ាងវិញទៀត នៅពេលឆាប់ៗខាងមុខនេះ មិនត្រឹមតែការងារផ្ទាល់កន្លែងនោះទេ ក្រុមហ៊ុននឹងធ្វើកម្មសិក្សាការងារផ្សេងទៀតដូចជា ការងារគ្រប់គ្រងនិងទីផ្សារជាដើមនៅប្រទេសជប៉ុនផងដែរ ដោយក្រុមហ៊ុនមានបំណងបណ្តុះបណ្តាលឲ្យមានទាំងអ្នកគ្រប់គ្រងនិងអ្នកទីផ្សារជាជនជាតិខ្មែរ។

សូមលោកប្រាប់ពីបំណងនាថ្ងៃអនាគតរបស់ក្រុមហ៊ុនលោកបានទេ?

កាលពី ១០ ឆ្នាំមុន​ យើងពុំបានគិតថាក្រុមហ៊ុនអាចនឹងរកប្រាក់ចំណូលពីការងារសម្អាតនេះបានទេ ដោយសារតែសារៈសំខាន់នៃការសម្អាត និងការថែរក្សាអាគារ ពុំត្រូវបានគិតថាសំខាន់នៅឡើយចំពោះសង្គមកម្ពុជា។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះ មានការប្រែប្រួលនូវការយល់ឃើញពីតម្រូវការនេះបន្តិចម្តងៗ នៅពេលមានសណ្ឋាគារ មន្ទីពេទ្យ និងអាគារលក់ទំនិញទំនើបៗជាដើម ដូច្នេះយើងខ្ញុំគិតថានៅថ្ងៃមុខនឹងមានគំរូនៃការប្រើប្រាស់នូវក្រុមហ៊ុនជំនាញ ក្នុងការថែរក្សាអាគារកើនឡើងជាមិនខាន។

ចំនួនប្រជាជនខ្មែរដែលបំរើការជាកម្មសិក្សាការីជំនាញនៅប្រទេសជប៉ុន ក៏កំពុងតែកើនឡើងដែរ។ ក្រុមហ៊ុនយើងខ្ញុំ ក្នុងនាមជាបុគ្គលិកមួយនៃសមាគមថែរក្សាសំណង់អាគារទូទាំងប្រទេសជប៉ុន នឹងផ្សព្វផ្សាយនូវភាពអស្ចារ្យពីការថែទាំសំណង់អាគារជប៉ុននៅកម្ពុជា ហើយក្រុមហ៊ុនក៏នឹងមានបំណងក្លាយជាស្ពានមិត្តភាពរវាងប្រទេសកម្ពុជានិងជប៉ុន នៅក្នុងវិស័យថែរក្សាសំណង់អាគារនេះផងដែរ។

លើសពីនេះទៀត នៅខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុនយើងបានបង្កើតនូវ “SOKEN ENGINEEGING“ ក្នុងនាមជាក្រុមហ៊ុនជំនាញគ្រប់គ្រងសម្ភារៈមួយ។ ក្រុមហ៊ុននេះកំពុងផ្តោតលើការផ្សព្វផ្សាយនៃការត្រួតពិនិត្យសម្ភារៈពន្លត់អគ្គីភ័យជាពិសេស។ នៅប្រទេសកម្ពុជា ពុំមានការកំណត់ច្បាស់លាស់នូវច្បាប់ពិនិត្យសម្ភារៈពន្លត់អគ្គីភ័យនៅឡើយ ដូច្នេះនៅមានករណីដែលឧបករណ៍ពន្លត់អគ្គីភ័យពុំអាចប្រើបា្រស់បានកើតឡើងផងដែរ។ ក្រុមហ៊ុនរបស់យើងខ្ញុំនាពេលបច្ចុប្បន្ន មានបុគ្គលិកដែលបានធ្វើកម្មសិក្សានៅប្រទេសជប៉ុន កំពុងធ្វើការងារត្រួតពិនិត្យនៅប្រទេសកម្ពុជាជាក់ស្តែង។ នៅថ្ងៃមុខ ក្រុមហ៊ុននឹងធ្វើការបណ្តុះបណ្តាលអ្នកឯកទេស ទោះជាវាអាចទាមទាពេលវាលាក៏ដោយ ប្រសិនបើរបបនៃការកំណត់សម្ភារៈពន្លត់អគ្គីភ័យត្រូវបានធ្វើឡើងនៅកម្ពុជានោះ យើងខ្ញុំជឿជាក់ថាក្រុមហ៊ុននឹងអាចថែរក្សាសុវត្ថិភាពនិងអាយុជីវិតរបស់មនុស្សជាច្រើន។


សម្រាប់ពត៌មានបន្ថែម ៖

អាស័យដ្ឋាន : No.82, Street 02A, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
លេខទូរស័ព្ទ : 023 900 737

【NyoNyum Khmer No.37 លេខពិសេស】





【NyoNyum Khmer No.37】






この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer