គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ការចាប់ផ្តើមដំណើរជាមួយសិល្បករកំរិតស្តង់ដារពិភពលោករបស់តារាយុវជនកម្ពុជា “សោម ពិសិដ្ឋ”
(ភាសាខ្មែរ) ការចាប់ផ្តើមដំណើរជាមួយសិល្បករកំរិតស្តង់ដារពិភពលោករបស់តារាយុវជនកម្ពុជា “សោម ពិសិដ្ឋ”
2020.01.20

ជំរាបសួរ អ្នកស្រឡាញ់តន្ត្រីទាំងអស់គ្នា!

សមាគមសិល្បៈជប៉ុននិងកម្ពុជា (JCPAA) មាន​សេចក្តី​រី​ករាយ​​ជា​ខ្លាំង ព្រោះ​កម្មវិធី​​ “Catch A Cambodian Star”​ ឆ្នាំ​២០១៩ ត្រូវបាន​បញ្ចប់​ដោយ​ជោគ​ជ័យ ហើយកម្មវិធីនេះ​ក៏ជា​​សមិទ្ធិ​ផលមួយ  ដែល​បានចូល​រួម​​ជួយ​លើក​ស្ទួយ​វិស័យ​តន្ត្រី​ក្លា​ស៊ីក​​នៅ​ប្រទេស​​កម្ពុជា​ផង​ដែរ​។ បច្ចុប្បន្ន​​ JCPAA ​កំ​ពុងរៀប​ចំ​បន្ត​កម្ម​វិធី​ “Catch A Cambodian Star​ 2020” ដូច្នេះ សូមរងចាំទស្សនា​ទាំងអស់គ្នា!

សមាគមសិល្បៈ​ជប៉ុន​ កម្ពុជា (JCPAA)

ជាអង្គការ​​មិន​ស្វែង​រក​​បា្រក់​ចំណេញដ៏​ជាក់​លាក់​​មួយ ដែល​មាន​​បំណងរួម​ចំណែក​ដល់​​​ការកសាង​ភាព​​សុខ​សាន្ត​​ និង​ស្ថេរ​ភាព​សង្គម ហើយសមាគមកំពុង​​ព្យាយាម​ជម្រុញ​ការ​សំដែង​សិល្បៈ​តាម​រយៈ​កម្មវិធី​ផ្លាស់​ប្តូរ​វប្បធម៌​ និង​តន្ត្រី​​មិត្ត​ភាព​អន្តរ​ជាតិ​រវាងជប៉ុន និង​កម្ពុជា។

យើង​ខ្ញុំ​បាន​​ដើរ​តួ​ជា​ “គី​អារ៉ា អង្គរ ​មីញ៉ូ​ស៊ីក​ ប្រូ​ដាក់​សិន” ​ចាប់​ពី​ឆ្នាំ​២០១២ ដើម្បី​​ណែនាំ​​​ការ​សំ​ដែង​សិល្បៈ​ដ៏​ពិត​ប្រាកដមួយ​ដល់​កម្ពុជា ដែលជារាជា​ណា​ចក្រ​នៃ​ការ​​​អភិវឌ្ឍ​ដ៏​​ជោគ​ជ័យ​ពី​សេចក្តី​ប្រាថ្នា ដើម្បី​ទទួលបាន​មក​វិញ​នូវ​​ពន្លឺ​​ភ្លឺ​ចិញ្ចាច​ដូច​​ “គជ់​អាស៊ី​” នៅ​ប្រទេស​កម្ពុជា ដែល​ធ្លាប់ត្រូវ​បានគេ​ប្រដូច​ទៅ​នឹង​ក្រុង​ប៉ារីស​នៃ​​អាស៊ី​បូ​ព៌ា។ នៅ​ឆ្នាំ​២០១៩ យើង​ខ្ញុំ​បាន​ប្តូរ​ឈ្មោះ​​​ជាសមាគម​សិល្បៈ​ជប៉ុន កម្ពុជា​​ “Japan Cambodia Performing Arts Association” ដើម្បី​បន្ត​សកម្ម​ភាព​គាំ​ទ្រ​ និ​ង​ចុះ​ឈ្មោះ​ជា​អង្គ​ការ​មិនស្វែង​រក​ប្រាក់​ចំណេញ​នៅ​ប្រទេស​ជប៉ុន។

Catch A Cambodian Star

គម្រោង​ស្វែង​រក​ និង​អភិវឌ្ឍតន្ត្រី​ករ​កម្ពុជា​វ័យ​ក្មេង​សម្រាប់​ជំនាន់​ក្រោយ

គឺ​ជា​ព្រឹត្តិ​ការណ៍បន្ត​នៃ​ការ​ប្រគំ​តន្ត្រី​ ក្នុង​គោល​បំណង​រៃ​អង្គាស​ប្រាក់​អាហារូប​ករណ៍​តន្ត្រី​ សម្រាប់​ផ្តល់​ជូន​ប្រជា​ជន​កម្ពុជា​ដែល​មាន​ទេពកោសល្យ​ និងតារា​រះ​ថ្មី​ មានឱកាសចូ​ល​រួម​ឆាក​តន្ត្រី​អន្តរ​ជាតិ​ដ៏​ល្បី​ល្បាញ​។​​

ព័ត៌មានលំអិត៖

Catch A Cambodian Star​ 2020

អាសយដ្ឋាន ​៖ ផ្ទះ​លេខ​៥៥D ផ្លូវ​លេខ​៣៩០ សង្កាត់​បឹង​កេង​កង៣ រាជ​ធានី​ភ្នំ​ពេញ​

លេខ​ទំនាក់​ទំនង៖ 092-672-170

Facebook: https://www.facebook.com/ChiaraYouth/

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No.37 លេខពិសេស】





【NyoNyum Khmer No.37】






この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer